តើ​ខ្ញុំ​ដាក់​បញ្ចូល​គ្នា​កំណត់ត្រា​ដែល​អាច​ស្ទួនគ្នា​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

មាន​កំណត់ត្រា​ស្ទួន​គ្នា​កើត​ឡើង នៅ​ពេល​មែកធាង​គ្រួសារ​មាន​កំណត់ត្រា​លើស​ពី​មួយ​អំពី​បុគ្គល​ម្នាក់ ។ ប្រសិន​បើ​មែក​ធាង​គ្រួសារ​អាច​មាន​កំណត់ត្រា​​ស្ទួន​គ្នា វា​ដាក់​ចំណុច​ឧទាន​ក្រហម​មួយ រួម​ជាមួយ​ឈ្មោះ និង​អត្តលេខ​នៅ​ក្នុង​ជំនួយ​ការស្រាវជ្រាវ​របស់​បុគ្គល​នោះ ។ 
        
អ្នក​អាច​ពិនិត្យ​មើល​កំណត់ត្រា​ដែល​អាច​ស្ទួនគ្នា​នោះ​ឡើងវិញ ហើយ​សម្រេច​ថា​តើ​បុគ្គល​ទាំងពីរ​នេះ​គឺជា​មនុស្ស​តែម្នាក់​ឬ​អត់ ។ 

  • ប្រសិនបើ​កំណត់ត្រា​ទាំងពីរ​គឺជា​បុគ្គល​តែម្នាក់ សូម​ធ្វើតាម​ជំហាន​ខាងក្រោម​នេះ​ដើម្បី​ដាក់​វា​បញ្ចូល​គ្នា ។ 
  • ប្រសិន​បើ​កំណត់ត្រា​ទាំង​ពីរ​គឺ​អំពី​បុគ្គល​ខុស​គ្នា សូម​គូស​វា​ថា​ « មិន​ត្រូវ​គ្នា » ។
  • ប្រសិន​បើ​អ្នក​មិន​ជាក់​ច្បាស់​ទេ កុំ​ដាក់​វា​បញ្ចូល​គ្នា​ឡើយ ។ ផ្ទុយ​ទៅ​វិញ សូម​ធ្វើតាម​អ្វីមួយ​ដូច​ខាងក្រោម​នេះ ៖ 
    • សូម​បោះបង់​ការដាក់​បញ្ចូលគ្នា ដើម្បី​ទុក​កំណត់ត្រា​ស្ទួន​នេះ​ឲ្យ​អ្នក​ប្រើ​ឯទៀត​មើល និង​ពិនិត្យ​ឡើង​វិញ ។ 
    • សូម​គូស​នៅលើ​កំណត់ត្រា​នេះ​ថា​ « មិន​ត្រូវ​គ្នា » ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​កំណត់ត្រា​ស្ទួន​គ្នា​នេះ អាច​មើល​ឃើញ​យ៉ាង​ងាយ​ស្រួល​ដោយ​អ្នក​ប្រើ​ឯទៀត​ទេ​នោះ ។ 

ជំហាន ( គេហទំព័រ )

