ធ្វើការរុករក
សូមសាកល្បងបទពិសោធន៍ទាំងនេះ ដើម្បីស្វែងយល់ពីព័ត៌មានអ្វីដែលយើងអាចមានអំពីគ្រួសាររបស់អ្នក ។
ការស្រាវជ្រាវឆាប់រហ័ស
សូមជ្រើសរើសបុព្វការីជន ឬសមាជិកគ្រួសារម្នាក់ ។ បន្ទាប់មក សូមបំពេញព័ត៌មានរបស់គាត់ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបាននៅក្នុងបែបបទស្រាវជ្រាវ ។ លទ្ធផលស្រាវជ្រាវនឹងរួមមានការផ្គូផ្គងមកពីកំណត់ត្រាប្រវត្តិសាស្ដ្រ អនុស្សាវរីយ៍ មែកធាងគ្រួសារ និងមូលដ្ឋានទិន្នន័យគោត្តនាមរបស់យើង ។
គន្លឹះ ៖ មិនប្រាកដថាត្រូវដាក់អ្វីនៅក្នុងប្រអប់បែបបទមួយចំនួនឬ ? អ្នកគ្រាន់តែធ្វើការប៉ាន់ស្មានឲ្យល្អបំផុតបានហើយ ឬទុកវាឲ្យនៅទទេ ។
សូមសាកល្បងស្រាវជ្រាវគោត្តនាម
សូមវាយបញ្ចូលគោត្តនាមរបស់អ្នកដើម្បីរកមើលអត្ថន័យ និងប្រភពដើមរបស់វា ។ គោត្តនាមរបស់អ្នកអាចផ្ដល់ជាតម្រុយឲ្យអ្នកអំពីខ្លួនអ្នក និងកន្លែងដែលអ្នកមកពី ។
ពិចារណាពីការធ្វើតេស្ដ ឌីអិនអេ
ការធ្វើតេស្ដ ឌីអិនអេ អាចផ្ដល់ព័ត៌មានអំពីគ្រួសាររបស់អ្នក ដែលមិនអាចងាយរកឃើញតាមរបៀបផ្សេងៗឡើយ ។ វាងាយណាស់ ដូចជាការស្ដោះទឹកមាត់ទៅក្នុងបំពង់មួយ ឬជូតថ្ពាល់របស់អ្នកនឹងសំឡី ។ លទ្ធផលអាចបង្ហាញពីមាតុភូមិរបស់បុព្វការីជនអ្នក ។ វាក៏អាចណែនាំអ្នកឲ្យស្គាល់បងប្អូនជីដូនមួយសាច់ឆ្ងាយទាំងឡាយ ដែលអាចដឹងពីដំណើររឿងក្រុមគ្រួសាររបស់អ្នកបានផងដែរ ។