នៅក្នុងមែងធាងគ្រួសារ នោះមុខងារ ការស្ទួនគ្នាដែលអាចកើតមាន នឹងមិនរាយបញ្ជីកំណត់ត្រាស្ទួនរបស់មនុស្សទាំងអស់ទេ ។ ប្រសិនបើអ្នកស្គាល់លេខអត្តលេខស្ទួនដែលមិនបានរាយបញ្ជី នោះអ្នកអាចប្រើវាដើម្បីដាក់កំណត់ត្រានោះបញ្ចូលគ្នាបាន ។
មុនពេលអ្នកចាប់ផ្ដើម
សូមមានលេខអត្តលេខនៃកំណត់ត្រាដែលត្រូវដាក់បញ្ចូលគ្នា ។ កំណត់ត្រាទាំងពីរត្រូវតែស្ថិតនៅក្នុងមែកធាងដូចគ្នា ប្រសិនបើអ្នកនឹងផ្លាស់ទីវា ឧទាហរណ៍ ទាំងនៅក្នុងមែកធាងសាធារណៈ ទាំងនៅក្នុងមែកធាងឯកជនរបស់អ្នក ឬទាំងពីរនៅក្នុងមែកធាងចង្កោមគ្រួសារដូចគ្នា ។
ជំហាន ( គេហទំព័រ )
- នៅក្នុងម៉ឺនុយខាងលើ សូមចុចលើ មែកធាងគ្រួសារ ហើយបន្ទាប់មកសូមចុចលើ មែកធាង ។
- បើចាំបាច់ ប្តូរទៅមែកធាង ដែលមានការស្ទួននោះ ។
- សូមស្វែងរកបុគ្គលដែលអ្នកចង់ដាក់បញ្ចូលគ្នានោះ ។
- សូមចុចលើឈ្មោះរបស់បុគ្គលនោះ ។ នៅក្នុងព័ត៌មានលម្អិតដែលលេចឡើង សូមចុចលើឈ្មោះរបស់បុគ្គលនោះម្ដងទៀត ។ អ្នកនឹងត្រូវបាននាំទៅកាន់ទំព័ររបស់បុគ្គលនោះ ។
- សូមចុចលើផ្ទាំង ព័ត៌មានលម្អិត ។
- សូមចុច ដាក់បញ្ចូលតាមអត្តលេខ ។ វាមាននៅផ្នែក ឧបករណ៍ ដែលនៅផ្នែកខាងស្តាំនៃទំព័រ ។
- សូមបញ្ចូលលេខអត្តលេខ ដោយអក្សរពុម្ព និងសញ្ញាដក ។
- សូមចុចលើ បន្ត ។ អេក្រង់ដាក់បញ្ចូលគ្នានឹងបើកឡើងនៅក្នុងទំព័ររុករកថ្មីមួយ ។
- ខាងឆ្វេង ៖ នេះគឺជាការស្ទួនដែលអាចមាន ។ វានឹងត្រូវលុបចោល ប្រសិនបើអ្នកដាក់កំណត់ត្រានេះបញ្ចូលគ្នា ។
- ខាងស្ដាំ ៖ នេះគឺជាកំណត់ត្រាដែលអ្នកបានចាប់ផ្ដើម ។ កំណត់ត្រានេះបានរក្សាទុក ប្រសិនបើអ្នកដាក់វាបញ្ចូលគ្នា ។
- សូមសម្រេចចិត្តថា តើកំណត់ត្រានេះគឺជាបុគ្គលតែម្នាក់ឬអត់ ។
- សូមប្រៀបធៀបព័ត៌មាននៅផ្នែកខាងឆ្វេងទៅនឹងព័ត៌មាននៅផ្នែកខាងស្តាំ សម្រាប់ព័ត៌មានដូចគ្នាអំពីឈ្មោះ កាលបរិច្ឆេទ ទីកន្លែង និងសមាជិកគ្រួសារ ។
- សូមអានសារព្រមានណាមួយនៅលើអេក្រង់ ។
- ប្រសិនបើកំណត់ត្រានៅខាងឆ្វេងគឺត្រឹមត្រូវបំផុត សូមចាប់ផ្តើមដំណើរការដាក់បញ្ចូលគ្នាឡើងវិញពីទំព័ររបស់បុគ្គលផ្សេងទៀត ដើម្បីឲ្យកំណត់ត្រារបស់ពួកគេត្រូវបានរក្សាទុក ។