  1. នៅក្នុង​មែកធាង​គ្រួសារ សូម​បង្ហាញ​ទំព័រ​បុគ្គល ។  
  2. ប្រសិនបើ​ផ្នែក សេចក្ដី​លម្អិត មិន​បង្ហាញ​ឡើង​ទេ សូម​ចុច សេចក្ដី​លម្អិត ។ 
  3. ក្នុង​ផ្នែក ជំនួយ​ស្រាវជ្រាវ សូម​ចុច​សារ កំណត់ត្រា​ដែល​អាច​ស្ទួនគ្នា ។ 
  4. សូម​ចុច ពិនិត្យ​ការដាក់​បញ្ចូលគ្នា​ឡើងវិញ ។ អេក្រង់​ដាក់​បញ្ចូលគ្នា​នឹង​បើក​ឡើង​នៅក្នុង​ទំព័រ​រុករក​ថ្មី​មួយ ។ 
    • ខាង​ឆ្វេង ៖ នេះ​គឺជា​កំណត់ត្រា​ដែល​អាច​ស្ទួន​គ្នា ។ វា​នឹង​ត្រូវ​លុបចោល ប្រសិនបើ​អ្នក​ដាក់​កំណត់ត្រា​នេះ​បញ្ចូល​គ្នា ។ 
    • ខាង​ស្ដាំ ៖ នេះ​គឺជា​កំំណត់ត្រា​ដែល​អ្នក​បាន​ចាប់ផ្ដើម ។ កំណត់ត្រា​នេះ​បាន​រក្សាទុក ប្រសិនបើ​អ្នក​ដាក់​វា​បញ្ចូល​គ្នា ។ 
  5. សូម​សម្រេច​ចិត្ត​ថា តើ​កំណត់ត្រា​នេះ​គឺជា​បុគ្គល​តែម្នាក់​ឬ​អត់ ។ 
    1. សូម​ប្រៀបធៀប​ព័ត៌មាន​នៅ​ផ្នែក​ខាងឆ្វេង​ទៅ​នឹង​ព័ត៌មាន​នៅ​ផ្នែក​ខាង​ស្តាំ រកមើល​ព័ត៌មាន​ដូចគ្នា​អំពី​ឈ្មោះ កាលបរិច្ឆេទ ទីកន្លែង និង​សមាជិក​គ្រួសារ ។ 
    2. សូម​អាន​សារ​ព្រមាន​ណាមួយ​នៅ​លើ​អេក្រង់ ។  
    3. ប្រសិនបើ​កំណត់ត្រា​នៅ​ខាង​ឆ្វេង​ដៃ​មាន​ព័ត៌មាន​ត្រឹមត្រូវ​បំផុត សូម​ចុច ប្តូរ ដើម្បី​រក្សា​វា​ទុក ។ 
    4. ប្រសិន​បើ​កំណត់ត្រា​នេះ​មិន​មែន​ជា​បុគ្គល​តែម្នាក់​ទេ សូម​ចុច មិន​ត្រូវ​គ្នា ។ ប្រសិន​បើ​កំណត់ត្រា​នេះ​គឺជា​បុគ្គល​តែម្នាក់ សូម​ចុច បាទ/ចាស បន្ត ។ ប្រសិន​បើ​អ្នក​មិន​ជាក់​ច្បាស់​ទេ សូម​ចុច បោះបង់ ។ 
  6. សូម​សម្រេចចិត្ត​ពី​ព័ត៌មាន​ដែល​អ្នក​នឹង​រក្សា​ទុក ។ ព័ត៌មាន​ទាំងអស់​ដែល​នៅ​ខាង​ឆ្វេង​ដៃ នឹង​ត្រូវ​បាន​ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ខាង​ស្តាំ​សម្រាប់​អ្នក ។  
    • ដើម្បី​ប្រៀប​ធៀប​អ្នករួម​ចំណែក កាលបរិច្ឆេទ​រួម​ចំណែក និង​មូល​ហេតុ​នៃ​ព័ត៌មាន​នីមួយៗ សូម​ចុច សញ្ញា​ព្រួញ​ចុះ ។ 
    • ដើម្បី​ប្ដូរ​ព័ត៌មាន​ត្រឡប់​ទៅ​ខាង​ស្តាំ​ដៃ​វិញ សូម​ចុច លែង​ធ្វើ ។ ព័ត៌មាន​នេះ​នឹង​ត្រឡប់​ទៅ​ជា​ព័ត៌មាន​ដែល​អាច​ស្ទួន​វិញ ហើយ​នឹង​មិន​រក្សាទុក​ឡើយ ។ 
    • ដើម្បី​ដាក់​ជំនួស​ព័ត៌មាន​នៅ​ខាង​ស្តាំ​ដៃ​ដោយ​ព័ត៌មាន​ពី​ខាង​ឆ្វេង សូម​ចុច ដាក់ជំនួស ។ ឧទាហរណ៍​មួយ​នៃ​ការធ្វើ​ដូច្នេះ​គឺ ដើម្បី​រក្សា​គំនូស​ព្រាង​ជីវិត ឬ​សេចក្ដី​ថ្លែង​ពី​មូលហេតុ​នៅក្នុង​កំណត់ត្រា​ដែល​ស្ទួនគ្នា​នោះ ។  
    • ប្រសិន​បើ​នៅ​ខាង​ឆ្វេង​មាន​ព័ត៌មាន ដែល​ពុំ​មាន​នៅ​ខាង​ស្តាំដៃ ហើយ​អ្នក​ចង់​រក្សា​វា​ទុក សូម​ចុច​ បន្ថែម ។ 
  7. សូម​ចុច​ពាក្យ បន្ត ។ 
  8. សូម​បញ្ចប់​ការដាក់​បញ្ចូល ៖ 
    1. សូម​ពិនិត្យ​មើល​កំណត់ត្រា​ដែល​នៅមាន ។ 
    2. ប្រសិន​បើ​គ្រប់​យ៉ាង​ត្រឹម​ត្រូវ​ហើយ សូម​ចុច បញ្ចប់​ការដាក់​បញ្ចូល​គ្នា ។ ប្រសិន​បើ​មាន​អ្វីមួយ​មិន​ត្រឹមត្រូវ សូម​ចុច​លើ ត្រឡប់​ក្រោយ ហើយ​ធ្វើ​ការ​កែសម្រួល​នៅ​លើ​អេក្រង់​មុន ។ 
    3. សូម​វាយបញ្ចូល​មូលហេតុ​ដើម្បី​ពន្យល់​ថា ហេតុអ្វី​អ្នក​បាន​ដាក់​បញ្ចូល​កំណត់ត្រា​ទាំងនេះ ។ 
    4. សូម​ចុច រក្សា​ទុក ។  

