ស្រាវជ្រាវកំណត់ត្រាប្រវត្តិសាស្រ្ត
កំណត់ត្រាទាំងឡាយបង្កើតជាគន្លងឯកសារមួយសម្រាប់បុព្វការីជនរបស់អ្នក ហើយអាចនាំអ្នកឲ្យរកឃើញព័ត៌មានលម្អិតដ៏សំខាន់ជាច្រើនអំពីជីវិតរបស់ពួកគាត់ ។ សូមវាយបញ្ចូលឈ្មោះមួយ ហើយយើងនឹងរកមើលវានៅក្នុងសំបុត្រកំណើត ការចុះសំបុត្រអាពាហ៍ពិពាហ៍ កំណត់ត្រាជំរឿន និងឯកសារផ្លូវការផ្សេងៗទៀត ។
ស្វែងរកការចងក្រងមួយ
កំណត់ត្រាបុព្វការីជនរបស់អ្នកស្ថិតនៅក្នុងការចងក្រងឯកសារស្រដៀងគ្នាមួយ—ឧទាហរណ៍ ពិធីជ្រមុជទឹកនៅប្រទេសអាហ្សង់ទីន ឬជំរឿនសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៤០ ។ ការស្រាវជ្រាវរកការចងក្រងជាក់លាក់មួយ គឺជារបៀបមួយដើម្បីបង្រួមការស្រាវជ្រាវរបស់អ្នក ។ ប្រសិនបើអ្នកមិនដឹងពីចំណងជើងច្បាស់លាស់របស់ការចងក្រងនោះទេ សូមចាប់ផ្ដើមវាយបញ្ចូលអក្សរណាមួយ ហើយយើងនឹងព្យាយាមដើម្បីជួយអ្នក ។
ស្រាវជ្រាវតាមទីកន្លែង
តំបន់ខុសគ្នានៃពិភពលោកនេះតម្រូវឲ្យមានយុទ្ធសាស្ដ្រស្រាវជ្រាវខុសៗគ្នា ។ សូមវាយបញ្ចូលទីកន្លែងមួយ ហើយយើងនឹងបង្ហាញអ្នកពីឧបករណ៍ និងធនធាននានាដែលយើងមាន ដើម្បីជួយអ្នកឲ្យរុករកបុព្វការីជនរបស់អ្នក ដែលបានរស់នៅទីនោះ ។
តើកំណត់ត្រាប្រវត្តិសាស្ដ្រគឺជាអ្វី ?
កំណត់ត្រាប្រវត្តិសាស្ដ្រគឺជាឯកសារផ្លូវការមួយ ដែលទទួលស្គាល់ព្រឹត្តិការណ៍មួយនៅក្នុងជីវិតរបស់បុគ្គលម្នាក់ ។ ឧទាហរណ៍រួមមានសំបុត្រអាពាហ៍ពិពាហ៍ កាតពង្រាងចូលធ្វើទាហាន សំបុត្រកំណើត និងកំណត់ត្រាជំរឿន ។
តើកំណត់ត្រាប្រវត្តិសាស្រ្តជួយខ្ញុំឲ្យរៀនពីក្រុមគ្រួសាររបស់ខ្ញុំយ៉ាងដូចម្តេច ?
ជាញឹកញាប់ កំណត់ត្រាប្រវត្តិសាស្រ្តអាចប្រាប់ពីព័ត៌មានលម្អិតដ៏សំខាន់អំពីទីកន្លែងដែលគ្រួសាររបស់អ្នកបានរស់នៅ ឬមកពីណា ពេលដែលសមាជិកគ្រួសារបានកើត ឬបានរៀបការ ព្រមទាំងពេលដែលពួកគាត់បានស្លាប់ផងដែរ ។