តើ​ខ្ញុំ​បង្ហាញ​ថា កំណត់ត្រា​ស្ទួនគ្នា​នេះ​ពុំ​ត្រូវគ្នា​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នៅពេល​ដែល​នរណា​ម្នាក់​ចង្អុល​បង្ហាញ​ថា កំណត់ត្រា ២ មិន​ត្រូវគ្នា នោះ​មែកធាង​គ្រួសារ​លែង​ចាត់ទុក​ថា វា​ជា​កំណត់ត្រា​ស្ទួនគ្នា​ដែល​អាច​កើត​មាន​តទៅ​ទៀត​ហើយ ។

ជំហាន ( គេហទំព័រ )

  1. សូម​ចុះឈ្មោះ​ចូល កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បន្ទាប់មក​សូម​ចុច មែកធាង​គ្រួសារ ។
  2. សូម​ចុច មែកធាង ។
  3. សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នោះ ហើយ​បន្ទាប់មក​សូម​ចុច បុគ្គល ។ ប្រសិនបើ​បុគ្គល​នោះ​មិន​ស្ថិតនៅ​លើ​ទិដ្ឋភាព​ពង្សាវលី​ទេ សូម​ប្រើ​មុខងារ ស្វែងរក ដើម្បី​រុករក​ទំព័រ​របស់​បុគ្គល​នោះ ។
  4. នៅក្នុង​ផ្នែក​ជំនួយ​ការស្រាវជ្រាវ​នៅផ្នែក​ខាងស្តាំ​ដៃ សូម​ចុច បង្ហាញ ទាំងអស់ ។
  5. សូម​ចុច ការស្ទួន​ដែល​អាច​កើត​មាន ។
    • ប្រសិនបើ​អ្នកប្រាកដ​ថា កំណត់ត្រា​នេះ​គឺ​អំពី​នរណា​ម្នាក់​ផ្សេងទៀត សូម​ចុច ពុំ​ត្រូវគ្នា ។
    • ដើម្បី​ប្រៀបធៀប​ការស្ទួន​ដែល​អាច​កើត​មាន​ឲ្យបាន​កាន់តែ​លម្អិត​បន្ថែម​ទៀត សូម​ចុច ពិនិត្យ​មើល​ការដាក់​បញ្ចូលគ្នា​ឡើងវិញ ហើយ​ប្រៀបធៀប​កំណត់ត្រា​ទាំងនោះ ។ បន្ទាប់​មក ប្រសិនបើ​អ្នក​សម្រេច​ថា កំណត់ត្រា​នោះ​ពុំត្រូវគ្នា​ទេ សូម​ចុច ពុំ​ត្រូវគ្នា ។
  6. សូម​វាយបញ្ចូល​មូលហេតុ​ដែល​បញ្ជាក់​ថា កំណត់ត្រា​នេះ​ពុំត្រូវគ្នា ។
  7. សូម​ចុចលើ រក្សា​ទុក ។ 

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ សូម​ចុច មែកធាង ។
  2. សូម​ចុច​លើ​បុគ្គល​នោះ ឬ​ចុច​លើ រូបតំណាង​កែវពង្រីក ។
  3. នៅផ្នែក​ខាងស្តាំ​ខាងលើ​នៃ​អេក្រង់ សូម​ចុចលើ ចំណុច ៣ ។
  4. សូម​ចុច ការស្ទួន​ដែល​អាច​កើត​មាន ។
  5. នៅក្រោម​កំណត់ត្រា​ស្ទួនគ្នា​ជាក់លាក់​នោះ សូម​ចុចពុំ​ត្រូវគ្នា ។
  6. សូម​ពន្យល់ពី​មូលហេតុ ហើយ​ចុច ពុំត្រូវគ្នា ។ ប្រសិនបើ​អ្នក​មិនច្បាស់​ទេ សូម​ចុច បោះបង់ ព្រួញ​ត្រឡប់​មកវិញ ។
  7. ពេលនេះ​ការស្ទួនគ្នា​នឹង​បង្ហាញ​ឡើង​នៅក្នុង​ផ្ទាំង ពុំ​ត្រូវគ្នា 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ​អនុញ្ញាត​ឲ្យ​អ្នក​បាន​ត្រឹមតែ​មើល​បញ្ជី ការស្ទួន​ដែល​អាច​កើតមាន ប៉ុណ្ណោះ ។  

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ដក​កំណត់ត្រា​ស្ទួនគ្នា​ដែល​អាច​កើតមាន ចេញពី​បញ្ជី​ពុំ​ត្រូវគ្នា​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​សម្រេច​ថា តើ​កំណត់ត្រា ២ នៅក្នុង​មែកធាង​គ្រួសារ​គឺជា​បុគ្គល​តែម្នាក់​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូលគ្នា​កំណត់ត្រា​ស្ទួនគ្នា​ដែល​អាច​មាន​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?