រក្សាទុក​អនុស្សាវរីយ​ក្រុមគ្រួសារ

រក្សាទុក​អនុស្សាវរីយ​ក្រុមគ្រួសារ

សូម​សាកល្បង​ធ្វើ​សកម្មភាព​សាមញ្ញ​ទាំងនេះ ដើម្បី​ចាប់ផ្ដើម​រក្សាទុក និង​ចែកចាយ​មរតក​ក្រុមគ្រួសារ​ដ៏​សំខាន់ៗ​របស់​អ្នក ។

ទាំងនេះ​គឺជា​សកម្មភាព​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ឲ្យ​ចាប់ផ្ដើម ។

ជីវិត​កើតឡើង​ពី​ដំណើររឿង ដែល​ផ្ដិត​ជាប់​នូវ​អំណរ និង​សោកនាដកម្ម​នៅក្នុង​ជីវិត ។ ការរក្សា​ដំណើររឿង​របស់​យើង​ទុក អាច​ផ្ដល់​ពរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន ។

4 ជំហាន

ដាក់​បញ្ចូល និង​ចែកចាយ​រូបថត

  1. Step ១: អ្នក​អាច​ដាក់​បញ្ចូល​រូបថត​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដោយ​ប្រើ​កុំព្យូទ័រ ឬ​ឧបករណ៍​ទូរសព្ទដៃ​របស់​អ្នក ។

    • សូម​ជ្រើសរើស អង្គ​ចងចាំ រួចហើយ វិចិត្រសាល ដើម្បី​ដាក់បញ្ចូល​ពី​កុំព្យូទ័រ​របស់​អ្នក ។
    • សូម​សាកល្បង​ប្រើ​កម្មវិធី​ទូរសព្ទដៃ អង្គ​ចងចាំ នៅលើ​កម្មវិធី IOS | Android
  2. Step ២: សូម​ចុច​លើ​ប៊ូតុង (+) ។ សូម​ជ្រើសរើស​រូបថត​មួយ​សន្លឹក​ពី​ដ្រាយ​រឹង​នៃ​កុំព្យូទ័រ​របស់​អ្នក ឬ​បញ្ជី​កាមេរ៉ា​នៃ​ឧបករណ៍​ទូរសព្ទដៃ​របស់​អ្នក ។

    អ្នក​ថែម​ទាំង​អាច​បញ្ចូល​រូបភាព​មួយ​មកពី Google, Facebook ឬ Instagram បាន​ផងដែរ ។

  3. Step ៣: សូម​បន្ថែម​ព័ត៌មាន​សំខាន់​ដូចជា នរណា ( ឬ អ្វី ) ដែល​នៅក្នុង​រូបថត​នោះ ចំណងជើង ការពិពណ៌នា កាលបរិច្ឆេទ និង​ទីកន្លែង ។

  4. Step ៤: សូម​ចុចលើ ចែកចាយ ហើយ​ជ្រើសរើស​របៀប​ដែល​អ្នក​ចង់​ចែកចាយ​រូបថត​នោះ ។

5 ជំហាន

ប្រាប់​ដំណើររឿង - កត់ត្រា​អនុស្សាវរីយ

  1. Step ១: អ្នក​អាច​បន្ថែម​ដំណើររឿង​ជាច្រើន​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដោយ​ប្រើ​កុំព្យូទ័រ ឬ​ឧបករណ៍​ទូរសព្ទដៃ​របស់​អ្នក ។

    • សូម​ជ្រើសរើស អង្គ​ចងចាំ រួចហើយ វិចិត្រសាល ដើម្បី​បន្ថែម​ដំណើររឿង​មួយ​ចេញពី​កុំព្យូទ័រ​របស់​អ្នក ។
    • សូម​សាកល្បង​ប្រើ​កម្មវិធី​ទូរសព្ទដៃ អង្គ​ចងចាំ នៅលើ​កម្មវិធី IOS | Android
  2. Step ២: ដំណើររឿង​អាច​វាយ​ជា​អក្សរ ឬ​អាច​បន្ថែម​ជា​ឯកសារ PDF ឬ​ឯកសារ​ជា​សំឡេង ។

  3. Step ៣: សូម​ចុច​លើ​ប៊ូតុង បន្ថែម​អនុស្សាវរីយ (+) ហើយ​ជ្រើសរើស បង្កើត​ដំណើរ​រឿង​មួយ ( កុំព្យូទ័រ ) ឬ សរសេរ​ដំណើររឿង ( ទូរសព្ទដៃ ) ។

  4. Step ៤: សូម​វាយបញ្ចូល​ចំណងជើង​សម្រាប់​ដំណើររឿង​នេះ ។

  5. Step ៥: សូម​វាយបញ្ចូល​អត្ថបទ​នៃ​ដំណើររឿង​នេះ ដោយ​ប្រើ​ក្ដារចុច​លើ​ឧបករណ៍​របស់​អ្នក ឬ​ជម្រើស​សរសេរ​តាម​អាន ។

    សូម​កុំ​បារម្ភ ប្រសិនបើ​ដំណើររឿង​នេះ​មើល​ទៅ​ខ្លី ឬ​ប្រសិនបើ​អ្នក​មិន​មាន​ពេល​ពិនិត្យ​មើល និង​កែសម្រួល​ឡើងវិញ​ទេ​នោះ ។ សូម​ផ្ដោត​ទៅលើ​ការចាប់​យក​អនុស្សាវរីយ​ទុក—វា​មិន​ចាំបាច់​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ អ្នក​អាច​ត្រឡប់​ទៅ​វិញ ហើយ​កែសម្រួល​បើ​ចាំបាច់ ។

  6. Step ៦: សូម​ដាក់​ការដែល​គេ​អាច​មើលឃើញ​ជា ឯកជន ឬ​ជា​សាធារណៈ ។

  7. Step ៧: ជម្រើស ៖ សូម​បន្ថែម​រូបថត ដែល​ជួយ​បង្ហាញ​ពី​ដំណើររឿង​នេះ ។

  8. Step ៨: សូម​ចុចលើ រក្សាទុក ។

  9. Step ៩: ដំណើររឿង​នេះ​ត្រូវបាន​រក្សាទុក​នៅក្នុង​អង្គ​ចងចាំ​របស់​អ្នក ។ អ្នក​អាច​ចែកចាយ​តំណភ្ជាប់​នេះ​នៅក្នុង​អ៊ីម៉ែល ឬ​សារ​ជា​អក្សរ ឬ​តាមរយៈ​បណ្ដាញ​សង្គម​ផ្សេងៗ ។