តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​កាលបរិច្ឆេទ និង​ទីកន្លែង​ទៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

ការប្រើប្រាស់​ទម្រង់​បទដ្ឋាន​សម្រាប់​កាលបរិច្ឆេទ និង​ទីកន្លែង​នៅក្នុង​មែកធាង​គ្រួសារ ធ្វើ​ឲ្យ​ភាពត្រឹមត្រូវ និង​លទ្ធភាព​ក្នុង​ការស្វែងរក​ព័ត៌មាន​ដែល​អ្នក​វាយ​បញ្ចូល​បាន​ប្រសើរ​ឡើង ។

មុនពេលអ្នកចាប់ផ្ដើម

  • ទីកន្លែង​ជា​ច្រើន​មាន ឬ​ធ្លាប់​មាន​ឈ្មោះ​ដូច​គ្នា ឬ​ស្រដៀង​គ្នា ។ មនុស្ស​សរសេរ​កាលបរិច្ឆេទ​តាម​របៀប​ជាច្រើន ។ មែកធាង​គ្រួសារ​ជួយ​អ្នក​ធ្វើ​ឲ្យ​កាលបរិច្ឆេទ និង​ទីកន្លែង​មាន​ជា​បទដ្ឋាន ពេល​អ្នក​វាយ​បញ្ចូល​វា ។
  • បទដ្ឋាន​ធ្វើ​ឲ្យ​ភាពត្រឹមត្រូវ និង​ភាពច្បាស់លាស់​ប្រសើរ​ឡើង សម្រាប់​អ្នក​ផ្សេង​ទៀត​ដែល​មើល​ព័ត៌មាន​ដែល​អ្នក​បញ្ចូល ។ បទដ្ឋាន​នានា​ក៏​ធ្វើ​ឲ្យ​ភាពត្រឹមត្រូវ​នៃ​ការស្រាវជ្រាវ តម្រុយ​កំណត់ត្រា និង​មុខងារ​ស្ទួន​របស់​មែកធាង​គ្រួសារ​បាន​ប្រសើរ​ឡើង​ផងដែរ ។
  • ពេល​ដែល​កាលបរិច្ឆេទ ឬ​ទីកន្លែង​មួយ​ពុំ​មាន​បទដ្ឋាន នោះ​មែកធាង​គ្រួសារ​កំណត់​វា​ថា​ជា​បញ្ហា​ទិន្នន័យ​មួយ ហើយ​បង្ហាញ​ឧទានសញ្ញា​ពណ៌​ក្រហម​មួយ​នៅ​ក្បែរ​វា ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សូម​កែ​កាលបរិច្ឆេទ និង​ទីកន្លែង ហើយ​ជ្រើសរើស​បទដ្ឋាន​មួយ ។

ជំហាន ( គេហទំព័រ )

