ធនធាន​ទាំងឡាយ​សម្រាប់​អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​ថ្មី

Share

សេចក្តីផ្ដើម

សូម​ស្វាគមន៍​មកកាន់​តួនាទី​ថ្មី​របស់​អ្នក ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ទំនួល​ខុសត្រូវ​ចម្បង​របស់​អ្នក​គឺ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ផ្ទាល់ខ្លួន ។ តួនាទី​បន្ទាប់​បន្សំ​របស់​អ្នក​គឺ​គ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ព័ត៌មាន​ខាងក្រោម​នេះ​មាន​ប្រយោជន៍​សម្រាប់​ការហៅ​ថ្មី​របស់​អ្នក ។

នៅចុង​បញ្ចប់​នៃ​អត្ថបទ​នេះ​មាន​តំណភ្ជាប់​ទៅកាន់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​បន្ថែម​ទៀត​មកពី​គេហទំព័រ FamilySearch.org មជ្ឈមណ្ឌល​ជំនួយ និង​ការរៀនសូត្រ ។

ចុះឈ្មោះជាអ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារថ្មី

  1. ប្រសិនបើ​អ្នក​មិនមាន​គណនី​សាសនាចក្រ​ទេ សូម​បង្កើត​គណនី​មួយ​នៅ​លើ​គេហទំព័រ https://account.churchofjesuschrist.org/register ។
  2. សូម ទាក់ទង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ចុះឈ្មោះ​ការហៅ​ថ្មី​របស់​អ្នក ។

ការជ្រើសរើសបុគ្គលិក និងការបំពាក់បំប៉ន

សូម​ពិគ្រោះ​យោបល់​ជាមួយ​ទីប្រឹក្សា​ជាន់ខ្ពស់​ស្ដេក​របស់​អ្នក​ដែល​ទទួល​បន្ទុក​ខាង​ពង្សប្រវត្តិ ។ លោក​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​ការហៅ​របស់​អ្នក និង​ជួយ​ដូច​ខាងក្រោម ៖

  • ផ្តល់​ដំបូន្មាន និង​ការណែនាំ ។
  • បង្កើត​ពេលវេលា​ជួប​ប្រជុំ​ជា​ប្រចាំ​ដើម្បី​ពិភាក្សា​អំពី​ប្រតិបត្តិការ​មជ្ឈមណ្ឌល ។
  • ពិភាក្សា​ព័ត៌មាន​លម្អិត​ដូចជា ម៉ោង​ធ្វើការ​នៅ​មជ្ឈមណ្ឌល ការជ្រើសរើស​បុគ្គលិក តម្រូវការ​ការបំពាក់បំប៉ន និង​ការប្រើប្រាស់​របស់​សមាជិក​ជាដើម ។
  • វាយបញ្ចូល​ឈ្មោះ និង​ការហៅ​ជា​បទដ្ឋាន​របស់​អ្នក​ក្នុង​នាមជា​អ្នកសម្រប​សម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​ប្រចាំ​ស្តេក នៅក្នុង​ផ្នែក​គ្រប់គ្រង​ការហៅ​នៃ​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ។ ការណ៍​នេះ​នឹង​ធានាថា​អ្នកប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ក្នុង​តំបន់​របស់អ្នក​ដឹងពី​ការហៅ​របស់អ្នក ។

សូម​ជួប​ជាមួយ​អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​ពី​មុន ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ។ អ្នក​សម្រប​សម្រួល​ពីមុន​អាច​ជួយ​តាម​របៀប​ទាំង​នេះ​បាន ៖

