ប្រភេទទំនាក់ទំនងកំណត់ពីទំនាក់ទំនងរបស់កូនម្នាក់ទៅនឹងឪពុក ឬម្ដាយ ។ បច្ចុប្បន្ននេះ មែកធាងគ្រួសារផ្ដល់ទំនាក់ទំនងចំនួន ៥ ប្រភេទ ៖
- កូនសុំ
- កូនបង្កើត
- ភាពជាអាណាព្យាបាល
- កូនចិញ្ចឹម
- កូនចុង
នៅពេលអ្នកភ្ជាប់កូនម្នាក់ទៅនឹងឪពុក ឬម្ដាយ នោះមែកធាងគ្រួសារនឹងសន្មតថា ទំនាក់ទំនងនេះគឺជាកូនបង្កើត ។ ប្រសិនបើវាមិនមែនទេ នោះអ្នកអាចផ្លាស់ប្ដូរវាបាន ។
ជំហាន ( គេហទំព័រ )
- នៅម៉ឺនុយខាងលើ សូមចុចលើ មែកធាងគ្រួសារ ហើយបន្ទាប់មក សូមចុចលើ មែកធាង ។
- សូមស្វែងរកកូននៃទំនាក់ទំនងដែលអ្នកចង់កែសម្រួល ។
- សូមចុចលើ ឈ្មោះ របស់កូននោះ ។ នៅក្នុងព័ត៌មានលម្អិតដែលលេចឡើង សូមចុចលើ ឈ្មោះ របស់កូននោះម្ដងទៀត ។ អ្នកនឹងត្រូវបាននាំទៅកាន់ទំព័ររបស់បុគ្គលនោះ ។
- សូមចុចលើផ្ទាំង ព័ត៌មានលម្អិត ។
- សូមទាញចុះទៅផ្នែក សមាជិកគ្រួសារ ។
- នៅក្រោម ឪពុកម្តាយ និងបងប្អូនបង្កើត សូមស្វែងរកឈ្មោះរបស់កូននោះ រួចហើយចុចលើរូបតំណាង កែសម្រួល
- ប្រសិនបើទំនាក់ទំនងមួយបង្ហាញឡើង សូមចុចលើ កែសម្រួល សម្រាប់ឪពុក ឬម្ដាយ ។ សូមចុចលើសញ្ញាព្រួញទម្លាក់ចុះដើម្បីមើលជម្រើសនានា ។ សូមចុចលើទំនាក់ទំនងដែលត្រឹមត្រូវ ។ សូមពន្យល់អំពីមូលហេតុសម្រាប់ការផ្លាស់ប្ដូររបស់អ្នក រួចហើយសូមចុចលើ រក្សាទុក ។ អ្នកក៏អាចចុចលើ លុបចោល ហើយដកប្រភេទទំនាក់ទំនងនេះចេញបានផងដែរ ។
- នៅពេលអ្នកមិនឃើញប្រភេទទំនាក់ទំនងទេ សូមចុចលើ បន្ថែមប្រភេទទំនាក់ទំនង ។ សូមជ្រើសរើសប្រភេទទំនាក់ទំនងមួយ ពន្យល់ពីមូលហេតុសម្រាប់ការផ្លាស់ប្ដូររបស់អ្នក រួចហើយចុចលើ រក្សាទុក ។
- ដើម្បីមើលសេចក្ដីសង្ខេបពីព័ត៌មានលម្អិតនៃទំនាក់ទំនងទាំងអស់សម្រាប់កូនម្នាក់ សូមចុចលើ ឧបករណ៍ បន្ទាប់មកចុចលើ មើលការផ្លាស់ប្តូរទាំងអស់ ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- នៅក្នុងកម្មវិធីឧបករណ៍ចល័តមែងធាងគ្រួសារ សូមស្រាវជ្រាវរកទំព័របុគ្គលរបស់កូននេះ ដែលមានប្រភេទទំនាក់ទំនងមិនត្រឹមត្រូវ ។
- សូមចុចលើផ្ទាំង ឪពុកម្តាយ ។
- សូមស្វែងរកឈ្មោះរបស់កូននោះ រួចហើយសូមចុចលើ រូបតំណាងកែសម្រួល ។
