តើ​ខ្ញុំ​ស្វែងរក​អ្នកស្លាប់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?

Share

អ្នក​អាច​ស្វែងរក​មនុស្ស​ដែល​បានស្លាប់​នៅក្នុង​មែកធាង​គ្រួសារ​បាន ។ អ្នក​អាច​ស្វែងរក​ដោយ​ប្រើ​ឈ្មោះ ភេទ សញ្ជាតិ សមាជិក​គ្រួសារ ឬ​ព័ត៌មាន​ដែល​ទាក់ទង ។ អ្នក​ក៏​អាច​ស្វែងរក​បាន​តាមរយៈ​អត្តលេខ​ផងដែរ ។

អ្នក​អាច​ស្វែងរក​មនុស្ស​ដែល​នៅរស់​នៅក្នុង​មែកធាង​គ្រួសារ​ប្រសិនបើ​អ្នក​បាន​បញ្ចូល​ព័ត៌មាន​ទាំងនោះ​ទៅក្នុង​មែកធាង និង​ស្វែងរក​ដោយ​ការប្រើ​អត្តលេខ ។

មុខងារ Recents ( ថ្មីៗ ) មាន​បន្ទាប់ពី​អ្នក​ចូល ។ ប្រើប្រាស់ Recents( ថ្មីៗ ) ដើម្បី​ចូល​ទៅ​កាន់​ប្រវត្តិរូប​មែកធាង​គ្រួសារ​បាន​ឆាប់រហ័ស​ដែល​អ្នក​ទើប​មើល​ថ្មីៗ​នេះ ។

  1. ចូល​ទៅ​ក្នុង FamlySearch.org ហើយ​ធ្វើ​ដូច​ខាងក្រោម​មួយ ៖
    • ចុច មែកធាង​គ្រួសារ ហើយ​បន្ទាប់មក​ចុច ស្វែងរក ។
    • ចុច ស្រាវជ្រាវ ហើយ​បន្ទាប់​មក​ចុច មែកធាង​គ្រួសារ ។
  2. សូម​ចុចលើ​ផ្ទាំង​សម្រាប់​ប្រភេទ​នៃ​ការស្រាវជ្រាវ​ដែល​អ្នក​ចង់ប្រើ ៖
    • ស្វែងរក​តាម​ឈ្មោះ ។ សូម​វាយ​បញ្ចូល​ឈ្មោះ និង​ព័ត៌មាន​ផ្សេងទៀត ។
      • អ្នក​អាច​ប្រើ​អក្សរ​ជំនួស​នៅក្នុង​ឈ្មោះ​មនុស្ស និង​ទីកន្លែង ។ សូម​វាយបញ្ចូល * ដើម្បី​ជំនួសឲ្យ​លេខ​សូន្យ ឬ​តួអក្សរ​ជាច្រើនទៀត ។ សូម​វាយ​បញ្ចូល ? ដើម្បី​ជំនួសឲ្យ​តួអក្សរ​មួយ ។
      • ដើម្បីមើល​ប្រអប់​ស្រាវជ្រាវ​បន្ថែម សូម​ចុច ជម្រើស​បន្ថែម ៖
        • បង្ហាញ​ជម្រើស​ស្រាវជ្រាវ​ពិតប្រាកដ ។
        • បន្ថែម​ប្រអប់​បន្ថែម​សម្រាប់​ឈ្មោះ​រៀបការ ឈ្មោះ​ជំនួស​ផ្សេង​ទៀត ភេទ និង​ពូជអំបូរ ។
        • បន្ថែម​ប្រអប់​សម្រាប់​ព្រឹត្តិការណ៍​ជាក់លាក់ ដូចជា​កំណើត អាពាហ៍ពិពាហ៍ លំនៅដ្ឋាន ឬ​ការស្លាប់ ។ ការស្រាវជ្រាវ​រក​ព្រឹត្តិការណ៍​កំណើត​មាន​ទាំង​ព័ត៌មាន​កំណើត និង​ការចូល​ជា​គ្រីស្ទាន ។ ការស្រាវជ្រាវ​រក​ព្រឹត្តិការណ៍​ស្លាប់​មាន​ទាំង​ព័ត៌មាន​នៃ​ការស្លាប់ និង​ការបញ្ចុះសព ។
    • ស្វែងរក​តាម​អត្តលេខ ។ វាយ​បញ្ចូល​អត្តលេខ​មែកធាង ។
  3. ចុច ស្រាវជ្រាវ
  4. សូម​ពិនិត្យ​មើល​លទ្ធផល ។
  5. ប្រសិនបើ​អ្នក​រក​មិន​ឃើញ​បុគ្គល​ដែល​អ្នក​ចង់រក​ទេនោះ សូម​កែប្រែ​លក្ខណៈ​វិនិច្ឆ័យ​ស្រាវជ្រាវ​របស់អ្នក ៖
    1. នៅក្នុង​បន្ទះ​ខាងស្ដាំ សូម​ធ្វើការ​ផ្លាស់ប្តូរ​របស់​អ្នក ។
    2. ចុច ស្រាវជ្រាវ
    3. សូម​ពិនិត្យ​មើល​លទ្ធផល​ម្តងទៀត ។
  6. នៅ​ក្នុង​លទ្ធផល​ស្រាវជ្រាវ សូម​ចុចលើ​ឈ្មោះ​បុគ្គល​ដើម្បី​មើល​កាត​បុគ្គលនោះ ។
  7. ដើម្បី​មើល​ទម្រង់​ពេញលេញ នៅលើ​ប័ណ្ណ​បុគ្គល សូមចុច ឈ្មោះ ។

