ពង្សាវលី

ពង្សាវលី​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​សៀវភៅ​រាយនាម​ដ៏ធំ​មួយ​នៃ​មែកធាង​គ្រួសារ ដែល​ត្រូវបាន​គេស្គាល់​ផងដែរថា​ជា​ខ្សែ​ស្រឡាយ ឬ​ពង្សាវលី ដែល​មនុស្ស និង​អង្គការ​ជាច្រើន​បាន​ចែកចាយ​ជាមួយ​នឹង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ យើង​រៀបចំ​ព័ត៌មាន​ទៅជា​បណ្តុំ​ចងក្រង ហើយ​ធ្វើ​ឲ្យ​អ្នក​អាច​ស្រាវជ្រាវ​រក​វា​ឃើញ ។

ស្វែងយល់​ពី​ការចងក្រង​មួយ​របស់​យើង

នៅក្នុង​មែកធាង​ទាំងនោះ អ្នក​នឹង​រកឃើញ​មែកធាង​គ្រួសារ​រាប់ពាន់​ដែល​បាន​ដាក់​បញ្ជូន​ដោយ​បុគ្គល​ទាំងឡាយ និង​អង្គការ​វិជ្ជាជីវៈ​ជាច្រើន ។

ស្រាវជ្រាវ​រក​មែកធាង​គ្រួសារ​ជាក់លាក់​មួយ

សូម​អនុញ្ញាត​ឲ្យ​យើង​ជួយ​អ្នក​ស្វែងរក​មែកធាង​ដែល​អ្នក​កំពុង​រក ។ សូម​វាយបញ្ចូល​គោត្តនាម ឬ​ទីកន្លែង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​គ្រួសារ​នេះ ហើយ​យើង​នឹង​ស្រាវជ្រាវ​រក​វា​នៅក្នុង​ការ​ចងក្រង​ទាំងអស់​របស់​យើង ។

មើល​មែកធាង​ទាំងអស់
ទិន្នន័យ​ត្រឹមត្រូវ​ខ្លាំង

មែកធាង​សហគមន៍

កិច្ចខិតខំ​ដើម្បី​ប្រមូល និង​ចុះផ្សាយ​ពង្សាវលី​សម្រាប់​ទីក្រុង ឬ​សហគមន៍​ទាំងមូល ។ ទាំងនេះ​គឺជា​មែកធាង​គ្រួសារ​រួមជាមួយ​នឹង​ប្រភព​ដើម​របស់​វា ដែល​មកពី​អំឡុង​ពេល​ជាក់លាក់ និង​ទីតាំង​ភូមិសាស្ដ្រ​នៅ​ជុំវិញ​ពិភពលោក ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
ទិន្នន័យ​ត្រឹមត្រូវ​ខ្លាំង

ពង្សាវលី​តាម​មាត់

ខ្សែ​ស្រឡាយ និង​ប្រវត្តិសាស្ដ្រ​ដែល​បាន​និយាយ​តៗ​គ្នា​មកពី​ទីកន្លែង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​ទ្វីប​អាហ្វ្រិក និង​ប្រជុំ​កោះ​នៅ​ប៉ាស៊ីហ្វិច ។ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​រក្សា​ទុក​ឯកសារ​ជា​សំឡេង ហើយ​បង្កើតជា​មែកធាង​គ្រួសារ​មកពី​មាតិកា​ទាំងនោះ ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
ទិន្នន័យ​ត្រឹមត្រូវ​ខ្លាំង

សមាគម​សម្រាប់ការសិក្សាស្រាវជ្រាវ​ឈ្មោះ​តែមួយ

គម្រោង​មួយ​ដែល​ផ្ដោតលើ​នាម​ត្រកូល​ជាក់លាក់ និង​មនុស្ស​ដែល​មាន​នាម​ត្រកូល​នោះ ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
ទិន្នន័យ​ត្រឹមត្រូវ​មធ្យម

