តើ​អ្វីទៅ​ជា​កំណត់ត្រា​សម្រាប់​តែ​អាន​ប៉ុណ្ណោះ​នៅក្នុង​មែកធាង​គ្រួសារ ?

កំណត់ត្រា​សម្រាប់​តែ​អាន​ប៉ុណ្ណោះ​បង្ហាញ​បដា​ពណ៌​ប្រផេះ ហើយ​ពុំ​អនុញ្ញាត​ឲ្យ​បន្ថែម ឬ​ផ្លាស់ប្តូរ​អ្វី​ឡើយ ។ ពុំមាន​មុខងារ​ការពិភាក្សា និង​ការផ្លាស់ប្តូរ​ចុងក្រោយ​បង្អស់​ឡើយ ។ ជាញឹកញាប់ កំណត់ត្រា​សម្រាប់​តែ​អាន​ប៉ុណ្ណោះ​មាន​ការជូន​ដំណឹង​ថា កំណត់ត្រា​នេះ​គឺជា​ការសម្ងាត់ ។

នៅពេល​យើង​គូសចំណាំ​កំណត់ត្រា​ថា « សម្រាប់​តែ​អាន​ប៉ុណ្ណោះ » នោះ​វា​រារាំង​មិន​ឲ្យ​មាន​កិច្ចសហការ​ឡើយ ។ ដោយសារ​យើង​លើក​ទឹកចិត្ត​ឲ្យ​មាន​កិច្ចសហការ នោះ​យើង​មិន​ទទួល​យក​សំណើ​របស់​អ្នកប្រើប្រាស់​ជាភ្ញៀវ​ដើម្បី​គូស​ចំណាំ​កំណត់ត្រា​មួយ ថា​ជា​កំណត់ត្រា​សម្រាប់​តែ​អាន​ប៉ុណ្ណោះ​នោះ​ទេ ។

ការរាយការណ៍អំពីកំហុសនៅក្នុងកំណត់ត្រាសម្រាប់តែអានប៉ុណ្ណោះ

ដើម្បី​រាយការណ៍​ពី​កំហុស​មួយ​នៅក្នុង​កំណត់ត្រា​សម្រាប់​តែ​អាន​ប៉ុណ្ណោះ ឬ​ផ្តល់​ព័ត៌មាន​បន្ថែម សូម​ចុះ​ផ្សាយ​សំណួរ​របស់​អ្នក​នៅក្នុង សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​បញ្ចូល​អ្វី​ដែល​អ្នក​ចង់​ផ្លាស់ប្តូរ និង​មូលហេតុ​នានា ។ សូម​កុំ​ដាក់​បញ្ចូល​ព័ត៌មាន​ឯកជន​ណាមួយ ដូចជា ឈ្មោះ​អ្នកប្រើប្រាស់ លេខ​អ្នកជួយ ឬ​អាសយដ្ឋាន​អ៊ីម៉ែល​ឡើយ ។

អ្នកសម្រប​សម្រួល​អាច​បញ្ជូន​សំណួរ​របស់​អ្នក​ទៅកាន់​ក្រុម​ដែល​អាច​ជួយ​បាន ។ ក្រុម​នេះ​ទាក់ទង​ទៅកាន់​អ្នក​តាមរយៈ​សារ​ឯកជន​នៅក្នុង​សហគមន៍ ប្រសិនបើ​ពួកគេ​ត្រូវការ​ព័ត៌មាន​បន្ថែម​ទៀត ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​សួរ​សំណួរ ឬ​ឆ្លើយ​សំណួរ​នៅក្នុង​សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​របៀបណា ?
សារ​ឯកជន​នៅក្នុង​សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?