តើ​ខ្ញុំ​ស្នើ​សុំ​ពិធីបរិសុទ្ធ​ទាំងឡាយ​ឲ្យ​បុព្វការីជន​ម្នាក់ ដែល​បាន​កើត​នៅក្នុង​ពេល ១១០ ឆ្នាំ​ចុងក្រោយ​ដោយ​របៀប​ណា ?

Share

នៅពេល​អ្នក​បម្រុង​ទុក​ពិធីបរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​អ្នក អ្នក​អាច​ទទួល​បាន​សារព្រមាន​មួយ​ថា « តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត » ។ សារ​នេះ​មាន​ន័យ​ថា បុព្វការីជន​រូប​នោះ​បាន​កើត​ក្នុង​ពេល ១១០ ឆ្នាំ​ចុងក្រោយ ។ អ្នក​ត្រូវតែ​ទទួល​ការអនុញ្ញាត​ពី​សាច់ញាតិ​ជិតដិត​ដែល​នៅរស់​ម្នាក់ ពីមុន​អ្នក​អាច​បម្រុង​ទុក​ឈ្មោះ​នេះ​សម្រាប់​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​បាន ។ ការអនុញ្ញាត​ផ្ទាល់មាត់​អាច​ទទួល​យក​បាន ។

សាច់ញាតិ​ជិតដិត​ដែល​នៅរស់ គឺជា​ស្វាមី ឬ​ភរិយា​ដែល​មិន​បាន​លែងលះគ្នា កូន​ដែល​មាន​វ័យ​មជ្ឈិមវ័យ ឪពុក ឬ​ម្ដាយ ឬ​បងប្អូន​បង្កើត ។

កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោះស្រាយ​សំណើ​សម្រាប់​ទំនាក់ទំនង​សាច់ញាតិចុង​មួយ​ករណី​ម្តងៗ ។

ប្រសិនបើ​គ្មាន​សាច់ញាតិ​ជិតដិត ដែល​នៅរស់​អាច​ផ្ដល់​ការអនុញ្ញាត​បាន​ទេ អ្នក​នៅតែ​អាច​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​បាន​ដដែល ។ សូម​ផ្ដល់​ភស្តុតាង​ថា ពុំ​មាន​សាច់ញាតិ​ជិតដិត​ដែល​នៅរស់​នោះទេ ។ 

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ប្រធានបទ​នេះ សូម​រក​សេចក្តី​ពន្យល់​នៅក្នុង​ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ២៨.១​របស់​សាសនាចក្រ ។

ចៅៗ​អាច​ស្នើ​សុំ​ពិធី​បរិសុទ្ធ​ជូន​ជីដូនជីតា​ដែល​បាន​ស្លាប់ទៅ​របស់​ពួកគេ​បាន ។ ចៅៗ​នៅតែ​ត្រូវការ ការអនុញ្ញាត​ពី​សាច់ញាតិ​ជិតដិត​ដែល​នៅរស់​ម្នាក់ ។ ចៅៗ​មិន​ចាំបាច់​បំពេញ​បែបបទ​សុំ​ការអនុញ្ញាត​ឡើយ ។

មុនពេលអ្នកចាប់ផ្ដើម

  • ដើម្បី​ស្នើសុំ​ការអនុញ្ញាត អ្នក​ត្រូវការ​អាសយដ្ឋាន​អ៊ីមែល និង​លេខទូរសព្ទ​របស់​សាច់ញាតិ​ជិតដិត​ដែលបាន​ផ្តល់ការ​អនុញ្ញាត​ឲ្យ​អ្នក ។ 
  • សូម​ប្រាកដ​ថា បុគ្គល​ដែល​ផ្ដល់​ការអនុញ្ញាត​បាន​បង្ហាញ​នៅក្នុង​មែកធាង​គ្រួសារ​គឺជា​សាច់ញាតិ​ជិតដិត​ដែល​នៅរស់​របស់​បុគ្គល​ដែល​បាន​ស្លាប់​នោះ ។
  • ប្រសិនបើ​គ្មាន​សាច់ញាតិ​ជិតដិត​ដែល​នៅរស់​ទេ សូម​ប្រាកដ​ថា មែកធាង​គ្រួសារ​មាន​ព័ត៌មាន​ពី​មរណភាព​របស់​ពួកគាត់ ។ សូម​ភ្ជាប់​ប្រភព​ដើម​ទុក​ជា​ភស្ដុតាង ។ 

