មែកធាងគ្រួសារអនុញ្ញាតឲ្យអ្នកបន្ថែមកម្រងអនុស្សាវរីយអំពីសាច់ញាតិរស់នៅទាំងឡាយ ។
សូមកុំដាក់រូបថតរបស់អ្នកនៅរស់ដោយគ្មានការយល់ព្រមពីពួកគេ លើកលែងតែជារូបថតកូនតូចៗរបស់អ្នក ។ សូមមើល កិច្ចព្រមព្រៀងដាក់ស្នើររបស់យើងសម្រាប់ព័ត៌មានបន្ថែម ។
ប្រសិនបើអ្នកដាក់រូបថតមនុស្សដែលនៅរស់ នោះយើងសូមណែនាំឲ្យអ្នកដាក់រូបថតទាំងនោះជាឯកជន ។
ប្រសិនបើអ្នកមិនធ្វើឲ្យអនុស្សាវរីយជាឯកជនទេ វាអាចត្រូវបានគេចែកចាយតាមរយៈតំណភ្ជាប់ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីមែល ។ អនុស្សាវរីយរបស់អ្នកក៏អាចស្វែងរកបានដោយប្រើ Google ផងដែរ។ អនុស្សាវរីយនេះអាចរកឃើញតាមរយះការស្រាវជ្រាវស្លាកប្រធានបទ និងអាចរកឃើញបានតាមវិធីជាច្រើនទៀតនាពេលអនាគត ។ សូមធ្វើឲ្យអនុស្សាវរីយរបស់អ្នកឯកជនដើម្បីការពារកុំឲ្យមានការឈ្លានពានកើតមានឡើង។
ប្រសិនបើអ្នករកឃើញអនុស្សាវរីយអំពីខ្លួនឯង ឬអ្នកផ្សេងទៀតដែលនៅរស់ដែលមិនគួរមាននៅលើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ នោះអ្នកអាចស្នើរសុំឲ្យដកចេញបាន ។ អ្នកមានរបៀបពីរយ៉ាងដើម្បីធ្វើវា ៖
- សូមចុចលើឈ្មោះអ្នករួមចំណែក ហើយផ្ញើសារស្នើសុំឲ្យគេដកអនុស្សាវរីយនោះចេញ ។
- សូមបើកអនុស្សាវរីយនោះ ហើយចុចលើ រាយការណ៍ការរំលោភបំពាន ។ សូមបំពេញព័ត៌មានដែលចាំបាច់ រួចចុចលើ បញ្ជូន ។
តើមែកធាងគ្រួសារការពារឯកជនភាពរបស់មនុស្សដែលនៅរស់ដោយរបៀបណា ?
តើនរណាអាចមើលអ្វីៗដែលបានដាក់បញ្ចូលទៅក្នុងកម្រងអនុស្សាវរីយសម្រាប់មនុស្សដែលនៅរស់បាន ?
តើខ្ញុំរាយការណ៍អំពីការរំលោភបំពាន សារឥតបានការ កម្រងអនុស្សាវរីយដែលមិនសមរម្យ និងខ្លឹមសារផ្សេងទៀតដោយរបៀបណា ?
តើអ្វីជាកម្រងអនុស្សាវរីយឯកជន ?