តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ព័ត៌មាន​សំខាន់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នៅ​ក្នុង​មែកធាង​គ្រួសារ អ្នក​អាច​កែតម្រូវ​ឈ្មោះ ភេទ ឬ​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​សម្រាប់​បុគ្គល​ម្នាក់​បាន មិនថា​អ្នក​បាន​បន្ថែម​វា​ឬ​អត់​នោះទេ ។

មែកធាង​គ្រួសារ​គឺជា​កម្មវិធី​សហការ​គ្នា​ជា​សាធារណៈ​មួយ ។ ការផ្លាស់ប្ដូរ​របស់​អ្នក​បង្ហាញ​នៅ​ក្នុង​ប្រវត្តិ​ការផ្លាស់ប្ដូរ រួម​ជាមួយ​នឹង​អត្តលេខ​ទំនាក់ទំនង​របស់​អ្នក និង​មធ្យោបាយ​មួយ​ដើម្បី​ទាក់ទង​អ្នក ។ រាល់​អ្នកប្រើប្រាស់​ទាំងអស់ រួមទាំង​អ្នក​ផងដែរ អាច​ត្រឡប់​ការផ្លាស់ប្តូរ​ទាំងឡាយ​បាន ។

មុនពេលអ្នកចាប់ផ្ដើម

  • សូម​ផ្ដោត​លើ​ភាពត្រឹមត្រូវ ។ សូម​ធ្វើការ​ផ្លាស់ប្តូរ​ដែល​ធ្វើ​ឲ្យ​ប្រវត្តិរូប​របស់​បុគ្គល​នោះ​កាន់តែ​ត្រឹមត្រូវ ។
  • សូម​ត្រៀម​ខ្លួន​ពន្យល់​ពី​ការ​ផ្លាស់ប្ដូរ​របស់​អ្នក ហើយ​ប្រសិន​បើ​អាច​ធ្វើ​បាន សូម​ភ្ជាប់​ប្រភពដើម​ផងដែរ ។
  • សូម​ពិចារណា​ទាក់ទង​ទៅ​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ចុង​ក្រោយ​បំផុត ពីមុន​អ្នក​ធ្វើ​ការ​កែតម្រូវ​អ្វី​មួយ ។ ដើម្បី​ស្វែងរក​ព័ត៌មាន​ទំនាក់ទំនង សូម​ចុចលើ​ឈ្មោះ​របស់​អ្នកប្រើប្រាស់ ហើយ​បន្ទាប់មក សូម​ចុច​លើ សារ ។
  • អ្នក​ប្រើ​ប្រាស់​ផ្សេងទៀត​ក្នុង​មែកធាង​គ្រួសារ​អាច​កំពុង​មើល​ប្រវត្តិរូប​នេះ​ផងដែរ ។ ( អ្នក​អាច​មើល​ឃើញ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​មើល នៅពេល​អ្នក​ធ្វើ​ការ​កែតម្រូវ​របស់​អ្នក ) ។ អ្នកប្រើប្រាស់​ដែល​មើល​ប្រវត្តិរូប​នេះ​ទទួល​បាន​ការជូន​ដំណឹង​តាម​អ៊ីម៉ែល នៅពេល​អ្នក​ធ្វើការ​ផ្លាស់ប្តូរ ។ អ្នកប្រើប្រាស់​ដទៃ​ទៀត​អាច​ទាក់ទង​ទៅ​អ្នក​ដើម្បី​ពិភាក្សា​ពី​ការផ្លាស់ប្ដូរ​របស់​អ្នក​បាន ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ចុច មែកធាង​គ្រួសារ ។ បន្ទាប់មក ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​ផ្ដល់​ព័ត៌មាន​បន្ថែម ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​ម្ដងទៀត ។
  4. សូម​ចុចលើ ផ្ទាំង ព័ត៌មាន​លម្អិត ។
  5. នៅក្បែរ​ព័ត៌មាន​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ សូម​ចុចលើ រូបតំណាង​កែតម្រូវ
  6. សូម​ពិនិត្យ​មើល​សេចក្ដី​ថ្លែងការណ៍​អំពី​ប្រភពដើម និង​មូលហេតុ​ឡើងវិញ ។ សូម​បន្ត ប្រសិន​បើ​ការផ្លាស់ប្ដូរ​របស់​អ្នក​ធ្វើ​ឲ្យ​ព័ត៌មាន​នេះ​កាន់តែ​មាន​ភាពត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ។
  7. នៅពេល​កែតម្រូវ​ឈ្មោះ​មួយ សូម​ជ្រើស​រើស​ភាសា​ដែល​ត្រឹមត្រូវ​នៅក្នុង​ប្រអប់​ខាងលើ​ប្រអប់​ឈ្មោះ​នោះ ។
  8. សូម​ធ្វើការផ្លាស់ប្ដូរ​របស់​អ្នក ។
    • ប្រសិនបើ​ជម្រើស​មាន​ដើម្បី​លុប​ព័ត៌មាន នោះ​ប៊ូតុង លុបចោល នឹងបង្ហាញ​នៅផ្នែក​ខាងឆ្វេង ។ សូម​អូស​ដើម្បី​ស្វែងរក​វា ។
  9. ប្រសិន​បើ​អ្នក​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ ឬ​ទីកន្លែង​មួយ សូម​ជ្រើសរើស​កាលបរិច្ឆេទ ឬ​ទីកន្លែង​ដែល​ធ្វើតាម​ស្ដង់ដា​តែមួយ ។ ប្រសិន​បើ​គ្មាន​ស្ដង់ដា​ដែល​ត្រូវ​គ្នា​ទេ សូម​ជ្រើសរើស​អ្វី​ដែល​អ្នក​បាន​វាយបញ្ចូល​ឲ្យ​ដូចគ្នា ។
  10. សូម​វាយ​បញ្ចូល​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ​មួយ ។ សូម​ពន្យល់​ពី​ហេតុផល​ដែល​ថា ព័ត៌មាន​នោះ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​មាន​មូលហេតុ​ស្រាប់ សូម​ទុក​ការពន្យល់​ដែល​មាន​នោះ​ចោល ហើយ​បន្ថែម​យោបល់​របស់​អ្នក​ផ្ទាល់ ។
  11. សូម​ចុចលើ រក្សា​ទុក ។

