បង្កើតមែកធាងគ្រួសារមួយ
សូមសាកល្បងធ្វើសកម្មភាពទាំងនេះ ដើម្បីចាប់ផ្ដើមចងក្រងឯកសារស្ដីពីមែកធាងគ្រួសាររបស់អ្នកនៅលើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
តើមែកធាងជាអ្វី ?
វាគឺជាកម្រងពង្សាវលីគ្រួសារដែលកំពុងតែកើនឡើងមួយ ។ មនុស្សនៅទូទាំងពិភពលោកបានបន្ថែមមែកធាងរបស់ពួកគេអស់រយៈពេលច្រើនឆ្នាំមកហើយ ។
ជំហានដំបូង
សូមចាប់ផ្ដើមជាមួយឪពុកម្ដាយរបស់អ្នក បន្ថែមសាច់ញាតិដែលនៅរស់ និងដែលបានស្លាប់ហើយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ការហៅទូរសព្ទមួយភ្លែត ឬការផ្ញើសារសួរសាច់ញាតិចាស់ៗអាចជួយអ្នកឲ្យបំពេញចន្លោះមួយចំនួនបាន ។
គន្លឹះ ៖ សូមកុំខ្វល់នឹងរឿងបន្ថែមបុគ្គលនៅរស់ឡើយ នៅពេលអ្នកបន្ដស្រាវជ្រាវពីអ្នកស្លាប់នោះ ។ ព័ត៌មានទាំងអស់អំពីបុគ្គលនៅរស់ត្រូវបានរក្សាទុកជាឯកជន ។
ការបន្ថែមបុគ្គលទៅកាន់មែកធាង
សូមជ្រើសរើសប៊ូតុង (+) ដើម្បីបន្ថែមបុគ្គលម្នាក់ទៅកាន់មែកធាង ។
សូមបន្ថែមឈ្មោះរបស់បុគ្គលនេះ ព្រមទាំងថ្ងៃខែឆ្នាំ និងទីកន្លែងកំណើត ឬមរណភាពផងដែរ ។ អ្វីក៏ដោយដែលអ្នកដឹង ឬអាចរកឃើញ ។ រួចហើយ សូមជ្រើសរើសបន្ទាប់ ។
ភ្ជាប់ទៅមែកធាងគ្រួសារសហគមន៍
នៅពេលអ្នកបន្ថែមឈ្មោះទៅកាន់មែកធាង នោះយើងស្វែងរកការផ្គូផ្គង ។ ដូច្នេះ ប្រសិនបើជីដូនដែលបានស្លាប់របស់អ្នកមាននៅក្នុងមែកធាងរួចហើយ នោះយើងនឹងរកឃើញគាត់ ហើយធ្វើការតភ្ជាប់ ។ ការស្វែងរកការផ្គូផ្គងគឺជារឿងធម្មតា—មែកធាងគ្រួសារសហគមន៍គឺកើតមកពីការរួមចំណែករបស់អ្នកស្រាវជ្រាវទូទាំងពិភពលោក ដែលធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
រកមើលតម្រុយកំណត់ត្រានានា
បន្ថែមពីលើការរកមើលការផ្គូផ្គងបុព្វការីជននៅក្នុងមែកធាងគ្រួសារដែលហាក់ត្រូវគ្នា យើងក៏នឹងស្រាវជ្រាវក្នុងកម្រងកំណត់ត្រាប្រវត្តិសាស្ត្ររបស់យើង ដើម្បីរកមើលបុព្វការីជនដែលបានស្លាប់ណាម្នាក់ ដែលអ្នកបានបន្ថែមផងដែរ ។ នៅពេលវារកឃើញការផ្គូផ្គង នោះយើងនឹងបង្ហាញអ្នកពី « តម្រុយ » មួយ ។ អ្នកអាចស្គាល់តម្រុយមួយបានតាមរយៈរូបតំណាងពណ៌ផ្ទៃមេឃ ដែលបង្ហាញឡើង ។
សូមចុចលើតំណភ្ជាប់ដើម្បីចូលទៅមែកធាងគ្រួសារ ហើយចាប់ផ្ដើម ។ សូមចុចលើរូបតំណាង (?) នៅផ្នែកខាងលើនៃទំព័រនេះ ប្រសិនបើអ្នកមានសំណួរ ឬចង់រៀនបន្ថែមទៀតអំពីរបៀបដែលវាដំណើរការ ។
គន្លឹះ ៖ សូមពិនិត្យមើលតម្រុយទាំងនោះ ដើម្បីដឹងថាវាជាការផ្គូផ្គងត្រូវគ្នាឬអត់ ។ ប្រសិនបើវាត្រូវគ្នា នោះវាជាវិធីដ៏អស្ចារ្យមួយដើម្បីបន្ថែមមែកថ្មីៗទៅក្នុងមែកធាងគ្រួសារ ។