ជំហាន ( គេហទំព័រ )

  1. នៅក្នុង​មែងធាង​គ្រួសារ​នៅលើ​គេហទំព័រ FamilySearch.org សូម​បើក​ទៅ​ទំព័រ​បុគ្គល​របស់​សាច់ញាតិ ដែល​អ្នក​ចង់​ស្នើ​ពិធីបរិសុទ្ធ​នោះ ។ 
  2. នៅលើ​ទំព័រ​របស់​បុគ្គល​នេះ ផ្ទាំង​តាមលំដាប់​លំដោយ​មួយ​ចំនួន​នឹង​បង្ហាញ​ឡើង​នៅ​ចំ​ពី​ក្រោម​ឈ្មោះ​របស់​សាច់ញាតិ​រូប​នេះ ។ សូម​ចុចលើ ពិធីបរិសុទ្ធ ។
  3. សូម​ចុចលើ សំណើ ( តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត ) ។
  4. នៅក្នុង​ប្រអប់ តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត សូម​ចុច​លើ ខ្ញុំ​មាន​ការអនុញ្ញាត ។
  5. សូម​ឆ្លើយ​នឹង​សំណួរ « តើ​ស្វាមី ឬ​ភរិយា​នៅរស់​ឬទេ ? »
  6. សូម​បំពេញ​ព័ត៌មាន​នេះ រួច​ចុចលើ បញ្ជូន ។
  7. សារ​មួយ​អនុញ្ញាត​ឲ្យ​អ្នក​ដឹង​ថា អ្នក​បាន​ដាក់​ជូន​សំណើ រួចហើយ ។ 

ជំហាន ( កម្មវិធីចល័ត )

  1. នៅក្នុង​កម្មវិធី​ចល័ត​មែកធាង​គ្រួសារ សូម​បើក​ទៅរក​ទំព័រ​បុគ្គល​របស់​សាច់ញាតិ​នេះ ដែល​អ្នក​ចង់​ស្នើសុំ​ពិធីបរិសុទ្ធ​នោះ ។ 
  2. នៅពី​ក្រោម​ផ្ទាំងរូបភាព​ឈ្មោះ សូម​ចុចលើ ពិធីបរិសុទ្ធ ។
  3. សូម​ចុចលើ ស្នើសុំ​ការអនុញ្ញាត ។ 
  4. នៅពី​ក្រោម​សេចក្ដី​ថ្លែងការណ៍​គោលនយោបាយ សូម​វាយ​បញ្ចូល​គណនី​អ៊ីមែល និង​លេខ​ទូរសព្ទ​របស់​អ្នក ។ 
  5. សូម​វាយ​បញ្ចូល​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​បុគ្គល​រូប​នេះ ព្រមទាំង​មូលហេតុ​របស់​អ្នក​សម្រាប់​ការស្នើ​សុំ​នេះ ។ 
  6. សូម​វាយ​បញ្ចូល​ឈ្មោះ​របស់​បុគ្គល ដែល​ផ្ដល់​ការអនុញ្ញាត​ឲ្យ​អ្នក ។ 
  7. សូម​រកមើល​ទំនាក់ទំនង​រវាង​បុគ្គល ដែល​ផ្ដល់​ការអនុញ្ញាត និង​សាច់ញាតិ​ដែល​បាន​ស្លាប់​នេះ ។ 
  8. សូម​វាយ​បញ្ចូល​ព័ត៌មាន​ទំនាក់ទំនង​របស់​បុគ្គល ដែល​ផ្ដល់​ការអនុញ្ញាត​នោះ ។ 
  9. នៅ​ជ្រុង​ផ្នែកខាង​ស្ដាំ​នៃ​អេក្រង់ សូម​ចុច​លើ បញ្ជូន ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

