ស្រាវជ្រាវរកជំនួយ RootsTech
ដាក់ស្នើ
ដាក់ស្នើ
បើក
តម្រង
យើង មានលទ្ធផល 254 ។
254 លទ្ធផល
តើខ្ញុំសម្រេចថា តើកំណត់ត្រាពីរនៅក្នុងមែកធាងគ្រួសារគឺជាបុគ្គលតែមួយដោយរបៀបណា ?
សូមប្រើការណែនាំស្ដីពីការដាក់បញ្ចូលគ្នាទាំងនេះ ដើម្បីជួយអ្នកឲ្យដឹងថា តើអ្នកដាក់កំណត់ត្រាបញ្ចូលគ្នាត្រឹមត្រូវឬអត់ ។
តើខ្ញុំបន្ថែម ឬផ្លាស់ប្ដូរព័ត៌មានអាពាហ៍ពិពាហ៍នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
អ្នកអាចបន្ថែម កែសម្រួល ឬលុបចោលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍នៅក្នុងមែកធាងគ្រួសារ មកពីទំព័របុគ្គលបាន ។
តើខ្ញុំវាយបញ្ចូលឈ្មោះនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
ប្រពៃណីក្នុងការដាក់ឈ្មោះអាចខុសគ្នា ។ នៅពេលអ្នកវាយបញ្ចូលឈ្មោះត្រឹមត្រូវនៅក្នុងមែកធាងគ្រួសារ នោះអ្នកប្រើប្រាស់ផ្សេងទៀតអាចរកឃើញឈ្មោះនោះកាន់តែងាយស្រួល ។
តើខ្ញុំបន្ថែមព័ត៌មានស្ដីពីគំនូសព្រាងជីវិត ព័ត៌មានសំខាន់ និងព័ត៌មានផ្សេងៗទៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
អ្នកអាចចូលទៅកាន់ទំព័របុគ្គលរបស់នរណាម្នាក់នៅលើមែកធាងគ្រួសារ ដើម្បីបញ្ចូលព័ត៌មានបន្ថែមទៅក្នុងកំណត់ត្រារបស់ពួកគេបាន ។
តើខ្ញុំបង្កើតគណនីដោយឥតគិតថ្លៃសម្រាប់កុមារម្នាក់តាមរបៀបណា ?
កុមារអាយុពី ៨ ទៅ ១២ ឆ្នាំអាចបង្កើតគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារមួយដោយឥតគិតថ្លៃបានដោយមានការអនុញ្ញាតពីឪពុកម្ដាយ ។
តើខ្ញុំដោះចេញនូវការដាក់បញ្ចូលគ្នានៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
អ្នកអាចដោះចេញនូវការដាក់បញ្ចូលគ្នាដើម្បីដោះស្រាយបញ្ហាដែលបានបង្កើតដោយការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវ ។ ក្នុងអំឡុងដំណើរការនេះ អ្នកប្រើឧបករណ៍វិភាគបញ្ចូលគ្នាដើម្បីប្រៀបធៀប និងសម្រេចចិត្តពីអ្វីដែលត្រូវធ្វើ ។
តើខ្ញុំស្នើសុំពិធីបរិសុទ្ធទាំងឡាយឲ្យបុព្វការីជនម្នាក់ ដែលបានកើតនៅក្នុងពេល ១១០ ឆ្នាំចុងក្រោយដោយរបៀបណា ?
សម្រាប់កំណត់ត្រានៃអស់អ្នកដែលបានកើតនៅអំឡុងពេល ១១០ ឆ្នាំចុងក្រោយ នោះសាច់ញាតិជិតដិតបំផុតដែលនៅរស់ត្រូវតែផ្តល់ការអនុញ្ញាតសម្រាប់ការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ។
តើខ្ញុំបន្ថែមបុព្វការីជនម្នាក់ ដែលមានក្នុងមែកធាងគ្រួសាររួចហើយទៅក្នុងពង្សាវលីរបស់ខ្ញុំដោយរបៀបណា ?
បុព្វការីជនរបស់អ្នកអាចមានរួចហើយនៅក្នុងឃ្លាំងផ្ទុកទិន្នន័យរបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ នេះគឺជារបៀបដើម្បីបន្ថែមបុគ្គលនេះទៅក្នុងពង្សាវលីរបស់អ្នក ។
តើខ្ញុំបន្ថែមសាច់ញាតិនៅរស់ឲ្យបុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
អ្នកអាចបន្ថែមបងប្អូនជីដូនមួយ មីង ពូ បងប្អូនប្រុស បងប្អូនស្រី និងសាច់ញាតិនៅរស់ផ្សេងទៀតទៅក្នុងមែកធាងគ្រួសារបាន។
តើខ្ញុំបន្ថែមលេខកំណត់ត្រាសាសនាចក្ររបស់ខ្ញុំទៅក្នុងគណនីរបស់ខ្ញុំដោយរបៀបណា ?
ដើម្បីធ្វើកិច្ចការព្រះវិហារបរិសុទ្ធ សូមបន្ថែមលេខកំណត់ត្រាសាសនាចក្ររបស់អ្នកទៅក្នុងគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬគណនីសាសនាចក្រ ។
ទំព័រ
នៃ 26