តើ​ខ្ញុំ​រៀន​ធ្វើ​ជា​អ្នកជួយ ឬ​ដឹងពី​ការហៅ​បម្រើ​របស់​ខ្ញុំ​ក្នុង​នាម​ជាអ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ដោយ​របៀបណា ?

ក្នុង​នាម​ជា​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និងពង្ស​ប្រវត្តិ នោះ​ទំនួល​ខុសត្រូវ​ចម្បង​របស់​អ្នក គឺ​ដើម្បី​គាំទ្រ​ផែនការ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។ អ្នក​ក៏​គប្បី​ព្យាយាម​បង្កើត​ជា​បទពិសោធន៍​ដ៏​បំផុស​គំនិត ដែល​នាំ​មក​នូវ​សេចក្ដី​អំណរ​ដល់​មនុស្ស​គ្រប់គ្នា នៅពេល​ពួកគេ​ស្វែងរក ប្រមូល និង​ភ្ជាប់​គ្រួសារ​របស់​ពួកគេ​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

អ្នក​តម្កើង​ការហៅ​របស់​អ្នក និង​ជួយ​ដល់​អ្នកដទៃ នៅពេល​អ្នក​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

  • ធ្វើ​តាម​ព្រះវិញ្ញាណ
  • ដឹកនាំ​ទៅ​ព្រះវិហារ​បរិសុទ្ធ
  • ផ្តោត​លើ​ការរកឃើញ
  • ពង្រឹង​ក្រុមគ្រួសារ​ដែល​កំពុង​នៅរស់
  • ផ្ដល់​ការងារ​បម្រើ​ដល់​បុគ្គល​ម្នាក់ៗ
  • គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​សាសនា

សម្រាប់​ការបណ្តុះ​បណ្តាល ឧបករណ៍ និង​ធនធាន​ផ្សេងទៀត​ដែល​បាន​បង្កើត​ជាពិសេស​សម្រាប់​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ សូម​ចូលទៅ​កាន់ ធនធាន​អ្នក​ជួយ នៅលើ​គេហទំព័រ FamilySearch.org ។

កំណត់​ចំណាំ ៖ បច្ចុប្បន្ន​ធនធាន​អ្នកជួយ​មាន​ជាភាសា​អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី ចិន​បុរាណ កូរ៉េ និង​ជប៉ុន ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅ​គណនី​របស់​អ្នក​នៅលើ​គេហទំព័រ FamilySearch.org ។
  2. នៅ​កែង​ស្ដាំ​ខាងលើ​នៃ​អេក្រង់ សូម​ចុចលើ រូបតំណាង​សញ្ញា​សួរ ។
  3. នៅក្នុង​ម៉ឺនុយ​ទម្លាក់​ចុះ​ដែល​បង្ហាញ​មក សូម​ចុច​លើ ធនធាន​អ្នកជួយ ។

អត្ថបទដែលទាក់ទង

តើ​អ្នកជួយ​ធ្វើ​អ្វីខ្លះ ?
តើ​ខ្ញុំ​រៀបចំ​មេរៀន​នៅក្នុង​សៀវភៅ​ផែនការ​ដោយ​របៀបណា ?
តើ​ខ្ញុំ​បន្ថែម ឬ​លុបចោល​បុគ្គល​ម្នាក់​ចេញពី​បញ្ជី​របស់​ខ្ញុំ​ដែល​នៅ​ក្នុង​សៀវភៅ​ផែនការ​យ៉ាង​ដូចម្ដេច ?

moduleTitle