មែកធាងគ្រួសារ អនុញ្ញាតឲ្យអ្នកបង្កើត និងបន្ថែមសមាជិកលើមែកធាងគ្រួសាររបស់អ្នកតាមរបៀបខុសៗគ្នាជាច្រើន ដែលអ្នកនឹងកាន់តែចេះធ្វើវា កាលអ្នកបំពេញព័ត៌មានអំពីគ្រួសាររបស់អ្នក ។ ទន្ទឹមនឹងនេះដែរ សូមចាប់ផ្ដើមជាមួយនឹងមនុស្សដែលអ្នកស្គាល់ដូចជា ស្វាមីឬភរិយា ឪពុកម្ដាយ ឬជីដូនជីតា ។ អាស្រ័យទៅលើស្ថានភាពរបស់បុគ្គលម្នាក់ៗ វាអាចមានគុណប្រយោជន៍ដើម្បីទាក់ទងទៅសាច់ញាតិជិតដិត រកមើលសេចក្ដីលម្អិតណាមួយដែលអ្នកអាចខ្វះខាត ។
កាលណាអ្នកបន្ថែមជំនាន់កាន់តែច្រើន នោះវានឹងកាន់តែងាយស្រួលដើម្បីឲ្យមែកធាងគ្រួសារភ្ជាប់អ្នកទៅនឹងបុព្វការីជនដែលត្រូវគ្នា ដែលអាចមាននៅក្នុងប្រព័ន្ធរួចហើយ ឬផ្ដល់ឲ្យអ្នកនូវតម្រុយកំណត់ត្រា ដែលប្រាប់អំពីអ្នកដែលមិនទាន់បានបន្ថែមនៅឡើយ ។
ដោយសារកម្មវិធីស្រាវជ្រាវក្រុមគ្រួសារជាកម្មវិធីសាធារណៈ ដែលជាគេហទំព័រពង្សាវលីដែលមានការសហការខ្ពស់ នោះសូមជ្រាបថា កំណត់ត្រាសម្រាប់មនុស្សដែលនៅរស់ត្រូវរក្សាទុកនៅក្នុងកន្លែងឯកជនរបស់អ្នក ហើយថា មិនមែនព័ត៌មានទាំងអស់របស់ពួកគេអាចត្រូវអ្នកប្រើប្រាស់ផ្សេងទៀតរកឃើញ ឬមើលឃើញនោះទេ ។
នេះគឺជាការចង្អុលបង្ហាញមូលដ្ឋានមួយចំនួនដែលអ្នកអាចចាប់ផ្ដើមបាន ។ សម្រាប់ការណែនាំដ៏ស៊ីជម្រៅស្ដីអំពីរបៀបបន្ថែមមនុស្សទៅកាន់មែកធាងរបស់អ្នក ឬសម្រាប់ព័ត៌មានបន្ថែមអំពីគោលនយោបាយឯកជនភាពរបស់យើង សូមមើលអត្ថបទដែលតភ្ជាប់មកដូចខាងក្រោមនេះ ។
អ្នកអាចមើលមែកធាងគ្រួសារតាមរបៀបខុសៗគ្នាមួយចំនួន ដែលមានន័យថា មានរបៀបខុសគ្នាមួយចំនួនដើម្បីដាក់បន្ថែមសមាជិកគ្រួសាររបស់អ្នក ។
- សូមប្រើ សញ្ញាព្រួញ ដើម្បីពង្រីកមែកធាងទៅដល់ខាងចុងមែក ។
- សូមចុចលើតំណភ្ជាប់ត្រឹមត្រូវរបស់បុគ្គលដែលអ្នកចង់បន្ថែម ៖
- ដើម្បីបន្ថែមឪពុក ឬម្ដាយ ឬស្វាមី ឬភរិយា សូមចុចលើ បន្ថែមឪពុកឬម្ដាយ ឬ បន្ថែមស្វាមីឬភរិយា ។
- ដើម្បីបន្ថែមកូន សូមចុច កូន នៅពីក្រោមប្រអប់ស្វាមីភរិយា រួចហើយចុចលើ បន្ថែមកូន ។
- សូមប្រើ សញ្ញាព្រួញ ដើម្បីស្វែងរកខាងចុងមែក ។
- សូមចុច បន្ថែមឪពុកឬម្ដាយ ដើម្បីបន្ថែមឪពុក ឬម្ដាយ ។
- ដើម្បីបន្ថែមកូន សូមប្រើទិដ្ឋភាពផ្ដេក ឬទិដ្ឋភាពកូនចៅជំនាន់ក្រោយ ។ ទិដ្ឋភាពបញ្ឈរមិនបង្ហាញកូនៗរបស់ស្វាមីភរិយាជាពង្សាវលីឡើយ ។
កម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារ បើកទៅជាពង្សាវលីដោយស្វ័យប្រវត្តិ ។ នេះគឺជាទិដ្ឋភាពនៃមែកធាងគ្រួសារតែមួយគត់ ដែលមាននាពេលបច្ចុប្បន្ននេះចេញពីកម្មវិធីនេះ ។
- សូមប្រើ សញ្ញាព្រួញ ដើម្បីពង្រីកមែកធាងទៅដល់ខាងចុងមែក ។
- ដើម្បីបន្ថែមឪពុក ឬម្ដាយ ឬស្វាមី ឬភរិយា សូមចុច បន្ថែមឪពុកឬម្ដាយ ឬ បន្ថែមស្វាមីឬភរិយា ។
