តើ​ខ្ញុំ​កែតម្រូវ​ភេទ​ដែល​បាន​ដាក់​នៅលើ​កំណត់ត្រា​របស់​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

មែកធាង​គ្រួសារ​អនុញ្ញាត​ឲ្យ​អ្នក​កែតម្រូវ​ភេទ​របស់​បុគ្គល​ម្នាក់ ។ 

កំណត់​ចំណាំ ៖ ប្រសិនបើ​បុគ្គល​ម្នាក់​ត្រូវ​បាន​ភ្ជាប់​ទៅនឹង​បុគ្គល​ម្នាក់ទៀត​ជា​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្ដាយ ភេទ​របស់​គាត់​ត្រូវតែ​ដាក់​ថា​ជា​ប្រុស ឬ​ជា​ស្រី ។ វា​មិន​អាច​ដាក់ថា​ពុំស្គាល់​បានទេ ។

ជំហាន ( វិបសាយរ )

  1. សូម​រុករក​ទំព័រ បុគ្គល របស់​បុគ្គល​ដែល​អ្នក​ចង់​កែតម្រូវ​ភេទ ។ 
  2. សូម​ចុចលើ ព័ត៌មាន​លម្អិត ។ 
  3. នៅក្នុង​ផ្នែក សំខាន់ សម្រាប់​ភេទ សូម​ចុចលើ កែសម្រួល ។ 
  4. សូម​ចុចលើ​ភេទ​ដែល​ត្រឹមត្រូវ ។ 
  5. សូម​វាយបញ្ចូល​សេចក្ដី​ថ្លែងការណ៏​ពន្យល់​ពី​មូលហេតុ​ដែល​ព័ត៌មាន​នេះ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​មាន​មូលហេតុ​ស្រាប់ សូម​ទុក​ការពន្យល់​ដែលមាន​នោះ​ចោល ហើយ​បន្ថែម​មតិយោបល់​របស់​អ្នក​ផ្ទាល់ ។ 
  6. សូម​ចុចលើ រក្សា​ទុក ។  

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. សូម​រុករក​ទំព័រ បុគ្គល របស់​បុគ្គល​ដែល​អ្នក​ចង់​កែតម្រូវ​ភេទ ។ 
  2. សូម​ចុចលើ ព័ត៌មាន​លម្អិត ។ 
  3. នៅក្នុង​ផ្នែក សំខាន់ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​នេះ ។ 
  4. នៅក្បែរ​ភេទ​ដែល​បង្ហាញ​មក សូម​ចុចលើ កែសម្រួល ។ 
  5. សូម​ចុចលើ​ភេទ​ដែល​ត្រឹមត្រូវ ។ 
  6. សូម​វាយបញ្ចូល​សេចក្ដី​ថ្លែងការណ៏​ពន្យល់​ពី​មូលហេតុ​ដែល​ព័ត៌មាន​នេះ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​មាន​មូលហេតុ​ស្រាប់ សូម​ទុក​ការពន្យល់​ដែលមាន​នោះ​ចោល ហើយ​បន្ថែម​មតិយោបល់​របស់​អ្នក​ផ្ទាល់ ។ 
  7. សូម​ចុចលើ រក្សា​ទុក ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. សូម​រុករក​ទំព័រ បុគ្គល របស់​បុគ្គល​ដែល​អ្នក​ចង់​កែតម្រូវ​ភេទ ។ 
  2. សូម​ចុចលើ​ភេទ​បច្ចុប្បន្ន រួច​ចុចលើ កែសម្រួល ។ 
  3. សូម​ចុចលើ​ភេទ​ដែល​ត្រឹមត្រូវ ។ 
  4. សូម​វាយបញ្ចូល​សេចក្ដី​ថ្លែងការណ៏​ពន្យល់​ពី​មូលហេតុ​ដែល​ព័ត៌មាន​នេះ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​មាន​មូលហេតុ​ស្រាប់ សូម​ទុក​ការពន្យល់​ដែលមាន​នោះ​ចោល ហើយ​បន្ថែម​មតិយោបល់​របស់​អ្នក​ផ្ទាល់ ។ 
  5. សូម​ចុចលើ រក្សា​ទុក ។  

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​កែតម្រូវ​ទំនាក់ទំនង​កូន​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​មើល​ទំព័រ​បុគ្គល​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​មាន​ស្វាមី ឬ​ភរិយា​មិនត្រឹមត្រូវ
តើ​ខ្ញុំ​ប្ដូរ​ទីតាំង​ឪពុក ឬ​ម្ដាយ ឬ​ស្វាមី ឬ​ភរិយា​ដើម្បី​ផ្លាស់ប្ដូរ​ការបង្ហាញ​ខ្សែស្រឡាយ​គ្រួសារ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?