- ប្រសិនបើកំណត់ត្រានេះមិនមែនជាបុគ្គលតែម្នាក់ទេ សូមចុច មិនត្រូវគ្នា ។ ប្រសិនបើកំណត់ត្រានេះគឺជាបុគ្គលតែម្នាក់ សូមចុច បាទ/ចាស បន្ត ។ ប្រសិនបើអ្នកមិនជាក់ច្បាស់ទេ សូមចុច បោះបង់ ។
- នៅលើកំណត់ត្រាដែលនៅមាន សូមពិនិត្យមើលព័ត៌មានទាំងអស់ដែលមានផ្ទៃខាងក្រោយពណ៌បៃតង ។ ព័ត៌មានដែលបានគូសចំណាំនឹងត្រូវបានចម្លងទៅកំណត់ត្រាដែលនៅមាន នៅពេលអ្នកដាក់បញ្ចូលគ្នារួចរាល់ហើយ ។ ប្រសិនបើព័ត៌មានមិនគួររក្សាទុកនៅលើកំណត់ត្រាដែលនៅមានទេ សូមចុច មិនធ្វើវិញ ។
- សូមចុចលើ បន្ត ។
- សូមបញ្ចប់ការដាក់បញ្ចូលគ្នា ៖
- សូមពិនិត្យមើលកំណត់ត្រាដែលនៅមាន ។
- ប្រសិនបើគ្រប់យ៉ាងត្រឹមត្រូវហើយ សូមចុច បញ្ចប់ការដាក់បញ្ចូលគ្នា ។
- ដើម្បីពន្យល់ពីមូលហេតុដែលអ្នកបានដាក់បញ្ចូលគ្នានូវកំណត់ត្រាទាំងនេះ សូមជ្រើសរើសសេចក្តីថ្លែងការណ៍ហេតុផលដែលបានស្នើ ឬបញ្ចូលហេតុផលមួយរបស់អ្នក ។
- ចុច រក្សាទុក ។
ភ្លាមៗក្រោយពីការដាក់បញ្ចូលគ្នា ហើយនៅក្នុងរយៈពេលខ្លី ជម្រើសសម្រាប់ « មិនធ្វើវិញ » គឺមានជូន ។ វាអនុញ្ញាតឲ្យអ្នកលែងដាក់កំណត់ត្រា ២ ចូលគ្នាយ៉ាងងាយស្រួល ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- នៅក្នុងកម្មវិធីមែកធាងគ្រួសារលើឧបករណ៍ចល័ត សូមដាក់តាំងទំព័របុគ្គលនៃកំណត់ត្រាដែលស្ទួនមួយពីកំណត់ត្រាស្ទួនជាច្រើន ។
- បើចាំបាច់ ប្តូរទៅមែកធាង ដែលមានការស្ទួននោះ ។
- សូមចុចលើ ចំណុចចុចបី នៅកែងស្ដាំខាងលើ ។
- ចុច ការស្ទួនដែលអាចមាន ។
- ចុច ដាក់បញ្ចូលគ្នាតាមអត្តលេខ ។
- បញ្ចូលលេខអត្តលេខ ដោយអក្សរពុម្ព និងសញ្ញាដក និងចុច ទៅ ។
- ចុច ពិនិត្យមើលការដាក់បញ្ចូលគ្នា ។
- អានការព្រមាន រួចចុច បន្តការដាក់បញ្ចូលគ្នា ។ ផ្ទាំងអេក្រង់ដាក់បញ្ចូលគ្នា នឹងបង្ហាញឡើង ។
- ខាងឆ្វេង ៖ នេះគឺជាការស្ទួនដែលអាចមាន ។ វានឹងត្រូវលុបចោល ប្រសិនបើអ្នកដាក់កំណត់ត្រានេះបញ្ចូលគ្នា ។
- ខាងស្ដាំ ៖ នេះគឺជាកំណត់ត្រាដែលអ្នកបានចាប់ផ្ដើម ។ កំណត់ត្រានេះបានរក្សាទុក ប្រសិនបើអ្នកដាក់វាបញ្ចូលគ្នា ។
- សូមសម្រេចចិត្តថា តើកំណត់ត្រានេះគឺជាបុគ្គលតែម្នាក់ឬអត់ ។
