តើ​ខ្ញុំ​កែតម្រូវ​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ-កូន​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

ជា​ធម្មតា ការកែតម្រូវ​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ-កូន​តម្រូវ​ឲ្យ​មាន​ការវិភាគ​មួយ​ចំនួន ពី​មុន​អ្នក​ចាប់ផ្ដើម​កែតម្រូវ ។ បញ្ហា​ពីរ​ប្រភេទ​នេះ​អាច​កើត​មាន ៖ កំណត់ត្រា​ពីរ​ស្ទួនគ្នា ឬ​តំណ​ទំនាក់ទំនង​មិន​ត្រឹមត្រូវ ។

ការ​ដោះស្រាយ​បញ្ហា​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ភ័យខ្លាច ។ ប្រសិន​បើ​អ្នក​ដកចេញ ឬ​ជំនួស​ទំនាក់ទំនង​មួយ​ដោយ​មិន​ត្រឹមត្រូវ នោះ​អ្នក​អាច​ស្ដារ​វា​ឡើង​វិញ​បាន តាមរយៈ​មុខងារ ការ​ផ្លាស់ប្ដូរ​ចុង​ក្រោយ​បំផុត ។ សូម​ស្វែងរក​តំណ​មួយ​ទៅកាន់​ការណែនាំ​ទាំងនេះ​នៅក្នុង​បញ្ជី អត្ថបទ​ដែល​ទាក់ទង នៅ​ចុងបញ្ចប់​នៃ​អត្ថបទ​នេះ ។  

នៅពេល​អ្នក​ដក​កំណត់ត្រា​របស់​កូន​ម្នាក់​ចេញ​ពី​កំណត់ត្រា​របស់​គ្រួសារ​មួយ នោះ​កំណត់ត្រា​របស់​កូន​នេះ​នឹង​នៅ​បន្ដ​នៅក្នុង​មែក​ធាង​គ្រួសារ ។ ប្រសិនបើ​កូន​នោះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ស្វាមី​ភរិយា និង​កូនៗ នោះ​គាត់​នឹង​នៅ​បន្ដ​ភ្ជាប់​ទៅនឹង​ពួកគេ​ដដែល ។ ស្រដៀង​គ្នា​នេះ​ដែរ នៅពេល​អ្នក​ដក​ឪពុក​ម្ដាយ​ពី​ទំនាក់ទំនង​នឹង​កូនម្នាក់​ចេញ នោះ​កំណត់ត្រា​ក្នុង​មែកធាង​គ្រួសារ​សម្រាប់​ឪពុក ឬ​ម្ដាយ​នៅ​បន្ត​មាន​ដដែល​នៅ​ក្នុង​មែកធាង​គ្រួសារ ។

មុនពេលអ្នកចាប់ផ្ដើម

សូម​ឆ្លៀត​ពេល​ខ្លះ​ដើម្បី​រកមើល​អ្វី​ដែល​ខុសឆ្គង ៖

  • ប្រសិនបើ​កូន​នោះ​មិន​ស្ថិត​នៅ​ក្នុង​គ្រួសារ សូម​ដកចេញ ឬ​ជំនួស​តំណ​របស់​កូន​នោះ​ទៅ​នឹង​ឪពុក​ម្ដាយ ។ សូម​ប្រើ​ការណែនាំ​នៅក្នុង​អត្ថបទ​នេះ​ដើម្បី​ធ្វើ​ដូច្នោះ ។
  • ប្រសិនបើ​កូនៗ​គឺ​ត្រឹមត្រូវ ប៉ុន្ដែ​ឪពុក ឬ​ម្ដាយ ឬ​ទាំង​ឪពុក​ទាំង​ម្ដាយ​មិន​ត្រឹមត្រូវ នោះ​អ្នក​ត្រូវតែ​ដកចេញ ឬ​ជំនួស​ឪពុក ឬ​ម្ដាយ​ដែល​ខុស​នោះ ។ សូម​ដកចេញ ឬ​ជំនួស​ដោយ​ស្វាមី ឬ​ភរិយា​ដែល​ជា​ឪពុក ឬម្ដាយ​ត្រឹមត្រូវ​វិញ ។ សូម​ស្វែងរក​តំណ​មួយ​ដែល​ណែនាំ​ពី​ការដកចេញ ឬ​ការជំនួស​ស្វាមីភរិយា​នៅក្នុង​បញ្ជី អត្ថបទ​ដែល​ទាក់ទង នៅ​ចុងបញ្ចប់​នៃ​អត្ថបទ​នេះ ។ 
  • ប្រសិនបើ​អ្នក​ឃើញ​ឪពុក​ម្ដាយ និង​កូនៗ​ទាំងនោះ​ជា​ច្រើន​ដង ឬ​នៅ​ក្នុង​ក្រុម​គ្រួសារ​ជាច្រើន សូម​មើល​ទៅ​លេខ​អត្តលេខ​នៃ​ឯកសារ​ស្ទួនគ្នា​នោះ ។
    • ប្រសិនបើ​លេខ​អត្តលេខ​ខុសគ្នា សូម​ដាក់​កំណត់ត្រា​ស្ទួនគ្នា​នេះ​ចូលគ្នា ។ សូម​ស្វែងរក​តំណ​មួយ​ទៅកាន់​ការណែនាំ​ទាំងនេះ​នៅក្នុង​បញ្ជី អត្ថបទ​ដែល​ទាក់ទង នៅ​ចុងបញ្ចប់​នៃ​អត្ថបទ​នេះ ។ 
    • ប្រសិនបើ​លេខ​អត្តមានលេខ​ដូចគ្នា នោះ​កូន​នេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ឪពុក ឬ​ម្ដាយ​ច្រើន​ជាង​ម្ដង ។ សូម​ប្រើ​ការណែនាំ​នៅក្នុង​អត្ថបទ​នេះ ដើម្បី​លុបចោល​ទំនាក់ទំនង​ច្រើន​ដង​នេះ​ចេញ ។

