តើ​ខ្ញុំ​វាយ​បញ្ចូល​ឈ្មោះនៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នេះ​គឺ​ជា​គោលការណ៍​ណែនាំ​ដើម្បី​ជួយ​អ្នក​ឲ្យ​វាយ​បញ្ចូល​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​មែកធាង​គ្រួសារ ។

ជ្រើសរើសភាសាត្រឹមត្រូវ

នៅពេល​អ្នក​បន្ថែម ឬ​កែ​ឈ្មោះ​មួយ​នៅក្នុង​មែក​ធាង​គ្រួសារ​អ្នក​អាច​ផ្លាស់ប្ដូរ​ការកំណត់​ភាសា​បាន ។ ការកំណត់​ភាសា​អនុញ្ញាត​ឲ្យ​អ្នក​វាយ​បញ្ចូល​ឈ្មោះ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ​ជាមួយ​នឹង​សំណុំ​តួ​អក្សរ​ដែល​ត្រឹមត្រូវ ។

វាយបញ្ចូលទម្រង់ឈ្មោះត្រឹមត្រូវនៅក្នុងផ្នែកសំខាន់

នៅក្នុង​ផ្នែក​សំខាន់ សូម​វាយ​បញ្ចូល​ឈ្មោះ​កំណើត ឬ​ឈ្មោះ​ពេញ​តាម​ផ្លូវ​ច្បាប់ ។

  • ការ​ប្រើអក្សរ​ធំ—សូមប្រើអក្សរ​ធំ​ធម្មតា ។
  • ឈ្មោះ​មុន និង​ក្រោយ​ពេល​រៀប​អាពាហ៍​ពិពាហ៍—ប្រសិនបើ​ស្ដ្រី​ម្នាក់​ផ្លាស់ប្ដូរ​គោត្តនាម​របស់​ខ្លួន​ក្រោយ​អាពាហ៍ពិពាហ៍ សូម​ប្រើ​ឈ្មោះ​មុន​ពេល​រៀបការ​របស់​គាត់ ។ 
  • ការប្ដូរ​ឈ្មោះ​តាម​ផ្លូវ​ច្បាប់—ប្រសិនបើ​បុគ្គល​ម្នាក់​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់ មិន​មែន​តាម​រយៈ​ការរៀបការ នោះ​សូម​វាយ​បញ្ចូល​ឈ្មោះ​តាម​ផ្លូវ​ច្បាប់​ថ្មី​នោះ ។
  • ឈ្មោះ​ដែល​ប្រើ​ទូទៅ​បំផុត—ប្រសិនបើ​បុគ្គល​នោះ​មិន​ប្រើ​ឈ្មោះ​តាម​ផ្លូវ​ច្បាប់​របស់​គាត់​ពេល​នៅរស់ នោះ​អ្នក​អាច​វាយ​បញ្ចូល​ឈ្មោះ​ដែល​ប្រើ​ទូទៅ​បំផុត​នៅក្នុង​ផ្នែក​សំខាន់ ។ សូម​វាយបញ្ចូល​ឈ្មោះ​តាម​ផ្លូវ​ច្បាប់​នៅក្នុង​ផ្នែក​ព័ត៌មាន​ផ្សេងទៀត ។

ដាក់ផ្នែកឈ្មោះនីមួយៗនៅក្នុងកន្លែងត្រឹមត្រូវ

  • ងារ—សូម​ប្រើ​ងារ​នេះ​សម្រាប់​ពាក្យ​ដូចជា « លោក​ជំទាវ » ឬ « លោក » ។ អ្នក​អាច​ទុក​ប្រអប់​ងារ​ឲ្យ​នៅ​ទទេ ។ 
  • នាម—សូម​វាយ​បញ្ចូល​នាម​ទីមួយ និង​នាម​កណ្ដាល ។ សូម​ដាក់​ឈ្មោះ​ហៅ​ក្រៅ​នៅក្នុង​ផ្នែក « ព័ត៌មាន​ផ្សេងទៀត » ។
  • គោត្តនាម—សូម​វាយ​បញ្ចូល​នាម​គ្រួសារ ឬ​គោត្តនាម ។ ប្រសិនបើ​ស្ដ្រី​ម្នាក់​ផ្លាស់ប្ដូរ​គោត្តនាម​របស់​ខ្លួន​ក្រោយ​រៀប​អាពាហ៍ពិពាហ៍ សូម​វាយបញ្ចូល​ឈ្មោះ​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​របស់​គាត់ ។ ប្រសិនបើ​បុគ្គល​នោះ​គ្មាន​គោត្តនាម​ទេ សូម​ទុក​ប្រអប់​គោត្តនាម​នេះ​ឲ្យ​នៅ​ទទេ ។
  • Suffix​—សូម​វាយ​បញ្ចូល​ពាក្យ​ដូច​ជា « ជុញ័រ » ឬ « ស៊ីញ័រ » ឬ​លេខ​រ៉ូម៉ាំង ។ ឧទាហរណ៍ ចន ស្ម៊ីធ III ។  អ្នក​អាច​ទុក​ប្រអប់​ឲ្យ​នៅ​ទទេ ។ 

