ដោយសារតែកម្មវិធីស្រាវជ្រាវក្រុមគ្រួសារគឺមានការសហការគ្នាជាច្រើនផ្នែក នោះទើបអ្នកប្រើប្រាស់មួយចំនួនដាក់បញ្ចូលប្រវត្ដិរូបនៃមនុស្សពីរនាក់ផ្សេងគ្នាឲ្យទៅជាតែមួយដោយអចេតនា ។ ការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវអាចនាំឲ្យមានបញ្ហាជាច្រើននៅក្នុងខ្សែស្រឡាយគ្រួសារនៅជំនាន់ក្រោយ ។ វិធីដ៏ល្អបំផុតដើម្បីកែតម្រូវបញ្ហាទាំងនោះគឺដោះចេញនូវការដាក់បញ្ចូលគ្នា ។
ប្រសិនបើអ្នកដោះចេញនូវការដាក់បញ្ចូលគ្នាដោយប្រើគេហទំព័រស្រាវជ្រាវក្រុមគ្រួសារ នោះអ្នកអាចប្រើឧបករណ៍វិភាគការដាក់បញ្ចូលគ្នាដើម្បីប្រៀបធៀបប្រវត្ដិរូបមុន និងក្រោយការដាក់បញ្ចូលគ្នា ។ ឧបករណ៍វិភាគការដាក់បញ្ចូលគ្នានេះមិនមាននៅលើកម្មវិធីមែកធាងគ្រួសារលើឧបករណ៍ចល័តទេ ។
មុនពេលអ្នកដោះចេញនូវការដាក់បញ្ចូលគ្នា សូមរកមើលតម្រុយដែលបង្ហាញថាប្រវត្ដិរូបពីរគឺពិតជាអំពីមនុស្សផ្សេងគ្នាមែន ។
- សូមកុំពឹងផ្អែកលើឈ្មោះតែមួយមុខឡើយ ។ មនុស្សជាច្រើនមានឈ្មោះដូចគ្នា សូម្បីតែនៅក្នុងគ្រួសារតែមួយក៏ដោយ ។
- រកមើលភាពខុសគ្នាអំពីកំណើត មរណភាព និងព្រឹត្ដិការណ៍ជីវិតផ្សេងៗទៀត ។
- ពិនិត្យមើលប្រភពសម្រាប់ភាពខុសគ្នាដែលមិនសមហេតុផល ។
- ប្រៀបធៀបឈ្មោះសាច់ញាតិ និងព័ត៌មានព្រឹត្តិការណ៍ ។ រកមើលភាពខុសគ្នាសំខាន់ៗទៅលើអាយុ ឬអ្វីផ្សេងៗទៀតដែលមិនសមហេតុផល ។
ជំហាន ( គេហទំព័រ )
- នៅក្នុងម៉ឺនុយខាងលើ សូមចុចលើ មែកធាងគ្រួសារ ហើយបន្ទាប់មកសូមចុចលើ មែកធាង ។
- ស្វែងរកបុគ្គលដែលអ្នកចង់ដោះចេញនូវការដាក់បញ្ចូលគ្នា ។
- សូមចុចលើ ឈ្មោះរបស់បុគ្គលនោះ ។
- នៅតារាងចំហៀង សូមចុច បុគ្គល ។
- សូមចុចលើផ្ទាំង ព័ត៌មានលម្អិត ។
- សូមស្វែងរកប្រអប់ ការផ្លាស់ប្ដូរចុងក្រោយបំផុត ។
- សូមចុចលើ បង្ហាញទាំងអស់ ។
- រកមើលនៅជួរឈរខាងឆ្វេងបំផុតដើម្បីឃើញ ស្លាកផ្លាស់ប្ដូរ « ដាក់បញ្ចូលគ្នា » ។ ប្រសិនបើបញ្ជីវែងពេក សូមចុច តម្រងហើយជ្រើសរើស ដាក់បញ្ចូលគ្នា ។
- សូមចុច វិភាគការដាក់បញ្ចូលគ្នា ។
- ប្រៀបធៀបព័ត៌មាននៅក្នុងជួរឈរពីរដំបូងគេ ដើម្បីសម្រេចចិត្តថាតើប្រវត្ដិរូបគឺអំពីមនុស្សដូចគ្នា ឬអំពីមនុស្សផ្សេងគ្នា ។
- សូមមើលនៅជ្រុងខាងឆ្វេងផ្នែកខាងលើ ។ ប្រិសនបើប៊ូតុងដោះចេញនូវការដាក់បញ្ចូលគ្នានៅបើក នេះមានន័យថាចាប់តាំងពីការដាក់បញ្ចូលរួចហើយនោះ ការដាក់ប្រវត្ដិរូបបញ្ចូលគ្នាគឺមិនទាន់បានផ្លាស់ប្ដូរនៅឡើយទេ ។ សូមធ្វើតាមជំហានទាំងនេះ ៖
- សូមចុច ដោះការដាក់បញ្ចូលគ្នាចេញ ។
- នៅក្នុងប្រអប់ដែលបានបើក សូមវាយបញ្ចូលហេតុផលដែលពន្យល់ពីមូលហេតុដែលអ្នកដោះការដាក់បញ្ចូលគ្នាចេញ ។
