បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​មាន​ស្វាមី ឬ​ភរិយា​ខុស

អ្នក​អាច​កែតម្រូវ​ទំនាក់ទំនង​គូ​ស្វាមី​ភរិយា​មិន​ត្រឹមត្រូវ​បាន​គ្រប់​ពេលវេលា ។ នេះ​គឺជា​ជំហាន​ដើម្បី​ដកចេញ ឬ​ជំនួស​ស្វាមី ឬ​ភរិយា​ដែល​មិន​ត្រឹមត្រូវ ។

គន្លឹះ ៖ ការដកចេញ ឬ​ការជំនួស​កំណត់ត្រា​របស់​បុគ្គល​ម្នាក់​អាច​មាន​អារម្មណ៍​ថា​ភ័យ​តក់ស្លុត ។ សូម​កុំ​បារម្ភ ហើយ​ដឹង​ប្រាកដ​ថា ការផ្លាស់ប្ដូរ​នានា​អាច​ត្រឡប់​វិញ​បាន​នៅក្នុង​មុខងារ​ការផ្លាស់ប្ដូរ​ចុងក្រោយ​បំផុត ។ វា​ក៏​មាន​ប្រយោជន៍​ផងដែរ​ដើម្បី​កត់ត្រា​អត្តលេខ​ទុក ដើម្បី​ឲ្យ​បុគ្គល​ដែល​ត្រូវ​គេ​ដកចេញ ឬ​ជំនួស​នោះ​ងាយស្រួល​នឹង​រកមក​វិញ​បាន​នៅពេល​ក្រោយ ។

ជំហាន ( គេហទំព័រ )

