នៅក្នុងមែកធាងគ្រួសារ ទំនាក់ទំនងស្វាមីភរិយាភ្ជាប់មនុស្សដែលបានរៀបការហើយ ដែលបានរស់នៅជាមួយគ្នា ដែលមានកូនជាមួយគ្នា ឬសន្មតថាខ្លួន គឺជាស្វាមីភរិយានឹងគ្នា ។
ព្រឹត្តិការណ៍អាពាហ៍ពិពាហ៍បង្ហាញទំនាក់ទំនងគូស្វាមីភរិយា ។ ព្រឹត្តិការណ៍នានាបញ្ជាក់លម្អិតពីការបង្កើត ឬការបញ្ចប់នៃទំនាក់ទំនងមួយ ។ អ្នកអាចបន្ថែម កែតម្រូវ ឬលុបចោលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ចំនួន៥ប្រភេទនៅក្នុងមែកធាងគ្រួសារបាន ៖
- អាពាហ៍ពិពាហ៍
- ការលែងលះ
- មោឃភាព
- ច្បាប់ទូទៅ
- បានរួមរស់ជាមួយគ្នា
គូស្វាមីភរិយាអាចមានព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ច្រើនជាងមួយ ។ អ្នកអាចលុបព្រឹត្តិការណ៍ស្ទួនបាន ។
ព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ជះឥទ្ធិពលលើរបៀបដែលព័ត៌មានក្នុងមែកធាងគ្រួសារបង្ហាញឡើង ។
- នៅពេលបុគ្គលម្នាក់មានស្វាមី ឬភរិយាច្រើនជាងម្នាក់ នោះស្វាមីភរិយានោះត្រូវបានដាក់តាមលំដាប់កាលប្រវត្តិនៅក្នុងព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ។
- កាលបរិច្ឆេទដំបូងបំផុតបង្ហាញនៅក្នុងប្រអប់គូស្វាមីភរិយានៅលើទំព័របុគ្គល ។
ចំនួនព័ត៌មានអាពាហ៍ពិពាហ៍ដែលមើលឃើញនៅលើមែកធាងគ្រួសារ ខុសៗគ្នាអាស្រ័យទៅលើការមើលមែកធាងតាមរបៀបខុសគ្នា ។
ជំហាន ( គេហទំព័រ )
- ចូលទៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ហើយចុច មែកធាងគ្រួសារ ។ បន្ទាប់មកចុចលើ មែកធាង ។
- ស្វែងរកបុគ្គលនៅលើមែកធាង ។
- សូមចុចលើឈ្មោះរបស់បុគ្គលនោះ ។ នៅក្នុងព័ត៌មានលម្អិតដែលលេចឡើង សូមចុចលើឈ្មោះរបស់បុគ្គលនោះម្ដងទៀត ។
- សូមចុចលើ ផ្ទាំង ព័ត៌មានលម្អិត ។
- សូមអូសទៅផ្នែក សមាជិកគ្រួសារ ។
- សូមចុចលើ រូបតំណាងខ្មៅដៃ នៅជាប់នឹងព្រឹត្តិការណ៍អាពាហ៍ពិពាហ៍សម្រាប់គូស្វាមីភរិយានោះ ។
- បន្ថែមព្រឹត្តិការណ៍អាពាហ៍ពិពាហ៍មួយ ៖
- សូមចុចលើ បន្ថែមព្រឹត្តិការណ៍ ។
- សូមចុចលើ ព្រួញទៅក្រោមហើយចុចលើប្រភេទព្រឹត្តិការណ៍នោះ ។
- សូមវាយបញ្ចូលកាលបរិច្ឆេទ និងទីកន្លែង ។
- សូមពន្យល់ពីរបៀបដែលអ្នកដឹងថា ព័ត៌មានព្រឹត្តិការណ៍នេះគឺត្រឹមត្រូវ ។
- សូមចុចលើ រក្សាទុក ។
- ផ្លាស់ប្ដូរព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ដែលមានរួចហើយ ៖
- សូមចុចលើ រូបតំណាងខ្មៅដៃ សម្រាប់គូស្វាមីភរិយា ។
- ស្វែងរកព្រឹត្តិការណ៍ដែលមានស្រាប់ ហើយចុចលើ រូបតំណាងខ្មៅដៃ ។
- សូមធ្វើការផ្លាស់ប្ដូរ ។
- សូមពន្យល់ពីរបៀបដែលអ្នកដឹងថា ការផ្លាស់ប្ដូរដែលអ្នកបានធ្វើនេះគឺត្រឹមត្រូវ ។
- សូមចុចលើ រក្សាទុក ។
- លុបចោលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍មួយ ៖
- សូមចុចលើ រូបតំណាងខ្មៅដៃ សម្រាប់គូស្វាមីភរិយា ។
- ស្វែងរកព្រឹត្តិការណ៍ដែលមានស្រាប់ ហើយចុចលើ រូបតំណាងខ្មៅដៃ ។
- នៅខាងក្រោមផ្នែកខាងឆ្វេងនៃអេក្រង់កែសម្រួល សូមចុចលើ លុបចោលព្រឹត្តិការណ៍ ។
- វាយបញ្ចូលហេតុផលសម្រាប់ការលុបព្រឹត្តិការណ៍នេះ ។
- សូមចុច លុប ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- នៅក្នុងកម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារ សូមរុករកទំព័របុគ្គល របស់បុគ្គលនោះ ឬរបស់ស្វាមី ឬភរិយានោះ ។
- សូមចុចលើ ស្វាមី ឬ ភរិយា ។
- សូមចុចលើ រូបតំណាង ខ្មៅដៃ នៅក្បែរសំណេរអំពីអាពាហ៍ពិពាហ៍នេះ ។
- បន្ថែមព្រឹត្តិការណ៍អាពាហ៍ពិពាហ៍មួយ ៖
- សូមចុចលើ បន្ថែមព្រឹត្តិការណ៍ ។
- សូមចុចលើ ព្រួញទៅក្រោម ហើយចុចលើប្រភេទព្រឹត្តិការណ៍នោះ ។
- សូមវាយបញ្ចូលកាលបរិច្ឆេទ និងទីកន្លែង ។
- សូមចុចលើ បន្ដ ។
- សូមពន្យល់ពីរបៀបដែលអ្នកដឹងថា ព័ត៌មានព្រឹត្តិការណ៍នេះគឺត្រឹមត្រូវ ។
- សូមចុចលើ រក្សាទុក ។
- កែសម្រួលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ដែលមានរួចហើយ ៖
- សូមចុចលើ រូបតំណាងខ្មៅដៃ សម្រាប់ព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ដែលអ្នកចង់ផ្លាស់ប្ដូរ ។
- សូមចុចលើ កែសម្រួល ។
- អ្នកអាចកែសម្រួលប្រភេទ កាលបរិច្ឆេទ និងទីកន្លែងនៃព្រឹត្តិការណ៍នោះបាន ។
- សូមពន្យល់ពីហេតុផលដែលថា ព័ត៌មាននោះគឺត្រឹមត្រូវ ។
- សូមចុចលើ រក្សាទុក ។
- លុបចោលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍មួយ ៖
- សូមចុចលើ រូបតំណាងខ្មៅដៃ សម្រាប់ព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ដែលអ្នកចង់លុបចោល ។
- សូមចុចលើ លុបចោលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ។
- សូមពន្យល់ពីមូលហេតុដែលអ្នកលុបចោលព្រឹត្តិការណ៍នេះ ។
- សូមចុចលើ លុបចោល ។
ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )
នៅក្នុងមែកធាងគ្រួសារមិនពេញលេញ អ្នកអាចបន្ថែមព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ចំនួន ៤ ប្រភេទ ៖ អាពាហ៍ពិពាហ៍ ការលែងលះ ច្បាប់ទូទៅ និងមោឃភាព ។ ព្រឹត្តិការណ៍ បានរួមរស់ជាមួយគ្នា មិនមាននៅក្នុង មែកធាងគ្រួសារមិនពេញលេញទេ ។ ដើម្បីបន្ថែមព្រឹត្តិការណ៍ បានរួមរស់ជាមួយគ្នា សូមប្រើកំណែគេហទំព័រនៃមែកធាងគ្រួសារ ឬកម្មវិធីឧបករណ៍ចល័តសម្រាប់មែកធាងគ្រួសារ ។
- សូមចូលទៅកាន់មែកធាងគ្រួសារមិនពេញលេញ ។
- សូមរុករកទំព័របុគ្គល របស់បុគ្គលនោះ ឬរបស់ស្វាមី ឬភរិយានោះ ។