- សូមប្រៀបធៀបព័ត៌មាននៅផ្នែកខាងឆ្វេងទៅនឹងព័ត៌មាននៅផ្នែកខាងស្តាំ សម្រាប់ព័ត៌មានដូចគ្នាអំពីឈ្មោះ កាលបរិច្ឆេទ ទីកន្លែង និងសមាជិកគ្រួសារ ។
- ប្រសិនបើកំណត់ត្រានៅខាងឆ្វេងដៃមានព័ត៌មានត្រឹមត្រូវបំផុត សូមចុច ប្តូរ ដើម្បីរក្សាវាទុក ។
- សូមសម្រេចថាត្រូវរក្សាព័ត៌មានណាមួយអំពីបុគ្គលដែលនឹងត្រូវលុបចោលនេះ ។
- ដើម្បីប្ដូរព័ត៌មានពីខាងឆ្វេងដៃទៅខាងស្ដាំដៃ សូមចុច ដាក់ជំនួស ។
- ដើម្បីបន្ថែមព័ត៌មានពីខាងឆ្វេងទៅខាងស្ដាំដៃ សូមចុច បន្ថែម ។
- តម្រុយ ៖ ប្រសិនបើកំណត់ត្រានៅខាងឆ្វេងមានឪពុកម្តាយ ស្វាមី ឬភរិយា ឬកូនៗស្ទួនគ្នា សូមបន្ថែមពួកគេចូលទៅក្នុងកំណត់ត្រាដែលនៅមានរបស់អ្នក ។ អ្នកអាចដាក់កំណត់ត្រាស្ទួនទាំងនេះចូលគ្នានៅពេលក្រោយក៏បាន ។
- នៅពេលអ្នកបញ្ចប់ សូមអូសចុះដល់ខាងក្រោមទំព័រ រួចហើយចុច បន្តការបញ្ចូលគ្នា ។
- សូមវាយបញ្ចូលមូលហេតុដើម្បីពន្យល់ថា ហេតុអ្វីអ្នកបានដាក់បញ្ចូលកំណត់ត្រាទាំងនេះ ។
- ចុច ដាក់បញ្ចូលគ្នា ។
កំណត់ចំណាំ ៖ កំណែកម្មវិធី iOS របស់កម្មវិធីមានតែជម្រើសដើម្បីដាក់ជំនួសព័ត៌មាន ជាជាងការប្តូរ ឬបន្ថែមវា ។
ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )
បច្ចុប្បន្ន មែកធាងគ្រួសារមិនពេញលេញមិនអនុញ្ញាតឲ្យដាក់បញ្ចូលគ្នាទេ ។ ចូលទៅកាន់គេហទំព័រកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬកម្មវិធីមែកធាងគ្រួសារលើឧបករណ៍ចល័ត ដើម្បីបន្តដំណើរការការដាក់បញ្ចូលគ្នា ។
អនុសាសន៍លើជំហានបន្ទាប់
- សូមដកធនធាន ឬកម្រងអនុស្សាវរីយ៍ខុសៗចេញពីកំណត់ត្រាដែលនៅមាននោះ ។
- សូមពិនិត្យមើលសមាជិកគ្រួសាររបស់បុគ្គលនេះឡើងវិញ ដើម្បីមើលថាតើអាចមានការស្ទួនគ្នាឬអត់ ។
អត្ថបទដែលទាក់ទង
តើខ្ញុំដាក់បញ្ចូលការស្ទួនគ្នា ដែលអាចមាននៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំអាចស្វែងរកអ្នកស្លាប់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំសម្រេចថា តើកំណត់ត្រា ២ នៅក្នុងមែកធាងគ្រួសារគឺជាបុគ្គលតែម្នាក់ដោយរបៀបណា ?
តើខ្ញុំបញ្ឈប់ការដាក់បញ្ចូលគ្នានៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?