តើ​ខ្ញុំ​បន្ថែម​សាច់ញាតិ​នៅរស់​ឲ្យ​បុគ្គល​ម្នាក់​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

Share

ការបន្ថែម​ជំនាន់​ដែល​នៅរស់ ភ្ជាប់​អ្នក​ទៅនឹង​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅ​របស់​អ្នក ។ ឧទាហរណ៍ ការបន្ថែម​ឪពុក​ម្ដាយ​នៅរស់​អនុញ្ញាត​ឲ្យ​អ្នក​ភ្ជាប់​ជាមួយ​ជីដូន​ជីតា​ដែល​បាន​ស្លាប់​របស់​អ្នក​វិញ​បាន ។

មុនពេលអ្នកចាប់ផ្ដើម

នៅពេល​អ្នក​វាយ​បញ្ចូល​ព័ត៌មាន​អំពី​សាច់ញាតិ​ដែល​នៅរស់ សូម​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ទាំងនេះ ៖

  • សូម​កុំ​វាយ​បញ្ចូល​ព័ត៌មាន​ណាមួយ​អំពី​បុគ្គល​ដែល​នៅរស់​ដោយ​គ្មាន​ការអនុញ្ញាត​របស់​ពួកគេ​ឡើយ ។
  • សូម​កុំ​ដាក់​បញ្ចូល​ព័ត៌មាន​ណាមួយ​ដែល​អាច​ចាត់ទុកថា​ព័ត៌មាន​រសើប​ចូល​ឡើយ ។ ដើម្បី​ជួយ​អ្នក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ យើង​ក៏បាន​បិទ​ប្រអប់​មួយចំនួន​ដែល​អាច​ចាត់ទុកថា​ជា​ព័ត៌មាន​រសើប​ផងដែរ ។ ទាំងនេះ​គឺជា​ការពិភាក្សា អត្តសញ្ញាណជាតិ ពូជសាសន៍ ឈ្មោះ​វណ្ណៈ ឈ្មោះ​ត្រកូល កុលសម្ព័ន្ធ ពិធី​ឆ្លង​វ័យ​សម្រាប់​ក្មេង​ប្រុស​ក្នុង​សាសន៍​យូដា ( bar mitzvah ) ពិធី​ឆ្លង​វ័យ​សម្រាប់​ក្មេង​ស្រី​ក្នុង​សាសន៍​យូដា ( bat mitzvah ) និង​ទំនាក់ទំនង​សាសនា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ពិនិត្យ​មើល កិច្ចព្រមព្រៀង​ដាក់ស្នើ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផងដែរ ។

កន្លែងដែលត្រូវបន្ថែមសាច់ញាតិដែលនៅរស់

យើង​សូម​ផ្តល់​អនុសាសន៍​ដូច​ខាងក្រោម ៖

  • មែកធាង​ឯកជន ( មែកធាង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ) ។ ប្រសិនបើ​អ្នក​រក្សា​មែកធាង​ឯកជន​មួយ នោះ​ចូរ​បន្ថែម​គ្រួសារ​នៅរស់​របស់​អ្នក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​បុព្វការីជន​របស់​អ្នក​ដែល​បាន​ស្លាប់ ។ មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​មើល​ឃើញ​សាច់ញាតិ​ដែល​នៅរស់​នៅក្នុង​មែកធាង​ឯកជន​របស់អ្នក​បាន ។
  • មែកធាង​ចង្កោម​ក្រុមគ្រួសារ ។ ប្រសិនបើ​អ្នក​ចង់​បន្ថែម​ព័ត៌មាន​អំពី​សមាជិក​គ្រួសារ​ដែល​នៅរស់​របស់អ្នក​បន្ថែម​ទៀត យើង​សូម​ណែនាំឲ្យ​ធ្វើវា​នៅក្នុង​មែកធាង​ចង្កោម​គ្រួសារ ។ នៅទីនោះ អ្នក​អាច​បង្កើត​ក្រុម​គ្រួសារ​មួយ​ដើម្បី​ចែកចាយ​ព័ត៌មាន និង​ជំរុញ​ឲ្យមាន​ការសហការ និង​ការតភ្ជាប់​រវាង​សមាជិក​គ្រួសារ​របស់​អ្នក ។

