អ្នកមិនអាចដាក់កំណត់ត្រាមួយចំនួននៅក្នុងមែកធាងគ្រួសារបញ្ចូលគ្នាបានទេ ។ នេះជាហេតុផលមួយចំនួន ៖
- កំណត់ត្រាមួយមានភេទប្រុស ហើយកំណត់ត្រាមួយទៀតមានភេទស្រី ។
- កំណត់ត្រាមួយមានស្ថានភាពនៅរស់ ហើយកំណត់ត្រាមួយទៀតស្លាប់ ។
- កំណត់ត្រាមួយមានស្ថានភាពនៅរស់ ឬដាក់ជាការសម្ងាត់ ហើយមានតែអ្នកទេទើបអាចមើលឃើញបាន ហើយកំណត់ត្រាផ្សេងទៀតក៏មានស្ថានភាពនៅរស់ ឬដាក់ជាការសម្ងាត់ដែរ ហើយមានតែអ្នកប្រើប្រាស់ផ្សេងប៉ុណ្ណោះទើបអាចមើលឃើញ ។
- កំណត់ត្រាមួយគឺជាបុគ្គលសម្ងាត់ ហើយមានតែអ្នកទើបអាចមើលឃើញបាន ។
- កំណត់ត្រាមួយគឺសម្រាប់តែអានប៉ុណ្ណោះ ។
- កំណត់ត្រាមួយត្រូវបានផ្សារភ្ជាប់ទៅនឹងបុគ្គលម្នាក់ទៀតដែលដាក់ថាជាឪពុកម្តាយ ឬកូន ។
- កំណត់ត្រាមួយបានដាក់បញ្ចូលគ្នាពីមុនមក ហើយត្រូវបានលុបចោលរួចហើយ ។
- កំណត់ត្រាទាំងពីរត្រូវបានភ្ជាប់ទៅនឹងប្រភពដើមតែមួយ ។
- បន្ទាប់ពីការដាក់បញ្ចូលគ្នា កំណត់ត្រាដែលនៅសល់មានប្តីប្រពន្ធ ឪពុកម្តាយ កូន ប្រភពដើម កម្រងអនុស្សាវរីយ៍ កំណត់ចំណាំ ការពិភាក្សា ឬបុគ្គលដែលមាននៅក្នុងបញ្ជី « មិនត្រូវគ្នា » ច្រើនពេក ។
- សូមមើលថា តើអ្នកអាចកែទិន្នន័យនៅក្នុងមែកធាងគ្រួសារដែលបានបណ្តាលឲ្យមានការដាក់បញ្ចូលគ្នាបរាជ័យដែរឬអត់ ។ ប្រសិនបើអ្នកអាចកែបាន សូមសាកល្បងដាក់បញ្ចូលគ្នាម្តងទៀត ។
- ប្រសិនបើអ្នកនៅតែត្រូវការជំនួយ សូមទាក់ទងមកកាន់យើងខ្ញុំ ។ សូមរៀបចំខ្លួនដើម្បីផ្ដល់ព័ត៌មានដូចខាងក្រោម ៖
- អត្តលេខ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកំណើតនៅលើកំណត់ត្រា ដែលអ្នកចង់ដាក់បញ្ចូលគ្នានោះ ។ មិនមែនកំណត់ត្រាទាំងអស់សុទ្ធតែមានព័ត៌មានទាំងអស់នេះទេ ដូច្នេះសូមផ្តល់ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។
- ទំនាក់ទំនងរបស់អ្នកជាមួយនឹងបុគ្គលទាំងឡាយ
- មូលហេតុដែលអ្នកគិតថា កំណត់ត្រានោះគួរតែដាក់បញ្ចូលគ្នា ។
តើអ្វីទៅជាកំណត់ត្រាសម្រាប់តែអានប៉ុណ្ណោះនៅក្នុងមែកធាងគ្រួសារ ?
តើមានដែនកំណត់ទិន្នន័យអ្វីខ្លះសម្រាប់បុគ្គលនៅក្នុងមែកធាងគ្រួសារ ?
ហេតុអ្វីបានជាមានមរណជននៅក្នុងបញ្ជីបុគ្គលឯកជនរបស់ខ្ញុំនៅក្នុងមែកធាងគ្រួសារ ?