  1. នៅក្នុង​ប្រអប់​កាលបរិច្ឆេទ ឬ​ទីកន្លែង​នៅក្នុង​មែកធាង​គ្រួសារ សូម​ចាប់ផ្ដើម​វាយ​បញ្ចូល​កាលបរិច្ឆេទ ឬ​ទីកន្លែង ។
    • គន្លឹះ​សម្រាប់​កាលបរិច្ឆេទ ៖
      • ថ្ងៃទី ២៩ ខែ កុម្ភៈ ធ្វើ​ឲ្យ​មាន​បទដ្ឋាន​សម្រាប់​តែ​ឆ្នាំ​ដែល​មាន ៣៦៦ ថ្ងៃ​ប៉ុណ្ណោះ ។
      • សូម​ប្រើ មុន គ.ស. ឬ ម.ស.ធ. ។សម្រាប់ « មុន​គ្រិស្ដសករាជ » ឬ « មុន​យុគ​សម័យ​ធម្មតា » ។ បទដ្ឋាន​បង្ហាញ​ជា មុន គ.ស. ។
      • មែកធាង​គ្រួសារ​ធ្វើ​បទដ្ឋាន ដោយ​ប្រើប្រាស់​ប្រតិទិន​ហ្គ្រេហ្គោរៀន ។ ដើម្បី​បញ្ចូល​កាលបរិច្ឆេទ​មួយ​ពី​ប្រតិទិន​ផ្សេង​ទៀត សូម​បញ្ចូល​កាលបរិច្ឆេទ​នោះ វាយ​បញ្ចូល​ចន្លោះ​មួយ ហើយ​បន្ទាប់​មក​វាយបញ្ចូល​កំណែ​ហ្គ្រេហ្គោរៀន​របស់​កាលបរិច្ឆេទ​នោះ ។
      • ពេល​បញ្ចូល​កាលបរិច្ឆេទ វា​អាច​នឹង​មាន​ជម្រើស ២ បង្ហាញ​ឡើង ( ឧទាហរណ៍ ៥ វិច្ឆិកា ១៩១១ ឬ ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៩១១ ) ។ សូម​ជ្រើសរើស​កាលបរិច្ឆេទ​ដែល​មាន​សញ្ញា​ប្រតិទិន​មួយ​នៅ​ក្បែរ​វា ( ជាធម្មតា​ជម្រើស​ទីពីរ​គឺ ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៩១១ ) ។ កាលបរិច្ឆេទ​ត្រឹមត្រូវ​នឹង​ការពារ​ពី​កំហុស​ទិន្នន័យ ដែល​ទាក់ទង​នឹង​ទម្រង់​កាលបរិច្ឆេទ ។
    • គន្លឹះ​សម្រាប់​ទីកន្លែង ៖
      • មូលដ្ឋាន​ទិន្នន័យ​នៃ​ទីកន្លែង​បទដ្ឋាន​ពុំ​ទាន់​ពេញលេញ​នៅឡើយ​ទេ ។ បទដ្ឋាន​នឹង​ប្រសើរឡើង​នៅ​ពេល​ខាង​មុខ ។
      • ប្រសិន​បើ​អាច សូម​បញ្ចូល​ឈ្មោះ​ទីកន្លែង​ដូច​ដែល​វា​មាន នៅពេល​ព្រឹត្តិការណ៍​នោះ​បាន​កើតឡើង ។
      • អ្នក​មាន​ជម្រើស​ដើម្បី​បញ្ចូល​ទីកន្លែង​ជា​ភាសា​កំណើត​របស់​អ្នក ឬ​ភាសា​ដើម​នៃ​ទីកន្លែង​នោះ ។
      • ប្រសិន​បើ​បទដ្ឋាន​ត្រឹមត្រូវ​ពុំ​មាន​ទេ សូម​វាយ​បញ្ចូល​ទីកន្លែង​ដូច​ដែល​អ្នក​ចង់​កត់ត្រា​វា វាយ​បញ្ចូល​ចន្លោះ​មួយ ហើយ​បន្ទាប់​មក​វាយ​បញ្ចូល​កំណែ​មួយ​របស់​ឈ្មោះ​ទីកន្លែង​ដែល​អាច​ធ្វើ​ឲ្យ​មាន​ជា​បទដ្ឋាន ។ ឈ្មោះ​ទីកន្លែង​នេះ​អាច​ជា​ឈ្មោះ​ទីកន្លែង​នៅ​សម័យ​ទំនើប ឬ​ឈ្មោះ​របស់​ខោនធី រដ្ឋ ខេត្ត ឬ​ប្រទេស​មួយ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ។ 
  2. ពេល​អ្នក​វាយ​បញ្ចូល នោះ​ប្រព័ន្ធ​នឹង​បង្ហាញ​ពី​បទដ្ឋាន​ដែល​មាន ។ សូម​ចុច​លើ​បទដ្ឋាន​ដែល​ត្រឹមត្រូវ ។
    • ដើម្បី​ជ្រើសរើស​គ្មាន​បទដ្ឋាន សូម​ចុច​កូន​កណ្ដុរ​នៅ​កន្លែង​ផ្សេង​ទៀត​នៅលើ​អេក្រង់ ។ 
    • ដើម្បី​រក្សា​អ្វី​ដែល​អ្នក​បាន​វាយ​បញ្ចូល សូម​ចុច​ជម្រើស​ទី​មួយ​នៅលើ​បញ្ជី​បទដ្ឋាន ។ មែកធាង​គ្រួសារ​ជ្រើសរើស​បទដ្ឋាន​មួយ​បើ​វា​អាច ។
  3. ដើម្បី​ផ្លាស់ប្ដូរ​បទដ្ឋាន គ្រាន់តែ​ចុច​លើ​ប្រអប់​នោះ ហើយ​ជ្រើសរើស​បទដ្ឋាន​មួយ​ដែល​អ្នក​ចង់​បាន ។ ប្រសិនបើ​មិន​មាន​បទដ្ឋាន​ត្រឹមត្រូវ​ទេ សូម​វាយ​បញ្ចូល​កាលបរិច្ឆេទ ឬ​ទីកន្លែង​នោះ​ម្ដង​ទៀត ។
  4. ប្រព័ន្ធ​នឹង​ទំនង​ជា​ជម្រុញ​អ្នក​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​លើ​មូលហេតុ​ដែល​ថា ព័ត៌មាន​នេះ​ត្រឹមត្រូវ ។ សូម​ធ្វើ​បែប​នេះ រួច​ហើយ​ចុច រក្សា​ទុក ។  