- សូមចុចលើ សញ្ញាព្រួញទម្លាក់ចុះ សម្រាប់ឪពុកក៏បាន ម្ដាយក៏បានដើម្បីមើលប្រភេទទំនាក់ទំនងបច្ចុប្បន្ន ។
- ដើម្បីផ្លាស់ប្ដូរប្រភេទទំនាក់ទំនងបច្ចុប្បន្ន សូមចុចលើ កែសម្រួល ។
- ដើម្បីដកប្រភេទទំនាក់ទំនងបច្ចុប្បន្នចេញ សូមចុចលើ លុបចោលប្រភេទទំនាក់ទំនង ។
- ដើម្បីបញ្ចូលប្រភេទទំនាក់ទំនងមួយ សូមចុចលើ បន្ថែមប្រភេទទំនាក់ទំនង ។
- សូមចុចលើសញ្ញាព្រួញទម្លាក់ចុះដើម្បីមើលប្រភេទទំនាក់ទំនង ។ សូមចុចលើទំនាក់ទំនងដែលត្រឹមត្រូវ ។
- សូមពន្យល់ពីមូលហេតុសម្រាប់ការផ្លាស់ប្ដូររបស់អ្នក ហើយសូមចុចលើ រក្សាទុក ។
ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )
- សូមចូលទៅកាន់មែកធាងគ្រួសារមិនពេញលេញ ។
- សូមរុករកទំព័របុគ្គលរបស់កូនជាមួយនឹងឪពុកម្ដាយដែលមិនត្រឹមត្រូវនោះ ។
- នៅក្រោមឈ្មោះរបស់បុគ្គលនេះ សូមចុចលើ មើលគ្រួសារ ។
- នៅក្រោម ឪពុកម្តាយ និងបងប្អូនបង្កើត សូមស្វែងរកឈ្មោះរបស់កូននោះ រួចហើយចុចលើ កែសម្រួល រូបតំណាង ។
- ដើម្បីផ្លាស់ប្ដូរប្រភេទទំនាក់ទំនងបច្ចុប្បន្ន សូមចុចលើវា ។ សូមចុចលើ កែសម្រួល ។ សូមចុចលើសញ្ញាព្រួញទម្លាក់ចុះ បន្ទាប់មកសូមចុចលើទំនាក់ទំនងនោះ ។ អ្នកអាចបន្ថែមកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ ដែលបានបង្កើតទំនាក់ទំនងនេះបាន ។ សូមពន្យល់អំពីមូលហេតុសម្រាប់ការផ្លាស់ប្ដូររបស់អ្នក ហើយសូមចុចលើ រក្សាទុក ។
- ប្រសិនបើអ្នកមិនឃើញទំនាក់ទំនងទេ សូមចុចលើ បន្ថែមប្រភេទទំនាក់ទំនង ។ សូមជ្រើសរើសប្រភេទទំនាក់ទំនងមួយ ដោយពន្យល់ពីមូលហេតុសម្រាប់ការផ្លាស់ប្ដូររបស់អ្នក រួចហើយសូមចុចលើ រក្សាទុក ។
អត្ថបទដែលទាក់ទង
តើខ្ញុំមើលឃើញអ្វីដែលបានផ្លាស់ប្តូរ អំពីបុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំបន្ថែម ឬផ្លាស់ប្ដូរព័ត៌មានអាពាហ៍ពិពាហ៍នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបកក្រោយវិញ ចំពោះការផ្លាស់ប្តូរមិនត្រឹមត្រូវនៅក្នុងមែកធាងគ្រួសារ ?
តើខ្ញុំបន្ថែមឪពុកម្តាយចុង និងឪពុកម្ដាយចិញ្ចឹមទៅកូនម្នាក់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?