អ្នក​មិន​អាច​ស្នើសុំ​ការអនុញ្ញាត​ចេញពី​មែកធាង​គ្រួសារ​មិន​ពេញលេញ​បាន​ទេ ។

ក្រោយពេលអ្នកបញ្ចប់

អ្នក​នឹង​ទទួល​បាន​អ៊ីមែល​មួយ​ទាក់ទង​ទៅនឹង​សំណើ​របស់​អ្នក មិន​ថា​មាន​ការសម្រេច​ចិត្ត​យ៉ាង​ណា​នោះ​ទេ ។ ជំនួយ​គាំទ្រ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ធ្វើការ​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេល​វេលា ។ សូម​ប្រាកដ​ថា អ្នក​បើក​មើល​ថត​អ៊ីមែល​មិន​បានការ​របស់​អ្នក​ផង​ដែរ នៅពេល​អ្នក​រកមើល​អ៊ីមែល​នេះ ។

  • កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​អនុម័ត​សំណើ​របស់​អ្នក ។ ប្រព័ន្ធ​នេះ​នឹង​បន្ថែម​ឈ្មោះ​គ្រួសារ​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​បញ្ជី​ឈ្មោះ​គ្រួសារ​របស់​អ្នក ។ ចេញ​ពី​នោះ​ទៅ អ្នក​អាច​បោះពុម្ព​កាត​ឈ្មោះ​គ្រួសារ​បានហើយ ។ ប្រសិនបើ​ឈ្មោះ​នោះ​មិន​បាន​បង្ហាញ​ឡើង​នៅក្នុង​បញ្ជី​ឈ្មោះ​គ្រួសារ​របស់​អ្នក​ទេ សូម​ឆ្លើយតប​ទៅនឹង​អ៊ីមែល​អនុម័ត ដែល​អ្នក​បាន​ទទួល​នោះ ។
  • សំណើ​របស់​អ្នក​តម្រូវ​ឲ្យមាន​ព័ត៌មាន​បន្ថែម​ទៀត ។ សូម​ឆ្លើយតប​ព្រម​ជាមួយ​ព័ត៌មាន​នោះ ។
  • កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បដិសេធ​សំណើ​របស់​អ្នក ។ អ្នក​មិន​អាច​ធ្វើការ​ស្នើសុំ​នេះ​ឡើងវិញ​បាន​ទេ ។ ផ្ទុយទៅវិញ អ្នក​អាច​ឆ្លើយតប​អ៊ីមែល ដែល​អ្នក​បាន​ទទួល​នោះ ។

អត្ថបទដែលជាប់ទាក់ទង

ខ្ញុំ​ពុំ​អាច​រក​ឃើញ​សាច់ញាតិ​ជិតដិត​ដែល​នៅ​រស់​ណា​ម្នាក់ ដើម្បី​ផ្ដល់​ការអនុញ្ញាត​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​បាន​ឡើយ
តើ​ខ្ញុំ​ត្រូវ​សុំ​ការអនុញ្ញាត​មកពី​សាច់ញាតិ​នៅរស់​ដែល​ជិតដិត​បំផុត ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ?
តើ​ខ្ញុំ​អាច​ស្នើសុំ​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារ​បរិសុទ្ធ​ជំនួស​ឲ្យ​មិត្ត​ម្នាក់​បាន​ដែរ​ឬ​ទេ ?
បុគ្គល​ទាំងឡាយ​ដែល​ខ្ញុំ​អាច​ស្នើសុំ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន
ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មនុស្ស​ដែល​មិន​ជាប់​សាច់ញាតិ​នឹង​ខ្ញុំ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?