យើង​ផ្ដល់​អនុសាសន៍​ថា អ្នក​គួរតែ​រំឭក​គេហទំព័រ​នោះ បន្ទាប់ពី​អ្នក​រក្សាទុក​ការ​ផ្លាស់ប្ដូរ​នានា ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. សូម​រុករក​ទំព័រ​បុគ្គល​របស់​បុគ្គល​ដែល​អ្នក​ចង់​កែតម្រូវ​ព័ត៌មាន​របស់​គាត់ ។
  2. សូម​ចុចលើ សេចក្ដី​លម្អិត ។
  3. នៅក្នុង​ផ្នែក​សំខាន់ សូម​ចុចលើ​ព័ត៌មាន​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ ។
  4. សូម​ចុចលើ កែសម្រួល ។
  5. សូម​ពិនិត្យ​មើល​សេចក្ដី​ថ្លែងការណ៍​អំពី​ប្រភពដើម និង​មូលហេតុ​ឡើងវិញ ។ សូម​បន្ត ប្រសិន​បើ​ការផ្លាស់ប្ដូរ​របស់​អ្នក​ធ្វើ​ឲ្យ​ព័ត៌មាន​នេះ​កាន់តែ​មាន​ភាពត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ។
  6. សូម​កែសម្រួល​ព័ត៌មាន​នោះ រួច​ចុចលើ បន្ត ។
    • ប្រសិន​បើ​អ្នក​អាច​លុបចោល​ព័ត៌មាន​នោះ​បាន អ្នក​នឹង​មើល​ឃើញ​ជម្រើស លុបចោល មួយ​នៅ​ខាងក្រោម ។
  7. សូម​វាយ​បញ្ចូល​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ​មួយ ។ សូម​ពន្យល់​ពី​ហេតុផល​ដែល​ថា ព័ត៌មាន​នោះ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​មាន​មូលហេតុ​ស្រាប់ សូម​ទុក​ការពន្យល់​ដែល​មាន​នោះ​ចោល ហើយ​បន្ថែម​យោបល់​របស់​អ្នក​ផ្ទាល់ ។
  8. សូម​ចុច​លើ រក្សាទុក ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. នៅលើ​អេក្រង់​គ្រួសារ សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​ដែល​អ្នក​ចង់​កែតម្រូវ​ព័ត៌មាន​របស់​គាត់ ។
  2. សូម​ចុច​លើ​ព័ត៌មាន​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ ហើយ​ចុច កែសម្រួល ។
  3. សូម​ពិនិត្យ​មើល​សេចក្ដី​ថ្លែងការណ៍​អំពី​មូលហេតុ​ឡើងវិញ ។ សូម​បន្ត ប្រសិន​បើ​ការផ្លាស់ប្ដូរ​របស់​អ្នក​ធ្វើ​ឲ្យ​ព័ត៌មាន​នេះ​កាន់តែ​មាន​ភាពត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ។
  4. សូម​កែ​សម្រួល​ព័ត៌មាន​នោះ ។
    • ប្រសិន​បើ​អ្នក​អាច​លុបចោល​ព័ត៌មាន​នោះ​បាន អ្នក​នឹង​មើល​ឃើញ​ជម្រើស លុបចោល មួយ​នៅ​ខាងក្រោម ។
  5. សូម​វាយ​បញ្ចូល​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ​មួយ ។ សូម​ពន្យល់​ពី​ហេតុផល​ដែល​ថា ព័ត៌មាន​នោះ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​មាន​មូលហេតុ​ស្រាប់ សូម​ទុក​ការពន្យល់​ដែល​មាន​នោះ​ចោល ហើយ​បន្ថែម​យោបល់​របស់​អ្នក​ផ្ទាល់ ។
  6. សូម​ចុច​លើ រក្សាទុក ។ 