- ប្រសិនបើចាំបាច់ សូមឈប់ជ្រើសរើស គូសចំណាំបុគ្គលទាំងនេះថាមិនត្រូវគ្នា ។ ក្នុងករណីភាគច្រើន អ្នកគួរតែទុកជម្រើសនេះឲ្យនៅបើក ដើម្បីទប់ស្កាត់ការដាក់បញ្ចូលគ្នាដែលអាចកើតឡើងម្ដងទៀតដោយអចេតនា ។
- សូមចុច បញ្ជូន ។
- ប្រសិនបើប៊ូតុង ដោះការដាក់បញ្ចូលគ្នាចេញមិនបើកនោះទេ នេះមានន័យថាប្រវត្ដិរូបបានផ្លាស់ប្ដូរបន្ទាប់ពីការដាក់បញ្ចូលគ្នា ។ សូមធ្វើតាមជំហានទាំងនេះដើម្បីធានាថាប្រវត្ដិរូបនីមួយៗគឺមាននូវព័ត៌មានត្រឹមត្រូវនៅចុងបញ្ចប់ ៖
- ចុចលើឈ្មោះរបស់មនុស្សនៅក្នុងជួរឈរទីមួយ ដែលមានដាក់ស្លាកថា « បុគ្គលដែលបានលុបចោល ពីមុនការដាក់បញ្ចូលគ្នា » ។
- សូមចុចលើ បុគ្គល ។
- សូមចុចលើ ស្ដារបុគ្គលឡើងវិញ ។
- សូមវាយបញ្ចូលសេចក្តីថ្លែងការណ៍អំពីមូលហេតុមួយ ។
- សូមចុចលើ ស្ដារឡើងវិញ ។
- សូមពិនិត្យមើលកំណត់ត្រាទាំងពីរ ។ សូមប្រាកដថា កំណត់ត្រានីមួយៗមានព័ត៌មានត្រឹមត្រូវ ។ ក្នុងករណីខ្លះ អ្នកត្រូវតែលុបចោលព័ត៌មានពីកំណត់ត្រាមួយ ហើយបន្ថែមវាទៅក្នុងកំណត់ត្រាមួយទៀត ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- រុករកមនុស្សដែលត្រូវបានដាក់បញ្ចូលគ្នា ។
- នៅខាងស្តាំផ្នែកខាងលើ សូមចុចសញ្ញាចុច ៣ ។
- កម្មវិធី Android ៖ សូមចុចលើ ការផ្លាស់ប្ដូរថ្មីៗ ។ កម្មវិធី Apple iOS ៖ សូមចុចលើ បន្ថែម រួចចុចលើ ការផ្លាស់ប្ដូរថ្មីៗ ។
- សូមរកមើលការផ្លាស់ប្តូរដែលត្រូវបានគូសបញ្ជាក់ពណ៌បៃតង ( iOS ) ឬពណ៌ខៀវ ( Android ) ។ នៅផ្នែកខាងលើនៃការផ្លាស់ប្តូរ សូមកត់សម្គាល់ពាក្យ « ដាក់បញ្ចូលគ្នា » ។
- សូមចុចលើ មិនដាក់បញ្ចូលគ្នា ។ ប្រសិនបើអ្នកមិនអាចដោះចេញនូវការដាក់បញ្ចូលគ្នាបានទេ អ្នកនឹងពុំឃើញប៊ូតុងមិនដាក់បញ្ចូលនោះទេ ។
- សូមពន្យល់ពីមូលហេតុ ហើយចុចលើ មិនដាក់បញ្ចូលគ្នា ។
- ឥឡូវ ប្រអប់នេះមានពណ៌ត្នោត ហើយសរសេរថា « មិនដាក់បញ្ចូលគ្នា » ។ ដើម្បីពិនិត្យមើលព័ត៌មាននៅលើកំណត់ត្រាដែលបានស្ដារឡើងវិញ សូមចុចលើឈ្មោះដែលនៅក្រោម បុគ្គលដែលបានស្ដារឡើងវិញ ។
ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )
កម្មវិធីមែកធាងគ្រួសារមិនពេញលេញ មិនផ្ដល់ជម្រើសដើម្បីអនុញ្ញាតឲ្យអ្នកដោះស្រាយការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវនោះទេ ។
អត្ថបទដែលទាក់ទង
តើខ្ញុំបង្ហាញថា កំណត់ត្រាស្ទួនគ្នានេះពុំត្រូវគ្នានៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំដោះស្រាយបញ្ហាការដាក់បញ្ចូលគ្នាមួយ ដែលមានព័ត៌មានមកពីបុគ្គលជាច្រើននៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?