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​ប្រអប់​កាលបរិច្ឆេទ ឬ​ទីកន្លែង​នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ សូម​ចាប់ផ្ដើម​វាយ​បញ្ចូល​កាលបរិច្ឆេទ ឬ​ទីកន្លែង ។
    • គន្លឹះ​សម្រាប់​កាលបរិច្ឆេទ ៖
      • ថ្ងៃទី ២៩ ខែ កុម្ភៈ ធ្វើ​ឲ្យ​មាន​បទដ្ឋាន​សម្រាប់​តែ​ឆ្នាំ​ដែល​មាន ៣៦៦ ថ្ងៃ​ប៉ុណ្ណោះ ។
      • សូម​ប្រើ មុន គ.ស. ឬ ម.ស.ធ. ។សម្រាប់ « មុន​គ្រិស្ដសករាជ » ឬ « មុន​យុគ​សម័យ​ធម្មតា » ។ បទដ្ឋាន​បង្ហាញ​ជា មុន គ.ស. ។
      • មែកធាង​គ្រួសារ​ធ្វើ​បទដ្ឋាន ដោយ​ប្រើប្រាស់​ប្រតិទិន​ហ្គ្រេហ្គោរៀន ។ ដើម្បី​បញ្ចូល​កាលបរិច្ឆេទ​មួយ​ពី​ប្រតិទិន​ផ្សេង​ទៀត សូម​បញ្ចូល​កាលបរិច្ឆេទ​នោះ វាយ​បញ្ចូល​ចន្លោះ​មួយ ហើយ​បន្ទាប់​មក​វាយបញ្ចូល​កំណែ​ហ្គ្រេហ្គោរៀន​របស់​កាលបរិច្ឆេទ​នោះ ។
      • ពេល​បញ្ចូល​កាលបរិច្ឆេទ វា​អាច​នឹង​មាន​ជម្រើស ២ បង្ហាញ​ឡើង ( ឧទាហរណ៍ ៥ វិច្ឆិកា ១៩១១ ឬ ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៩១១ ) ។ សូម​ជ្រើសរើស​កាលបរិច្ឆេទ​ដែល​មាន​សញ្ញា​ប្រតិទិន​មួយ​នៅ​ក្បែរ​វា ( ជាធម្មតា​ជម្រើស​ទីពីរ​គឺ ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៩១១ ) ។ ការធ្វើ​របៀប​នេះ​នឹង​ការពារ​កុំ​ឲ្យ​មាន​កំហុស​ទិន្នន័យ ដែល​ទាក់ទង​នឹង​ទម្រង់​កាលបរិច្ឆេទ ។
    • គន្លឹះ​សម្រាប់​ទីកន្លែង ៖
      • មូលដ្ឋាន​ទិន្នន័យ​នៃ​ទីកន្លែង​បទដ្ឋាន​ពុំ​ទាន់​ពេញលេញ​នៅឡើយ​ទេ ។ បទដ្ឋាន​នឹង​ប្រសើរឡើង​នៅ​ពេល​ខាង​មុខ ។
      • ប្រសិន​បើ​អាច សូម​បញ្ចូល​ឈ្មោះ​របស់​ទីកន្លែង​ដូច​ដែល​វា​មាន​នៅពេល​ព្រឹត្តិការណ៍​នោះ​បាន​កើតឡើង ។
      • អ្នក​មាន​ជម្រើស​ដើម្បី​បញ្ចូល​ទីកន្លែង​ជា​ភាសា​កំណើត​របស់​អ្នក ឬ​ភាសា​ដើម​នៃ​ទីកន្លែង​នោះ ។