គន្លឹះ​ជំនួយ ៖ សូម​កត់ទុក​ឈ្មោះ និង​លេខ​អត្តលេខ​របស់​មនុស្ស​ដែល​អ្នក​បាន​ផ្លាស់ប្ដូរ​ទំនាក់ទំនង​នេះ ។ ឥឡូវនេះ អ្នក​អាច​ធ្វើ​ឲ្យ​ការផ្លាស់ប្ដូរ​មួយ​ត្រឡប់​មក​ដើម​វិញ​បាន ។

ជំហាន ( គេហទំព័រ )

នេះ​គឺជា​ជំហាន​ក្នុង​ការដកចេញ ឬ​ការជំនួស​កូន​ម្នាក់​នៅ​ក្នុង​គ្រួសារ​មួយ ដោយ​ប្រើ​មែក​ធាង​គ្រួសារ​នៅលើ​គេហទំព័រ FamilySearch.org ៖

  1. សូម​ចូល​ទៅ​គេហទំព័រ FamilySearch.org ។
  2. សូម​ចុចលើ មែកធាង​គ្រួសារ រួច​ចុចលើ មែកធាង ។
  3. សូម​រុករក​ទំព័រ​បុគ្គល​របស់​កូន​ជាមួយ​នឹង​ឪពុក​ម្ដាយ​មិន​ត្រឹមត្រូវ​នោះ ។
  4. ប្រសិនបើ​ផ្នែក សេចក្ដី​លម្អិត មិន​បើក​ឲ្យ​ទេ សូម​ចុច​លើ ផ្ទាំង ព័ត៌មាន​លម្អិត ។
  5. សូម​អូសចុះ​ទៅ​ផ្នែក សមាជិក​គ្រួសារ  ។
  6. នៅក្រោម ឪពុកម្តាយ និង​បងប្អូន​បង្កើត សូម​ស្វែងរក​ឈ្មោះ​របស់​កូន​នោះ រួច​ហើយ​ចុច​លើ រូបតំណាង កែសម្រួល ។
  7. ប្រសិនបើ​មានតែ​ឪពុក ឬ​ម្ដាយ​ម្នាក់​មិន​ត្រឹមត្រូវ សូម​ចុចលើ ដកចេញ ឬ​ជំនួស នៅក្បែរ​ឪពុក ឬ​ម្ដាយ​មិន​ត្រឹមត្រូវ​នោះ ។ ប្រសិនបើ​មិន​ត្រឹមត្រូវ​ទាំងពីរ សូម​ចុចលើ ដកចេញ ឬ​ជំនួស នៅក្បែរ​កូន​នោះ ។
  8. ប្រអប់ ដកចេញ ឬ​ជំនួស នឹង​លេច​ឡើង ។ សូម​ផ្ទៀងផ្ទាត់​ទំនាក់ទំនង ប្រភព និង​កំណត់​ចំណាំ បន្ទាប់​មក​ចុច​លើ ប្រអប់​សញ្ញា​កែង ។
  9. សូម​ធ្វើតាម​អ្វីមួយ​ដូច​ខាងក្រោម​នេះ ៖
    1. ដើម្បី​ដក​ឪពុក ឬ​ម្ដាយ ឬ​ទាំង​ឪពុក និង​ម្ដាយ​ចេញ សូម​ចុចលើ​ប៊ូតុង ដកចេញ ដែល​ត្រឹមត្រូវ ។ សូម​ពន្យល់​អំពី​មូលហេតុ រួច​ហើយ​ចុចលើ ដកចេញ ។
