សូមអនុវត្តតាមការណែនាំ ដើម្បីទាក់ទងទៅនរណាម្នាក់ដែលបានរួមចំណែកដល់កម្មវិធីមែកធាងគ្រួសារ ឬកម្មវិធីអនុស្សាវរីយ៍ ។ សូមចងចាំថា នៅក្នុងករណីមួយចំនួន យើងប្រហែលជាមិនអាចកំណត់អត្តសញ្ញាណអ្នករួមចំណែកបានទេ ។ ការរួមចំណែកអាចមកពីប្រព័ន្ធមុន ដែលមិនបានកត់ត្រាអ្នករួមចំណែក ឬអ្នករួមចំណែកនោះអាចស្លាប់ ។
សូមមើល លក្ខខណ្ឌប្រើប្រាស់ របស់យើងសម្រាប់ការណែនាំស្តីពីការសហការគ្នាជាមួយនឹងអ្នកប្រើប្រាស់ដទៃទៀត ។
- នៅក្នុងកម្មវិធីមែកធាងគ្រួសារ ឬកម្មវិធីអនុស្សាវរីយ៍ សូមបើកបង្ហាញអ្នករួមចំណែកនៃព័ត៌មាននេះ ៖
- នៅក្នុងមែកធាងគ្រួសារ សូមស្វែងរក « ការផ្លាស់ប្ដូរចុងក្រោយបំផុត » ដែលមានអមដោយកាលបរិច្ឆេទនៃការផ្លាស់ប្តូរថ្មីៗបំផុត និងប្រវត្តិរូបរបស់អ្នករួមចំណែកនោះ ។ ព័ត៌មាននេះបង្ហាញពីទិន្នន័យនៃផ្នែកនីមួយៗដែលបានវាយបញ្ចូល ។
- នៅក្នុងកម្មវិធីអនុស្សាវរីយ៍ សូមចុចលើអនុស្សាវរីយ៍មួយដែលអ្នកមិនបានរួមចំណែក ។ ប្រវត្តិរូបរបស់អ្នករួមចំណែកគឺមាននៅក្នុងប្រអប់ព័ត៌មានលម្អិតនេះ ។
- សូមចុចលើប្រវត្តិរូបរបស់អ្នករួមចំណែក ។
- ប្រសិនបើប្រវត្តិរូបដាក់ថា « កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ » នោះការផ្លាស់ប្ដូរនេះត្រូវបានធ្វើឡើងដោយការធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិមួយ ។ ឬការផ្លាស់ប្តូរនេះបានកើតឡើងមុនពេល កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ បានកត់ត្រាការផ្លាស់ប្តូររបស់អ្នករួមចំណែកនីមួយៗ ។
- នៅក្នុងសារដែលលេចឡើង អ្នកអាចមើលឃើញព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់ ប្រសិនបើអ្នកប្រើប្រាស់នោះបានដាក់វាជាសាធារណៈ ។ អ្នកអាចប្រើវាដើម្បីទាក់ទងទៅគាត់បាន ។
- អ្នកក៏អាចបន្ថែមនរណាម្នាក់ទៅក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកបានផងដែរ ដោយគ្រាន់តែចុចលើឈ្មោះប្រវត្តិរូបរបស់ពួកគេ ហើយចុចលើ បន្ថែមទំនាក់ទំនង ។ ដើម្បីលុបទំនាក់ទំនងមួយចោល សូមចុចប្រវត្តិរូបរបស់ពួកគេម្ដងទៀត ហើយជ្រើសយកជម្រើស ដកទំនាក់ទំនងចេញ ។
- ( ជាជម្រើស ) ៖ សូមមើលពីរបៀបដែលអ្នកជាប់ជាសាច់ញាតិទៅនឹងអ្នករួមចំណែកនេះ ៖