      • ប្រសិន​បើ​បទដ្ឋាន​ត្រឹមត្រូវ​ពុំ​មាន​ទេ សូម​វាយ​បញ្ចូល​ទីកន្លែង​ដូច​ដែល​អ្នក​ចង់​កត់ត្រា​វា វាយ​បញ្ចូល​ចន្លោះ​មួយ ហើយ​បន្ទាប់​មក​វាយ​បញ្ចូល​កំណែ​មួយ​របស់​ឈ្មោះ​ទីកន្លែង​ដែល​អាច​ធ្វើ​ឲ្យ​មាន​ជា​បទដ្ឋាន ។ នេះ​អាច​ជា​ឈ្មោះ​ទីកន្លែង​នៅ​សម័យ​ទំនើប ឬ​ឈ្មោះ​របស់​ខោនធី រដ្ឋ ខេត្ត ឬ​ប្រទេស​មួយ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ។ 
  2. ពេល​អ្នក​វាយ​បញ្ចូល​ឈ្មោះ ឬ​កាលបរិច្ឆេទ នោះ​ប្រព័ន្ធ​នឹង​បង្ហាញ​ពី​បទដ្ឋាន​ដែល​មាន ។
    • សូម​ចុច​លើ​បទដ្ឋាន​ដែល​ត្រឹមត្រូវ ។ អ្នក​អាច​នឹង​ត្រូវ​អូស​មើល​បញ្ជី​បទដ្ឋាន​ទីកន្លែង ដើម្បី​ស្វែងរក​បទដ្ឋាន​មួយ​ដែល​ត្រឹមត្រូវ ។
    • ប្រសិនបើ​ពុំ​មាន​បទដ្ឋាន​ដែល​អាច​អនុវត្ត​បាន​ទេ សូម​ទៅកាន់​ផ្នែក​ខាង​ក្រោម​នៃ​បញ្ជី​បទដ្ឋាន ហើយ​សូម​ចុច​លើ មិន​មាន​នៅ​ខាងលើ​នេះ​ ។
    • ដើម្បី​រក្សា​អ្វី​ដែល​អ្នក​បាន​វាយ​បញ្ចូល ហើយ​ឲ្យ​ប្រព័ន្ធ​ជ្រើសរើស​បទដ្ឋាន​ដែល​អាច​អនុវត្ត​បាន​មួយ សូម​ចុច​កន្លែង​ផ្សេង​ខុសពី​បញ្ជី​បទដ្ឋាន ។
  3. ដើម្បី​ផ្លាស់​ប្ដូរ​បទដ្ឋាន អ្នក​ត្រូវ​វាយ​បញ្ចូល​កាលបរិច្ឆេទ ឬ​ទីកន្លែង​នោះ​ម្ដង​ទៀត ។ មិន​ដូច​ជា​គេហទំព័រ​ទេ កម្មវិធី​ឧបករណ៍​ចល័ត​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​បទដ្ឋាន​មួយ ដោយ​ពុំ​វាយ​បញ្ចូល​ព័ត៌មាន​ម្ដង​ទៀត​ឡើយ ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ ធ្វើ​ឲ្យ​កាលបរិច្ឆេទ និង​ទីកន្លែង​មាន​ជា​បទដ្ឋាន​ដោយ​ស្វ័យប្រវត្តិ ពេល​អ្នក​បន្ថែម ឬ​កែ​សម្រួល​វា ។ អ្នក​ពុំ​អាច​ជ្រើសរើស​បទដ្ឋាន​មួយ​ទេ ។ 

អត្ថបទដែលទាក់ទង

ខ្ញុំ​ពុំ​ដឹង​ពី​កាលបរិច្ឆេទ​ជាក់លាក់​ដើម្បី​បញ្ចូល​ទៅក្នុង​មែកធាង​គ្រួសារ​ទេ
តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
ផ្លូវកាត់​សម្រាប់ការ​វាយ​បញ្ចូល​កាលបរិច្ឆេទ​ទៅក្នុង​មែកធាង​គ្រួសារ

moduleTitle