ក្រោយពេលអ្នកបញ្ចប់

នៅពេល​ណា​អាច​ធ្វើ​បាន សូម​ភ្ជាប់​ប្រភពដើម​ដើម្បី​បង្ហាញ​ពី​ទីកន្លែង​ដែល​អ្នក​បាន​រកឃើញ​ព័ត៌មាន​របស់​អ្នក ។ 

អត្ថបទដែលទាក់ទង

បុគ្គល​ម្នាក់​នៅលើ​មែកធាង​គ្រួសារ​មាន​ស្វាមី ឬ​ភរិយា​ខុស
តើ​ខ្ញុំ​កែតម្រូវ​ទំនាក់ទំនង​ឪពុក ឬ​ម្ដាយ‑កូន​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​កែតម្រូវ​ភេទ​ដែល​បាន​ដាក់​នៅលើ​កំណត់ត្រា​របស់​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​កាលបរិច្ឆេទ និង​ទីកន្លែង​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បន្ថែម​ព័ត៌មាន​ស្ដីពី​គំនូស​ព្រាង​ជីវិត ព័ត៌មាន​សំខាន់ និង​ព័ត៌មាន​ផ្សេងទៀត​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​វាយ​បញ្ចូល​ឈ្មោះ​របស់​បុព្វការីជន​របស់​ខ្ញុំ​ដោយ​របៀប​ណា ប្រសិនបើ​វា​បាន​ផ្លាស់ប្ដូរ​នោះ ?
តើ​ខ្ញុំ​កែតម្រូវ​ព័ត៌មាន​ផ្សេងៗ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

moduleTitle