ប្រសិនបើអ្នកបានបន្ថែមបុគ្គលនៅរស់ម្នាក់ ដែលបានស្លាប់តាំងពីពេលនោះទៅ នៅក្នុងមែកធាងគ្រួសារ នោះអ្នកអាចស្វែងរកបុគ្គលនោះ ហើយវាយបញ្ចូលព័ត៌មានមរណភាព ដើម្បីឲ្យអ្នកប្រើមែកធាងគ្រួសារផ្សេងទៀតអាចមើលកំណត់ត្រានោះបាន ។
គន្លឹះ ៖ ប្រសិនបើអ្នកមិនអាចរកឃើញបុគ្គលនៅរស់ដែលអ្នកបានបន្ថែម ដោយការរុករកក្នុងមែកធាងគ្រួសារទេ នោះអ្នកអាចស្វែងរកពួកគេនៅលើ បញ្ជីបុគ្គលឯកជនរបស់អ្នក បាន ។
- នៅក្នុងកម្មវិធីមែកធាងគ្រួសារ សូមស្វែងរកបុគ្គលនេះដោយធ្វើរឿងមួយដូចខាងក្រោម ៖
- សូមរុករកបុគ្គលនេះនៅក្នុងមែកធាង ។
- សូមបើក បញ្ជីបុគ្គលឯកជន ។ សូមចុច ការចូលរួមចំណែករបស់ខ្ញុំ ហើយបន្ទប់មកសូមចុច បុគ្គលឯកជន ។ សូមវាយបញ្ចូលឈ្មោះរបស់បុគ្គលនោះនៅក្នុងប្រអប់ស្រាវជ្រាវ ។
- សូមចុចលើឈ្មោះរបស់បុគ្គលនោះ ។
- សូមចុចលើ បុគ្គល ។
- នៅក្នុងផ្នែក សំខាន់ នៅខាងស្ដាំដៃនៃពាក្យ នៅរស់ សូមចុចលើ កែសម្រួល ។
- សូមចុចលើ រង្វង់ នៅក្បែរ ស្លាប់ ។
- សូមវាយបញ្ចូលកាលបរិច្ឆេទ និងទីកន្លែងមរណភាព ព្រមទាំងមូលហេតុដែលបញ្ជាក់ថា ព័ត៌មាននេះត្រឹមត្រូវ ។
- សូមចុច រក្សាទុក ។
- នៅក្នុងកម្មវិធីមែកធាងគ្រួសារ សូមស្វែងរកបុគ្គលនេះដោយធ្វើរឿងមួយដូចខាងក្រោម ៖
- សូមរុករកបុគ្គលនេះនៅក្នុងមែកធាង ។
- សូមបើក បញ្ជីបុគ្គលឯកជន ។ សូមចុច
។ បន្ទាប់មកសូមចុច ការចូលរួមចំណែករបស់ខ្ញុំ ហើយបន្ទាប់មកទៀតសូមចុច បុគ្គលឯកជន ។ សូមអូសចុះក្រោមបន្តិច ហើយវាយបញ្ចូលឈ្មោះរបស់បុគ្គលនោះ នៅក្នុងប្រអប់ស្រាវជ្រាវ ។ ជម្រើសបន្ទាត់បីមានទីតាំងនៅកន្លែងផ្សេងគ្នាទៅតាមកំណែកម្មវិធីរបស់ Apple iOS និង Android ។
- Apple iOS ៖ នៅជ្រុងខាងស្ដាំខាងក្រោម ។
- Android ៖ នៅជ្រុងខាងឆ្វេងខាងលើ ។
- សូមចុចលើឈ្មោះរបស់បុគ្គលនោះ ។
- នៅក្នុងផ្នែក សំខាន់ សូមចុចលើ មរណភាព ។
- កម្មវិធី Apple iOS ៖ សូមចុចលើ រាងចតុកោណ ដែលសរសេរថា ស្លាប់ ។
- កម្មវិធី Android ៖ សូមចុចលើ រង្វង់ នៅក្បែរ ស្លាប់
- សូមវាយបញ្ចូលកាលបរិច្ឆេទ និងទីកន្លែងមរណភាព ព្រមទាំងមូលហេតុដែលបញ្ជាក់ថា ព័ត៌មាននេះត្រឹមត្រូវ ។
- សូមចុចលើ រក្សាទុក ។
- នៅលើមែកធាងគ្រួសារមិនពេញលេញ ( lite.fs.org ) សូមរុករកទំព័ររបស់បុគ្គលនេះនៅលើមែកធាងគ្រួសារ ។
- នៅក្នុងផ្នែកសំខាន់ នៅក្រោមពាក្យស្លាប់ សូមចុចលើ បន្ថែម ។
- សូមចុចលើ រង្វង់ នៅក្បែរ ស្លាប់ ។
- សូមវាយបញ្ចូលកាលបរិច្ឆេទ និងទីកន្លែងមរណភាព ព្រមទាំងមូលហេតុដែលបញ្ជាក់ថា ព័ត៌មាននេះត្រឹមត្រូវ ។
- សូមចុច រក្សាទុក ។
- បុគ្គលដែលស្លាប់នេះមានកំណត់ត្រា ១ នៅលើមែកធាងគ្រួសារ ។
- អនុស្សាវរីយ និងធនធានទាំងអស់អំពីបុគ្គលនេះគឺអាចមើលឃើញ លើកលែងតែអនុស្សាវរីយដែលអ្នកបានគូសចំណាំជាឯកជនប៉ុណ្ណោះ ។
- កំណត់ត្រារបស់បុគ្គលនោះក្លាយជាព័ត៌មានសាធារណៈ ។ ឥឡូវនេះ អ្នកអាចប្រើមុខងារស្វែងរក ដើម្បីស្វែងរកកំណត់ត្រានេះបានហើយ ។
- អ្នកអាចដាក់បញ្ចូលកំណត់ត្រានេះជាមួយនឹងកំណត់ត្រាផ្សេងទៀតអំពីបុគ្គលនេះ នៅលើមែកធាងគ្រួសារបាន ។
តើខ្ញុំវាយបញ្ចូលកាលបរិច្ឆេទ និងទីកន្លែងទៅលើមែកធាងគ្រួសារដោយរបៀបណា ?
ខ្ញុំពុំដឹងពីកាលបរិច្ឆេទជាក់លាក់ដើម្បីបញ្ចូលទៅក្នុងមែកធាងគ្រួសារទេ
តើខ្ញុំដាក់បញ្ចូលគ្នានូវកំណត់ត្រាដែលអាចស្ទួនគ្នានៅលើមែកធាងគ្រួសារដោយរបៀបណា ?