តើ​ខ្ញុំ​លុប​បុគ្គល​ម្នាក់​ចេញពី​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

ប្រសិនបើ​អ្នក​បានបង្កើត​កំណត់​ត្រា​នោះ ហើយ​គ្មាន​អ្នក​រួម​ចំណែក​ណា​ផ្សេង​ទៀត​បាន​ផ្លាស់ប្ដូរ​វាទេ នោះ​អ្នក​អាច​លុបចោល​កំណត់ត្រា​របស់​បុគ្គល​ដែល​បាន​ស្លាប់​ចេញពី​មែកធាង​គ្រួសារ​បាន ។ អ្នក​ក៏​អាច​លុប​កំណត់ត្រា​របស់​បុគ្គល​នៅរស់​ម្នាក់​បាន​ដែរ ប្រសិន​បើ​អ្នក​បាន​បន្ថែមវា​ទៅក្នុង​មែកធាង​គ្រួសារ ។

សារ « មិន​អាច​លុប​បុគ្គល​បាន » នឹង​បង្ហាញ​ឡើង ប្រសិនបើ​អ្នក​មិន​អាច​លុប​បុគ្គល​ម្នាក់​បាន​ទេ​នោះ ។ វា​អាច​កើតឡើង ប្រសិនបើ​អ្នករួម​ចំណែក​ផ្សេងទៀត​បាន​បន្ថែម​អ្វីមួយ​ទៅក្នុង​កំណត់ត្រា ( រួមមាន ប្រភពដើម អនុស្សាវរីយ៍ ទំនាក់ទំនង​ជាដើម ) ។ ប្រសិនបើ​ការផ្លាស់ប្តូរ​ត្រូវបាន​ធ្វើឡើង​ចំពោះ​កំណត់ត្រា​ដោយ​បុគ្គល​ផ្សេងទៀត នោះ​អ្នកលែង​ជា​អ្នករួម​ចំណែក​តែ​ម្នាក់ឯង​ទៀត​ហើយ ហើយ​អ្នកមិនអាច​លុប​កំណត់ត្រា​នោះ​ចោល​បានទេ ។

មុនពេលអ្នកចាប់ផ្ដើម

នៅពេល​អ្នក​លុប​កំណត់ត្រា​មួយ ការផ្លាស់ប្ដូរ​ទាំងនេះ​នឹង​កើតឡើង ៖

  • មែកធាង​គ្រួសារ​លុបចោល​ទំនាក់ទំនង​នានា​ទៅនឹង​បុគ្គល​ផ្សេងទៀត ។
  • កំណត់ត្រា​នេះ​ពុំ​អាច​កែប្រែ​បាន​ទៀត​ទេ ។
  • កំណត់ត្រា​នេះ​អាច​ស្រាវជ្រាវ​បាន​តែ​តាមរយៈ​អត្តលេខ​តែ​ប៉ុណ្ណោះ ។

ដំណើរការ​នេះ​អាច​មាន​អារម្មណ៍​ថា​ភិតភ័យ​បន្ដិច ប៉ុន្ដែ​សូម​ទុកចិត្ត​ថា វា​មាន​របៀប​ដើម្បី​ស្ដារ​កំណត់ត្រា ឬ​ទំនាក់ទំនង​ដែល​បាន​លុប​ចោល​នេះ​ឡើងវិញ​តាមរយៈ​មុខងារ ការផ្លាស់ប្តូរ​ចុងក្រោយ​បំផុត ។ ដើម្បី​រៀន​ពី​របៀប​ធ្វើ​ដូច្នេះ សូម​មើល​អត្ថបទ​ទាក់ទង​ដែល​បាន​ភ្ជាប់​មក​នៅ​ចុង​បញ្ចប់​នៃ​អត្ថបទ​នេះ ។
ប្រសិនបើ​អ្នក​មិនអាច​លុប​កំណត់ត្រា​មួយ​បាន​ទេ នោះសូម​កុំ​លុប​ព័ត៌មាន​ដើម្បី​លាក់បាំង​វា​ឡើយ ។ សូម​ទាក់ទង​ទៅកាន់ ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ទៅ​បាន​ហើយ ។

ប្រសិនបើ​អ្នក​រកឃើញ​កំណត់ត្រា​មួយ​ដែល​នរណា​ម្នាក់​បាន​ផ្លាស់ប្ដូរ​ដើម្បី​លាក់បាំង​កំណត់ត្រា​នោះ សូម​ប្រើ​មុខងារ​ពិសេស រាយការណ៍​អំពី​ការបំពាន ដែល​នៅលើ ទំព័រ​បុគ្គល នៃ​កំណត់ត្រា​របស់​សាមី​ជន​នេះ ។ ក្រុម​ការងារ​ផ្ទៃក្នុង​នឹង​ពិនិត្យ​មើល​ស្ថានភាព ហើយ​ចាត់​វិធានការ​ដែល​សមស្រប ។

ជំហាន ( គេហទំព័រ )

