មែកធាងគ្រួសារកត់ត្រារាល់ការផ្លាស់ប្ដូរព័ត៌មានរបស់បុព្វការីជនទាំងអស់ រួមទាំងព័ត៌មានអំពីទំនាក់ទំនងផងដែរ ។ ប្រសិនបើអ្នកមិនយល់ស្របនឹងការផ្លាស់ប្តូរទេ អ្នកអាចពិនិត្យមើលព័ត៌មានឡើងវិញ និងធ្វើការកែតម្រូវណាមួយដែលអ្នកគិតថាចាំបាច់ ។
ជំហាន ( គេហទំព័រ )
- ខណៈពេលចូលទៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារសូមរុករកទំព័របុគ្គលរបស់បុគ្គលដែលអ្នកចង់មើលនោះ ។
- ប្រសិនបើអ្នកមិនឃើញព័ត៌មានសំខាន់ នៅក្បែរខាងលើទំព័រទេ សូមចុចលើផ្ទាំង ព័ត៌មានលម្អិត ។
- ដើម្បីត្រឡប់ឲ្យដូចដើមវិញនូវការផ្លាស់ប្ដូរដែលបានធ្វើរួចអំពីបុគ្គលម្នាក់ សូមធ្វើតាមជំហានទាំងនេះ ៖
- សូមស្វែងរកប្រអប់ ការផ្លាស់ប្ដូរចុងក្រោយបំផុត ។
- សូមចុចលើ បង្ហាញទាំងអស់ ។
- ដើម្បីត្រឡប់ឲ្យដូចដើមវិញនូវការផ្លាស់ប្ដូរទំនាក់ទំនងស្វាមី ឬភរិយាសម្រាប់បុគ្គលម្នាក់ សូមធ្វើតាមជំហានទាំងនេះ ៖
- សូមទាញចុះទៅផ្នែកសមាជិកគ្រួសារ ។
- សូមស្វែងរកស្វាមី ឬភរិយា ហើយចុចលើរូបតំណាង រូបតំណាង កែសម្រួលរបស់ពួកគេ ។
- សូមចុចលើ មើលការផ្លាស់ប្ដូរទាំងអស់ ។
- ដើម្បីត្រឡប់ឲ្យដូចដើមវិញនូវការផ្លាស់ប្ដូរទំនាក់ទំនងឪពុក ឬម្ដាយជាមួយនឹងកូនសម្រាប់បុគ្គលម្នាក់ សូមធ្វើតាមជំហានទាំងនេះ ៖
- សូមទាញចុះទៅផ្នែកសមាជិកគ្រួសារ ។
- ស្វែងរកកូន ហើយចុចលើ រូបតំណាង កែសម្រួល សម្រាប់ទំនាក់ទំនងរវាងឪពុក ឬម្តាយ និងកូន ។
- សូមចុចលើ មើលការផ្លាស់ប្ដូរទាំងអស់ ។
- សូមស្វែងរកការផ្លាស់ប្ដូរដែលអ្នកចង់ត្រឡប់ឲ្យដូចដើមវិញ ។ ប្រសិនបើពាក្យ ស្តារឡើងវិញ បង្ហាញឡើងនៅខាងស្តាំដៃបំផុត នោះអ្នកអាចត្រឡប់វាឲ្យដូចដើមវិញបាន ។
- សូមចុចលើ ស្ដារឡើងវិញ ។
- នៅលើផ្ទាំងដែលលេចឡើង សូមពិនិត្យមើលព័ត៌មានឡើងវិញ ។
- សូមចុចលើ ស្ដារឡើងវិញ ។
- ប្រសិនបើពាក្យ សេចក្ដីយោង បង្ហាញឡើងនៅខាងស្តាំដៃផុត នោះអ្នកអាចទទួលបានព័ត៌មានលម្អិតជាច្រើនទៀត ៖
- សូមចុចលើ សេចក្ដីយោង ។
- ដើម្បីមើលថាតើ ជម្រើសស្ដារឡើងវិញ មានឬអត់ សូមពិនិត្យឡើងវិញនូវបញ្ជីដែលមាន ។
- ដើម្បីទាក់ទងអ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដែលបានធ្វើការផ្លាស់ប្ដូរ សូមចុចលើឈ្មោះទំនាក់ទំនងរបស់គាត់ ឬនាង ។ បន្ទាប់មក អ្នកអាចប្រើប្រព័ន្ធផ្ញើសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដើម្បីធ្វើការទំនាក់ទំនងបានហើយ ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- នៅលើទំព័រប្រវត្តិរូបរបស់បុគ្គល សូមចុចលើ សញ្ញាចុចបី នៅខាងលើផ្នែកខាងស្ដាំ ។ នៅលើឧបករណ៍ Android សូមរំលងទៅជំហានទី ៣ ។
- នៅលើឧបករណ៍ Apple iOS សូមចុច បន្ថែម ។
- សូមចុចលើ ការផ្លាស់ប្ដូរថ្មីៗ ។
- ប្រសិនបើវាមាន អ្នកអាចចុច ស្ដារឡើងវិញ ដើម្បីត្រឡប់ទៅព័ត៌មានដើមវិញ ។
ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )
បច្ចុប្បន្ននេះកម្មវិធីមែកធាងគ្រួសារមិនពេញលេញពុំមានផ្ដល់ជម្រើសសម្រាប់ការមើលការផ្លាស់ប្ដូរនោះទេ ។
អត្ថបទដែលទាក់ទង
តើខ្ញុំស្ដារឡើងវិញនូវទំនាក់ទំនង ដែលត្រូវបានលុបចោលនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំអាចស្តារឡើងវិញនូវកំណត់ត្រាដែលត្រូវបានលុបចោលសម្រាប់បុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំដោះចេញនូវការដាក់បញ្ចូលគ្នានៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំស្តារឡើងវិញនូវប្រភពដែលត្រូវបានដកចេញពីមែកធាងគ្រួសារដោយរបៀបណា ?