តើ​ខ្ញុំ​បង្កើត​គណនី​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុមារ​ម្នាក់​តាម​របៀបណា ?

បុគ្គល​ដែល​មាន​អាយុ ១៣ ឆ្នាំ​ឡើង​ទៅ​អាច​ចុះឈ្មោះ​បើក​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មួយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ​បាន ។

កុមារ​ដែល​មាន​អាយុពី ៨–១២ ឆ្នាំ​អាច​ចុះឈ្មោះ​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ ។ គណនី​នេះ​អាច​បង្កើត​នៅលើ churchofjesuschrist.org ឬ FamilySearch.org ក៏​បាន ។

កុមារ​ដែល​មាន​គណនី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រួចហើយ អាច​ចូល​នៅលើ គេហទំព័រ FamilySearch.org ដោយ​ប្រើ ឈ្មោះ​អ្នកប្រើ និង​ពាក្យ​សម្ងាត់​នៃ​គណនី​នោះ​ដោយ​ការជ្រើសរើស​ប៊ូតុង ចូល​ដោយ​ប្រើ​គណនី​សាសនាចក្រ នៅលើ​គេហទំព័រ ។

ផ្តល់ការអនុញ្ញាតនៅលើគេហទំព័រ churchofjesuschrist.org

ឪពុក​ម្តាយ និង​អាណាព្យាបាល​ស្របច្បាប់ ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ អាច​បង្កើត​គណនី និង​ផ្តល់​ការអនុញ្ញាត​នៅលើ​គេហទំព័រ churchofjesuschrist.org បាន ។ ឪពុកម្តាយ​ក៏​អាច​ប្តូរ​ពាក្យ​សម្ងាត់​របស់​កូនៗ និង​លុប​គណនី​របស់​កូនៗ​របស់​ខ្លួន​ចោល​បាន​ផងដែរ ។

ដើម្បី​ទទួល​បាន​សេចក្តីណែនាំ សូម​ចូល​ទៅកាន់ គណនី​របស់​អ្នក​នៅលើ churchofjesuschrist.org សូម​បើក​ការកំណត់​គណនី​របស់​អ្នក ហើយ​ចុចលើ ជួយ ។

សូមផ្តល់ការអនុញ្ញាតតាមរយៈគេហទំព័រ churchofjesuschrist.org

ឪពុក​ម្តាយ និង​កូនៗ​ក៏​អាច​បង្កើត​គណនី​នៅលើ​គេហទំព័រ FamilySearch.org បាន​ដែរ ។ មិន​តម្រូវ​ឲ្យ​មាន​សមាជិកភាព​សាសនាចក្រ​ឡើយ ។

អំឡុងពេល​ធ្វើ​ដំណើរការ​នេះ ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល​ស្របច្បាប់​អាច​ជ្រើសរើស​វិធីសាស្ដ្រ ១ ក្នុង​ចំណោម​វិធីសាស្ត្រ​ទាំង ៣ ដើម្បី​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ស្របច្បាប់​ឲ្យ​កុមារ​ម្នាក់​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន ។

  • លេខ​កំណត់ត្រា​សាសនាចក្រ ( សំណូមពរ​ឲ្យប្រើ សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ )
  • អាសយដ្ឋាន​អ៊ីមែល
  • លេខ​ផ្ញើ​សារ

នៅក្នុង​ដំណើរការ​បង្កើត​គណនី​មួយ នោះ​នឹង​មាន លេខ​កូដ​យល់ព្រម​ពី​ឪពុក​ម្ដាយ ដែល​បញ្ជូន​ទៅ​អាសយដ្ឋាន​អ៊ីមែល ឬ​លេខ​ទូរសព្ទ​របស់​ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល ( ប្រសិនបើ​មិន​បង្កើត​គណនី​ដោយ​ប្រើ​លេខ​កំណត់ត្រា​សាសនាចក្រ​ទេ​នោះ ) ។ អ្នក​ក៏​នឹង​ត្រូវ​បញ្ជាក់ វិធីសាស្រ្ត ការស្តារ​គណនី​ឡើងវិញ ផង​ដែរ នៅក្នុង​ករណី​កូន​របស់​អ្នក​ភ្លេច​ព័ត៌មាន​ចូល​របស់​ពួកគេ ។ សម្រាប់​គណនី​ដែល​បង្កើត​ឡើង​ដោយ​ប្រើ​លេខ​កំណត់ត្រា​សាសនាចក្រ លេខ​ដដែល​នោះ​នឹង​ប្រើ​សម្រាប់​ការស្តារ​គណនី​ឡើងវិញ ។