            មួយ​រំពេច​ក្រោយ​ពី​ការដាក់​បញ្ចូល ហើយ​នៅក្នុង​ពេល​យ៉ាង​ខ្លី ជម្រើស​សម្រាប់ « ការលែង​ធ្វើ » គឺ​មាន​ជូន ។ វា​អនុញ្ញាត​ឲ្យ​អ្នក​លែង​ដាក់​កំណត់ត្រា​ពីរ​ចូល​គ្នា​យ៉ាង​ងាយស្រួល ។ 

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ សូម​បង្ហាញ​ទំព័រ​បុគ្គល ។ 
  2. នៅ​ជ្រុង​ស្ដាំ​ខាង​លើ សូម​ចុច​លើ ចំណុច​បី រួច​ហើយ​ចុច កំណត់ត្រា​ដែល​អាច​ស្ទួនគ្នា ។ 
  3. បញ្ជី​នៃ​កំណត់ត្រា​ដូចគ្នា​ពីរ​ដែល​អាច​មាន នឹង​បង្ហាញ​ឡើង ។ សូម​ចុច​ជ្រើសរើស​យក​មួយ ។ 
  4. សូម​ចុច ពិនិត្យ​ការដាក់​បញ្ចូលគ្នា​ឡើងវិញ ។ 
  5. សូម​អាន​ការព្រមាន រួច​ចុច បន្ត​ការដាក់​បញ្ចូលគ្នា ។ ផ្ទាំង​អេក្រង់​ដាក់​បញ្ចូល​គ្នា នឹង​បង្ហាញ​ឡើង ។ 
    • ខាង​ឆ្វេង ៖ នេះ​គឺជា​កំណត់ត្រា​ដែល​អាច​ស្ទួន​គ្នា ។ វា​នឹង​ត្រូវ​លុបចោល ប្រសិនបើ​អ្នក​ដាក់​កំណត់ត្រា​នេះ​បញ្ចូល​គ្នា ។ 
    • ខាង​ស្ដាំ ៖ នេះ​គឺជា​កំំណត់ត្រា​ដែល​អ្នក​បាន​ចាប់ផ្ដើម ។ កំណត់ត្រា​នេះ​បាន​រក្សាទុក ប្រសិនបើ​អ្នក​ដាក់​វា​បញ្ចូល​គ្នា ។ 
  6. សូម​សម្រេច​ចិត្ត​ថា តើ​កំណត់ត្រា​នេះ​គឺជា​បុគ្គល​តែម្នាក់​ឬ​អត់ ។ 
    • សូម​ប្រៀបធៀប​ព័ត៌មាន​នៅ​ផ្នែក​ខាងឆ្វេង​ទៅ​នឹង​ព័ត៌មាន​នៅ​ផ្នែក​ខាង​ស្តាំ រកមើល​ព័ត៌មាន​ដូចគ្នា​អំពី​ឈ្មោះ កាលបរិច្ឆេទ ទីកន្លែង និង​សមាជិក​គ្រួសារ ។ 
    • ប្រសិនបើ​កំណត់ត្រា​នៅ​ខាង​ឆ្វេង​ដៃ​មាន​ព័ត៌មាន​ត្រឹមត្រូវ​បំផុត សូម​ចុច ប្តូរ ដើម្បី​រក្សា​វា​ទុក​វិញ ។ 
  7. សូម​សម្រេច​ថា​ត្រូវ​រក្សា​ព័ត៌មាន​ណាមួយ​អំពី​បុគ្គល​ដែល​នឹង​ត្រូវ​លុបចោល​នេះ ។ 
    1. ដើម្បី​ប្ដូរ​ព័ត៌មាន​ពី​ខាង​ឆ្វេង​ដៃ​ទៅ​ខាង​ស្ដាំ​ដៃ សូម​ចុច ដាក់​ជំនួស ។ 
    2. ដើម្បី​បន្ថែម​ព័ត៌មាន​ពី​ខាង​ឆ្វេង​ទៅ​ខាង​ស្ដាំ​ដៃ សូម​ចុច បន្ថែម ។ 
    • តម្រុយ ៖ ប្រសិន​បើ​កំណត់ត្រា​នៅ​ខាង​ឆ្វេង​មាន​ឪពុកម្តាយ ស្វាមី ឬ​ភរិយា ឬ​កូនៗ​ស្ទួនគ្នា សូម​បន្ថែម​ពួកគេ​ចូល​ទៅ​ក្នុង​កំណត់ត្រា​ដែល​នៅមាន​របស់​អ្នក ។ អ្នក​អាច​ដាក់​បញ្ចូល​កំណត់ត្រា​ស្ទួន​ទាំងនេះ​ចូលគ្នា​នៅ​ពេល​ក្រោយ​ទៀត​បាន ។ 
  8. នៅពេល​អ្នក​បញ្ចប់ សូម​អូស​ចុះ​ដល់​ខាងក្រោម​ទំព័រ រួច​ហើយ​ចុច បន្ត​ការដាក់​បញ្ចូល​គ្នា ។ 
  9. សូម​វាយបញ្ចូល​មូលហេតុ​ដើម្បី​ពន្យល់​ថា ហេតុអ្វី​អ្នក​បាន​ដាក់​បញ្ចូល​កំណត់ត្រា​ទាំងនេះ ។ 
  10. សូម​ចុច ដាក់​បញ្ចូល​គ្នា ។

