តើ​ខ្ញុំ​រាយការណ៍​អំពី​ការប្រើប្រាស់​មិន​ត្រឹមត្រូវ សារឥត​ប្រយោជន៍ ការបន្លំ​ដើម្បី​បាន​ព័ត៌មាន​ផ្ទាល់ខ្លួន កម្រង​អនុស្សាវរីយ៍​និង​មាតិកា​ផ្សេងៗទៀត​ដែល​មិន​សមរម្យ​បាន​យ៉ាង​ដូចម្តេច ?

Share

របៀប​រាយការណ៍​អំពី​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ឬ​មាតិកា​មិន​សមរម្យ​ដែល​អ្នក​បាន​ឃើញ​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដោយ​ប្រើ​មុខងារ រាយការណ៍​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។

ប្រសិនបើ​នរណា​ម្នាក់​ផ្ញើសារ​ដែល​អ្នក​មិន​ចង់​ទទួល នោះ​អ្នក​អាច​បិទ​បុគ្គល​នោះ​បាន ។ បន្ទាប់ពី​អ្នក​ធ្វើ​ដូច្នោះ​ហើយ នោះ​អ្នក​នឹង​លែង​មើលឃើញ​សារ​របស់​ពួកគេ​ទៀត​ហើយ ។ សូម​មើល​ព័ត៌មាន​នៅក្នុង អត្ថបទ​ដែល​ទាក់ទង សម្រាប់​ព័ត៌មាន​លម្អិត ។

តើអ្វីទៅដែលចាត់ទុកថាជាការប្រើប្រាស់មិនត្រឹមត្រូវ ?

នៅក្នុង​ករណី​នេះ ការប្រើប្រាស់​មិន​ត្រឹមត្រូវ​ត្រូវ​បាន​កំណត់ថា​ជា​អ្វី​ទាំងឡាយ​ណា​ដែល​បាន​រក្សាទុក​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដែល​នឹង​ចាត់ទុក​ថា​ជាការ​ប្រមាថ ឬ​មិន​សមរម្យ ដែល​មាន​ដូច​ខាងក្រោម​នេះ ៖ 

  • ភាសា ឬ​មាតិកា​ដែល​ប្រមាថ
  • ព័ត៌មាន​ដែល​នឹង​បង្ក​គ្រោះថ្នាក់ ឬ​ផ្តល់​ការអាម៉ាស់​ដល់​សាច់ញាតិ​ដែល​នៅរស់ ។
  • តំណ​ភ្ជាប់​ទៅកាន់​គេហទំព័រ​ខាងក្រៅ​ដែល​មាន​មាតិកា​មិន​សមរម្យ
  • ការស្នើសុំ​សម្រាប់​អាជីវកម្ម ឬ​សេវាកម្ម​ស្រាវជ្រាវ​ផ្សេងៗ
  • ការបៀតបៀន
  • សេចក្ដី​ថ្លែងការណ៍​ខាង​នយោបាយ
  • ការរំលោភ​បំពាន​លើ​ការរក្សា​សិទ្ធិ

ការប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មិន​ត្រឹមត្រូវ ក៏​រួមមាន​ការបង្ហោះ​ពរ​របស់​លោក​អយ្យកោ ឬ​កំណត់ត្រា​ព្រះវិហារ​បរិសុទ្ធ​ផ្លូវការ​នៅ​កន្លែង​ណាមួយ​ក្នុង​ចំណោម​កន្លែង​ទាំងនេះ ៖

  • ការពិភាក្សា
  • កំណត់​ចំណាំ
  • កម្រង​អនុស្សាវរីយ៍
  • ប្រវត្តិ​ជីវិត​សង្ខេប

តើអ្វីទៅដែលមិនចាត់ទុកថាជាការប្រើប្រាស់មិនត្រឹមត្រូវ ?

កំហុស ឬ​ការផ្លាស់ប្តូរ​នៅក្នុង​កំណត់ត្រា​មិនត្រូវ​បាន​ចាត់​ទុកថា​ជា​ការប្រើប្រាស់​មិន​ត្រឹមត្រូវនោះទេ ។ ប្រសិនបើ​អ្នក​មាន​សំណួរ​ទាក់ទង​ទៅនឹង​កំហុស​ដោយ​អចេតនា ឬ​ការខុសឆ្គង​ផ្សេងៗ​ដែល​អាច​កើត​មាន​នៅក្នុង​កំណត់ត្រា ដែល​អ្នក​មិន​អាច​ដោះស្រាយ​បាន សូម​ទាក់ទង​ទៅ​កាន់ ជំនួយ​គាំទ្រ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

គោលការណ៍​សំខាន់​របស់​យើង​ត្រូវបាន​កំណត់​នៅក្នុង សិទ្ធិ និង​ការប្រើប្រាស់​ព័ត៌មាន​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដែល​ភាគច្រើន​មាន​នៅ​ខាងក្រោម​ទំព័រ​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

