ជាទូទៅការផ្ទៀងផ្ទាត់មកដល់ក្នុងរយៈពេលពីរបីនាទី ។ ជួនកាល វាត្រូវចំណាយពេល ១-២ ម៉ោង ។ ប្រសិនបើវាមិនមកដល់ឆាប់ៗនេះទេ នេះជាចំណុចគោលមួយចំនួនដែលអ្នកអាចពិនិត្យមើលបាន ៖
- អ៊ីមែលមកពី www.familysearch.org/register/ ហើយមានចំណងជើងអ៊ីមែលថា បញ្ចប់ការចុះឈ្មោះគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់អ្នក… ។
- សូមពិនិត្យមើលថតឯកសារឥតបានការណ៍របស់អ្នក ។ សូមស្វែងរកពាក្យ គណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ, បំពេញការចុះឈ្មោះរបស់អ្នក ឬទាំងពីរ ។ ប្រសិនបើអ្នករកឃើញអ៊ីមែលនៅក្នុងថតឯកសារឥតបានការរបស់អ្នក សូមផ្ទេរវាទៅដាក់នៅក្នុងប្រអប់អ៊ីមែលចម្បងរបស់អ្នក ។ ឥឡូវនេះអ្នកអាចបើកវា ហើយចុចលើតំណធ្វើឲ្យសកម្មបាន ។ តំណធ្វើឲ្យសកម្មមិនដំណើរការនៅក្នុងថតឯកសារឥតបានការទេ ។
- សូមពិនិត្យមើលគណនីអ៊ីមែលផ្សេងទៀត ដែលអ្នកមាន ។
- ប្រសិនបើអ្នកមានកំហុសនៅក្នុងអាសយដ្ឋានអ៊ីមែលរបស់អ្នក នោះសូមចុះឈ្មោះម្តងទៀត ដោយប្រើអាសយដ្ឋានអ៊ីមែលត្រឹមត្រូវវិញ ។
- ប្រសិនបើអ្នកបានបង្កើតគណនីរបស់អ្នកលើសពី ៤៨ ម៉ោង នោះតំណភ្ជាប់នៅក្នុងអ៊ីមែលលែងមានសុពលភាពហើយ ។ ចុះឈ្មោះម្តងទៀត ។
- ប្រសិនបើផ្ទាំងវីនដូចុះឈ្មោះនៅតែបើក ( ក្នុងរយៈពេល ៤៨ ម៉ោង ) សូមចុចលើប៊ូតុងដើម្បីផ្ញើអ៊ីមែលធ្វើឲ្យសកម្មនោះម្ដងទៀត ។ សូមចាំថាត្រូវប្រើអ៊ីមែលផ្ទៀងផ្ទាត់ថ្មីបំផុត ដោយសារតំណភ្ជាប់នៅក្នុងអ៊ីមែលផ្សេងទៀតលែងមានសុពលភាពហើយ ។
ប្រសិនបើអ្នកអាចចូលប្រើគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់អ្នកបាន សូមចូលដោយប្រើគណនីស្រាវជ្រាវក្រុមគ្រួសារ ។ បន្ទាប់មកចុចឈ្មោះរបស់អ្នកនៅជ្រុងខាងស្តាំខាងលើ ។ ចុច ការកំណត់ ហើយបន្ទាប់មក គណនី ។ ផ្ទៀងផ្ទាត់ថាជម្រើសស្ដារឡើងវិញរបស់អ្នកត្រូវបានធ្វើឲ្យសកម្ម ។ ( បើមិនដូច្នេះទេ អ្នកមើលឃើញតំណ ៖ « ផ្ទៀងផ្ទាត់វា … » នៅក្រោមអ៊ីមែលសម្រាប់ស្ដារឡើងវិញ ) ។
អាសយដ្ឋានអ៊ីមែលសម្រាប់ស្ដារឡើងវិញ ៖
- ប្រសិនបើអាសយដ្ឋានអ៊ីមែលមិនបានបញ្ជាក់ទេ អ្នកមើលឃើញ ផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែលនេះ ។ សូមចុចលើពាក្យដែលមានតំណភ្ជាប់អ៊ីនធឺណិត ហើយអានសារនេះ ៖ « សូមពិនិត្យមើលអ៊ីមែលរបស់អ្នក ។ អ៊ីមែលផ្ទៀងផ្ទាត់មួយត្រូវបានផ្ញើទៅកាន់ [ អាសយដ្ឋានអ៊ីមែលនេះ ] ។ ពេលដែលបានបញ្ជាក់ហើយ យើងនឹងប្រើប្រាស់អាសយដ្ឋានអ៊ីមែលនេះដើម្បីជួយអ្នកស្ដារព័ត៌មានដើម្បីចូលប្រើប្រាស់របស់អ្នកវិញ បើអ្នកត្រូវការវា ។ តំណបញ្ជាក់នេះនឹងផុតកំណត់ក្នុងរយៈពេល ៤៨ ម៉ោង » ។
- អ្នកមានជម្រើសទាំងនេះ ៖ ផ្ញើអ៊ីមែលម្ដងទៀត ឬ បិទ ។
- ប្រសិនបើអ្នកបន្តមានបញ្ហាណាមួយក្នុងការដំឡើង និងការធ្វើឲ្យគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់អ្នកសកម្ម សូមទំនាក់ទំនងមក កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
អត្ថបទដែលទាក់ទង
តើខ្ញុំបង្កើតគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដោយឥតគិតថ្លៃតាមរបៀបណា ?
តើខ្ញុំអាចបង្កើតគណនីជាមួយនឹងអាសយដ្ឋានអ៊ីមែលដែលចែកចាយបានដែរឬទេ ?
តើខ្ញុំបង្កើតគណនីដោយឥតគិតថ្លៃសម្រាប់កុមារម្នាក់តាមរបៀបណា ?