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែង​រក​បុគ្គល​នៅលើ​មែកធាង​ដែលមាន​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ ។
  3. សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ​ម្ដងទៀត ។ អ្នក​នឹង​ត្រូវបាន​នាំ​ទៅកាន់​ទំព័រ​របស់​បុគ្គល​នោះ ។
  4. សូម​ចុចលើ​ផ្ទាំង ព័ត៌មាន​លម្អិត ។
  5. សូម​អូស​ចុះ​ទៅ​ផ្នែក សមាជិក​គ្រួសារ ។
  6. នៅក្រោម​ស្វាមី​ភរិយា និង​កូន អ្នក​អាច​មើល​ទំនាក់ទំនង​ខុសៗគ្នា​ជាច្រើន ។ 
  7. នៅក្នុង​ប្រអប់​ដែល​បង្ហាញ​ទំនាក់ទំនង​គូ​ស្វាមី​ភរិយា​មិន​ត្រឹមត្រូវ សូម​ចុច​លើ រូប​តំណាងកែសម្រួល
  8. សូម​ចុច ដកចេញ ឬ​ជំនួស នៅក្បែរ​ស្វាមី ឬ​ភរិយា​ដែល​មិន​ត្រឹមត្រូវ​នោះ ។ 
  9. សូមចុច ប្រអប់​សញ្ញា​កែង នៅលើ​អេក្រង់​ដកចេញ ឬ​ជំនួស​ដើម្បី​បញ្ជាក់​ថា អ្នក​បាន​ពិនិត្យ​មើល​ទំនាក់ទំនង ប្រភពដើម និង​កំណត់ចំណាំ​នានា​រួចហើយ ។ 
  10. សូម​ធ្វើតាម​អ្វីមួយ​ដូច​ខាងក្រោម​នេះ ៖
    1. ដើម្បី​ដក​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ​ចេញ សូម​ចុច ដក​បុគ្គល​ចេញ ។ សូម​ពន្យល់​អំពី​មូលហេតុ រួច​ហើយ​ចុចលើ ដកចេញ ។
    2. ដើម្បី​ជំនួស​ស្វាមី ឬ​ភរិយា​ដែលមិន​ត្រឹមត្រូវ សូម​ចុច ជំនួស​បុគ្គល ។ ផ្ទាំង​អេក្រង់ ជំនួស​បុគ្គល នឹង​បង្ហាញ​ឡើង ។
      • ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ​របស់​ស្វាមី ឬ​ភរិយា​នេះ សូម​ចុច រក​តាម​អត្តលេខ សូម​វាយ​បញ្ចូល​អត្តលេខ រួច​ហើយ​ចុច ស្វែងរក ។ សូម​ចុច បន្ថែម​បុគ្គល ។ សូម​ពន្យល់​អំពី​មូលហេតុ​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​នេះ រួច​ចុចលើ ជំនួស ។
      • ប្រសិនបើ​អ្នក​មិន​ស្គាល់​អត្តលេខ​របស់​ស្វាមី ឬ​ភរិយា​នេះ​ទេ សូម​បំពេញ​ប្រអប់​ស្រាវជ្រាវ រួច​ហើយ​ចុច បន្ទាប់ ។ ប្រសិនបើ​បុគ្គល​ត្រឹមត្រូវ​លេច​ឡើង​នៅក្នុង​បញ្ជី​នេះ សូម​ចុច បន្ថែម​បុគ្គល ។ បើមិន​ដូច្នោះ​ទេ សូម​ចុច បង្កើត​ថ្មី ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​មួយ ។ សូម​ពន្យល់​អំពី​មូលហេតុ​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​នេះ រួច​ចុចលើ ជំនួស ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. សូម​រុករក​ទំព័រ​បុគ្គល​របស់​ស្វាមី ឬ​ភរិយា​ដែល​មិន​ត្រឹមត្រូវ​នោះ ។
  2. សូម​ចុចលើ​ផ្ទាំង ស្វាមី​ភរិយា ។ 
  3. នៅ​ខាងក្រោម​ឈ្មោះ​របស់​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ សូម​ចុចលើ រូបតំណាង​ខ្មៅដៃ នៅ​ខាងស្ដាំ​ដៃ ។
  4. សូម​ចុច ដក​ចេញ ឬ​ជំនួស​ភរិយា ។
  5. សូម​ចុច​ប្រអប់​ទទេ នៅពេល​ដែលអ្នក​បានអាន​ព័ត៌មាន​អំពី​ការដកចេញ និង​ការជំនួស​ស្វាមី ឬ​ភរិយា​រួចហើយ ។
  6. សូម​ធ្វើតាម​អ្វីមួយ​ដូច​ខាងក្រោម​នេះ ៖
    1. ការដកចេញ​ស្វាមី ឬ​ភរិយា​នឹង​លុប​ទំនាក់ទំនង​គូ​ស្វាមី​ភរិយា ហើយ​ដក​បុគ្គល​នោះ​ចេញពី​ទំនាក់ទំនង​របស់​កូនៗ​ដែលបាន​បង្ហាញ ។ សូម​ធ្វើ​បែប​នេះ ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ថា​ស្វាមី ឬ​ភរិយា​ជា​នរណា ប៉ុន្តែ​អ្នក​ដឹង​ថា​ស្វាមី ឬ​ភរិយា​ដែល​បាន​រាយ​បញ្ជី​នោះ ត្រូវ​បាន​បន្ថែម​ដោយ​មិន​ត្រឹមត្រូវ​ទេ ។
      • ដើម្បី​ដក​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ​ចេញ សូម​ចុច ដកចេញ ។ សូម​ពន្យល់​អំពី​មូលហេតុ រួច​ហើយ​ចុចលើ ដកចេញ ។
    2. ការជំនួស​ស្វាមី ឬ​ភរិយា​នឹង​បន្ថែម​ស្វាមី ឬ​ភរិយា​ត្រឹមត្រូវ​ទៅនឹង​ទំនាក់ទំនង​គូ​ស្វាមី ឬ​ភរិយា ហើយ​បន្ថែម​ពួកគេ​ទៅក្នុង​ទំនាក់ទំនង​របស់​កូនៗ​ពួកគេ ។ អ្នកនឹង​ជ្រើសរើស​ស្វាមី ឬ​ភរិយា​ត្រឹមត្រូវ​បន្ទាប់ពី​ចុច ជំនួស ។
      • ដើម្បី​ជំនួស​ស្វាមី ឬ​ភរិយា​ដែលមិន​ត្រឹមត្រូវ សូម​ចុច ជំនួស ។ 
        • ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ​របស់​ស្វាមី ឬ​ភរិយា​នេះ ៖
          • កម្មវិធី Android ៖ សូម​ចុច រក​តាម​អត្តលេខ ។ សូម​វាយបញ្ចូល​អត្តលេខ រួច​ហើយ​ចុច បន្ត ។ សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ថា ព័ត៌មាន​នេះ​ត្រឹមត្រូវ រួច​ចុច ជំនួស ។
          • កម្មវិធី Apple iOS ៖ ​សូម​ចុច បន្ថែម​តាម​អត្តលេខ ។ សូម​វាយបញ្ចូល​អត្តលេខ រួច​ហើយ​ចុច បន្ត ។ សូម​ចុច បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។ សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ថា ព័ត៌មាន​នេះ​ត្រឹមត្រូវ រួច​ចុចលើ ជំនួស ។
        • ប្រសិនបើ​អ្នក​មិន​ស្គាល់​អត្តលេខ​របស់​ស្វាមី ឬ​ភរិយា​នេះ​ទេ ៖
          • សូម​បំពេញ​ប្រអប់​ស្រាវជ្រាវ រួច​ហើយ​ចុច បន្ត ។ សូម​បង្ហាញ​ថា​តើ​ស្វាមី ឬ​ភរិយា​នៅរស់ ឬ​ស្លាប់ រួច​ហើយ​សូម​ចុច បន្ត ។ ប្រសិនបើ​បុគ្គល​ត្រឹមត្រូវ​លេច​ឡើង​នៅក្នុង​បញ្ជី​នេះ សូម​ចុច បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។ បើមិន​ដូច្នោះ​ទេ សូម​ប្រើ​លទ្ធផល​ស្រាវជ្រាវ​របស់​អ្នក​ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​មួយ ។ សូម​ពន្យល់​អំពី​មូលហេតុ​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​នេះ រួច​ចុចលើ ជំនួស ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. ខណៈ​កំពុង​ចូល​នៅក្នុង មែកធាង​គ្រួសារ​ដែល​មិន​ពេញលេញ សូម​រុករក​ទំព័រ​របស់​បុគ្គល​នោះ ។
  2. នៅក្រោម​ឈ្មោះ​របស់​បុគ្គល​នោះ សូម​ចុច មើល​ក្រុមគ្រួសារ ។
  3. នៅក្រោម ស្វាមី​ភរិយា និង​កូន អ្នក​អាច​មើល​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ខុសៗគ្នា​ជាច្រើន។
  4. នៅ​ចន្លោះ​បុគ្គល​នោះ និង​ស្វាមី ឬ​ភរិយា សូម​ចុច​លើ រូបតំណាង កែសម្រួល ។
  5. សូម​ចុច ដកចេញ ឬ ជំនួស នៅក្រោម​ឈ្មោះ​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ​នោះ ។ 
  6. សូម​ធ្វើតាម​អ្វីមួយ​ដូច​ខាងក្រោម​នេះ ៖
    1. ដើម្បី​ដក​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ​ចេញ សូម​ចុច​ប៊ូតុង ដកចេញ ដែល​ត្រឹមត្រូវ ។
    2. ដើម្បី​ជំនួស​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ សូម​ចុច​ប៊ូតុង ជំនួស ដែល​ត្រឹមត្រូវ ។ ផ្ទាំង​អេក្រង់ ជំនួស​បុគ្គល នឹង​បង្ហាញ​ឡើង ។
      • ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ​របស់​ស្វាមី ឬ​ភរិយា​នេះ សូម​ចុច រក​តាម​អត្តលេខ សូម​វាយ​បញ្ចូល​អត្តលេខ រួច​ហើយ​ចុច ស្វែងរក ។ ( កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មិនពេញលេញ មិន​បន្ថែម​សហសញ្ញា ឬ​សរសេរ​អក្សរ​ធំ​នៃ​អត្តលេខ​នោះ​ដោយ​ស្វ័យប្រវត្តិ​ឡើយ ។ ការណ៍​នេះ​ត្រូវ​ធ្វើឡើង​ដោយ​ដៃ ) ។ សូម​ចុចលើ បន្ថែម​បុគ្គល ។
      • ប្រសិនបើ​អ្នក​មិន​ស្គាល់​អត្តលេខ​របស់​ស្វាមី ឬ​ភរិយា​នេះ​ទេ សូម​បំពេញ​ប្រអប់​ស្រាវជ្រាវ រួច​ហើយ​ចុច បន្ទាប់ ។ ប្រសិនបើ​បុគ្គល ឬ​គូ​ស្វាមី​ភរិយា​ត្រឹមត្រូវ​លេច​ឡើង​នៅក្នុង​បញ្ជី​នេះ សូម​ចុចលើ បន្ថែម​បុគ្គល បន្ថែម​ស្វាមី​ភរិយា ។ បើ​មិន​ដូច្នោះ​ទេ ដើម្បី​បង្កើត​កំណត់ត្រា​ឪពុក ឬ​ម្ដាយ​ថ្មី​មួយ សូម​ចុចលើ បង្កើត​បុគ្គល ។ 