ជំហាន ( គេហទំព័រ )

  1. សូម​ទៅ​កន្លែង​មួយ​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ជា​កន្លែង​ដែល​អ្នក​អាច​រាយការណ៍​ពី​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​បាន ៖
    1. ឧបករណ៍ ៖ នៅលើ​ទំព័រ បុគ្គល របស់​បុគ្គល​ម្នាក់ សូម​រកមើល​នៅ​ក្រោម ឧបករណ៍ សម្រាប់​តំណភ្ជាប់ រាយការណ៍​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។
      1. - នៅលើ​ទំព័រ បុគ្គល សូម​ជ្រើសរើស​ផ្ទាំង ព័ត៌​មាន​លម្អិត  ។
      2. - នៅក្នុង​ជួរឈរ​ខាងស្តាំ សូម​អូស​ចុះក្រោម​ទៅផ្នែក ឧបករណ៍ ។
      3. - នៅក្នុង​ផ្នែក ឧបករណ៍ សូម​ចុច​លើ រាយការណ៍ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។
    2. កម្មវិធី​មើល​អង្គចងចាំ ៖ នៅក្នុង​កម្មវិធី​មើល​ធាតុ​អង្គចងចាំ នៅ​ជ្រុង​ខាងស្តាំ​ផ្នែក​ខាងលើ សូម​ចុច​លើ ចំណុច ៣ ហើយ​បន្ទាប់​មក​ចុច រាយការណ៍​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។
    3. ឈែត ៖ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​ដែល​នៅជិត​ឈែត​មួយ ហើយ​ចុចលើ រាយការណ៍​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។
  2. សូម​បំពេញ​ព័ត៌មាន​ដែល​តម្រូវ​ឲ្យមាន ហើយ​ចុចលើ បញ្ជូន ។ របាយការណ៍​ទាំងអស់​បន្ដ​រក្សា​ជា​ការសម្ងាត់ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

អ្នក​អាច​រាយការណ៍​ពី​សារ​ដែល​មាន​ការប្រមាថ ដែល​អ្នក​ទទួល​បាន​នៅក្នុង​ឈែត​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន ។

  1. សូម​បើក​កម្មវិធី​មែកធាង​គ្រួសារ​នៅលើ​ទូរសព្ទ​របស់​អ្នក ។
  2. សូម​ចុចលើ រូបតំណាង​ម៉ឺនុយ ។
    • នៅលើ​ឧបករណ៍ Apple iOS សូម​ចុច​បន្ទាត់​ស្រប ៣ នៅ​ជ្រុង​ខាងក្រោម​ផ្នែក​ខាងស្តាំ ។
    • នៅលើ​ឧបករណ៍ Android សូម​ចុច​បន្ទាត់​ស្រប ៣ នៅ​ជ្រុង​ខាងឆ្វេង​ផ្នែកខាងលើ ។
  3. សូម​ចុចលើ ឈែត ។
  4. សូម​ចុចលើ​ឈែត​ដែល​អ្នក​ចង់​រាយការណ៍ ។
  5. នៅ​ជ្រុង​ខាងស្តាំ​ផ្នែកខាងលើ​នៃ​ វិនដូ​ឈែត​ដែល​លេចចេញ​មក សូម​ចុច​លើ ចំណុច​បញ្ឈរ ៣ ហើយ​បន្ទាប់​មក​ចុច រាយការណ៍​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។
  6. ជ្រើសរើស​ប្រភេទ​នៃ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។
  7. នៅក្នុង​ផ្នែក « រាយការណ៍ » សូម​ពន្យល់​ពី​កង្វល់​របស់​អ្នក ។
  8. បញ្ចូល​អ៊ីមែល ឬ​លេខទូរស័ព្ទ​របស់​អ្នក ។ ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​ពីរ​នេះ​ត្រូវតែ​បំពេញ​ដើម្បី​បញ្ចូល​ការរាយការណ៍​នោះ ។
  9. សូម​ចុច បញ្ជូន ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ ខ្វះ​ប៊ូតុង​រាយការណ៍​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។ តែ​អ្នក​អាច​អូស​ចុះ​ទៅ​ខាងក្រោម​នៃ​ទំព័រ​ណាមួយ ហើយ​ចុច​លើ មតិ​កែលម្អ និង​ការគាំទ្រ ដើម្បី​ផ្ញើសារ​មកកាន់​យើង​អំពី​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បិទ លាក់ ឬ​ប្លុក​នរណា​ម្នាក់​មិន​ឲ្យ​ផ្ញើសារ​មក​ខ្ញុំ​ដោយ​របៀប​ណា ?
តើ​អ្វីទៅ​ជា​ច្បាប់​សម្រាប់​ការពិភាក្សា និង​ការផ្ញើសារ ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?