ធនធាន​អនឡាញ​សម្រាប់​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

គេហទំព័រ​ទាំងនេះ​ផ្តល់​ជំនួយ​ដ៏​មាន​តម្លៃ នៅពេល​អ្នក​បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

  • FamilySearch.org គឺជា​គេហទំព័រ​ពង្ស​ប្រវត្តិ​របស់​សាសនាចក្រ ។ ភាសា​ដែល​អ្នក​មើលឃើញ​អាស្រ័យ​លើ​កុំព្យូទ័រ ឬ​ការកំណត់​ភាសា​ក្នុង​ទំព័រ​រុករក ។ អ្នក​អាច​ជ្រើសរើស​ភាសា​ផ្សេង​នៅ​ខាងក្រោម​ទំព័រ​នេះ​បាន ។
  • ធនធាន​អ្នកជួយ គឺជា​ផ្នែក​មួយ​នៃ​គេហទំព័រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​ប្រើវា​ដើម្បី​រៀបចំ​ឲ្យ​ភ្ញៀវ​មាន​បទពិសោធន៍​ពង្សប្រវត្តិ​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ។ សូម​ប្រើ​ធនធាន​នៅ​ទីនេះ កាល​ដែល​អ្នក​រៀន​អំពី​របៀប​ដើម្បី​ធ្វើ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដ៏​មាន​ប្រសិទ្ធភាព ។ សូម​ស្វែងរក​ធនធាន និង​ឧបករណ៍​រៀនសូត្រ ។
  • វិចិត្រសាល​ដំណោះស្រាយ នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មាន​រាយបញ្ជី​ផលិតផល​ភាគី​ទីបី​ដែល​ធ្វើការ​ជាមួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ផលិតផល​ខ្លះ​ឥតគិត​ថ្លៃ​ទេ ។ ខ្លះ​ទៀត​ត្រូវ​បង់​ថ្លៃ ។ អ្នក​អាច​អាន​ព័ត៌មាន​លម្អិត​អំពី​ផលិតផល​នីមួយៗ​ដើម្បី​មើល​ពី​របៀប​ដែល​វា​ដំណើរការ​នៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  • Wiki ស្រាវជ្រាវ នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​ការណែនាំ​ពី​ពង្សាវលី និង​ពង្សប្រវត្តិ​តាម​អនឡាញ​ដែល​ឥតគិត​ថ្លៃ ។ គេហទំព័រ wiki នេះ​ផ្ដល់នូវ​យុទ្ធសាស្រ្ត​ស្រាវជ្រាវ និង​ណែនាំ​ពី​កំណត់ត្រា និង​ធនធាន​នានា​ដែល​មកពី​ទូទាំង​ពិភពលោក ។ គេហទំព័រ wiki គឺជា​ធនធាន​មួយ​ដែល​ជួយ​អ្នក​ឲ្យ​រកឃើញ​ធនធាន​ដែល​មាន​ស្រាប់ កាល​ដែល​អ្នក​ជួយ​ភ្ញៀវ​ស្វែងរក​ក្រុមគ្រួសារ​របស់​ពួកគេ ។
  • ផតថល​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ផ្តល់​សិទ្ធិ​ចូល​ប្រើ​ធនធាន​ពង្សប្រវត្តិ​នានា រួមទាំង​គេហទំព័រ​ពិសេស​ផងដែរ ។ ភ្ញៀវ​អាច​ប្រើ​ផតថល​តែ​នៅលើ​កុំព្យូទ័រ​ប៉ុណ្ណោះ ។ គេហទំព័រ​នេះ​មាន​តែ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ។
  • ដើម្បី​ទាញ​យក​ការគ្រប់គ្រង​ទ្រព្យសកម្ម និង​សុសវែរ​ផ្សេងទៀត​សម្រាប់​កុំព្យូទ័រ​របស់​មជ្ឈមណ្ឌល សូម​ចូល​ទៅ​កាន់ ឧបករណ៍​ជំនួយ​គំាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ នៅ​ផ្នែក​ក្រោម​ខាង​ស្តាំ​នៃ​អេក្រង់ សូម​ចុច​លើ ឧបករណ៍ FHC ។
  • ការបោះពុម្ព និង​សំបុត្រ​របស់ ប៊ី. វាយ. យូ. អនុញ្ញាត​ឲ្យ​អ្នក​បញ្ជា​ទិញ​សម្ភារ​របស់​កម្ម​វិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​ពង្សប្រវត្តិ​ដែល​បាន​អនុម័ត​សម្រាប់​មជ្ឈមណ្ឌល ។ សូម​ប្រើប្រាស់​សម្ភារ​ទាំងឡាយ​សម្រាប់​គោលបំណង​ផ្សព្វផ្សាយ ។ សម្ភារ​ដែល​មាន រួមមាន​នូវ​ខិតប័ណ្ណ នាមប័ណ្ណ និង​ប័ណ្ណ​ព័ត៌មាន​អំពី​មជ្ឈមណ្ឌល ។
  • ហាង​អនឡាញ របស់​សាសនាចក្រ​មាន​កូន​សៀវភៅ My Family និង​ធនធាន​ពង្សប្រវត្តិ​ផ្សេង​ទៀត ។
  • ធនធាន​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ផ្តល់​នូវ​ធនធាន​នានា​ដែល​ជួយ​អ្នក​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  • មជ្ឈមណ្ឌល​ផ្ដល់​ជំនួយ របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ គឺជា​កន្លែង​ដែល​អ្នក​អាច​ស្រាវជ្រាវ​រក​ជំនួយ​បាន កាល​ដែល​អ្នក​ប្រើ​គេហទំព័រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​រៀន​ធ្វើ​ជា​អ្នកជួយ ឬ​ដឹងពី​ការហៅ​បម្រើ​របស់​ខ្ញុំ​ក្នុង​នាម​ជាអ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ដោយ​របៀបណា ?
តើ​ខ្ញុំ​រក​ផលិតផល​របស់​ដៃ​គូ​ដោយ​របៀប​ណា ?
តើ wiki ស្រាវជ្រាវ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​អ្វី ?
របៀប​ប្រើប្រាស់​ផតថល​របស់​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ
ចាប់ផ្តើម​វគ្គ​គ្រប់គ្រង​ពី​ចម្ងាយ​ជាមួយ​ជំនួយគំាំទ្រ​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ
ប័ណ្ណប្រកាស​សម្រាប់​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ
ធនធាន​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មាន​មកពី​សេវាកម្ម​ចែកចាយ
គេហទំព័រ​ធនធាន​នានា​របស់​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅលើ churchofjesuschrist.org
សេចក្តី​ណែនាំ​ពី​ដំណើរការ​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?