ព័ត៌មានដែលតម្រូវឲ្យមាន

ដើម្បី​បន្ថែម​បុគ្គល​ថ្មី​ម្នាក់ នោះ​អ្នក​ត្រូវតែ​វាយ​បញ្ចូល​យ៉ាងហោច​ណាស់​នាម ឬ​គោត្តនាម បង្ហាញពី​ភេទ​របស់​បុគ្គល​នោះ ហើយ​គូស​ថា ស្លាប់នៅរស់​ជា​មុន​សិន ។

ជំហាន ( គេហទំព័រ )

  1. នៅពេល​បាន​ចូល​ទៅក្នុង​គេហទំព័រ FamilySearch.org សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក ចុចលើ មែកធាង ។
  2. ប្រសិនបើ​ចាំបាច់ សូម​ប្រើ​កុងតាក់​ទម្លាក់ចុះ​នៅ​ខាងស្តាំ​ផ្នែក​ខាងលើ ដើម្បី​ជ្រើសរើស​ទិដ្ឋភាព​មែកធាង​ដែល​អ្នក​ចង់​ប្រើ ។ បន្ទាប់មក​បន្ត​នៅ​ខាងក្រោម​ជាមួយនឹង​ជំហាន​នៅក្នុង​ផ្នែក​ដែល​ត្រូវគ្នា​ទៅនឹង​ទិដ្ឋភាព​មែកធាង​របស់អ្នក ។
    • បច្ចុប្បន្ន​នេះ មែកធាង​ចង្កោម​ក្រុមគ្រួសារ​មិន​អាច​បង្ហាញ​ដោយ​ប្រើ​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ ទិដ្ឋភាព​កូនចៅ​ជំនាន់​ក្រោយ ឬ ទិដ្ឋភាព​តារាង​ទម្រង់​ជា​ផ្លិត បានទេ ។

ទិដ្ឋភាពផ្តេក តារាងទម្រង់ជាផ្លិត និងកូនចៅជំនាន់ក្រោយ

  1. ចុចលើ​ឈ្មោះ​សមាជិក​គ្រួសារ​សាច់ញាតិ​បង្កើត ។
  2. នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ ឈ្មោះ  របស់​បុគ្គល​នោះ​ម្ដងទៀត ។
  3. សូម​ចុចលើ​ផ្ទាំង ព័ត៌មាន​លម្អិត ។
  4. សូម​អូស​ទៅ​ផ្នែក សមាជិក​ក្រុមគ្រួសារ ។
  5. សូម​ចុចលើ​តំណភ្ជាប់​ត្រឹមត្រូវ ( បន្ថែម​ស្វាមី/ភរិយា បន្ថែម​កូន ឬ បន្ថែម​ឪពុក/ម្ដាយ ) ។      
  6. ប្រើ​ផ្ទាំង​ដែល​ត្រឹមត្រូវ​ដើម្បី​បន្ថែម​បុគ្គល ៖
    • តាម​នាម ។ វាយ​បញ្ចូល​ព័ត៌មាន​លម្អិត សូម​ចុចលើ នៅរស់ បន្ទាប់មក​ចុចលើ បន្ទាប់ ។ ផ្ទៀងផ្ទាត់​ព័ត៌មាន ហើយ​ចុចលើ បង្កើត​បុគ្គល ។
    • ចេញពី​មែកធាង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​ចុចលើ​ផ្ទាំង​នេះ​ដើម្បី​ចម្លង​នរណាម្នាក់​ចេញពី​មែកធាង​ឯកជន​របស់​អ្នក​ទៅកាន់​មែកធាង​ចង្កោម​គ្រួសារ ។ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ ( ជម្រើស​នេះ​មាន​នៅពេល​បន្ថែម​នរណាម្នាក់​ទៅក្នុង​មែកធាង​ចង្កោម​គ្រួសារ ) ។
    • តាម​អត្តលេខ ។ ប្រសិនបើ​អ្នក​ដឹង​អត្តលេខ​បុគ្គល​នោះ ហើយ​ប្រសិនបើ​បុគ្គល​នោះ​ស្ថិត​នៅក្នុង​មែកធាង​ឯកជន​របស់អ្នក ឬ​មែកធាង​ចង្កោម​គ្រួសារ​ដែល​អ្នក​នៅក្នុង​នោះ​ដែរ សូម​ចុចលើ​ផ្ទាំង​នេះ វាយបញ្ចូល​អត្ដលេខ ហើយ​ចុចលើ បន្ទាប់ ។

