ប្រមូល​ផ្ដុំ​ក្រុមគ្រួសារ​ទៅកាន់​ព្រះអង្គសង្គ្រោះ​ជាមួយ​នឹង​មុខងារ​ជំនួយ​ឈ្មោះ​គ្រួសារ

ប្រើ​ឧបករណ៍​ដ៏​សាមញ្ញ​នេះ ដែល​ដឹកនាំ​ការរៀបចំ និង​ការបោះពុម្ព​ប័ណ្ណ​ឈ្មោះ​គ្រួសារ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

យ៉ូហាន​បាទីស្ទ កំពុង​ជ្រមុជទឹក​ឲ្យ​ព្រះ​យេស៊ូវ នៅក្នុង​ទន្លេ​យ័រដាន់ ។

ជួយ​សមាជិកថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ

ជួយ​យុវវ័យ

សូម​ស្វែង​យល់​ពី​របៀប​ងាយស្រួល​យ៉ាងណា​ក្នុងការ​ជួយ​សមាជិកថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ​ឲ្យ​រៀបចំ​ឈ្មោះ​គ្រួសារ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ឬ​ស្វែងរក​ឈ្មោះ​ផ្សេងទៀត​យ៉ាង​ឆាប់រហ័ស ប្រសិន​បើចាំបាច់ ។

រៀន​ពីរបៀប​ជួយ​យុវវ័យ​យក​ប័ណ្ណ​ឈ្មោះ​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​យ៉ាងឆាប់រហ័ស ខណៈ​ចៀសវាង​បញ្ហា​អំពី​ឈ្មោះ​អ្នកប្រើ និង​ពាក្យ​សម្ងាត់ ។

គូ​ស្វាមី​ភរិយា​ដ៏​មាន​សុភមង្គល​មួយ​គូ​បាន​ដើរ​នៅលើ​ទីធ្លា​នៃ​ព្រះវិហារ​បរិសុទ្ធ ។
យុវវ័យ​ដ៏​រីករាយ​មួយក្រុម​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។

ប្រើ​មុខងារ ជំនួយ​ឈ្មោះ​គ្រួសារ

សំណួរ​ដែល​ត្រូវ​បាន​គេ​សួរ​ជា​ញឹកញាប់

ធនធាន​បន្ថែម​ទាំងឡាយ

ប៊ីស្សព​ជួយ​សមាជិក​ថ្មី​រៀបចំខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

វីដេអូ

ប៊ីស្សព​ជួយ​សមាជិក​ម្នាក់​ឲ្យ​រៀបចំ​ឈ្មោះ​ដើម្បី​ទទួល​បាននូវ​បទពិសោធន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង ។

ការដាក់​ផែនការ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អត្ថបទ

រៀន​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អត្ថបទ​អនឡាញ « អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស » ផ្ដល់​នូវ​ទិដ្ឋភាព​ដ៏​ល្អប្រសើរ​នៃ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ។

អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស

អត្ថបទ

មាត្រា​ទីបួន​នៃ មាត្រា​នៃ​សេចក្តីជំនឿចែង​ថា ពិធីបរិសុទ្ធ​ដំបូង​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ « បុណ្យ​ជ្រមុជទឹក ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប » និង « ការ​ដាក់​ដៃ​លើ​សម្រាប់​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។

ការគិតគូរ​ពី​ការដាក់​ផែនការ​សម្រាប់​បទពិសោធន៍​នៅ​កន្លែង​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង

ទម្រង់ ភី.អ៊ី.អែហ្វ.

ការពិចារណា​រៀបចំ​ផែនការ​សម្រាប់​ថ្នាក់​ដឹកនាំ​វួដ និង​សាខា​ដើម្បី​ដាក់​ផែនការ​សកម្មភាព​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បង្កើន​បទពិសោធន៍​ពិធី​បុណ្យ​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​សមាជិក​ម្នាក់ ។

ឧបករណ៍​ជំនួយ​ឈ្មោះ​គ្រួសារ ធ្វើឲ្យ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​សាមញ្ញ​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

អត្ថបទ​សារព័ត៌មាន​របស់​សាសនាចក្រ

ការយក​ឈ្មោះ​គ្រួសារ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស ធ្លាប់​ជា​នីតិវិធី​មួយ​ដ៏​ពិបាក សម្រាប់​សមាជិក​ថ្មី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ឧបករណ៍​ជំនួយ​ថ្មី​មួយ​ដែល​មាន​ការរៀបចំ​ឈ្មោះ​គ្រួសារ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អត្ថបទ​ប្លក់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