អត្ថបទ​ដែល​នៅ​សេសសល់​នេះ ពិពណ៌នា​អំពី​របៀប​បង្កើត​គណនី​ចេញពី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

ជំហាន ( FamilySearch.org )

ដើម្បី​បង្កើត​គណនី​មួយ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចន្លោះពី ៨ ទៅ ១២ ឆ្នាំ សូម​ធ្វើតាម​ជំហាន​ទាំងនេះ ។

  1. សូម​ចូល​ទៅកាន់​ផលិតផល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​ប្រើ​ជម្រើស ១​ក្នុង​ចំណោម​ជម្រើស​ទាំងនេះ ៖
    • សូម​ចូល​ទៅ​គេហទំព័រ FamilySearch.org នៅក្នុង​ទំព័រ​រុករក​មួយ រួច​ចុចលើ បង្កើត​គណនី ។
    • សូម​បើក​កម្មវិធី​ចល័ត​មែកធាង​គ្រួសារ ឬ​កម្មវិធី​កម្រងអនុស្សាវរីយ៍ ហើយ​ចុចលើ បង្កើត​គណនី​ឥត​គិត​ថ្លៃ ។
  2. សូម​វាយបញ្ចូល​ព័ត៌មាន​របស់​កូន​នៅក្នុង​បែបបទ​បង្កើត​គណនី រួច​ចុចលើ បន្ត ។
  3. ប្រអប់ ត្រូវការ​ការអនុញ្ញាត​ពី​ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល បង្ហាញ​ឡើង ។ អ្នក​អាច​ជ្រើសរើស​ដើម្បី​ផ្ដល់​ការអនុញ្ញាត​តាមរយៈ ៖
    • លេខ​កំណត់ត្រា​សាសនាចក្រ ( សូមមើល​ជំហាន​ទី ៤ )
    • លេខ​ផ្ញើ​សារ ( សូមមើល​ជំហាន​ទី ៥ )
    • អ៊ីមែល ( សូមមើល​ជំហាន​ទី ៦ )
  4. ដើម្បី​ផ្ដល់​ការយល់ព្រម​ពី​ឪពុក​ម្ដាយ​តាមរយៈ​ការវាយ​បញ្ចូល​លេខ​កំណត់ត្រា​សាសនាចក្រ សូម​ធ្វើ​តាម​ជំហាន​ទាំងនេះ ។
    1. សូម​ជ្រើសរើស ប្រើ​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​ឪពុកម្តាយ ( បើ​អាច ) ។
    2. វាយ​បញ្ចូល​លេខ​កំណត់ត្រា​សាសនាចក្រ​ផ្ទាល់ខ្លួន ( ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល​ស្រប​ច្បាប់ )​របស់​អ្នក ។ បន្ទាប់​មក សូម​ចុចលើ បន្ដ ។
    3. បន្ទាប់មក វាយបញ្ចូល​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​កូន​អ្នក រួច​ចុចលើ បន្ត ។
    4. សូម​បំពេញ​ប្រអប់​នៅសល់​ទាំង​ប៉ុន្មាន​នៃ​បែបបទ​នេះ រួច​ចុច​លើ បង្កើត​គណនី ។
    5. សូម​ចូល​ទៅ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​បញ្ចប់​ការចុះ​ឈ្មោះ ។ ប្រសិនបើ​កូន​របស់​អ្នក​ភ្លេច​ព័ត៌មាន​ចូល​របស់​ពួក​គាត់ នោះ​តម្រូវ​ឲ្យ​មាន​លេខ​កំណត់ត្រា​សាសនាចក្រ​ដើម្បី​ស្ដារ​គណនី​ឡើងវិញ ។
  5. ដើម្បី​ផ្ដល់​ការយល់ព្រម​ពី​ឪពុក​ម្ដាយ​តាមរយៈ​សារ​ជា​អក្សរ សូម​ធ្វើ​តាម​ជំហាន​ទាំងនេះ ។
    1. សូម​ប្រើ​សារជា​អក្សរ​ចេញពី​ម៉ឺនុយ​ទម្លាក់​ចុះ សូម​ជ្រើសរើស សួរ​ឪពុក ឬ​ម្តាយ និង​វាយបញ្ចូល​លេខ​ផ្ញើសារ ។ សូម​ចុចលើ បន្ត ។
