តើ​ខ្ញុំ​បន្ថែម​បុគ្គល​ដែល​ពុំ​ទាន់​បាន​ភ្ជាប់​ម្នាក់​ទៅកាន់​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

អ្នក​អាច​បន្ថែម​បុគ្គល​ដែល​ពុំ​ទាន់​បាន​ភ្ជាប់​ទៅនឹង​ខ្សែ​ស្រឡាយ​គ្រួសារ​របស់​អ្នក​បាន ។
 
អ្នក​អាច​បន្ថែម​បុគ្គល​ដែល​ពុំ​ទាន់​បាន​ភ្ជាប់​ម្នាក់ ដែល​ទំនងជា​អាច​មាន​ទំនាក់ទំនង​គ្រួសារ ដែល​អ្នក​មិន​អាច​ផ្ទៀងផ្ទាត់​បាន ។ ឧទាហរណ៍ អ្នក​អាច​បន្ថែម​មនុស្ស​ដែល​មាន​គោត្តនាម​ដូចគ្នា និង​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ភូមិសាស្រ្ត​តូចៗ​ដូចគ្នា​ថា​ជា​បុព្វការីជន​ដែល​ស្គាល់​បាន ។

គន្លឹះ ៖ នៅពេល​អ្នក​បន្ថែម​បុគ្គល​ដែល​ពុំ​ទាន់​បាន​ភ្ជាប់​ម្នាក់ វា​មាន​អត្ថប្រយោជន៍​ដើម្បី​កត់ត្រា​អត្តលេខ​របស់​កំណត់ត្រា​ថ្មី​នោះ ឬ​តាមដាន​បុគ្គល​នោះ ដើម្បី​ទុកជា​សេចក្ដីយោង​នៅពេល​ខាងមុខ ។
គន្លឹះ ៖ ដើម្បី​រកឃើញ​ការចូលរួម​ចំណែក​ដែល​អ្នក​បាន​ធ្វើ​នៅលើ​គេហទំព័រ​នេះ សូម​ចុចលើ ការចូលរួម​ចំណែក​របស់​ខ្ញុំ រួចហើយ​ចុច​លើ ការផ្លាស់ប្ដូរ​របស់​ខ្ញុំ ។ សូម​ចុច​លើ បុគ្គល​ឯកជន ដើម្បី​ស្វែងរក​បុគ្គល​ដែល​នៅរស់​ដែល​ពុំទាន់​បាន​ភ្ជាប់ ដែល​អ្នក​បាន​បន្ថែម ។

ជំហាន ( គេហទំព័រ )

  1. កាល​ចូល​ទៅក្នុង​គេហទំព័រ FamilySearch.org សូម​ចុច​លើ មែកធាង​គ្រួសារ ហើយ​ជ្រើសយក​ជម្រើស​ណាមួយ​ពីក្នុង​ម៉ឺនុយ​ទម្លាក់​ចុះ ។
  2. សូម​ចុចលើ ថ្មីៗ លើ​របារ​ម៉ឺនុយ​ដែល​មាន​នៅ​ខាង​លើ​នៃ​ទំព័រ​នេះ ។
  3. នៅ​ផ្នែក​ខាង​ក្រោម​នៃ​បញ្ជី​ថ្មីៗ សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ពុំ​ទាន់​បាន​ភ្ជាប់ ។
  4. សូម​វាយ​បញ្ចូល​ព័ត៌មាន​អំពី​បុគ្គល​នោះ ហើយ​ចុចលើ បន្ទាប់ ។
  5. សូម​ពិនិត្យ​មើល​លទ្ធផល​ស្រាវជ្រាវ ។ ប្រសិនបើ​អ្នក​រកឃើញ​បុគ្គល​ដែល​ត្រឹមត្រូវ សូម​ចុចលើ មើល​បុគ្គល ។
  6. ប្រសិនបើ​អ្នក​មិន​ឃើញ​បុគ្គល​នេះ​នៅក្នុង​លទ្ធផល​ស្រាវជ្រាវ​ទេ សូម​ចុច​លើ បង្កើត​បុគ្គល ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ សូម​បើក​បញ្ជី​នៃ​បុគ្គល​ដែល​បាន​មើល​ថ្មីៗ​របស់​អ្នក ៖
    • Android ៖ នៅ​ជ្រុង​ខាងស្តាំ​ខាងលើ សូម​ចុចលើ​រូបតំណាង​ដែល​មើល​ទៅ​ដូចជា មនុស្ស ២ នាក់ ។
    • Apple iOS ៖ នៅ​ផ្នែក​ខាងក្រោម​របារ​ឧបករណ៍ សូម​ចុច​លើ ថ្មីៗ ។
  2. សូម​អូស​ទៅ​ផ្នែក​ខាង​ក្រោម​នៃ​បញ្ជីនោះ ។ ប្រសិនបើ​បញ្ជី​របស់​អ្នក​វែង សូម​រង់ចាំ​ឲ្យ​ឈ្មោះ​ក្នុង​បញ្ជី​លេច​ឡើង​សិន ហើយ​ចាំ​អូស​បន្ត​ទៀត ។
  3. សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ពុំ​ទាន់​បាន​ភ្ជាប់ ។
  4. សូម​វាយ​បញ្ចូល​ព័ត៌មាន​អំពី​បុគ្គល​នោះ ហើយ​ចុចលើ បន្ត ។
  5. សូម​ពិនិត្យ​មើល​លទ្ធផល​ស្រាវជ្រាវ ។ ប្រសិនបើ​អ្នក​រកឃើញ​បុគ្គល​ដែល​ត្រឹមត្រូវ សូម​ចុចលើ បន្ថែម​បុគ្គល ។
  6. ប្រសិនបើ​អ្នក​មិន​ឃើញ​បុគ្គល​នេះ​នៅក្នុង​លទ្ធផល​ស្រាវជ្រាវ​ទេ សូម​ចុច​លើ បង្កើត​ថ្មី ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

បច្ចុប្បន្ន មុខងារ​បន្ថែម​បុគ្គល​ដែល​ពុំ​ទាន់​បាន​ភ្ជាប់ មិន​មាន​នៅ​លើមែកធាង​គ្រួសារ​មិន​ពេញលេញ​ទេ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​សមាជិក​គ្រួសារ​ម្នាក់​ចូលទៅក្នុង​ពង្សាវលី​នៃ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ស្តារ​ឡើងវិញ​នូវ​កំណត់ត្រា​សម្រាប់​បុគ្គល​ដែល​បាន​លុបចោល​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​លុប​បុគ្គល​ម្នាក់​ចេញពី​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូល​គ្នា​នូវ​កំណត់ត្រា​ដែល​អាច​ស្ទួនគ្នា​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

moduleTitle