  • ផ្តល់​ព័ត៌មាន​អំពី​មជ្ឈមណ្ឌល ដូចជា​ម៉ោង និង​បុគ្គលិក​បច្ចុប្បន្ន ។
  • ប្រាប់​ដល់​អ្នក​នូវ​រាល់​កង្វល់​របស់​បុគ្គលិក ឬ​បញ្ហា​ផ្សេង​ទៀត ។
  • ឲ្យ​កូនសោ​ចូល​ក្នុង​មជ្ឈមណ្ឌល​ដល់​អ្នក ។
  • ផ្តល់​ឲ្យ​អ្នក​នូវ​ពាក្យ​សម្ងាត់​រដ្ឋបាល​សម្រាប់​កុំព្យូទ័រ​ទាំងឡាយ ។
  • ពិភាក្សា​អំពី​ទំនួលខុសត្រូវ​មូលដ្ឋាន ។
  • ផ្តល់​ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​អ្នក​គ្រប់គ្រង​អគារ និង​អ្នក​ឯកទេស​បច្ចេកវិទ្យា​ប្រចាំ​ស្តេក ។

សូម​ចូល​ទៅ​កាន់ សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ចូលរួម​ជាមួយ​ក្រុម​ទាំងឡាយ​ដូច​ខាងក្រោម ៖

  • អ្នក​ជំនាញ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ
  • ជំនួយ​គាំទ្រ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​សម្រាប់​អ្នកសម្រប​សម្រួល និង​បុគ្គលិក

សូម​ប្រើ​ក្រុម​សហគមន៍​ដើម្បី​សួរ​សំណួរ ចែកចាយ​គំនិត និង​ទទួល​ជំនួយ ។ ចូល​ទៅកាន់​សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ នៅទីនេះ ។

ដើម្បី​ចូលរួម​ជាមួយ​ក្រុម​សហគមន៍ ៖

  1. ចូល​ដោយ​ប្រើ​គណនី​សមាជិក​របស់អ្នក ( សាសនាចក្រ ឬ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ) ដែល​ភ្ជាប់​ជាមួយ​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​អ្នក ។
  2. សូម​ជ្រើសរើស​យក ក្រុម ។
  3. នៅក្នុង​ប្រអប់​ដែល​ដាក់​ថា ស្រាវជ្រាវ​រក​ក្រុម សូម​វាយបញ្ចូល ៖ អ្នក​ជំនាញ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ហើយ​ចុចលើ បញ្ចូល ។
  4. ចុចលើ​ក្រុម អ្នក​ជំនាញ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ នៅក្នុង​លទ្ធផល ។
  5. សូម​ចុច ចូលរួម ។
  6. នៅ​ផ្នែក​ខាងលើ​នៃ​អេក្រង់ ដែល​វា​ដាក់​ថា ៖ ទំព័រ​ដើម > ក្រុម > អ្នក​ជំនាញ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ជ្រើសរើស ក្រុម ដើម្បី​ត្រឡប់​ទៅ​អេក្រង់​ក្រុម​វិញ ។
  7. នៅក្នុង​ប្រអប់​ដែល​ដាក់​ថា ស្រាវជ្រាវ​រក​ក្រុម វាយបញ្ចូល ៖ ផ្នែក​ជំនួយ​គាំទ្រ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​សម្រាប់​អ្នក​សម្រប​សម្រួល និង​បុគ្គលិក ហើយ​ចុច បញ្ចូល ។
  8. សូម​ចុចលើ​ក្រុម ផ្នែក​ជំនួយ​គាំទ្រ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​សម្រាប់​អ្នកសម្រប​សម្រួល និង​បុគ្គលិក នៅក្នុង​លទ្ធផល ។
  9. សូម​ចុចលើ ចូលរួម ។

    ដើម្បី​ត្រលប់​ទៅកាន់​ក្រុម​របស់អ្នក​វិញ​នាពេល​អនាគត នៅពេល​ដែល​អ្នក​បាន​ចូល​ទៅក្នុង​គេហទំព័រ​សហគមន៍​រួចហើយ នៅផ្នែក​ខាងលើ​នៃ​អេក្រង់​សូម​ជ្រើសរើស ក្រុម បន្ទាប់មក​ជ្រើសរើស ក្រុម​របស់​ខ្ញុំ ដើម្បី​មើល​បញ្ជី​ក្រុម​ដែល​អ្នក​បាន​ចូលរួម ។