- បើកការមើលទំនាក់ទំនង ៖ ប្រសិនបើអ្នកមិនបានជ្រើសរើសចូលប្រើសេវាកម្មនេះទេ សូមចុចលើតំណភ្ជាប់នេះដើម្បីជ្រើសរើសចូលប្រើសេវាកម្មនេះ ។
- មើលទំនាក់ទំនងរបស់ខ្ញុំ ៖ ប្រសិនបើអ្នក និងអ្នកប្រើប្រាស់ដទៃទៀតបានជ្រើសរើសចូលប្រើសេវាកម្មនេះ សូមចុចលើវាដើម្បីមើលទំនាក់ទំនងរបស់អ្នក ។
- ស្នើសុំមើលទំនាក់ទំនង ៖ សូមចុចដើម្បីអញ្ជើញអ្នកប្រើប្រាស់ដទៃទៀតឲ្យជ្រើសរើសចូលប្រើ ដើម្បីអ្នកអាចមើលទំនាក់ទំនងរបស់អ្នកបាន ។
- កំណត់ចំណាំ ៖ អ្នកអាចបដិសេធមិនចូលប្រើសេវាកម្មនេះបាននៅក្នុង ការកំណត់ទំនាក់ទំនងកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់អ្នក ។
- ប្រសិនបើអ្នករួមចំណែកមិនបានផ្តល់ព័ត៌មានទំនាក់ទំនងទេ សូមផ្ញើសារឯកជនមួយតាមរយៈសេវាកម្មផ្ញើសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារជំនួសវិញ ៖
- សូមចុចលើ ផ្ញើសារ ។
- សូមវាយបញ្ចូលប្រធានបទ និងសាររបស់អ្នក ។ វាតម្រូវឲ្យមានចំណងជើងសារ មុនពេលអ្នកអាចផ្ញើសារបាន ។
- សូមចុចលើ ផ្ញើ ។
កំណត់ចំណាំ ៖ ប្រសិនបើនរណាម្នាក់ផ្ញើសារដែលអ្នកមិនចង់ទទួល នោះអ្នកអាចបិទបុគ្គលនោះបាន ។ អ្នកមិនអាចឃើញសារពីបុគ្គលដែលអ្នកបានបិទសំឡេងនោះទេ ។
- នៅក្នុងកម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារ សូមស្វែងរកបុគ្គលដែលអ្នកចាប់អារម្មណ៍ ហើយចុចលើឈ្មោះនោះ ។
- សូមចុចលើព័ត៌មានដែលអ្នកចាប់អារម្មណ៍ ។
- ពីទំព័របុគ្គលរបស់បុព្វការីជន សូមចុចលើព័ត៌មានពិតណាមួយដែលអ្នកចាប់អារម្មណ៍ ។ នៅផ្នែកខាងក្រោមនៃអេក្រង់ គឺជាកាលបរិច្ឆេទដែលព័ត៌មានត្រូវបានកែប្រែចុងក្រោយបំផុត ។ នៅខាងក្រោមកាលបរិច្ឆេទ គឺជាប្រវត្តិរូបរបស់បុគ្គលដែលបានធ្វើការផ្លាស់ប្តូរនោះ។
- សូមចុចលើ អនុស្សាវរីយ៍ ។ សូមចុចលើអនុស្សាវរីយ៍ដែលអ្នកមិនបានរួមចំណែក ។ សូមចុចលើវាម្ដងទៀត ។ ប្រវត្តិរូបរបស់បុគ្គលដែលបានរួមចំណែក នឹងបង្ហាញនៅខាងក្រោមរូបថតនៅផ្នែកខាងឆ្វេង ។
- សូមចុចលើឈ្មោះរបស់អ្នករួមចំណែកនោះ ។
ប្រសិនបើប្រវត្តិរូបដាក់ថា « កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ » នោះការផ្លាស់ប្ដូរត្រូវបានធ្វើឡើងដោយការធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិ ។ ឬការផ្លាស់ប្តូរនេះបានកើតឡើងមុនពេល កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ បានកត់ត្រាការផ្លាស់ប្តូររបស់អ្នករួមចំណែកនីមួយៗ ។ - អ្នកអាចផ្ញើសារទៅពួកគេដោយផ្ទាល់ បន្ថែមពួកគេធ្វើជាទំនាក់ទំនង ឬចម្លងអ៊ីម៉ែលរបស់ពួកគេទុកបាន ។