ទិដ្ឋភាពបញ្ឈរ

  1. ប្រើ​សញ្ញា ព្រួញ ដើម្បី​ពង្រីក​មែកធាង​ដើម្បី​បង្ហាញ​បុគ្គល​ដែល​មាន​សមាជិក​គ្រួសារ​ដែល​អ្នក​ចង់​បន្ថែម ។
  2. បើក​ជម្រើស​បន្ថែម​ដែល​សមស្រប ៖
    • ឪពុកម្ដាយ ។ សូម​ចុចលើ​រូបតំណាង ^ ខាងលើ​នៃ​ប្រអប់​របស់​បុគ្គល​នោះ ។ បន្ទាប់មក​ចុចលើ បន្ថែម​ឪពុកបន្ថែម​ម្តាយ ។
    • កូន ស្វាមី ឬ​ភរិយា ឬ បងប្អូន​បង្កើត ។ សូម​ចុចលើ​សញ្ញា + ដែល​នៅលើ​រូបភាព​របស់​បុគ្គល​នោះ ហើយ​ជ្រើសរើស​ជម្រើស​ដែល​សមស្រប ។ ( ដើម្បី​បន្ថែម​បងប្អូន​បង្កើត បុគ្គល​នោះ​ត្រូវតែ​បាន​ភ្ជាប់ទៅ​ឪពុក ឬ​ម្តាយ​ជាមុនសិន ) ។
  3. សូម​ចុចលើ​ផ្ទាំង​ដែល​ត្រឹមត្រូវ​ដើម្បី​បន្ថែម​បុគ្គល​នេះ ៖
    • តាម​នាម ។ វាយ​បញ្ចូល​ព័ត៌មាន​លម្អិត សូម​ចុចលើ នៅរស់ បន្ទាប់មក​ចុចលើ បន្ទាប់ ។ ផ្ទៀងផ្ទាត់​ព័ត៌មាន ហើយ​ចុចលើ បង្កើត​បុគ្គល ។
    • ចេញពី​មែកធាង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​ចុចលើ​ផ្ទាំង​នេះ​ដើម្បី​ចម្លង​នរណាម្នាក់​ចេញពី​មែកធាង​ឯកជន​របស់​អ្នក​ទៅកាន់​មែកធាង​ចង្កោម​គ្រួសារ ។ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ ( ជម្រើស​នេះ​មាន​នៅពេល​បន្ថែម​នរណាម្នាក់​ទៅក្នុង​មែកធាង​ចង្កោម​គ្រួសារ ) ។
    • តាម​អត្តលេខ ។ ប្រសិនបើ​អ្នក​ដឹង​អត្តលេខ​បុគ្គល​នោះ ហើយ​ប្រសិនបើ​បុគ្គល​នោះ​ស្ថិត​នៅក្នុង​មែកធាង​ឯកជន​របស់អ្នក ឬ​មែកធាង​ចង្កោម​គ្រួសារ​ដែល​អ្នក​នៅក្នុង​នោះ​ដែរ សូម​ចុចលើ​ផ្ទាំង​នេះ វាយបញ្ចូល​អត្ដលេខ ហើយ​ចុចលើ បន្ទាប់ ។