បើ​គ្មាន​នរណា​នៅក្នុង​ស្តេក​របស់​អ្នក​អាច​ផ្តល់​ការបំពាក់​បំប៉ន​ដល់​អ្នក​ទេ សូម​ប្រឹក្សា​ជាមួយ​សមាជិក​នៅក្នុង​គណៈប្រធាន​ស្តេក​របស់​អ្នក ។ លោក​អាច​ផ្តល់​ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​តំបន់​របស់​អ្នក​បាន ។ ប្រសិនបើ​សមាជិក​បុគ្គលិក​បច្ចុប្បន្ន​របស់​អ្នក​មិន​ចេះ​ពីរបៀប​ផ្តល់​បទពិសោធន៍​ម្នាក់​ទល់​ម្នាក់​ដល់​អ្នកចូលរួម​របស់​អ្នក​ទេ សូម​បំពាក់បំប៉ន​ពួកគេ ។ ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍​ថា អ្នក​ចេះ​គ្រប់គ្រាន់​ដើម្បី​បំពាក់បំប៉ន​បុគ្គលិក​របស់​អ្នក​ទេ សូម​ពិគ្រោះ​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​អ្នក ។
ឯកសារ​ធនធាន និង​ការបំពាក់បំប៉ន​មាន​នៅលើ​ទំព័រ ធនធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

តម្រូវការបុគ្គលិកបន្ថែម

ប្រសិនបើ​អ្នក​ត្រូវការ​សមាជិក​បុគ្គលិក​បន្ថែម សូម​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​អ្នក ហើយ​ពិភាក្សា​ពី​សេចក្តី​ត្រូវការ​របស់​អ្នក ។ បុគ្គលិក​អាច​រួម​មាន​អ្នក​ជំនាញ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ក៏​ដូចជា​អ្នក​ស្ម័គ្រចិត្ត​នៅ​សហគមន៍ និង​សមាជិក​ផង​ដែរ ។ ជំនួយ​បន្ថែម​អាច​រកបាន នៅទីនេះ ឬ​តាមរយៈ សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

របាយការណ៍ប្រចាំខែ

របាយការណ៍​ប្រចាំខែ​នៃ​សកម្មភាព​មជ្ឈមណ្ឌល​សម្រាប់​តំបន់​ខាងក្រោម​អាច​ចូលប្រើ​បាន នៅទីនេះ ៖

ចំណាំ ៖ នៅ​អឺរ៉ុប​កណ្តាល បច្ចុប្បន្ន​មិន​តម្រូវឲ្យ​រាយការណ៍​តួលេខ​ទាំងនេះទេ ។

  • អឺរ៉ុប
  • អឺរ៉ុប​ខាង​កើត
  • ឡាទីន​អាមេរិកាំង

បំពេញ​របាយការណ៍​ដោយ​ធ្វើ​ដូច​ខាងក្រោម ៖

  1. សូម​ជ្រើសរើស​សមាជិក​ម្នាក់​ចេញពី​ម៉ឺនុយ​ទម្លាក់​ចុះ ។
  2. សូម​វាយបញ្ចូល​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​អ្នក ។
  3. សូម​ចុច បញ្ចូល ។
  4. បំពេញ​របាយការណ៍ ។
  5. សូម​ចុច បញ្ជូន ។

សម្រាប់​តំបន់​ខាងក្រោម របាយការណ៍​ប្រចាំខែ​អាច​ចូលប្រើ​បាន នៅទីនេះ ៖

  • អាមេរិក​ខាង​ជើង
  • អាហ្វ្រិក
  • ប៉ាស៊ីហ្វិក
  • ហ្វីលីពីន

បំពេញ​របាយការណ៍​ដោយ​ធ្វើ​ដូច​ខាងក្រោម ៖

  1. វាយបញ្ចូល​លេខ​អង្គភាព​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ របស់អ្នក ។
  2. សូម​ចុច បន្ត ។
  3. បំពេញ​របាយការណ៍ ។
  4. សូម​ចុច បញ្ជូន ។