ជំហានបន្ទាប់

នៅពេល​អ្នក​ដកចេញ ឬ​ជំនួស​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ នោះ​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ-កូន​ក៏​ផ្លាស់ប្ដូរ​សម្រាប់​កូនៗ​ដែល​បង្ហាញ​សម្រាប់​គូ​ស្វាមី​ភរិយា​នោះ​ដែរ ។ ប្រសិនបើ​កូន​ភ្ជាប់​ទៅនឹង​ឪពុក ឬ​ម្ដាយ​មិន​ត្រឹមត្រូវ នោះ​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ​អាច​បន្ដ​បង្ហាញ​នៅក្នុង​ទំនាក់ទំនង​នោះ​បាន ។ សូម​ដក​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ-កូន​ជាមួយ​ស្វាមី ឬ​ភរិយា​មិន​ត្រឹមត្រូវ​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​កែតម្រូវ​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ­កូន​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​មើល​ឃើញ​អ្វី​ដែល​បាន​ផ្លាស់ប្តូរ អំពី​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​បន្ថែម​សមាជិក​គ្រួសារ​ម្នាក់​ទៅកាន់​ពង្សាវលី​នៃ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បន្ថែម ឬ​ផ្លាស់ប្ដូរ​ព័ត៌មាន​អាពាហ៍ពិពាហ៍​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?