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​លុបចោល ។
  3. សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ​ម្ដងទៀត ។ អ្នក​នឹង​ត្រូវបាន​នាំ​ទៅកាន់​ទំព័រ​របស់​បុគ្គល​នោះ ។
  4. សូម​ចុចលើ​ផ្ទាំង ព័ត៌មាន​លម្អិត 
  5. សូម​អូស​ចុះ​ទៅ​ផ្នែក ឧបករណ៍ នៅក្នុង​ជួរឈរ​ខាង​ស្ដាំ ។
  6. សូម​ចុច លុបចោល​បុគ្គល ។ ប្រសិនបើ​តំណ​សរសេរ​ថា មិន​អាច​លុប​បុគ្គល​បាន វា​មាន​ន័យ​ថា អ្នករួម​ចំណែក​ជាច្រើន​បាន​ធ្វើការ​ផ្លាស់ប្ដូរ​លើ​កំណត់ត្រា​នេះ ។ សូម​ពិចារណា​អំពី​ជម្រើស​ទាំងនេះ​វិញ ៖
    • ប្រសិនបើ​បុគ្គល​នេះ​មិន​មាន​ទេ សូម​ទាក់ទង​ទៅ ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
    • សូម​លុប​ទំនាក់ទំនង ។
    • សូម​ដាក់​កំណត់ត្រា​ដូចគ្នា​ទាំងពីរ​បញ្ចូល​គ្នា ។
    • សូម​កែតម្រូវ​ទិន្នន័យ​ដែល​មិន​ត្រឹមត្រូវ ។
    • សូម​បន្ថែម​ប្រភព​ព័ត៌មាន ។
  7. សូម​ពិនិត្យ​មើល​ព័ត៌មាន​នៅក្នុង​វីនដូ លុបចោល​បុគ្គល ដែល​បង្ហាញ​ឡើង ។
  8. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​អ្នក​ចង់​លុប​បុគ្គល​នេះ​ចោល ។
  9. សូម​គូស​សញ្ញា​កែង​នៅលើ​ប្រអប់​នោះ​ដើម្បី​បញ្ជាក់​ថា អ្នក​បាន​ពិនិត្យ​មើល​ទំនាក់ទំនង និង​បាន​សរសេរ​សេចក្ដី​ថ្លែងការណ៍​ប្រាប់​អំពី​មូលហេតុ​រួចហើយ ។
  10. សូម​ចុច លុបចោល ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ សូម​ស្រាវជ្រាវ​រក​ទំព័រ​របស់​បុគ្គល ដែល​អ្នក​ចង់​លុប​កំណត់ត្រា​ចោល ។
  2. សូម​ចុច​លើ ចំណុច​បី នៅ​កែង​ស្ដាំ​ខាង​លើ ។
    • កម្មវិធី Android ៖ សូម​ចុច លុបចោល​បុគ្គល ។
    • កម្មវិធី Apple iOS ៖ សូម​ចុច បន្ថែម រួច​ចុច លុបចោល​បុគ្គល ។
    • ប្រសិនបើ​អ្នក​ទទួល​បាន​សារ មិន​អាច​លុប​បុគ្គល​បាន នោះ​អ្នក​មិនអាច​លុប​បុគ្គល​នោះ​ចោល​បានទេ ។ បើ​មិន​ដូច្នោះ​ទេ សូម​បន្ដ​ជាមួយ​ជំហាន​ទាំងឡាយ ។
  3. សូម​ពិនិត្យ​មើល​ព័ត៌មាន​នៅក្នុង​វីនដូ លុបចោល​បុគ្គល ។
  4. សូម​វាយបញ្ចូល​មូលហេតុ​ដើម្បី​លុប​បុគ្គល​នោះចោល ។
  5. សូម​ចុចលើ លុបចោល ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​ផ្ដល់​ជម្រើស​ដើម្បី​លុប​កំណត់ត្រា​របស់​បុគ្គល​ម្នាក់​ចោល​នោះ​ទេ។

ចុះផ្សាយសំណួរមួយនៅក្នុងសហគមន៍កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ

ប្រសិន​បើ​អ្នក​មាន​សំណួរ​បន្ថែម​ទៀត សូម​ចុះផ្សាយ​សំណួរ​របស់​អ្នក​នៅ​ក្នុង​សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

  1. សូម​ចូល​ទៅ​កាន់ សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. សូម​ចុចលើ ជំនួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  3. សូម​ចុចលើ​ប្រធានបទ​ដែល​សមស្រប​នឹង​សំណួរ​របស់​អ្នក ។
  4. សូម​ចុចលើ​ការចុះផ្សាយ​ថ្មី ។
  5. សូម​វាយ​បញ្ចូល​ការសង្ខេប​ពី​សំណួរ​របស់​អ្នក ។
  6. នៅក្នុង​ប្រអប់​សំណួរ​ខាងក្រោម សូម​បន្ថែម​ព័ត៌មាន​លម្អិត ។ នេះ​គឺជា​កន្លែង​ដែល​អ្នក​នឹង​វាយ​បញ្ចូល អត្តលេខ​មែកធាង ឈ្មោះ​ពេញ​របស់​បុគ្គល​នោះ និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​បុគ្គល​នោះ ។ សូម​កុំ​ដាក់​បញ្ចូល​ព័ត៌មាន​ឯកជន​ណាមួយ ដូចជា ឈ្មោះ​អ្នកប្រើប្រាស់ លេខ​អ្នកជួយ ឬ​អាសយដ្ឋាន​អ៊ីម៉ែល​ឡើយ ។
  7. ដើម្បី​ភ្ជាប់​ព័ត៌មាន​បន្ថែម សូម​ចុច រូបតំណាង​ដង្កៀប​ក្រដាស ។
  8. សូម​ចុច សួរ​សំណួរ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​អាច​ស្តារ​កំណត់ត្រា​បុគ្គល​ម្នាក់​ដែល​បាន​លុបចោល​ហើយ​ឡើង​មកវិញ​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​កម្មវិធី​មែកធាង​គ្រួសារ​ការពារ​ឯកជនភាព​របស់​បុគ្គល​នៅរស់​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូល​គ្នា​កំណត់ត្រា​ដែល​អាច​ស្ទួនគ្នា​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូល​បុគ្គល​នៅរស់ ឬ​បុគ្គល​សម្ងាត់​ដែល​ខ្ញុំ​បាន​បញ្ចូល​ស្ទួនគ្នា​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

moduleTitle