- អ្នកក៏អាចបន្ថែមនរណាម្នាក់ទៅក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកបានផងដែរ ដោយគ្រាន់តែចុចលើឈ្មោះប្រវត្តិរូបរបស់ពួកគេ ហើយចុចលើ បន្ថែមទំនាក់ទំនង ។ ដើម្បីលុបទំនាក់ទំនងមួយចោល សូមចុចប្រវត្តិរូបរបស់ពួកគេម្ដងទៀត ហើយជ្រើសយកជម្រើស ដកទំនាក់ទំនងចេញ ។
- ( ជាជម្រើស ) ៖ សូមមើលពីរបៀបដែលអ្នកជាប់ជាសាច់ញាតិទៅនឹងអ្នករួមចំណែកនេះ ៖
- បើកការមើលទំនាក់ទំនង ៖ ប្រសិនបើអ្នកមិនបានជ្រើសរើសចូលប្រើសេវាកម្មនេះទេ សូមចុចលើជម្រើសនេះដើម្បីជ្រើសរើសចូលប្រើសេវាកម្មនេះ ។
- មើលទំនាក់ទំនងរបស់ខ្ញុំ៖ ប្រសិនបើអ្នក និងអ្នកប្រើប្រាស់ដទៃទៀតបានជ្រើសរើសចូលប្រើសេវាកម្មនេះ សូមចុចលើជម្រើសនេះ ដើម្បីមើលទំនាក់ទំនងរបស់អ្នក ។
- ស្នើសុំមើលទំនាក់ទំនង ៖ សូមចុចដើម្បីផ្ញើសារទៅអ្នកប្រើប្រាស់ដទៃទៀត ដើម្បីស្នើសុំឲ្យគាត់ជ្រើសរើសចូលប្រើសេវាកម្មនេះ ។
- កំណត់ចំណាំ ៖ អ្នកអាចបដិសេធមិនចូលប្រើសេវាកម្មនេះបាននៅក្នុង ការកំណត់ទំនាក់ទំនងកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់អ្នក ។
- ប្រសិនបើអ្នករួមចំណែកមិនបានផ្តល់ព័ត៌មានទំនាក់ទំនងទេ សូមផ្ញើសារឯកជនមួយតាមរយៈសេវាកម្មផ្ញើសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារជំនួសវិញ ៖
- សូមចុចលើ ផ្ញើសារ ។
- សូមវាយបញ្ចូលប្រធានបទ និងសាររបស់អ្នក ។ វាតម្រូវឲ្យមានចំណងជើង ដើម្បីផ្ញើសារនោះចេញ ។
- សូមចុចលើ ផ្ញើ ។
មែកធាងគ្រួសារមិនពេញលេញ បង្ហាញដល់អ្នកពីបុគ្គលដែលបានចែកចាយព័ត៌មាន ។ អ្នកមើលមិនឃើញព័ត៌មានទំនាក់ទំនង ឬជម្រើសក្នុងការផ្ញើសារទេ ។ សូមប្រើគេហទំព័រពេញលេញវិញ ។
តើខ្ញុំបិទសំឡេង ឬប្លក់នរណាម្នាក់មិនឲ្យផ្ញើសារមកខ្ញុំដោយរបៀបណា ?
តើខ្ញុំលុបសារនៅក្នុងប្រអប់សារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដោយរបៀបណា ?
ការមើលទំនាក់ទំនង ៖ តើខ្ញុំបើក ឬបិទជម្រើសក្នុងការមើលទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកប្រើប្រាស់ដទៃទៀតដោយរបៀបណា ?