តើ​ខ្ញុំ​មើល​ឃើញ​អ្វី​ដែល​បាន​ផ្លាស់ប្តូរ អំពី​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?

មុខងារ​ការផ្លាស់ប្តូរ​ចុងក្រោយ​បំផុត អនុញ្ញាតឲ្យ​អ្នក​ពិនិត្យ​មើល​រាល់ការ​ផ្លាស់ប្តូរ​ទាំងអស់ ដែល​អ្នកប្រើប្រាស់​បាន​ធ្វើ​នៅក្នុង​ប្រវត្តិរូប របស់​បុព្វការីជន​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ ។ អ្នក​អាច​ត្រឡប់​ការផ្លាស់ប្តូរ ឬ​ទាក់ទង​ទៅ​បុគ្គល​ដែល​បាន​ធ្វើការ​ផ្លាស់ប្តូរ​នោះ​បាន ។

យើង​ស្នើសុំ​ឲ្យ​អ្នក​ទាក់ទង​ទៅ​អ្នកប្រើប្រាស់​ផ្សេងទៀត ដោយសារ​គាត់​ទំនង​ជា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បុព្វការីជន​នោះ—ដូចជា​អ្នក​ដែរ ។ ប្រហែល​ជា​អ្នក​អាច​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​គណនី​ដ៏​ពេញលេញ និង​សម្បូរបែប​មួយ​នៃ​ជីវិត​របស់​បុព្វការីជន​របស់​អ្នក​បាន ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅកាន់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បន្ទាប់​មក​ចុច​លើ មែកធាង​គ្រួសារ ។
  2. សូម​ចុច​លើ មែកធាង ។
  3. សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​មើល​ការផ្លាស់ប្ដូរ​របស់​គាត់ ។
  4. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​ម្ដងទៀត ។
  5. សូម​ចុចលើ ផ្ទាំង​ព័ត៌មាន​លម្អិត ។
  6. នៅ​ខាង​ស្តាំដៃ សូម​ស្វែងរក​ការផ្លាស់ប្ដូរ​ចុងក្រោយ​បំផុត ហើយ​សូម​ចុច បង្ហាញ​ទាំងអស់ ។
    1. ដើម្បី​មើល​ការផ្លាស់ប្ដូរ​ចំពោះ​ទំនាក់ទំនង​ជាក់លាក់​មួយ សូម​អូសទៅ​ទំនាក់ទំនង​នៅក្នុង​ផ្នែក សមាជិក​គ្រួសារ សូម​ចុចលើ រូបតំណាង កែតម្រូវ ។ សូម​អូសទៅ ហើយ​ចុចលើ មើល​ការផ្លាស់ប្ដូរ​ទាំងអស់ ។
  7. តាម​ធម្មតា ការផ្លាស់ប្ដូរ​ថ្មីៗបំផុត​បង្ហាញ​ឡើង​មុនគេ ។ ដើម្បី​ត្រង​បញ្ជី​នេះ​ឲ្យ​បាន​ប្រភេទ​ព័ត៌មាន​ជាក់លាក់​មួយ សូម​ចុចលើ តម្រង ។ សូម​ចុចលើ​ព័ត៌មាន​ដែល​អ្នក​ចង់បាន ។
  8. ប្រសិន​បើ​ពាក្យ ស្តារ​ឡើងវិញ បង្ហាញ​ឡើង​នៅខាង​ស្តាំដៃ​ផុត នោះ​អ្នក​អាច​ត្រឡប់​ការផ្លាស់ប្តូរ​មួយ​បាន ៖
    1. សូម​ចុចលើ ស្ដារ​ឡើងវិញ ។
    2. នៅលើ​ផ្ទាំង​ដែល​លេចឡើង សូម​ពិនិត្យ​មើល​ព័ត៌មាន​ឡើងវិញ ។
    3. សូម​ចុចលើ ស្ដារ​ឡើងវិញ ។
  9. ប្រសិនបើ​ពាក្យ « សេចក្ដីយោង » បង្ហាញ​ឡើង​នៅ​ខាង​ស្តាំដៃ​ផុត នោះ​អ្នក​អាច​ទទួល​បាន​ព័ត៌មាន​លម្អិត​ជាច្រើន​ទៀត ៖
    1. សូម​ចុចលើ សេចក្ដីយោង ។
    2. សូម​រកមើល​ជម្រើស ស្ដារ​ឡើងវិញ ។
  10. ដើម្បី​ទាក់ទង​អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដែល​បាន​ធ្វើ​ការផ្លាស់ប្តូរ​នោះ សូម​ចុចលើ​ប្រវត្តិរូប​របស់​គាត់ ។ បន្ទាប់មក អ្នកអាច​ប្រើ​ប្រព័ន្ធ​ផ្ញើសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដើម្បី​ធ្វើ​ការទំនាក់ទំនង​បាន​ហើយ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. សូម​បើក​កម្មវិធី​មែកធាង​គ្រួសារ ហើយ​ស្វែងរក​បុព្វការីជន​នេះ ។ 
  2. នៅផ្នែក​ខាងលើ​ខាងស្តាំ​នៃ​អេក្រង់ សូម​ចុចលើ ចំណុច ៣ ដើម្បី​បើក​ម៉ឺនុយ ។
  3. ពី​ម៉ឺនុយ​ដែល​លេចឡើង​នៅលើ​ឧបករណ៍ Android សូម​ចុចលើ ការផ្លាស់ប្ដូរ​ថ្មីៗ ។ នៅលើ​ឧបករណ៍ Apple iOS សូម​ចុច បន្ថែម រួច​ចុច​លើ ការផ្លាស់ប្ដូរ​ថ្មីៗ ។
  4. អ្នក​នឹង​ឃើញ​បញ្ជី​មួយ​នៃ​ការផ្លាស់ប្ដូរ ។ ប្រសិនបើ​អ្នក​អាច​ត្រឡប់​ការផ្លាស់ប្តូរ​វិញ​បាន នោះ​អ្នកនឹង​ឃើញ​ប៊ូតុង ស្តារ​ឡើងវិញ មួយ ។ ប្រសិនបើ​អ្នក​ចង់​ទាក់ទង​ទៅកាន់​អ្នក​ដែល​បាន​ធ្វើការ​ផ្លាស់ប្តូរ​នោះ សូម​ចុចលើ​ឈ្មោះ​របស់​អ្នក​ដែល​បាន​ធ្វើ​ការផ្លាស់ប្តូរ​នោះ ។ ប្រសិនបើ​បុគ្គល​នោះ​បាន​ចែករំលែក​ព័ត៌មាន​ទំនាក់ទំនង នោះ​អ្នកអាច​ធ្វើការ​ទំនាក់ទំនង​បាន ។ ឬ​ផ្ញើសារ​តាម​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។  

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មុខងារ​ការផ្លាស់ប្ដូរ​ចុងក្រោយ​បំផុត​មិនមាន​នៅលើ​កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញលេញ​ទេ ។ ដើម្បី​ចូល​ប្រើ​វា​បាន សូម​ប្រើ​គេហទំព័រ​ពេញលេញ​នៃ​កម្មវិធី​មែកធាង​គ្រួសារ ។  

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ផ្ញើ​សារ​ទៅ​នរណា​ម្នាក់​ដែល​បាន​រួមចំណែក​ដល់​កម្មវិធី​មែកធាង​គ្រួសារ ឬ​អនុស្សាវរីយ៍​ដោយ​របៀប​ណា ?

moduleTitle