មែកធាង​ដែល​បង្កើត​ដោយ​កុំព្យូទ័រ

ការចងក្រង​មែកធាង​គ្រួសារ​មួយដែល​បាន​បង្កើត​ដោយ​កុំព្យូទ័រ ។ កុំព្យូទ័រ​បកប្រែ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​បង្កើតជា​មែកធាង​សម្រាប់​ទីតាំង និង​រយៈពេល​ជាក់លាក់​មួយ ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
មិន​ដឹងពី​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ

MyTrees.com

ការចងក្រង​មែកធាង​គ្រួសារ​ដែល​បាន​បិទបញ្ចប់ ដែល​បាន​បង្កើត​ដោយ​អ្នកប្រើប្រាស់​នៅ​គេហទំព័រ MyTrees.com ពីមុន​ឆ្នាំ ២០២០ ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
មិន​ដឹងពី​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ

RootsFinder

ការចងក្រង​មែកធាង​គ្រួសារ​ដ៏កើនឡើង​មួយ​ដែល​បាន​បង្កើត​ដោយ​អ្នកប្រើប្រាស់​នៅ RootsFinder ។ ព័ត៌មាន​ថ្មី​ត្រូវបាន​បន្ថែម​ម្ដងម្កាល​ទៅក្នុង​ការចងក្រង​នេះ ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
មិន​ដឹងពី​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ

បុព្វការីជន​សញ្ជាតិ​អាមេរិក

មែកធាង​គ្រួសារ​ដែល​បាន​បង្កើត​ដោយ​អ្នកប្រើប្រាស់​នៅ AmericanAncestors ។ ការចងក្រង​នេះ​បង្ហាញអំពី​ពង្សាវលី​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​តំបន់​អង់គ្លេស​ថ្មី​នៃ​សហរដ្ឋ​អាមេរិក ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
មិន​ដឹងពី​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ

ឯកសារ​ធនធាន​តារាង​ពង្សាវលី

ការចងក្រង​ដែល​​កំពុង​កើនឡើង​នៃ​ឯកសារ GEDCOM ដែល​មាន​ឈ្មោះ​រាប់រយ​លាន ។ ប្រសិនបើ​មែកធាង​គ្រួសារ​របស់​អ្នក​មាន​នៅក្នុង​ឯកសារ GEDCOM នោះ​សូម​ពិចារណា​ចែកចាយ​វា​ជាមួយ​នឹង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​ឲ្យ​មនុស្ស​ដទៃ​ទៀត​អាច​ស្រាវជ្រាវ​រកឃើញ​មាតិកា​នោះ ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់
មិន​ដឹងពី​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ

ឯកសារ​បុព្វការីជន

ការចងក្រង​មែកធាង​គ្រួសារ​ដែល​បាន​បិទបញ្ចប់ និង​ព័ត៌មាន​ផ្សេងទៀត​ដែល​បាន​ដាក់​បញ្ជូន​ទៅកាន់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ពីមុន​ឆ្នាំ ២០០៣ ។ សូម​ស្រាវជ្រាវ​រក​ទិន្នន័យ​ដែល​គ្មាន​ប្រភព​ដើម​នេះ នៅពេល​ពុំមាន​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត ។

មើល​មែកធាង​ទាំងអស់​នៅក្នុង​ការចងក្រង​នេះស្រាវជ្រាវ​រក​បុគ្គល​ម្នាក់

តើ​ពង្សាវលី​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ខុសពី​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច ?

ពង្សាវលី​គឺជា​មូលដ្ឋាន​ទិន្នន័យ​នៃ​មែកធាង​គ្រួសារ​ផ្ទាល់ ខ្សែ​ស្រឡាយ និង​ប្រវត្តិសាស្រ្ត​ផ្សេងៗ​ទៀត​ដែល​មាន​រាប់ម៉ឺន ។ បើ​ប្រៀបធៀប​គ្នា មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​មែកធាង​មួយ ឬ​ខ្សែ​ស្រឡាយ​មួយ​សម្រាប់​មហាគ្រួសារ​មនុស្ស​ទាំងមូល ។