ស្វែងរកបុព្វការីជននៅក្នុងកំណត់ត្រា
កំណត់ត្រាអាចបង្ហាញពីព័ត៌មានលម្អិតថ្មីៗ ហើយបង្កើតជាគន្លងឯកសារសម្រាប់បុព្វការីជនជាក់លាក់ម្នាក់ ។
គោលការណ៍គ្រឹះក្នុងការស្រាវជ្រាវបុព្វការីជន
ការស្រាវជ្រាវរកបុព្វការីជនរបស់អ្នកនៅក្នុងមូលដ្ឋានទិន្នន័យកំណត់ត្រាប្រវត្តិសាស្ត្រ គឺដូចជាការស្រាវជា្រវក្នុងកម្មវិធី Google ដូច្នោះដែរ ។ អ្នកវាយបញ្ចូលនូវអ្វីដែលអ្នកដឹងអំពីអ្វីមួយដែលអ្នកចង់ស្វែងរក ។ បន្ទាប់មក ម៉ាស៊ីនស្រាវជ្រាវនឹងពិនិត្យមើលក្នុងគំនរទិន្នន័យ ដើម្បីស្វែងរកការផ្គូផ្គងដែលត្រូវគ្នាបំផុត ។
សម្រាប់ការស្រាវជ្រាវបុព្វការីជន វាជាការល្អដើម្បីវាយបញ្ចូលព័ត៌មានដូចជា ឈ្មោះរបស់បុគ្គលនោះ និងទីកន្លែង ព្រមទាំងពេលដែលគាត់បានរស់នៅ និងបានស្លាប់ ។ វាក៏មានប្រយោជន៍ផងដែរ ដើម្បីអាចវាយបញ្ចូលទំនាក់ទំនងណាមួយដូចជា ស្វាមីភរិយា ឪពុកម្ដាយ ឬកូនៗ ។
សូមវាយបញ្ចូលនូវអ្វីដែលអ្នកដឹង ឬអាចរកឃើញពីសាច់ញាតិទាំងឡាយ ។ សូមកុំបារម្ភ ប្រសិនបើអ្នកមិនដឹងព័ត៌មានអ្វីសោះនោះ ការស្រាវជ្រាវនៅតែអាចធ្វើទៅបានជាមួយព័ត៌មានបន្ដិចបន្ដួចនេះ ។
អ្វីដែលត្រូវធ្វើបន្ទាប់
កំណត់ត្រាប្រវត្តិសាស្ត្រជួយអ្នកឲ្យប្រមូលព័ត៌មានលម្អិតអំពីដំណើររឿងក្រុមគ្រួសារ ។ វាអាចផ្ដល់ព័ត៌មានដ៏សំខាន់ ឬគួរឲ្យចាប់អារម្មណ៍ដូចជា អាសយដ្ឋាន ឈ្មោះសមាជិកគ្រួសារ និងព័ត៌មានលម្អិតផ្ទាល់ខ្លួនដូចជា កម្ពស់ ពណ៌ភ្នែក និងមុខរបរ ។ អ្នកថែមទាំងអាចរកឃើញហត្ថលេខារបស់បុព្វការីជនអ្នកផងដែរ ។
សូមរក្សាទុកអ្វីដែលអ្នករកឃើញអំពីបុព្វការីជន ទៅក្នុងប្រវត្តិរូបរបស់ពួកគាត់នៅក្នុងមែកធាងគ្រួសារ ។ អ្វីដែលអ្នករក្សាទុក នឹងត្រូវបានថែរក្សា និងចែកចាយដោយស្វ័យប្រវត្តិជាមួយនឹងសាច់ញាតិដែលអាចកំពុងស្វែងរកព័ត៌មានដូចគ្នានេះ ។ ព័ត៌មានលម្អិតទាំងនេះក៏ជាប្រភពដើម ដែលអាចបញ្ជាក់ពីការពិតអំពីជីវិតរបស់បុគ្គលនោះ និងជួយបង្ហាញភស្តុតាងពីទំនាក់ទំនងផងដែរ ។