- ដើម្បីបន្ថែមកូន សូមចុចលើឪពុក ឬម្ដាយ ចុចលើ ផ្ទាំងស្វាមីឬភរិយា រួចហើយចុចលើ បន្ថែមកូន ។
នៅក្នុងកម្មវិធីមែកធាងគ្រួសារមិនពេញលេញ អ្នកអាចបន្ថែម ៤ ជំនាន់នៃបុព្វការីជនជាប់ខ្សែស្រឡាយផ្ទាល់របស់អ្នកពីក្នុងអេក្រង់មួយ ។ អ្នកក៏អាចបន្ថែមបុព្វការីជន និងគ្រួសាររបស់អ្នក ច្រើនជាងអ្វីដែលអេក្រង់នេះអាចបង្ហាញផងដែរ ។ ឧទាហរណ៍ អ្នកអាចបន្ថែមជីដូនជីតាលួត និងហួសពីនេះទៅទៀត ស្វាមី ឬភរិយា កូនៗ និងចៅៗនៃខ្សែស្រឡាយផ្ទាល់របស់អ្នក ឬឪពុកម្ដាយ និងបងប្អូនបង្កើតរបស់ស្វាមី ឬភរិយា ឬកូនៗរបស់អ្នក ។
- នៅលើផ្ទាំង ខ្ញុំ សូមស្វែងរកកន្លែងដែលបុគ្គលនេះគួរតែបង្ហាញ ។ ឬ ប្រសិនបើអេក្រង់មិនមានកន្លែងដែលអ្នកត្រូវបន្ថែមឈ្មោះទេ សូមស្វែងរកសាច់ញាតិជិតដិតបំផុត រួចហើយធ្វើតាមជំហានទាំងនេះ ៖
- សូមចុចលើឈ្មោះសាច់ញាតិជិតដិតបំផុតរបស់បុគ្គលនោះ ។ ឧទាហរណ៍ ដើម្បីបន្ថែមឪពុកម្ដាយសម្រាប់ ឬស្វាមីភរិយារបស់អ្នក សូមចុចលើឈ្មោះរបស់ស្វាមី ឬភរិយារបស់អ្នក ។ ដើម្បីដាក់បន្ថែមជីដូនជីតាលួតរបស់អ្នក សូមចុចលើឈ្មោះរបស់ជីដូនជីតាទួត ដែលអ្នកចង់បន្ថែមឪពុកម្ដាយឲ្យពួកគាត់នេះ ។
- សូមចុច មើលក្រុមគ្រួសារ ។ អ្នកអាចស្វែងរកតំណនេះនៅលើរបារ ដែលបង្ហាញឈ្មោះរបស់បុគ្គលនេះនៅផ្នែកខាងលើនៃទំព័រ ។
- សូមចុចលើតំណត្រឹមត្រូវដើម្បីបន្ថែមស្វាមី ឬភរិយា កូន ឬឪពុក ឬម្ដាយសម្រាប់បុគ្គលនេះ ។
- សូមវាយបញ្ចូលឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានអំពីមរណភាព ។ សូមកុំភ្លេចបង្ហាញថា បុគ្គលនេះនៅរស់ ឬស្លាប់ ។
- សូមចុច បន្ទាប់ ។
- ប្រសិនបើអ្នកបានបង្ហាញថា បុគ្គលនេះនៅរស់ នោះទិន្នន័យដែលអ្នកបានវាយបញ្ចូលនឹងត្រូវបានបន្ថែមទៅក្នុងប្រព័ន្ធ ។ ឬ ប្រសិនបើអ្នកបានបង្ហាញថា បុគ្គលនេះបានស្លាប់ហើយ នោះប្រព័ន្ធនឹងស្រាវជ្រាវដើម្បីរកមើលថា តើបុគ្គលនោះមាននៅក្នុងមែកធាងគ្រួសារហើយឬនៅ ។
- ប្រសិនបើមែកធាងគ្រួសាររកឃើញការផ្គូផ្គងដែលអាចមាន សូមពិនិត្យមើលបញ្ជីនោះ ។ ប្រសិនបើមនុស្សម្នាក់ពីក្នុងបញ្ជីនោះគឺជាបុគ្គលត្រឹមត្រូវម្នាក់ សូមចុចលើ បន្ថែមបុគ្គល ពីលើឈ្មោះនេះ ។
- ប្រសិនបើមែកធាងគ្រួសាររកមិនឃើញការផ្គូផ្គងដែលអាចមានណាមួយទេ ឬប្រសិនបើការផ្គូផ្គងដែលអាចមាននោះមិនមែនជាបុគ្គលត្រឹមត្រូវទេ សូមចុចលើ បង្កើតបុគ្គល នៅខាងលើនៃបញ្ជី ។
តើកន្លែងឯកជននៅក្នុងមែកធាងគ្រួសារគឺជាអ្វី ?
តើខ្ញុំបន្ថែមសាច់ញាតិនៅរស់ឲ្យបុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំបន្ថែមបុគ្គលម្នាក់ដែលគ្មានទំនាក់ទំនងនឹងគ្នាទៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំបន្ថែមបុព្វការីជនម្នាក់ ដែលមាននៅក្នុងមែកធាងគ្រួសាររួចហើយទៅក្នុងពង្សាវលីរបស់ខ្ញុំដោយរបៀបណា ?