មែកធាងគ្រួសារ បន្ថែមមនុស្សទៅក្នុងបញ្ជីបុគ្គលរបស់អ្នក ប្រសិនបើពួកគេកើតតិចជាង ១១០ ឆ្នាំចាប់ពីថ្ងៃដែលអ្នកវាយបញ្ចូលព័ត៌មានទៅក្នុងមែកធាងគ្រួសារ ហើយប្រសិនបើអ្នកមិនទាន់បានបញ្ចូលកាលបរិច្ឆេទស្លាប់នោះទេ ។ ប្រសិនបើមែកធាងគ្រួសាររកឃើញបុគ្គលម្នាក់ថានៅរស់ នោះមានតែអ្នកប្រើប្រាស់ដែលបានកំណត់មួយចំនួនប៉ុណ្ណោះដែលអាចមើលឃើញព័ត៌មាននោះ ។
ព័ត៌មានមែកធាងគ្រួសារ
ប្រសិនបើបុគ្គលនោះស្ថិតនៅក្នុងមែកធាងស្រាវជ្រាវក្រុមគ្រួសាររបស់អ្នក ( មែកធាងឯកជនរបស់អ្នក ) នោះមានតែអ្នកប៉ុណ្ណោះដែលអាចមើលឃើញព័ត៌មាននៅលើផ្ទាំងព័ត៌មានលម្អិត ប្រភពដើម កិច្ចសហការ និងបន្ទាត់ពេលវេលាទាំងឡាយ ។ មានតែអ្នកប៉ុណ្ណោះដែលអាចមើលឃើញពូជពង្សដែលបុគ្គលនោះជាប់ខ្សែស្រឡាយ ។
ប្រសិនបើបុគ្គលរូបនោះស្ថិតនៅក្នុងមែកធាងចង្កោមគ្រួសារ នោះសមាជិកក្នុងក្រុមទាំងអស់អាចមើលឃើញព័ត៌មាននោះបាន ។
ដើម្បីបញ្ជាក់ថាអ្នកនៅក្នុងមែកធាងមួយណា នោះសូមមើលនៅផ្នែកខាងឆ្វេងបំផុតនៃម៉ឺនុយមែកធាងគ្រួសារ ។
កម្រងអនុស្សាវរីយ៍
កម្រងអនុស្សាវរីយ៍ទាំងអស់—សូម្បីតែអស់អ្នកដែលភ្ជាប់ជាមួយនឹងបុគ្គលដែលនៅរស់—គឺអាចមើលបានជាសាធារណៈតាមលំនាំដើម និងអាចស្វែងរកបាន ៖
- កម្រងអនុស្សាវរីយ៍ទាំងនោះអាចចែកចាយតាមរយៈតំណភ្ជាប់ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមអ៊ីមែល ។
- កម្រងអនុស្សាវរីយ៍ទាំងនោះអាចរកឃើញតាមរយៈការស្វែងរកស្លាកប្រធានបទនៅក្នុងកម្រងអនុស្សាវរីយ៍របស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
- កម្រងអនុស្សាវរីយ៍ទាំងនោះអាចរកឃើញ ដោយប្រើ Google និងម៉ាស៊ីនស្វែងរកផ្សេងទៀត ។
ប្រសិនបើការណ៍នេះអាចទទួលយកបាន អ្នកអាចទុកការកំណត់ការមើលឃើញអនុស្សាវរីយ៍ជាសាធារណៈ ។ បើមិនដូច្នេះទេ យើងសូមណែនាំអ្នកឲ្យបើកអនុស្សាវរីយ៍ ហើយប្តូរការកំណត់ការអាចមើលឃើញទៅជាឯកជនវិញ ( តែអ្នកប៉ុណ្ណោះ ) ឬសិទ្ធិចូលប្រើមានកំណត់ ( សម្រាប់តែសមាជិកនៃចង្កោមគ្រួសារតែប៉ុណ្ណោះ ) ។
សូមមើល កិច្ចព្រមព្រៀងដាក់ស្នើ របស់យើងមុនពេលបន្ថែមកម្រងអនុស្សាវរីយ៍ទៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
ផ្លាស់ប្តូរប្រវត្តិ
ពេលខ្លះ បុគ្គលដែលនៅរស់ត្រូវបានភ្ជាប់ទៅនឹងបុគ្គលដែលបានស្លាប់ ដែលអ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារទាំងអស់មើលឃើញ ។
ប្រសិនបើអ្នកប្រើប្រាស់ផ្សេងទៀតដាក់បញ្ចូលគ្នា ឬលុបបុគ្គលដែលស្លាប់ដែលអាចមើលឃើញជាសាធារណៈចោល នោះកម្មវិធីស្រាវជ្រាវក្រុមគ្រួសារធ្វើបច្ចុប្បន្នភាពប្រវត្តិនៃការផ្លាស់ប្តូររបស់បុគ្គលដែលនៅរស់ ដើម្បីបង្ហាញថា ការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទំនាក់ទំនងរវាងបុគ្គលដែលនៅរស់ និងបុគ្គលដែលបានស្លាប់ ។
ការធ្វើបច្ចុប្បន្នភាពនេះ អាចបង្ហាញអត្តលេខទំនាក់ទំនងរបស់អ្នកប្រើប្រាស់ដែលបានធ្វើការដាក់បញ្ចូលគ្នា ឬលុបចោល ។ អ្នកប្រើប្រាស់រូបនេះមិនបានមើលឃើញព័ត៌មានរបស់បុគ្គលដែលនៅរស់នោះទេ ។
អត្ថបទដែលទាក់ទង
តើនរណាអាចមើលឃើញសាច់ញាតិនៅរស់របស់ខ្ញុំនៅក្នុងមែកធាងគ្រួសារ ?
តើមែកធាងគ្រួសារកំណត់ថាបុគ្គលនោះនៅរស់ ឬស្លាប់ដោយរបៀបណា ?
តើមែកធាងគ្រួសារការពារឯកជនភាពរបស់បុគ្គលដែលនៅរស់ដោយរបៀបណា ?
តើបុគ្គលសម្ងាត់នៅក្នុងមែកធាងគ្រួសារ ធ្លាប់ក្លាយជាសាធារណៈដែរឬទេ ?
តើខ្ញុំអាចមើលឃើញបញ្ជីឈ្មោះបុគ្គលនៅរស់ និងបុគ្គលសម្ងាត់ ដែលខ្ញុំបានបន្ថែមទៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំធ្វើឲ្យអនុស្សាវរីយ៍ទៅជាឯកជនដោយរបៀបណា ?