    2. ដើម្បី​ដាក់​ជំនួស​ឪពុក ឬ​ម្ដាយ ឬ​ទាំង​ឪពុក និង​ម្ដាយ សូម​ចុចលើ​ប៊ូតុង ជំនួស ដែល​ត្រឹមត្រូវ ។ ផ្ទាំង​អេក្រង់ ជំនួស​បុគ្គល នឹង​បង្ហាញ​ឡើង ។
      • ប្រសិនបើ​អ្នក​ស្គាល់​លេខ​អត្តលេខ​របស់​ឪពុក ឬ​ម្ដាយ សូម​ចុចលើ តាម​លេខ​អត្តលេខ ។ សូម​វាយបញ្ចូល​លេខ​អត្តលេខ រួច​ហើយ​ចុចលើ បន្ទាប់ ។ សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។
        • ប្រសិនបើ​អ្នក​ចង់​បន្ថែម​ទាំង​ឪពុក និង​ម្ដាយ សូម​ចុចលើ ជ្រើសរើស​ស្វាមី​ភរិយា ។
        • ដើម្បី​បន្ថែម​ឪពុក ឬ​ម្ដាយ សូម​ចុចលើ ជ្រើសរើស​បុគ្គល ។ សូម​ពន្យល់​អំពី​មូលហេតុ​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​នេះ រួច​ចុចលើ ជំនួស ។
      • ប្រសិនបើ​អ្នក​មិន​ស្គាល់​លេខ​អត្តលេខ​របស់​ឪពុក ឬ​ម្ដាយ​ទេ សូម​បំពេញ​ប្រអប់​ស្រាវជ្រាវ រួច​ចុចលើ បន្ទាប់ ។
        • ប្រសិនបើ​បុគ្គល ឬ​ស្វាមីភរិយា​ដែល​ត្រឹមត្រូវ​លេច​ឡើង​នៅក្នុង​បញ្ជី សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។ ប្រសិនបើ​អ្នក​ចង់​បន្ថែម​ទាំង​ឪពុក និង​ម្ដាយ សូម​ចុចលើ ជ្រើសរើស​ស្វាមី​ភរិយា ដើម្បី​បន្ថែម​ឪពុក ឬ​ម្ដាយ សូម​ចុចលើ ជ្រើសរើស​បុគ្គល ។ សូម​ពន្យល់​អំពី​មូលហេតុ​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​នេះ រួច​ចុចលើ ជំនួស ។
        • ប្រសិនបើ​អ្នក​ឃើញ​ពុំ​ត្រូវ​គ្នា សូម​ចុចលើ បង្កើត​បុគ្គល ដើម្បី​បង្កើត​កំណត់ត្រា​ឪពុក ឬ​ម្ដាយ​នោះ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

នេះ​គឺជា​ជំហាន​ក្នុង​ការដកចេញ ឬ​ការជំនួស​កូន​ម្នាក់​នៅក្នុង​គ្រួសារ​មួយ ដោយ​ប្រើ​កម្មវិធី​ឧបករណ៍​ចល័ត​មែងធាង​គ្រួសារ ៖