    2. សូម​បំពេញ​ប្រអប់​នៅសល់​ទាំង​ប៉ុន្មាន​នៃ​បែបបទ​នេះ រួច​ចុច​លើ បង្កើត​គណនី ។ លេខ​កូដ​យល់ព្រម​ពី​ឪពុក​ម្ដាយ​មួយ​ត្រូវបាន​បញ្ជូន​ទៅកាន់​លេខ​ទូរសព្ទ​របស់​ឪពុក ឬ​ម្ដាយ ។
    3. អេក្រង់​បន្ទាប់​សួរ​រក​លេខ​កូដ​យល់ព្រម​ពី​ឪពុក​ម្ដាយ ដែល​បាន​ផ្ញើ​ទៅកាន់​លេខ​ទូរសព្ទ​របស់​ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល​តាមរយៈ​សារជាអក្សរ ។ សូម​វាយបញ្ចូល​កូដ​នោះ រួច​ចុចលើ ដាក់​ស្នើ ។
    4. បន្ទាប់មក សូម​វាយ​បញ្ចូល​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​អ៊ីមែល​នៅកន្លែង​ស្ដារ​គណនី​ឡើងវិញ នៅក្នុង​ករណី​កូន​របស់​អ្នក​ភ្លេច​ព័ត៌មាន​ចូល​របស់​ពួក​គាត់ ។
    5. ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​ស្តារឡើងវិញ​តាមរយៈ​ការផ្ញើសារ សូម​វាយ​បញ្ចូល​លេខ​កូដ ដែល​បាន​ផ្ញើ​ទៅកាន់​លេខ​ទូរសព្ទ​នោះ រួចហើយ​ចុចលើ ដាក់​ស្នើ ។
    6. ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​អ៊ីមែល សូម​បើក​អ៊ីមែល​នោះ ហើយ​ចុចលើ បញ្ចប់​ការចុះ​ឈ្មោះ ។
    7. សូម​ចូល​ទៅ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​បញ្ចប់​ការចុះ​ឈ្មោះ ។
  6. ដើម្បី​ផ្ដល់​ការយល់ព្រម​ពី​ឪពុក​ម្ដាយ​តាម​អ៊ីមែល សូម​ធ្វើ​តាម​ជំហាន​ទាំងនេះ ។
    1. សូម​ប្រើ​អ៊ីមែល​ចេញពី​ម៉ឺនុយ​ទម្លាក់​ចុះ សូម​ជ្រើសរើស សួរ​ឪពុក ឬ​ម្តាយ ហើយ​វាយបញ្ចូល​អ៊ីមែល​នោះ ។ សូម​ចុចលើ បន្ត ។
    2. ការបង្កើត​គណនី​បន្ដ ។ សូម​បំពេញ​ប្រអប់​នៅសល់​ទាំង​ប៉ុន្មាន​នៃ​បែបបទ​នេះ រួច​ចុច​លើ បង្កើត​គណនី ។ សារ​មួយ​ដែល​មាន​តំណ​ភ្ជាប់​នឹង​ការយល់ព្រម​ពី​ឪពុក​ម្ដាយ ត្រូវបាន​បញ្ជូន​ទៅកាន់​អ៊ីមែល​របស់​ឪពុក ឬ​ម្ដាយ ។
    3. អេក្រង់​បន្ទាប់​សួរ​រក​លេខ​កូដ​យល់ព្រម​ពី​ឪពុក​ម្ដាយ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​អ៊ីមែល​របស់​ឪពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល ។ សូម​វាយបញ្ចូល​កូដ​នោះ រួច​ចុចលើ ដាក់​ស្នើ ។
    4. សូម​វាយ​បញ្ចូល​លេខ​ទូរសព្ទ ឬ​អាសយដ្ឋាន​អ៊ីមែល​នៅ​កន្លែង​ស្ដារ​គណនី​ឡើងវិញ នៅក្នុង​ករណី​កូន​របស់​អ្នក​ភ្លេច​ព័ត៌មាន​ចូល​របស់​ពួកគាត់ ។
    5. ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​ស្តារឡើងវិញ​តាមរយៈ​ការផ្ញើសារ សូម​វាយ​បញ្ចូល​លេខ​កូដ ដែល​បាន​ផ្ញើ​ទៅកាន់​លេខ​ទូរសព្ទ​នោះ រួចហើយ​ចុចលើ ដាក់​ស្នើ ។
    6. ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​អ៊ីមែល សូម​បើក​អ៊ីមែល​នោះ ហើយ​ចុចលើ បញ្ចប់​ការចុះ​ឈ្មោះ ។
    7. សូម​ចូល​ទៅ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​បញ្ចប់​ការចុះ​ឈ្មោះ ។