- សូមចុចលើ រូបតំណាងខ្មៅដៃ សម្រាប់ព័ត៌មានអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយានោះ ។
- បន្ថែមព្រឹត្តិការណ៍អាពាហ៍ពិពាហ៍មួយ ៖
- នៅក្នុងផ្នែក ព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ សូមចុចលើ បន្ថែមព្រឹត្តិការណ៍ ។
- សូមចុចលើ ព្រួញទៅក្រោម ហើយចុចលើប្រភេទព្រឹត្តិការណ៍របស់គូស្វាមីភរិយានោះ ។
- សូមវាយបញ្ចូលកាលបរិច្ឆេទ និងទីកន្លែង ។
- សូមពន្យល់ពីរបៀបដែលអ្នកដឹងថា ព័ត៌មានព្រឹត្តិការណ៍នេះគឺត្រឹមត្រូវ ។
- សូមចុចលើ រក្សាទុក ។
- កែសម្រួលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ដែលមានរួចហើយ ៖
- សូមចុចលើព្រឹត្តិការណ៍ ។
- សូមចុចលើ កែសម្រួល
- អ្នកអាចកែសម្រួលប្រភេទ កាលបរិច្ឆេទ និងទីកន្លែងនៃព្រឹត្តិការណ៍នោះបាន ។
- សូមពន្យល់ពីរបៀបដែលអ្នកដឹងថា ព័ត៌មានព្រឹត្តិការណ៍នេះគឺត្រឹមត្រូវ ។
- សូមចុចលើ រក្សាទុក ។
- លុបចោលព្រឹត្តិការណ៍អាពាហ៍ពិពាហ៍មួយ ៖
- សូមចុចលើព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ដែលអ្នកចង់លុបចោល ។
- សូមចុចលើ លុបចោល ។
- សូមពន្យល់ពីមូលហេតុដែលអ្នកលុបចោលព្រឹត្តិការណ៍នេះ ។
- សូមចុចលើ លុបចោល ។
បញ្ហាបច្ចេកទេស
- ប្រសិនបើអ្នកមិនអាចវាយបញ្ចូលកាលបរិចេ្ឆទអាពាហ៍ពិពាហ៍បានទេ វាអាចដោយសារស្វាមី ឬភរិយានោះមិនមាននៅក្នុងមែកធាងគ្រួសារ ។ ទាំងស្វាមី និងភរិយាត្រូវតែបង្ហាញនៅក្នុងមែកធាងគ្រួសារ ពីមុនអ្នកអាចវាយបញ្ចូលព័ត៌មានអំពីអាពាហ៍ពិពាហ៍បាន ។ អ្នកអាចស្វែងរក និងភ្ជាប់ស្វាមី ឬភរិយា ឬបង្កើតកំណត់ត្រាមួយបាន ។
- អ្នកឃើញសារកំហុសមួយ ៖ « ការរក្សាទុកបានបរាជ័យ ។ ទិន្នន័យនេះមានរួចហើយ » ។ មែកធាងគ្រួសារអនុញ្ញាតឲ្យអ្នកភ្ជាប់ព្រឹត្តិការណ៍មួយជាមួយនឹងការរួមបញ្ចូលគ្នារវាងកាលបរិច្ឆេទ និងទីកន្លែងមួយបាន ។ ប្រសិនបើមានកំណែមួយរួចហើយ អ្នកមិនអាចបន្ថែមព្រឹត្តិការណ៍មួយទៀតឲ្យដូចគ្នានោះទេ ។ ផ្ទុយទៅវិញ សូមលុបព្រឹត្តិការណ៍ដែលមិនត្រឹមត្រូវចោល ។
អត្ថបទដែលទាក់ទង
តើខ្ញុំដាក់ស្វាមីភរិយាតាមលំដាប់លំដោយកាលបរិច្ឆេទអាពាហ៍ពិពាហ៍នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
បុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារមានស្វាមី ឬភរិយាមិនត្រឹមត្រូវ
តើខ្ញុំស្ដារទំនាក់ទំនងដែលបានលុបចោលនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំបង្ហាញថា បុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារពុំមានកូន ឬមិនដែលមានទំនាក់ទំនងដោយរបៀបណា ?
តើខ្ញុំបង្ហាញថា ស្វាមីភរិយានៅក្នុងមែកធាងគ្រួសារមិនដែលមានកូនដោយរបៀបណា ?