តើ​កម្មវិធី​មែកធាង​គ្រួសារ​ការពារ​ឯកជនភាព​របស់​បុគ្គល​នៅរស់​ដោយ​របៀប​ណា ?

ដើម្បី​ការពារ​ឯកជនភាព កម្មវិធីមែកធាង​គ្រួសារ​ដាក់​​កំណត់​ថា តើ​នរណា​អាច​មើលឃើញ​កំណត់ត្រា​របស់​បុគ្គល​នៅរស់​បាន ។ មានតែ​អ្នកប្រើប្រាស់​ដែល​បាន​វាយបញ្ចូល​ព័ត៌មាន​អំពី​បុគ្គល​នៅរស់​ទៅក្នុង​មែកធាង​គ្រួសារ​ប៉ុណ្ណោះ ទើប​អាច​មើលឃើញ ឬ​ផ្លាស់ប្ដូរ​វា​បាន ។

សូម​ប្រយ័ត្ន​ប្រយែង នៅពេល​អ្នក​ភ្ជាប់​​អនុស្សាវរីយ៍​ទៅនឹង​បុគ្គល​នៅរស់ ។ នៅក្នុង​កាលៈទេសៈ​មួយ​ចំនួន អ្នកដទៃ​អាច​មើលឃើញ​អនុស្សាវរីយ៍​ខ្លះៗ​បាន ។ ពួកយើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​ដាក់​កម្រង​អនុស្សាវរីយ៍​ទាំងឡាយ​សម្រាប់​បុគ្គល​នៅរស់​ទៅជា​ឯកជន ។

តើខ្ញុំដឹងថា បុគ្គលម្នាក់ដែលខ្ញុំអាចមើលឃើញនៅក្នុងមែកធាងគ្រួសារនោះកំពុងនៅរស់ឬអត់ដោយរបៀបណា ?

នៅក្នុង​មែកធាង​គ្រួសារ កំណត់ត្រា​របស់​បុគ្គល​កំពុង​នៅរស់​មាន​បដា​ពណ៌​លឿង​កាត់​ផ្នែក​ខាងលើ​នៃ​ទំព័រ​បុគ្គល ។ លើស​ពីនេះពាក្យ « នៅរស់ » លេច​ឡើង​ជំនួស​ឲ្យ​កាលបរិច្ឆេទ​មរណភាព ឬ​ក៏​ពាក្យ​ថា « ស្លាប់ » ។

តើខ្ញុំបន្ថែមបុគ្គលនៅរស់ម្នាក់ទៅកាន់មែកធាងគ្រួសារដោយរបៀបណា ?

  • អ្នក​បន្ថែម​បុគ្គល​ម្នាក់​ទៅក្នុង​មែកធាង​គ្រួសារ ហើយ​ជ្រើសយក​ជម្រើស​នៅរស់ ។
  • អ្នកផ្ទេរ​កំណត់ត្រា​នៃ​បុគ្គល​នៅរស់​ម្នាក់​ពី​មូលដ្ឋាន​ទិន្នន័យ ដែល​អ្នកគ្រប់គ្រង​នៅក្នុង​កម្មវិធី​របស់​ភាគី​ទីបី ។

ជួនកាល​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អាច​មើលឃើញ​បុគ្គល​ដែល​នៅរស់ ដែល​ព័ត៌មាន​ទាំងនោះ​បាន​មកពី​កំណត់ត្រា​សមាជិកភាព​នៃសាសនាចក្រ​របស់​ពួកគេ ។

តើធ្វើដូចម្តេចទើបកំណត់ត្រានៃបុគ្គលនៅរស់ក្លាយទៅជាសាធារណៈបាន ?

កំណត់ត្រា​របស់​បុគ្គល​នោះ​ក្លាយ​ទៅជា​សាធារណៈ បន្ទាប់ពី​អ្នក​បន្ថែម​កាលបរិច្ឆេទ​មរណភាព​ទៅលើ​កំណត់ត្រា​នោះ ។ មែកធាង​គ្រួសារ​មិន​គណនា​ថា តើ​បុគ្គល​ដែល​ត្រូវបាន​សម្គាល់ថា​នៅរស់​នោះ​អាច​ស្លាប់​ឬអត់​នោះ​ទេ ។ ប្រព័ន្ធ​នេះ​មិន​ផ្លាស់​ប្តូរ​ស្ថានភាព​ទៅ​ជា​ស្លាប់ ដោយ​ផ្អែក​លើ​ឆ្នាំ​កំណើត​នោះទេ ។

តើអ្នករួមចំណែកច្រើននាក់អាចវាយបញ្ចូលបុគ្គលនៅរស់ដូចគ្នាទៅក្នុងមែកធាងគ្រួសារបានដែរឬទេ ?

អ្នកប្រើប្រាស់​ច្រើន​នាក់​អាច​វាយ​បញ្ចូល​ប្រវត្តិរូប​មួយ សម្រាប់​បុគ្គល​នៅរស់​ដូចគ្នា​ទៅ​ក្នុង​មែកធាង​គ្រួសារ​បាន ។ កំណត់ត្រា​នីមួយៗ​មាន​អត្តលេខ​ខុសៗគ្នា ។ ប្រសិនបើ​អ្នក​ធ្វើ​ការផ្លាស់ប្តូរ​ប្រវត្តិរូប​របស់​បុគ្គល​នៅរស់​ដែល​អ្នក​អាច​មើលឃើញ នោះ​ការផ្លាស់ប្តូរ​របស់​អ្នក​មិន​ប៉ះពាល់​ដល់​ប្រវត្តិរូប​ផ្សេងទៀត​សម្រាប់​បុគ្គល​ដូចគ្នា​នោះទេ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ការកំណត់​ឯកជនភាព​របស់​ខ្ញុំ​នៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច ?
តើ​ខ្ញុំ​ធ្វើឲ្យ​អនុស្សាវរីយ៍​មួយ​ទៅជា​ឯកជន​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ស្ថានភាព​ពី​នៅរស់​មក​ស្លាប់​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​មើលឃើញ​ការរួម​ចំណែក​របស់​ខ្ញុំ​ទៅកាន់​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូល​បុគ្គល​នៅរស់ ឬ​បុគ្គល​សម្ងាត់​ដែល​ខ្ញុំ​បាន​បញ្ចូល​ស្ទួនគ្នា​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​អាច​បន្ថែម​កម្រង​អនុស្សាវរីយ៍​អំពី​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​ទៅក្នុង​មែកធាង​គ្រួសារ​បាន​ដែរ​ឬ​ទេ ?
តើ​ខ្ញុំ​អាច​ចែករំលែក​សិទ្ធិ​ចូលប្រើ​ទៅកាន់​បុគ្គល​នៅរស់ ឬ​បុគ្គល​សម្ងាត់​ដែល​ខ្ញុំ​បាន​បន្ថែម​ទៅក្នុង​មែកធាង​គ្រួសារ​បាន​ដែរ​ឬទេ ?

moduleTitle