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែងធាង​គ្រួសារ សូម​រុករក​ទំព័រ បុគ្គល របស់​កូន​នេះ​ជាមួយ​ឪពុក​ម្ដាយ​មិន​ត្រឹមត្រូវ ។
  2. សូម​ចុច​លើ​ផ្ទាំង ឪពុក​ម្តាយ  ។
  3. សូម​ស្វែងរក​ឈ្មោះ​របស់​កូន​នោះ រួច​ចុច​លើ រូបតំណាង កែសម្រួល ។
    1. ប្រសិនបើ​ខុស​តែ​ឪពុក ឬ​ម្ដាយ​ម្នាក់​ទេ សូម​ចុច​លើ សញ្ញា​ព្រួញ​ចុះ សម្រាប់​ឪពុក ឬ​ម្ដាយ​នោះ រួច​ហើយ​ចុចលើ ដកចេញ ឬ​ជំនួស ឪពុក ក៏​បាន ឬ​ចុចលើ ដកចេញ ឬ​ជំនួស ម្តាយក៏​បាន ។
    2. ប្រសិនបើ​ខុស​ទាំង​ឪពុក និង​ម្ដាយ សូម​ចុចលើ ដក​ឪពុក​ម្តាយ​ចេញ ។
  4. ផ្ទាំង​វីនដូ​ថ្មី​មួយ​នឹង​បង្ហាញ​ឡើង ។ 
    1. ដើម្បី​ដក​ឪពុក ឬ​ម្ដាយ ឬ​ទាំង​ឪពុក និង​ម្ដាយ​ចេញ សូម​គូស​សញ្ញា​កែង​នៅក្នុង ប្រអប់ ដែល​សរសេរ​ថា អ្នក​បាន​ពិនិត្យ​មើល​ទំនាក់ទំនង​រួចហើយ បន្ទាប់មក​សូម​ចុចលើ បន្ដ ។ សូម​ពន្យល់​អំពី​មូលហេតុ រួច​ហើយ​ចុចលើ ដកចេញ ។
    2. ដើម្បី​ជំនួស​ឪពុក ឬ​ម្ដាយ សូម​គូស​សញ្ញា​កែង​នៅក្នុង ប្រអប់ ដែល​សរសេរ​ថា អ្នក​បាន​ពិនិត្យ​មើល​ទំនាក់ទំនង​រួចហើយ បន្ទាប់​មក​សូម​ចុចលើ ជំនួស ។ ផ្ទាំង​អេក្រង់ ជំនួស​បុគ្គល នឹង​បង្ហាញ​ឡើង ។
      • ប្រសិនបើ​អ្នក​ស្គាល់​លេខ​អត្តលេខ​របស់​ឪពុក ឬ​ម្ដាយ សូម​ចុចលើ បន្ថែម​តាម​អត្តលេខ ។ សូម​វាយបញ្ចូល​លេខ​អត្តលេខ រួច​ចុចលើ បន្ត ។ សូម​ចុចលើ ជ្រើសរើស ។ សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ថា ព័ត៌មាន​នេះ​ត្រឹមត្រូវ រួច​ចុចលើ ជំនួស ។
      • ប្រសិនបើ​អ្នក​មិន​ស្គាល់​លេខ​អត្តលេខ​របស់​ឪពុក ឬ​ម្ដាយ​ទេ សូម​បំពេញ​ប្រអប់​ស្រាវជ្រាវ រួចហើយ​ចុចលើ បន្ត ។
        • ប្រសិនបើ​បុគ្គល​ត្រឹមត្រូវ​បង្ហាញ​ឡើង​នៅក្នុង​បញ្ជី សូម​ចុចលើ ជ្រើសរើស ។  សូម​ពន្យល់​អំពី​មូលហេតុ​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​នេះ រួច​ចុចលើ ជំនួស ។
        • ប្រសិនបើ​ឪពុក ឬ​ម្ដាយ​មិន​បង្ហាញ​ឡើង សូម​ចុចលើ ពុំ​ត្រូវ​គ្នា ។ សូម​ពន្យល់​អំពី​មូលហេតុ​របស់​អ្នក​សម្រាប់​ការផ្លាស់ប្ដូរ​នេះ ហើយ​ចុចលើ ជំនួស ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

នេះ​គឺជា​ជំហាន​ក្នុង​ការដកចេញ ឬ​ការជំនួស​កូន​ម្នាក់​នៅក្នុង​គ្រួសារ​មួយ ដោយ​ប្រើ​មែកធាង​គ្រួសារ​មិន​ពេញលេញ ៖

