ចូលរួម​ចំណែក

ចូលរួម​ចំណែក

សូម​សាកល្បង​ធ្វើ​សកម្មភាព​នេះ ដើម្បី​ជួយ​ធ្វើឲ្យ​មាន​ភាពខុសគ្នា​សម្រាប់​អ្នកស្រាវជ្រាវ​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក ។

តើ​អ្វី​ជា​ការធ្វើ​លិបិក្រម ?

ការធ្វើ​លិបិក្រម​គឺជា​គម្រោង​ស្ម័គ្រចិត្ត​មួយ ដែល​ធ្វើឲ្យ​រូបភាព​កំណត់ត្រា​ប្រវត្តិសាស្ត្រ​—ដូចជា ការធ្វើ​ជំរឿន ឬ​សំបុត្រ​មរណភាព​—អាច​ស្រាវជ្រាវ​បាន​តាម​អនឡាញ ។ វា​ជា​របៀប​ដ៏​អស្ចារ្យ​មួយ​ដើម្បី​សង​គុណ​ដល់​សហគមន៍​ពង្សាវលី និង​ធ្វើឲ្យ​ការរុករក​ក្រុមគ្រួសារ​អាច​កើតឡើង​បាន ។

របៀប​វា​ដំណើរការ

រូបភាព​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិន​បាន​ធ្វើ​លិបិក្រម មិន​អាច​រកឃើញ​នៅក្នុង​ការស្រាវជ្រាវ​មួយ​បានទេ ។ វា​ពុំ​មាន​ពាក្យ​គន្លឹះ​ដែល​ទាក់ទង​នឹង​វា ដើម្បី​ឲ្យ​គេ​អាច​រក​វា​ឃើញ​បានទេ ។

អ្នកធ្វើ​លិបិក្រម​ស្ម័គ្រចិត្ត​ម្នាក់​មើល​កំណត់ត្រា​នៅក្នុង​កម្មវិធី​ធ្វើ​លិបិក្រម ហើយ​វាយបញ្ចូល​ជា​អក្សរ​នូវ​ព័ត៌មាន​សំខាន់ៗ​ដូចជា ឈ្មោះ កាលបរិច្ឆេទ និង​ទីកន្លែង ។ លទ្ធ��ល​នៃ​រូបភាព​ដែល​បាន​ធ្វើ​លិបិក្រម ត្រូវបាន​បន្ថែម​ទៅក្នុង​កំណត់ត្រា​ដែល​អាច​ស្រាវជ្រាវ​បាន​ដោយ​ឥត​គិតថ្លៃ​នៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

ការធ្វើ​លិបិក្រម​ត្រូវបាន​ឧបត្ថម្ភ និង​រៀបចំ​ឡើង​ដោយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដែល​ជា​សេវាកម្ម​មួយ​ផ្ដល់​ឲ្យ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

សូម​សាកល្បង​វា

សូម​ចូលទៅ​គេហទំព័រ​ដើម​នៃ​ការធ្វើ​លិបិក្រម ដើម្បី​ចូល​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ជ្រើសរើស​រូបភាព​មួយ « បាច់ » ដើម្បី​ធ្វើ​លិបិក្រម ។ មាន​គម្រោង​នានា ដែល​មាន​ជា​ភាសា​ជាច្រើន​ផ្សេងៗគ្នា ។ សូម​ចំណាយ​ពេល​តិច ឬ​ច្រើន​តាម​ដែល​អ្នក​មាន ។ មាន​ធនធាន​ជំនួយ​ដែល​បាន​រួមបញ្ចូល​នៅក្នុង​ប្រព័ន្ធ​ដើម្បី​ឆ្លើយ​សំណួរ​ទាំងឡាយ ។