របាយការណ៍​ប្រចាំខែ​រាប់​បញ្ចូល​ចំនួន​ម៉ោង​ដែល​មជ្ឈមណ្ឌល​បាន​បើក ចំនួន​ចូល​ប្រើ​ពី​សមាជិក និង​ភ្ញៀវ​ដទៃ​ទៀត និង​ចំណុចផ្សេងៗ​ទៀត ។ របាយការណ៍​ប្រចាំ​ខែ​បង្ហាញ​ដោយ​ផ្ទាល់​ថា តើ​មជ្ឈមណ្ឌល​របស់​អ្នក​ត្រូវផ្លាស់​ប្តូរ​ឧបករណ៍ ឬ​អត់ ។ ការគូស​ចំណាំ​គេហទំព័រ​តំបន់​របស់​អ្នក​ត្រូវបាន​ណែនាំ ។
បន្ទាប់ពី​ដាក់​បញ្ជូន​របាយការណ៍​ប្រចាំខែ អ៊ីមែល​មួយ​បាន​ផ្ញើ​ទៅកាន់​គណនី FamilyHistoryMail របស់អ្នក​ជាមួយ​នឹង​ព័ត៌មាន​ដែល​អ្នក​បាន​ដាក់​បញ្ជូន ។ អ្នក​អាច​បញ្ជូន​របាយការណ៍​នេះ​បន្ត​ទៅកាន់​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់អ្នក ។

សេចក្ដីណែនាំស្ដីពីប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ

សេចក្ដី​ណែនាំ​ស្ដីពី​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ គឺជា​ក្បួនខ្នាត​មូលដ្ឋាន​សម្រាប់​ការគ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ព័ត៌មាន​អំពី​ប្រធានបទ​ខាងក្រោម​មាន​នៅក្នុង​សេចក្ដី​ណែនាំ​ស្ដីពី​ប្រតិបត្តិការ ៖

សៀវភៅ​បញ្ជី​រាយនាម​របស់​សាសនាចក្រ​អំពី​អង្គការ និង​ថ្នាក់ដឹកនាំ ( CDOL )
មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​ផែនទី​ទីតាំង​បណ្ណាល័យ​ដែល​ជាប់​ពាក់ព័ន្ធ
FamilyHistoryMail
កុំព្យូទ័រ ម៉ាស៊ីន​បោះពុម្ព និង​កម្មវិធី​សូហ្វវែ
​មីក្រូហ្វីលម៍ និង​មីក្រូហ្វីច
ឧបករណ៍​ក្នុង​មជ្ឈមណ្ឌល
ការគ្រប់គ្រង​អគារ

ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​អ្វី​ដែល​មាន​នៅក្នុង​សេចក្ដី​ណែនាំ​ស្ដីពី​ប្រតិបត្ដិការ​មាន​បច្ចុប្បន្នភាព​ឬ​អត់​ទេ​នោះ សូម​ទាក់ទង​ទៅ ផ្នែក​ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​ទទួល​បាន​ជំនួយ ។

ផតថលមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ

ផតថល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​ចំណុច​ចាប់ផ្តើម​ដើម្បី​ចូល​ទៅកាន់​គេហទំព័រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​សេវាកម្ម​ផ្សេងៗទៀត​ដែល​មាន​សម្រាប់​អ្នកចូលរួម​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ដាក់​ផតថល​ជា​ទំព័រដើម​នៅលើ​កម្មវិធី​រុករក​របស់​កុំព្យូទ័រ​នីមួយៗ​នៅក្នុង​មជ្ឈមណ្ឌល ។ ចូល​ប្រើ​ផតថល​សេវាកម្ម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដែល​មាន​នៅ​លើ​គេហទំព័រ https://www.familysearch.org/centers/portal ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​តម្រូវការ​បន្ថែម​នៃ​កម្មវិធី​រុករក សូម​មើល​អត្ថបទ​ដែល​មាន​ចំណងជើង ៖ របៀប​ប្រើ ផ្នែក​បន្ថែម​មាតិកា​ពិសេស​សម្រាប់​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