  1. សូម​ចូល​ទៅកាន់​មែកធាង​គ្រួសារ​មិន​ពេញលេញ (lite.fs.org) ។
  2. សូម​រុករក​ទំព័រ បុគ្គល របស់​កូន​ជាមួយ​នឹង​ឪពុក​ម្ដាយ​មិន​ត្រឹមត្រូវ​នោះ ។
  3. នៅក្រោម​ឈ្មោះ​របស់​បុគ្គល​នេះ សូម​ចុចលើ មើល​គ្រួសារ ។
  4. នៅក្រោម ឪពុកម្តាយ និង​បងប្អូន​បង្កើត សូម​ស្វែងរក​ឈ្មោះ​របស់​កូន​នោះ រួច​ហើយ​ចុច​លើ រូបតំណាង កែសម្រួល ។
  5. ប្រសិនបើ​មានតែ​ឪពុក ឬ​ម្ដាយ​ម្នាក់​មិន​ត្រឹមត្រូវ សូម​ចុចលើ ដកចេញ ឬ​ជំនួស នៅ​ក្រោម​ឈ្មោះ​របស់​ឪពុក ឬ​ម្ដាយ​ដែល​មិន​ត្រឹមត្រូវ​នោះ ។ ប្រសិនបើ​មិន​ត្រឹមត្រូវ​ទាំងពីរ​នាក់ សូម​ចុចលើ ដកចេញ ឬ​ជំនួស នៅក្រោម​ឈ្មោះ​របស់​កូន​នោះ ។
  6. សូម​ធ្វើតាម​អ្វីមួយ​ដូច​ខាងក្រោម​នេះ ៖
    1. ដើម្បី​ដក​ឪពុក ឬ​ម្ដាយ ឬ​ទាំង​ឪពុក និង​ម្ដាយ​ចេញ សូម​ចុចលើ​ប៊ូតុង ដកចេញ ដែល​ត្រឹមត្រូវ ។ សូម​វាយ​បញ្ចូល​ពី​មូលហេតុ រួចហើយ​ចុចលើ ដកចេញ ។
    2. ដើម្បី​ជំនួស​ឪពុក ឬ​ម្ដាយ ឬ​ទាំង​ឪពុក និង​ម្ដាយ សូម​ចុចលើ​ប៊ូតុង ជំនួស ដែល​ត្រឹមត្រូវ ។ ផ្ទាំង​អេក្រង់ ជំនួស​បុគ្គល នឹង​បង្ហាញ​ឡើង ។
      • ប្រសិនបើ​អ្នក​ស្គាល់​លេខ​អត្តលេខ​របស់​ឪពុក ឬ​ម្ដាយ សូម​ចុចលើ រក​តាម​លេខ​អត្តលេខ​សូម​វាយ​បញ្ចូល​លេខ​អត្តលេខ រួចហើយ​ចុចលើ បន្ទាប់ ។ ( កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​មិន​ពេញ​លេញ មិន​បន្ថែម​សហសញ្ញា ឬ​សរសេរ​អត្តលេខ​ជា​អក្សរ​ធំ​ឡើយ ។ សូម​វាយ​បញ្ចូល​ដោយ​ដៃ ) សូម​ចុចលើ បន្ថែម​បុគ្គល បន្ថែម​ស្វាមី​ភរិយា ។
      • ប្រសិនបើ​អ្នក​មិន​ស្គាល់​អត្តលេខ​របស់​ឪពុក ឬ​ម្ដាយ​ទេ សូម​បំពេញ​ប្រអប់​ស្រាវជ្រាវ រួចហើយ​ចុចលើ បន្ទាប់ ។ ប្រសិនបើ​បុគ្គល ឬ​ស្វាមីភរិយា​ដែល​ត្រឹមត្រូវ​បង្ហាញ​ឡើង​នៅក្នុង​បញ្ជី សូម​ចុចលើ បន្ថែម​បុគ្គល បន្ថែម​ស្វាមី​ភរិយា ។ បើ​មិន​ដូច្នោះ​ទេ ដើម្បី​បង្កើត​កំណត់ត្រា​ឪពុក ឬ​ម្ដាយ សូម​ចុចលើ បង្កើត​បុគ្គល ។ 

អនុសាសន៍លើជំហានបន្ទាប់

ការដកចេញ ឬ​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ‑កូន មិន​ដក​ចេញ ឬ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ជា​ស្វាមី​ភរិយា​របស់​ឪពុក​ម្ដាយ​ឡើយ ។ ប្រសិនបើ​ម្ដាយ ឬ​ឪពុក​មិន​ត្រឹមត្រូវ នោះ​អ្នក​ក៏​ត្រូវ​ដកចេញ ឬ​ជំនួស​ស្វាមី ឬ​ភរិយា​ថ្មី​ផងដែរ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​អាច​បញ្ជាក់​ទំនាក់ទំនង​កូន​បង្កើត កូន​ចុង កូន​សុំ​មកចិញ្ចឹម និង​កូន​ចិញ្ចឹម​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​មើល​ឃើញ​អ្វី​ដែល​យើង​បាន​ផ្លាស់​ប្តូរ អំពី​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូល​ការ​ស្ទួនគ្នា​ដែល​អាច​មាន​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​មាន​ស្វាមី ឬ​ភរិយា​មិនត្រឹមត្រូវ
កូន​ដដែល​នេះ​បង្ហាញ​ឡើង​ច្រើន​ដង​នៅក្នុង​គ្រួសារ​មួយ​នៅក្នុង​មែកធាង​គ្រួសារ

moduleTitle