មុខងារ ជំនួយ​ឈ្មោះ​គ្រួសារ អនុញ្ញាត​ឲ្យ​សមាជិក​គណៈប៊ីស្សព និង​ប្រធាន​សាខា​ផ្តល់​ដល់​សមាជិក​នូវ​កាត​ឈ្មោះ​គ្រួសារ��របស់​ពួកគេ ក្នុង​អំឡុងពេល​ការណាត់ជួប​សម្រាប់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នោះ​តែ​ម្ដង ។ ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក៏​អាច​ចូល​ប្រើ​ឧបករណ៍​នេះ និង​ជួយ​សមាជិក​បាន​ផងដែរ...

មុខងារ ជំនួយ​ឈ្មោះ​គ្រួសារ សម្រាប់​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

អត្ថបទ​ចំណេះដឹង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

ប៊ីស្សព ឬ​អ្នកដឹកនាំ​បព្វជិតភាព​ផ្សេងទៀត អាច​អញ្ជើញ​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ឲ្យ​ជួយ​សមាជិក​ថ្មី យុវវ័យ ឬ​សមាជិក​ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ដើម្បី​រៀបចំ​ឈ្មោះ​ដោយ​ការប្រើ...

តើ​ខ្ញុំ​អាច​ប្រើ​មុខងារ ជំនួយ​ឈ្មោះ​គ្រួសារ ដោយ​របៀបណា ?

អត្ថបទ​ចំណេះដឹង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

រៀន​អំពី​បទពិសោធន៍​មុខងារ ជំនួយ​ឈ្មោះ​គ្រួសារ ដែល​ណែនាំ​ថ្នាក់ដឹកនាំ ឬ​សមាជិក​ឲ្យ​បញ្ចូល​ឈ្មោះ​បាន​យ៉ាង​ងាយស្រួល សម្រាប់​បទពិសោធន៍​ពិធីបុណ្យ​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​សមាជិក​ម្នាក់ ។

សេចក្តី​ណែនាំ​សម្រាប់​ថ្នាក់ដឹកនាំ​ស្ដីពី​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ឆ្នាំ​២០២៥

អែលឌើរ នែល អិល អាន់ឌើរសិន, អែលឌើរ ផាទ្រីក ខៀរ៉ុន និង​សមាជិក​ផ្សេងទៀត​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ចែកចាយ​ការយល់ដឹង​អំពី​ការជួយ​បង្កើត​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង​ដែល​វិជ្ជមាន​សម្រាប់​យុវវ័យ ។

សេចក្តី​ណែនាំ​ស្តីពី​ភាពជា​អ្នក​ដឹកនាំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ឆ្នាំ២០២៤

អែលឌើរ នែល អិល អាន់ឌើរសិន អែលឌើរ ហ្គើរីត ដបុលយូ ហ្គង និង​សមាជិក​ផ្សេងទៀត​នៃ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ចែកចាយ​ការយល់ដឹង​អំពី​ការជួយ​បង្កើត​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​វិជ្ជមាន​លើក​ដំបូង ។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ដើម្បី​ជួយ​ដល់​អ្នកចូលរួម​ថ្មី​ឲ្យទៅ​ព្រះវិហារ​បរិសុទ្ធ ឆ្នាំ២០២៤

សេចក្ដី​ប្រកាស​ព័ត៌មាន Church Newsroom

អែលឌើរ អាន់ឌើរសិន មាន​ប្រសាសន៍​ថា អ្នកប្រែ​ចិត្ត​ជឿ​ថ្មី​ដែល​មាន​អាយុ​១១ឆ្នាំ និង​សមាជិក​ដែល​ត្រឡប់​មកវិញ​អាច ‹ មាន​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ទៀត ការភ្ជាប់​ទំនាក់ទំនង​មួយ​ទៀត › ។

មុខងារ ជំនួយ​ឈ្មោះ​គ្រួសារ ឥឡូវនេះ​មាន​ដំណើរការ​ហើយ

អត្ថបទ​សារព័ត៌មាន​របស់​សាសនាចក្រ

លក្ខណៈ​ពិសេស​ថ្មី​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ នៅក្នុង​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ជួយ​សមាជិក​សាសនាចក្រ​ក្នុង​ការប្រមូល​ព័ត៌មាន​អំពី​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។