មិនទទួលបានការផ្ទៀងផ្ទាត់តាមអ៊ីមែល ឬសារទេ

ប្រសិនបើ​អ៊ីមែល ឬ​សារ​ជាអក្សរ​សម្រាប់​ការអនុញ្ញាត ឬ​ការផ្ទៀងផ្ទាត់​មិន​ទាន់​ទទួល​បាន​ភ្លាមៗទេ នោះ​ដំណើរការ​លើ​គណនី​របស់​អ្នក​ត្រូវ​បានរក្សាទុក​ក្នុង​រយៈពេល ៤៨ ម៉ោង ។ នៅ​អំឡុងពេល​នេះ អ្នក​អាច​ធ្វើ​តាម​វិធី​មួយ​ក្នុង​ចំណោម​វិធី​ខាងក្រោម​នេះ ដើម្បី​ទទួលបាន​ការអនុញ្ញាត ៖

  • សូម​ចូល​ទៅកាន់​គណនី​មួយ​របស់​អ្នក​នៅលើ​គេហទំព័រ churchofjesuschrist.org ហើយ​ផ្តល់​ការយល់​ព្រម​ចេញពី ការកំណត់​គណនី របស់​អ្នក ( សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ) ។
  • សូម​ពិនិត្យមើល​ប្រអប់សារ ឬ​អ៊ីមែល​របស់​អ្នក​ពេញ​មួយ​ថ្ងៃ ។ ប្រសិនបើ​គ្មាន​អ្វី​ផ្ញើ​មក​ទេ សូម​ត្រឡប់​ទៅកាន់​គេហទំព័រ FamilySearch.org ហើយ​ចុច​លើ ចូល ។ សូម​វាយបញ្ចូល​ឈ្មោះ​អ្នកប្រើ និង​ពាក្យ​សម្ងាត់​របស់​អ្នក ហើយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នឹង​ជួយ​អ្នក​ឲ្យ​បញ្ចប់​ការបង្កើត​គណនី​របស់​អ្នក ។

កូននេះមានគណនីរួចទៅហើយ ។

ប្រសិនបើ​អ្នក​ទទួល​បាន​សារ​ប្រាប់​ពី​កំហុស​មួយ​ដូច​ខាងក្រោម កុមារ​ប្រហែល​ជា​មាន​គណនី​មួយ​រួច​ហើយ ៖

  • « យើង​ជឿ​ថា មាន​គណនី​នេះ​រួច​ហើយ » ។
  • « លេខ​ទូរសព្ទ​ដៃ ដែល​អ្នក​បាន​វាយបញ្ចូល​នេះត្រូវបាន​ប្រើ​រួចហើយ​នៅក្នុង​គណនី​មួយ » ។
  • « លេខ​កំណត់ត្រា​សាសនាចក្រ​នេះ​ត្រូវបាន​ប្រើ​រួចហើយ​នៅក្នុង​គណនី​មួយ » ។

នៅក្នុង​ករណី​នេះ សូម​ចុចលើ ចូល ។ ហើយ​ប្រសិនបើ​កុមារ​បាន​ភ្លេច​ឈ្មោះ​អ្នកប្រើ ឬ​ពាក្យ​សម្ងាត់​របស់​គេ សូម​ធ្វើ​តាម​ជំហាន​មួយ ឬ​ទាំងពីរ​ដូច​ខាងក្រោម​នេះ ៖

  • ដើម្បី​ស្ដារ​ឈ្មោះ​អ្នកប្រើ​របស់​អ្នក​ឡើងវិញ សូម​ចុច​លើ ភ្លេច​ឈ្មោះ​អ្នក​ប្រើ ។
  • ដើម្បី​កំណត់​ពាក្យ​សម្ងាត់​របស់​អ្នក​ឡើងវិញ សូម​ចុច​លើ ភ្លេច​ពាក្យ​សម្ងាត់ ។
  • ប្រសិនបើ​អ្នក​មាន​បញ្ហា ពេលខ្លះ​វា​ជួយ​បាន​នៅពេល​ប្ដូរ​ទៅ​ប្រើ​ផ្ទាំង​កម្មវិធី​រុករក​ផ្សេង​ទៀត​ដូចជា Chrome, Edge, Firefox ឬ Safari ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្ញើ​អ៊ីមែល​ផ្ទៀងផ្ទាត់​សម្រាប់​គណនី​របស់ខ្ញុំ​មក​ម្ដងទៀត​ដោយ​របៀបណា ?
តើ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ផ្ញើ​លេខកូដ​បញ្ជាក់​ឡើងវិញ​ដើម្បី​ដំណើរការ​គណនី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ របស់ខ្ញុំ​ដោយ​របៀបណា ?
តើ​ខ្ញុំ​បង្កើត​គណនី​សាសនាចក្រ​មួយ​ដោយ​ប្រើ​គេហទំព័រ churchofjesuschrist.org តាម​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?