តើ​នរណា​អាច​មើល​ឃើញ​សាច់ញាតិ​ដែល​នៅរស់​របស់​ខ្ញុំ​នៅក្នុង​មែកធាង​គ្រួសារ ?

មែកធាង​គ្រួសារ​ការពារ​ឯកជនភាព​របស់​បុគ្គល​ដែល​នៅរស់ តាមរយៈ​ការដាក់​កម្រិត​លើ​មនុស្ស​ដែល​អាច​មើល​ឃើញ​កំណត់ត្រា​របស់​ពួកគេ​បាន ។ អ្នក​អាច​មើល​កំណត់ត្រា​របស់​បុគ្គល​ដែល​នៅរស់​បាន លុះត្រាតែ​អ្នក​បាន​បង្កើត​កំណត់ត្រា​នោះ ។ ប្រព័ន្ធ​នេះ​លាក់​កំណត់ត្រា​នៃ​បុគ្គល​ដែល​នៅរស់​ដែល​អ្នក​បាន​បង្កើតពី​អ្នកផ្សេង​ទៀត រួម​ទាំង​បុគ្គល​នោះ​ខ្លួនឯង និង​សមាជិក​គ្រួសារ​ផ្សេងទៀត​ផងដែរ ។

ទោះបីជា​កំណត់ត្រា​មែកធាង​គ្រួសារ​សម្រាប់​មនុស្ស​នៅរស់​ក្ដី ក៏​អ្នកដទៃ​នៅតែ​មើល​ឃើញ​អនុស្សាវរីយ៍ ដែល​បាន​ភ្ជាប់​ទៅ​នឹង​កំណត់ត្រា​របស់​ពួកគេ​បាន​ដដែល ។

ការកំណត់កំណត់ត្រានៃបុគ្គលដែលនៅរស់នៅក្នុងមែកធាងគ្រួសារ

អ្នក​ដែល​នៅរស់​មាន​បដា បុគ្គល​នៅរស់ នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​បុគ្គល​របស់​ពួកគេ ដែល​នៅក្រោម​ឈ្មោះ​របស់​មនុស្ស​ម្នាក់ៗ ។ នៅកន្លែង​ដែល​កាលបរិច្ឆេទ​មរណភាព​នឹង​លេចឡើង​សម្រាប់​មរណជន នោះ​ពាក្យ « នៅរស់ » នឹង​លេចឡើង​ជំនួស​វិញ ។

ប្រសិនបើ​បុគ្គល​ម្នាក់​មិន​បាន​ដាក់​សម្គាល់​ថា​នៅរស់​ទេ នោះ​ប្រព័ន្ធ​នឹង​អនុវត្ត​តាម​ច្បាប់​ដើម្បី​កំណត់​ថា តើ​បុគ្គល​ម្នាក់​នៅតែ​អាច​នៅរស់​ដែរ​ឬអត់ ។ 

កំណត់ត្រាសមាជិកភាពសាសនាចក្រ

ពេលខ្លះ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មើលឃើញ​សាច់ញាតិ​ដែល​នៅរស់ ។ ព័ត៌មាន​នេះ​បានមក​ពី​កំណត់ត្រា​សមាជិកភាព​សាសនាចក្រ​របស់អ្នក ។

ការស្វែងរកបុគ្គលដែលនៅរស់នៅក្នុងមែកធាងគ្រួសារ

មុខងារ​ស្វែងរក​មិន​អាច​រកឃើញ​បុគ្គល​ដែល​នៅរស់​តាម​ឈ្មោះ ឬ​តាម​អត្តលេខ​បាន​ទេ ។ ករណី​លើកលែង​តែ​មួយគត់​គឺ នៅពេល​ដែល​អ្នក​ប្រើ​អត្តលេខ​ដើម្បី​ស្វែងរក​កំណត់ត្រា​បុគ្គល​ដែល​នៅរស់​ម្នាក់ ដែល​អ្នក​បាន​បង្កើត ។ ប្រសិនបើ​អ្នក​មិន​ស្គាល់​អត្តលេខ​សម្រាប់​បុគ្គល​នៅរស់ ដែល​អ្នក​បាន​បន្ថែម​ទៅកាន់​មែកធាង​គ្រួសារ​ទេ នេះ​គឺជា​វិធី​ដើម្បី​ស្វែងរក​កំណត់ត្រា​នោះ ៖

  • ប្រសិនបើ​អ្នក​ដឹងពី​កន្លែង​ដែល​ត្រូវ​រក​បុគ្គល​នោះ​នៅក្នុង​មែកធាង សូម​រុករក​បុគ្គល​នោះ ។
  • សូម​ស្វែងរក​សាច់ញាតិ​ជិតស្និទ្ធ​ដែល​បាន​ស្លាប់​នៅក្នុង​មែកធាង ។ បន្ទាប់មក សូម​រុករក​បុគ្គល​ដែល​អ្នក​ចង់​រក​នោះ ។

អត្ថបទដែលទាក់ទង

តើ​មែកធាង​គ្រួសារ​ការពារ​ឯកជនភាព​របស់​បុគ្គល​ដែល​នៅរស់​ដោយ​របៀប​ណា ?
តើ​នរណា​អាច​មើល​អ្វីៗ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្រង​អនុស្សាវរីយ៍​បាន ?
តើ​មែកធាង​គ្រួសារ​កំណត់ថា​តើ​បុគ្គល​ម្នាក់​នៅរស់ ឬ​ស្លាប់​ដោយ​របៀបណា ?

moduleTitle