សូមដាក់ឈ្មោះហៅក្រៅ និងឈ្មោះផ្សេងៗទៀតនៅក្នុងផ្នែក ព័ត៌មានផ្សេងទៀត

សូម​បន្ថែម​ឈ្មោះ​ផ្សេងទៀត​ដែល​បុគ្គល​ម្នាក់​បាន​ប្រើ​នៅក្នុង​ផ្នែក « ព័ត៌មាន​ផ្សេងទៀត » ។ នេះ​គឺ​ជា​ឧទាហរណ៍ ៖

  • ឈ្មោះ​ហៅ​ក្រៅ
  • ឈ្មោះ​ដែល​ប្រើ​ពីមុន ឬ​ក្រោយពី​ការផ្លាស់ប្ដូរ​ទៅ​ប្រទេស​ថ្មី​មួយ
  • ឈ្មោះ​ដែល​បាន​ប្រើ​ដើម្បី​ចៀសវាង​ការ​ស្គាល់
  • ការផ្លាស់​ប្តូរ​ឈ្មោះ​មក​ពី​ការទទួល​យក​ទៅ​ចិញ្ចឹម ការលែងលះ ឬ​សកម្មភាព​ផ្លូវ​ច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត
  • ឈ្មោះ​ក្លាយ​ដោយ​ផ្អែកលើ​ទំនៀមទម្លាប់​នៃ​ការដាក់​ឈ្មោះ​ដូច​ជា​ឈ្មោះ « dit » របស់​បារាំង ។
  • ឈ្មោះ​អាពាហ៍ពិពាហ៍​របស់​ស្ត្រី
  • បំរែបំរួល​ការប្រកប​ពាក្យ

ចៀសវាងពាក្យ និងតួអក្សរមិនត្រឹមត្រូវ

អ្នក​មិន​អាច​រក្សា​ទុក​ឈ្មោះ​មួយ​ដែល​មាន​តួអក្សរ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ប្រអប់​ណា​មួយ​ឡើយ ។ មាន​សារ​ព្រមាន​មួយ​រៀបរាប់​ពី​បញ្ហា​នោះ ។ ប្រសិន​បើ​សារ​បង្ហាញ​ជា​ពណ៌​ក្រហម អ្នក​ត្រូវ​តែ​យក​តួ​អក្សរ​មិន​ត្រឹម​ត្រូវ​នោះ​ចេញ ។

  • តួអក្សរ​ទាំង​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ៖ \ @ # $ % ^ & * _ + = | ~ ? < > [ ] { } ( ) ; : ០ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ។
  • សូម​ចៀសវាង​ការមាន​ចន្លោះ​បន្ថែម ។
  • អ្នក​អាចប្រើ​សហសញ្ញា និង​វណ្ណយុត្ត​សញ្ញា ដែល​ជា​ផ្នែក​មួយ​នៃ​ឈ្មោះ​បាន ។
  • សូម​ចៀសវាង​ឈ្មោះ​ដែល​គ្រាន់តែ​សរសេរ​ជា​អក្សរ​កាត់​ប៉ុណ្ណោះ ។
  • សូម​ចៀសវាង​ពាក្យ​ដែល​មិនមែន​ជា​ឈ្មោះ ។ ឧទាហរណ៏​រួមមាន គ្មាន​ឈ្មោះ មិន​បញ្ចេញ​ឈ្មោះ លោក ភរិយា កូនភ្លោះ ឬ​កូនប្រុស ។ 
  • សូម​វាយ​បញ្ចូល​លេខ​ជំនាន់ ដូចជា III នៅ​ក្នុង​ប្រអប់​បច្ច័យ​បទ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ព័ត៌មាន​សំខាន់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បន្ថែម​ឈ្មោះ​ហៅ​ក្រៅ​ទៅកាន់​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​ឈ្មោះ​មួយ​ជា​ភាសា​ផ្សេង​ទៀត​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
ហេតុអ្វី​ឈ្មោះ​របស់​បុគ្គល​ម្នាក់​មាន​សញ្ញា​សួរ​នៅក្នុង​មែកធាង​គ្រួសារ ?
តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​ឈ្មោះ​ស្កេនឌីណាវៀន​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?