ទិដ្ឋភាពបុព្វការីជនទីមួយ

  1. ស្វែងរក​បុគ្គល​ដែល​មាន​សមាជិក​គ្រួសារ​នៅរស់​ដែល​អ្នក​ចង់​បន្ថែម ។
  2. នៅ​ខាងលើ​រូបភាព​របស់​បុគ្គល​នោះ ចុចលើ​រូបតំណាង + ៖
    • ដើម្បី​បន្ថែម​កូន​ម្នាក់ សូម​ចុចលើ បន្ថែម​កូន ។
    • ដើម្បី​បន្ថែម​ស្វាមី ឬ​ភរិយា​ម្នាក់ សូម​ចុចលើ បន្ថែម​ស្វាមី ឬ​ភរិយា ។
    • ដើម្បី​បន្ថែម​ឪពុក ឬ​ម្ដាយ​ម្នាក់ សូម​ចុចលើ បន្ថែម​ឪពុក ឬ​ម្ដាយ ។
    1. សូម​ចុចលើ​ផ្ទាំង​ដែល​ត្រឹមត្រូវ​ដើម្បី​បន្ថែម​បុគ្គល​នេះ ៖
      • តាម​នាម ។ វាយ​បញ្ចូល​ព័ត៌មាន​លម្អិត សូម​ចុចលើ នៅរស់ បន្ទាប់មក​ចុចលើ បន្ទាប់ ។ ផ្ទៀងផ្ទាត់​ព័ត៌មាន ហើយ​ចុចលើ បង្កើត​បុគ្គល ។
      • តាម​អត្តលេខ ។ ប្រសិនបើ​អ្នក​ដឹង​អត្តលេខ​បុគ្គល​នោះ ហើយ​ប្រសិនបើ​បុគ្គល​នោះ​ស្ថិត​នៅក្នុង​មែកធាង​ឯកជន​របស់អ្នក ឬ​មែកធាង​ចង្កោម​គ្រួសារ​ដែល​អ្នក​នៅក្នុង​នោះ​ដែរ សូម​ចុចលើ​ផ្ទាំង​នេះ វាយបញ្ចូល​អត្ដលេខ ហើយ​ចុចលើ បន្ទាប់ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. សូម​បើក​កម្មវិធី​មែកធាង​គ្រួសារ​លើ​ឧបករណ៍​ចល័ត ។
  2. ប្រសិនបើ​ចាំបាច់ សូម​ប្តូរទៅ​មែកធាងដែល​អ្នក​ចង់​បន្ថែម​បុគ្គល​នោះ ។
  3. សូម​រុករក​ទំព័រ​បុគ្គល​នៃ​សមាជិក​គ្រួសារ​របស់​បុគ្គល​ដែល​នៅរស់​នេះ ។
  4. សូម​ចុច​លើ​ផ្ទាំង​ត្រឹមត្រូវ ( ស្វាមី​ភរិយា សម្រាប់​ស្វាមី​ភរិយា និង​កូន ឬ ឪពុក​ម្ដាយ សម្រាប់​ឪពុក​ម្ដាយ និង​បងប្អូន​បង្កើត ) ។
  5. សូម​ចុច​លើ​តំណភ្ជាប់​ត្រឹមត្រូវ ( បន្ថែម​កូនបន្ថែម​ស្វាមី ឬ​ភរិយាបន្ថែម​ឪពុក ឬ​ម្ដាយ, ឬ បន្ថែម​បងប្អូន​បង្កើត ) ។
  6. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​បុគ្គល​នេះ រួច​ចុចលើ បន្ត ។
  7. សូម​បង្ហាញ​ថា បុគ្គល​នេះ នៅរស់ ។
  8. សូម​វាយបញ្ចូល​ព័ត៌មាន​កំណើត​ណាមួយ រួច​ហើយ​ចុចលើ បន្ត ។
  9. សូម​ចុចលើ បន្ថែម បន្ថែម​បុគ្គល​នេះ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. នៅក្នុង​កម្មវិធី​មែក​ធាង​គ្រួសារ​មិន​ពេញលេញ សូម​រុករក​ទំព័រ​បុគ្គល​នៃ​សមាជិក​គ្រួសារ​របស់​បុគ្គល​ដែល​នៅរស់​នោះ ។
  2. សូម​ចុចលើ មើល​ក្រុមគ្រួសារ ។
  3. សូម​ចុចលើ​តំណភ្ជាប់ដែល​ត្រឹមត្រូវ ( បន្ថែម​ស្វាមី ឬ​ភរិយាបន្ថែម​កូនបន្ថែម​ឪពុក ឬ​ម្ដាយ, ឬ បន្ថែម​បងប្អូន​បង្កើត ) ។ 
  4. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​បុគ្គល​នោះ ។ សូម​បង្ហាញ​ថា គាត់​នៅរស់ ។
  5. សូម​ចុចលើ បន្ទាប់ ។ 

អត្ថបទដែលទាក់ទង

សេចក្ដី​ជូនដំណឹង​អំពី​ឯកជនភាព​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ
តើ​ខ្ញុំ​អាច​បន្ថែម​កម្រង​អនុស្សាវរីយ៍​អំពី​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​ទៅក្នុង​មែកធាង​គ្រួសារ​បាន​ដែរឬ​ទេ ?
តើ​មែកធាង​គ្រួសារ​ការពារ​ឯកជនភាព​របស់​បុគ្គល​ដែល​នៅរស់​ដោយ​របៀប​ណា ?
តើ​នរណា​អាច​មើល​ឃើញ​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​នៅក្នុង​មែកធាង​គ្រួសារ ?
តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ស្ថានភាព​ពី​ស្លាប់​មក​នៅរស់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូលគ្នា​នូវ​ការស្ទួន​គ្នា ដែល​អាច​មាន​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?