អ្នក​ក៏​អាច​ប្រើ​មុខងារ ថ្មីៗ ដើម្បី ស្វែងរក​តាម​ឈ្មោះស្វែងរក​តាម​អត្តលេខ​ផងដែរ ។

  1. សូមចុច ថ្មីៗ ។
  2. បញ្ចូល​ព័ត៌មាន​នៅក្នុង​ប្រអប់ បញ្ជូល​ឈ្មោះ ឬ​អត្តលេខ ។
    • នៅពេល​អ្នក​បញ្ចូល​ឈ្មោះ នោះ​ប្រព័ន្ធ​ស្វែងរក​តែ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ថ្មីៗ​របស់​អ្នក​ប៉ុណ្ណោះ ជាមួយនឹង​លទ្ធផល​អតិបរមា ៥០ ។
    • នៅពេល​អ្នក​បញ្ចូល​អត្តលេខ ហើយ​ចុច ទៅ ប្រព័ន្ធ​ស្រាវជ្រាវ​រក​មូលដ្ឋាន​ទិន្នន័យ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ទាំងមូល ។

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ សូម​រុក​រក​មើល​នៅ​ក្នុង​តារាងពង្សាវលី ។
  2. សូម​ចុចលើ រូបតំណាង​កែវពង្រីក ។
  3. សូម​ចុចលើ​ប្រភេទ​នៃ​ផ្ទាំង​ស្រាវជ្រាវ​ដែល​អ្នក​ចង់ប្រើ ៖
    • ស្វែងរក​តាម​ឈ្មោះ ។ សូម​វាយ​បញ្ចូល​ឈ្មោះ​មួយ ។ ប្រសិនបើ​អ្នក​ស្គាល់​ភេទ សូម​ចុចលើ​ប្រុស ឬ ស្រី ។ ប្រសិនបើ​អ្នក​ចង់​បន្ថែម​ព័ត៌មាន​អំពី​កំណើត ការស្លាប់ ឬ​អាពាហ៍ពិពាហ៍ សូម​ចុចលើ​ប្រអប់​ដែល​ត្រឹមត្រូវ និង​បញ្ចូល​ព័ត៌មាន ។
    • ស្វែងរក​តាម​អត្តលេខ ។ វាយ​បញ្ចូល​អត្តលេខ​មែកធាង​គ្រួសារ​របស់​បុគ្គល ។
  4. ចុច ស្វែងរក ។ អ្នក​មើលឃើញ​មនុស្ស​បានរកឃើញ​នៅក្នុង​មែកធាង​គ្រួសារ​ដែល​បាន​ចែកចាយ ( លទ្ធផល​លើ​គេ​ចំនួន ២៤ ) ។
  5. ពិនិត្យមើល​លទ្ធផល​ស្រាវជ្រាវ និង​ចុច​ឈ្មោះ​របស់​បុគ្គល​រូប​នោះ ។
  6. ប្រសិនបើ​អ្នក​រក​មិន​ឃើញ​បុគល​ដែល​អ្នក​ចង់រក​ទេ សូម​ចុច សញ្ញាព្រួញ​ត្រឡប់​វិញ ពីរ​ដង ហើយ​កែប្រែ​ការស្វែងរក​របស់​អ្នក ។

  1. ចូល​ទៅកាន់​មែកធាងគ្រួសារ​មិន​ពេញលេញ ( lite.fs.org ) និង​ចុច ស្វែងរក ។
  2. សូម​ចុចលើ​ប្រភេទ​នៃ​ផ្ទាំង​ស្រាវជ្រាវ​ដែល​អ្នក​ចង់ប្រើ ៖
    • ឈ្មោះ សូម​វាយ​បញ្ចូល​ឈ្មោះ ភេទ និង​ព័ត៌មាន​ដទៃទៀត ។
    • អត្តលេខ ។ វាយ​បញ្ចូល​អត្តលេខ​មែកធាង​គ្រួសារ​របស់​បុគ្គល​ម្នាក់ ។
    • ប្រវត្តិ មើល​មនុស្ស​ថ្មីៗ​បំផុត​ចំនួន ៥០ នាក់​ដែល​អ្នក​បានមើល ។ ដើម្បី​មើល​មនុស្សម្នាក់ សូម​ចុច​លើ​ឈ្មោះ ។
  3. ចុច ស្វែងរក ។
  4. សូម​ពិនិត្យ​មើល​លទ្ធផល ។
  5. ប្រសិនបើ​អ្នក​រក​មិន​ឃើញ​បុគ្គល​ដែល​អ្នក​ចង់រក​ទេនោះ សូម​ចុចលើ ស្វែងរក​ឲ្យ​កាន់​តែ​ច្បាស់​ដើម្បី​កែប្រែ​លក្ខណៈ​វិនិច្ឆ័យ​ស្រាវជ្រាវ​របស់អ្នក ។
  6. នៅក្នុង​លទ្ធផល​ស្រាវជ្រាវ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នោះ ។

តើ​ខ្ញុំ​អាច​ចម្លង​អត្តលេខ​របស់​បុគ្គល​ម្នាក់​យ៉ាង​ងាយស្រួល​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​អាច​ទទួល​បាន​ជំនួយ​ជាមួយ​ពង្សាវតារ​របស់ខ្ញុំ​នៅឯណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?