អ្នកអាចដាក់បញ្ចូលលើសពីឪពុកម្ដាយមួយគូសម្រាប់បុគ្គលម្នាក់ ដូចជាឪពុកម្ដាយបង្កើត និងចិញ្ចឹម ។ របៀបមួយដើម្បីធ្វើដូច្នោះ គឺតាមរយៈការបន្ថែមឪពុកម្ដាយទៅក្នុងកំណត់ត្រារបស់កូន ។
របៀបផ្សេងទៀតគឺការបន្ថែមកូនទៅក្នុងកំណត់ត្រារបស់ឪពុកម្ដាយ ។ អ្នកអាចស្វែងរកតំណសម្រាប់សេចក្ដីណែនាំអំពីដំណើរការនេះនៅក្នុង អត្ថបទដែលទាក់ទង ខាងក្រោម ។
- ខណៈបានចូលទៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ សូមចុចលើ មែកធាងគ្រួសារ ។
- ប្រសិនបើអាចធ្វើបាន សូមរុករកឪពុកម្ដាយ ហើយកត់អត្តលេខទុក ។
- សូមបកក្រោយទៅទិដ្ឋភាពមែកធាងវិញ ហើយចុចលើ ស្វែងរក នៅបដាខាងលើបង្អស់ ។
- សូមវាយបញ្ចូលពាក្យស្រាវជ្រាវ ឬចុចលើ ស្វែងរកតាមអត្តលេខ ប្រសិនបើអ្នកស្គាល់អត្តលេខកូននោះ ។ នៅក្នុងលទ្ធផលស្រាវជ្រាវ សូមចុចលើកូននោះដើម្បីធ្វើឲ្យប័ណ្ណបុគ្គលនោះលេចឡើង ។
- សូមចុច បុគ្គល ។
- ប្រសិនបើផ្នែក សេចក្ដីលម្អិត មិនបើកឲ្យទេ សូមចុចលើរបារ សេចក្ដីលម្អិត ។
- សូមអូសទៅផ្នែក សមាជិកក្រុមគ្រួសារ ។
- នៅខាងក្រោម ឪពុកម្តាយ និងបងប្អូន សូមចុចលើ បន្ថែមឪពុក ឬម្ដាយ ។
- សូមវាយបញ្ចូលពាក្យស្រាវជ្រាវ ឬចុចលើ ស្វែងរកតាមអត្តលេខ ប្រសិនបើអ្នកស្គាល់អត្តលេខរបស់ឪពុក ឬម្ដាយ ។
- សូមចុច ស្វែងរក ។
- សូមពិនិត្យមើលលទ្ធផល ។
- សូមចុច បន្ថែមស្វាមីភរិយា ដើម្បីបន្ថែមទាំងឪពុក និងម្ដាយទៅឲ្យកូន ។
- សូមចុច បង្កើតបុគ្គល ដើម្បីប្រើព័ត៌មាននៅក្នុងការស្រាវជ្រាវរបស់អ្នក ដើម្បីបន្ថែមកំណត់ត្រារបស់ឪពុក ឬម្ដាយទៅក្នុងមែកធាងគ្រួសារ ។
- នៅក្នុងកម្មវិធីឧបករណ៍ចល័ត មែងធាងគ្រួសារ សូមរុករកទំព័របុគ្គលរបស់ឪពុកម្ដាយ ប្រសិនបើអាចធ្វើបាន ហើយកត់ចំណាំអត្តលេខ ។
- សូមថយក្រោយទៅទិដ្ឋភាពមែកធាងវិញ ហើយចុចលើ រូបតំណាងស្រាវជ្រាវ នៅជ្រុងស្ដាំខាងលើបង្អស់ ។
- សូមវាយបញ្ចូលពាក្យស្រាវជ្រាវ ឬចុចលើ ស្វែងរកតាមអត្តលេខ ប្រសិនបើអ្នកស្គាល់អត្តលេខកូននោះ ។ សូមចុច ស្វែងរក ។
- នៅក្នុងលទ្ធផលស្រាវជ្រាវ សូមចុចលើកូននោះដើម្បីធ្វើឲ្យទំព័របុគ្គលរបស់ពួកគេលេចឡើង ។
- សូមចុច ឪពុកម្ដាយ ។
- សូមអូសទៅផ្នែកខាងក្រោម ហើយចុច បន្ថែមឪពុក ឬម្ដាយ ។