កំណត់ចំណាំ ៖ កំណែ​កម្មវិធី iOS របស់​កម្មវិធី​មាន​តែ​ជម្រើស​ដើម្បី​ដាក់​ជំនួស​ព័ត៌មាន ជាជាង​ការប្តូរ ឬ​បន្ថែម​វា ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

បច្ចុប្បន្ន​នេះ មែកធាង​គ្រួសារ​មិន​ពេញលេញ បង្ហាញ​តែ​កំណត់ត្រា​ដូចគ្នា​ពីរ​ដែល​អាច​មាន ហើយ​មិន​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចូល​គ្នា​ទេ ។ 

អនុសាសន៍លើជំហានបន្ទាប់

  1. ប្រសិន​បើ​អ្នក​មាន​ផ្ទាំងអេក្រង់​ជាច្រើន​បើក អ្នក​ប្រហែល​ជា​ត្រូវ​រំឭក​អេក្រង់​កម្មវិធី​រុករក​របស់​អ្នក​ឡើង​វិញ ដើម្បី​មើល​លទ្ធផល​នៃ​ការបញ្ចូល​គ្នា ។ 
  2. សូម​ដក​ធនធាន ឬ​អនុស្សាវរីយ៍​ខុសៗ​ចេញ​ពី​កំណត់ត្រា​ដែល​នៅមាន​នោះ ។ 
  3. សូម​ពិនិត្យ​មើល​សមាជិក​គ្រួសារ​របស់​បុគ្គល​នេះ​ឡើង​វិញ ដើម្បី​មើល​ថា​តើ​អាច​មាន​ការស្ទួន​ឬ​អត់ ។  

អត្ថបទដែលទាក់ទង

ហេតុ​អ្វី​ការដាក់​បញ្ចូល​គ្នា​បរាជ័យ​នៅ​ក្នុង​មែកធាង​គ្រួសារ ?
តើ​ខ្ញុំ​សម្រេច​ថា តើ​កំណត់ត្រា​ពីរ​នៅក្នុង​មែកធាង​គ្រួសារ​គឺ​ជា​បុគ្គល​តែម្នាក់​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​លែង​ដាក់​បញ្ចូលគ្នា​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដាក់​កំណត់ត្រា​ដែល​អាច​ស្ទួនគ្នា​បញ្ចូល​គ្នា​នៅ​ក្នុង​មែកធាង​គ្រួសារ​តាម​អត្តលេខ​ដោយ​របៀប​ណា ?

moduleTitle