តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​ឈ្មោះ​មួយ​ជា​ភាសា​ផ្សេង​ទៀត​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នៅពេល​អ្នក​បន្ថែម ឬ​កែ​ឈ្មោះ​មួយ​នៅក្នុង​មែក​ធាង​គ្រួសារ អ្នក​អាច​ផ្លាស់ប្ដូរ​ការកំណត់​ភាសា​បាន ។ ដោយ​មាន​ភាសា​ដែល​ត្រឹមត្រូវ អ្នក​អាច​វាយ​បញ្ចូល​ឈ្មោះ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ ជាមួយ​នឹង​សំណុំ​តួអក្សរ​ដែល​ត្រឹមត្រូវ ។ 

នៅពេល​អ្នក​វាយ​បញ្ចូល​អក្សរ​ដែល​មិនមែន​ជា​តួអក្សរ​រ៉ូម៉ាំង ប្រព័ន្ធ​នឹង​បន្ថែម​អក្សរ​រ៉ូម៉ាំង​នៅក្នុង​ប្រអប់​ដាច់​ដោយ​ឡែក​មួយ​ដោយ​ស្វ័យប្រវត្តិ ។ តួអក្សរ​រ៉ូម៉ាំង​បង្កើន​ភាពសុក្រឹត​នៃ​ការស្រាវជ្រាវ​នា​ពេល​អនាគត ហើយ​ជួយ​យើង​ឲ្យ​រកឃើញ​កំណត់ត្រា​ស្ទួន​គ្នា ។ 

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ចុច មែកធាង​គ្រួសារ ។ បន្ទាប់មក​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ​ឈ្មោះ ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​ម្ដងទៀត ។
  4. សូម​ចុចលើ ផ្ទាំង ព័ត៌មាន​លម្អិត ។
  5. ខាងស្តាំ​នៃ​ឈ្មោះ​មួយ​នៅក្នុង​ផ្នែក​សំខាន់ សូម​ចុច រូបតំណាង​កែសម្រួល  ។ 
  6. ដើម្បី​វាយ​បញ្ចូល​ឈ្មោះ​មួយ​ជា​លើក​ដំបូង សូម​អូស​ទៅ​ផ្នែក​សមាជិក​គ្រួសារ ។ សូម​ចុច​លើ បន្ថែម​ស្វាមី ឬ​ភរិយាបន្ថែម​កូន ។ 
  7. នៅ​ខាងលើ​ឈ្មោះ​បច្ចុប្បន្ន សូម​ចុចលើ ព្រួញ​ទៅក្រោម នៅក្នុង​ប្រអប់​គំរូ​ភាសា ។ ប្រអប់​នេះ​មាន​ឈ្មោះ​នៃ​ភាសា​មួយ ឬ​ពាក្យ « ផ្សេងៗ » ។
  8. សូម​ជ្រើសរើស​ភាសា​ដែល​អ្នក​ចង់​បាន ។ 
  9. សូម​វាយ​បញ្ចូល​ឈ្មោះ​នោះ ។ 
  10. សូម​វាយ​បញ្ចូល​ពី​របៀប​ដែល​អ្នក​ដឹង​ថា​ឈ្មោះ​នោះ​ត្រឹមត្រូវ ។
  11. សូម​ចុចលើ រក្សា​ទុក ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅលើ​ទំព័រ​បុគ្គល​នោះ​នៅក្នុង​កម្មវិធី​មែងធាង​គ្រួសារ សូម​ចុច​លើ​ផ្ទាំង ព័ត៌មាន​លម្អិត
  2. នៅក្រោម​ផ្នែក​សំខាន់ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ រួចហើយ​ចុចលើ កែសម្រួល ។
    1. ដើម្បី​វាយ​បញ្ចូល​ឈ្មោះ​មួយ​ជា​លើក​ដំបូង សូម​ចុច​លើ ផ្ទាំង ស្វាមី ឬ​ភរិយា ឬ ឪពុកម្តាយ ។ បន្ទាប់​មក​ចុច បន្ថែម​ស្វាមី ឬ​ភរិយា, បន្ថែមកូន, បន្ថែម​បងប្អូន​បង្កើត ឬ បន្ថែម​ឪពុក ឬ​ម្ដាយ ។ 
  3. នៅ​ខាងក្រោម​ចំ​បដា​ងងឹត​នោះ សូម​ចុចលើ​ឈ្មោះ​ភាសា ឬ​ពាក្យ ផ្សេងៗ ។ 
  4. សូម​ចុចលើ​ភាសា​ដែល​អ្នក​ចង់​បាន បន្ទាប់​មក​វាយ បន្ត ។
  5. សូម​វាយ​បញ្ចូល​ឈ្មោះ​នោះ ។ 
  6. សូម​វាយ​បញ្ចូល​របៀប​ដែល​អ្នក​ដឹង​ថា​ឈ្មោះ​នោះ​ត្រឹមត្រូវ រួច​ចុចលើ រក្សាទុក ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. ចេញពី​ទំព័រ​បុគ្គល​នៅ​ក្នុង​មែកធាង​គ្រួសារ​មិន​ពេញលេញ សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​នៅក្នុង​ព័ត៌មាន​សំខាន់ ។
  2. សូម​ចុង​លើ រូបតំណាង​កែសម្រួល  ។ 
  3. នៅ​ខាង​លើ​ប្រអប់​ឈ្មោះ អ្នក​ឃើញ​ភាសា​ដែល​បាន​ជ្រើសយក​ថ្មីៗ ឬ​ពាក្យ​ផ្សេងៗ ។ សូម​ចុច​លើ​វា​រួច ហើយ​ចុច​លើ​ភាសា​ដែល​អ្នក​ចង់​បាន ។  
  4. សូម​វាយ​បញ្ចូល​ឈ្មោះ​នោះ ។ សូម​វាយ​បញ្ចូល​ពី​របៀប​ដែល​អ្នក​ដឹង​ថា​ឈ្មោះ​នោះ​ត្រឹមត្រូវ ។ 
  5. សូម​ចុចលើ រក្សាទុក ។ 

អត្ថបទដែលទាក់ទង

ការកំណត់​ភាសា​សម្រាប់​ឈ្មោះ​នៅក្នុង​មែកធាង​គ្រួសារ
តើ​ខ្ញុំ​គួរតែ​វាយ​បញ្ចូល​ឈ្មោះ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?