- សូមវាយបញ្ចូលពាក្យស្រាវជ្រាវ ឬចុចលើ ស្វែងរកតាមអត្តលេខ ឬ បន្ថែមតាមអត្តលេខ ប្រសិនបើអ្នកស្គាល់អត្តលេខរបស់ឪពុក ឬម្ដាយ ។
- សូមចុច បន្ដ ។
- សូមបញ្ជាក់ថា តើឪពុក ឬម្ដាយនោះនៅរស់ ឬក៏ស្លាប់ ។ សូមចុច បន្ដ ។
- សូមពិនិត្យមើលការផ្គូផ្គងដែលអាចមាន ។
- សូមចុច បន្ថែម ឬ បន្ថែមបុគ្គលដែលត្រូវគ្នា ។
- សូមចុច បន្ថែមបុគ្គលនេះ ឬ បន្ថែម ដើម្បីប្រើព័ត៌មាននៅក្នុងការស្រាវជ្រាវរបស់អ្នក ដើម្បីបន្ថែមកំណត់ត្រារបស់ឪពុកម្ដាយទៅក្នុងមែកធាងគ្រួសារ ។
- ខណៈពេលបានចូលនៅក្នុងកម្មវិធីមែកធាងគ្រួសារមិនពេញលេញ សូមរុករកទំព័របុគ្គលរបស់ឪពុកម្ដាយ ប្រសិនបើអាចធ្វើបាន ហើយកត់ចំណាំអត្តលេខ ។
- សូមចុច រូបតំណាងស្រាវជ្រាវ នៅបដាខាងលើបង្អស់ ។
- សូមវាយបញ្ចូលពាក្យស្រាវជ្រាវ ឬចុចលើ អត្តលេខ ប្រសិនបើអ្នកស្គាល់អត្តលេខកូននោះ ។ ( កម្មវិធីស្រាវជ្រាវក្រុមគ្រួសារមិនពេញលេញ មិនបន្ថែមសហសញ្ញា ឬសរសេរអក្សរធំនៃអត្តលេខនោះ ដោយស្វ័យប្រវត្តិឡើយ ។ ការណ៍នេះត្រូវធ្វើឡើងដោយដៃ ) ។
- សូមចុច ស្វែងរក ។
- នៅក្នុងលទ្ធផលស្រាវជ្រាវ សូមចុចលើកូននោះដើម្បីធ្វើឲ្យទំព័របុគ្គលរបស់ពួកគេលេចឡើង ។
- នៅក្រោមឈ្មោះរបស់កូននោះ សូមចុច មើលក្រុមគ្រួសារ ។
- នៅក្រោម ឪពុកម្តាយ និងបងប្អូន សូមចុចលើ បន្ថែមឪពុក ឬម្ដាយម្នាក់ទៀត ។
- សូមវាយបញ្ចូលពាក្យស្រាវជ្រាវ ឬចុចលើ ស្វែងរកតាមអត្តលេខ ប្រសិនបើអ្នកស្គាល់អត្តលេខរបស់ឪពុក ឬម្ដាយនោះ ។
- សូមចុច បន្ទាប់ ។
- សូមពិនិត្យមើលការផ្គូផ្គងដែលអាចមាន ។
- សូមចុច បន្ថែមបុគ្គល ។
- សូមចុច បង្កើតបុគ្គល ដើម្បីប្រើព័ត៌មាននៅក្នុងការស្រាវជ្រាវរបស់អ្នក ដើម្បីបន្ថែមកំណត់ត្រារបស់ឪពុក ឬម្ដាយទៅក្នុងមែកធាងគ្រួសារ ។
នៅពេលកូនម្នាក់ត្រូវបានភ្ជាប់ទៅនឹងឪពុកម្ដាយលើសពីមួយគូ វាមានគុណប្រយោជន៍ដើម្បីកំណត់ប្រភេទទំនាក់ទំនងមួយ ដើម្បីបញ្ជាក់ពីរបៀបដែលកូននោះទាក់ទងនឹងឪពុកម្ដាយម្នាក់ៗ ។
តើខ្ញុំអាចបន្ថែមកូនចុង កូនសុំ និងកូនចិញ្ចឹមទៅឪពុកម្តាយនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំអាចស្គាល់ទំនាក់ទំនងកូនបង្កើត កូនចុង កូនសុំ និងកូនចិញ្ចឹមនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?