មជ្ឈមណ្ឌលជំនួយ និងការរៀនសូត្ររបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ

មជ្ឈមណ្ឌល​ជំនួយ និង​ការរៀនសូត្រ របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ មាន​អត្ថបទ និង​ធនធាន​ផ្សេងទៀត​ដើម្បី​ជួយ​អ្នក​ក្នុង​ការហៅ​របស់អ្នក ។ ដើម្បី​ចូលប្រើ​មជ្ឈមណ្ឌល​ជំនួយ និង​ការរៀនសូត្រ សូម​ចូល​ទៅកាន់​គេហទំព័រ FamilySearch.org ។ សូម​ចុចលើ សញ្ញាសួរ? ) នៅ​ជ្រុង​ខាងស្តាំ​ខាងលើ​នៃ​អេក្រង់ ។ វាយបញ្ចូល​លក្ខខណ្ឌ​ស្វែងរក​ក្នុង​ម៉ីនុយ​ប្រអប់​ស្វែងរក​ជំនួយ ឬ​ចុចលើ​តំណភ្ជាប់​ទៅកាន់​មជ្ឈមណ្ឌល​ជំនួយ និង​ការរៀនសូត្រ ។

សៀវភៅផែនការ

សៀវភៅ​ផែនការ​ជួយ​អ្នក​ឲ្យ​ជួយ​អ្នក​ដទៃ ។ អ្នក​អាច​បន្ថែម​សមាជិក​ទៅក្នុង​សៀវភៅ​ផែនការ ដើម្បី​អ្នក​អាច​មើល​ព័ត៌មាន​មែកធាង​របស់​ពួកគេ និង​រៀបចំ​ផែនការ​បទពិសោធន៍​ពង្សប្រវត្តិ​ផ្ទាល់ខ្លួន​សម្រាប់​ពួកគេ​បាន ។ ដើម្បី​ចូល​ប្រើ​សៀវភៅ​ផែនការ សូម​ចុចលើ រូប​តំណាង​សញ្ញា​សួរ រួច​ចុចលើ ធនធាន​អ្នកជួយ ។

អត្ថបទដែលទាក់ទង

ការចោល​ឧបករណ៍​កុំព្យូទ័រ​ចាស់​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ
ការប្រើប្រាស់​ផតថល​សេវាកម្ម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ
ផ្នែក​បន្ថែម​កម្មវិធី​រុករក​មាតិកា​ពិសេស​សម្រាប់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ
ដាក់​ផតថល​សេវាកម្ម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​ធ្វើជា​ទំព័រដើម
ការផ្លាស់ប្តូរ​ពាក្យ​សម្ងាត់ FamilyHistoryMail
គណនី FamilyHistoryMail ត្រូវ​បាន​ចាក់សោ
បញ្ហា​ក្នុងការ​ចូល​គណនី FamilyHistoryMail និង​ពាក្យ​សម្ងាត់
ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅក្នុង CDOL
ការចូលប្រើ​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅក្នុង CDOL
មីក្រូហ្វីលម៍ ឬ​មីក្រូហ្វីច​ដែល​មិន​ត្រូវការ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ
តើ​ខ្ញុំ​រៀបចំ​មេរៀន​នៅក្នុង​សៀវភៅ​ផែនការ​ដោយ​របៀបណា ?
ធនធាន​អនឡាញ​សម្រាប់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ
សេចក្ដី​ណែនាំ​ស្ដីពី​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ
ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?