លក្ខខណ្ឌទាំងឡាយនៃការផ្ញើសារជាអក្សរ
ត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
ការពិពណ៌នាកម្មវិធី
FamilySearch.org សូមផ្តល់ជូននូវសេវាកម្មផ្ញើសារជាអក្សរដើម្បីឲ្យលោកអ្នកទទួលបានព័ត៌មានអំពីបុព្វការីជនរបស់ខ្លួន រួមទាំងព័ត៌មាន និងគន្លឹះដ៏មានប្រយោជន៍ទាំងឡាយ ។ អ្នកអាចទទួលបានតម្រុយកំណត់ត្រា ការរកឃើញអំពីបុព្វការីជនរបស់អ្នកនៅពេលមានព័ត៌មាន ឬ ព័ត៌មានមានប្រយោជន៍ទាំងឡាយ ដូចជាកំណត់ត្រាថ្មីៗ ឬ គន្លឹះអំពីពង្សាវលីនានា។ នៅពេលអ្នកយល់ព្រមទទួលយក នោះអ្នកនឹងទទួលបានសារបញ្ជាក់មួយមកពី FamilySearch.org ។ ភាពញឹកញាប់នៃសារអាចមានការប្រែប្រួល។ តាមរយៈការចុះឈ្មោះនេះ អ្នកបញ្ជាក់ថា អ្នកមានអាយុលើសពី ១៣ ឆ្នាំ ។
ការចំណាយ
FamilySearch.org មិនគិតថ្លៃសេវាណាមួយសម្រាប់ការចូលរួមការជូនដំណឹងជាអក្សរនោះទេ ។ ប៉ុន្តែ អាត្រាការផ្ញើសារ និងទិន្នន័យអាចនឹងត្រូវបានគិតថ្លៃដោយក្រុមហ៊ុនអ៊ីនធឺណិតឥតខ្សែរបស់អ្នក ។ អាត្រាការផ្ញើសារ និងទិន្នន័យអាចនឹងត្រូវបានគិតថ្លៃសម្រាប់សារទាំងឡាយណាដែលបានផ្ញើចេញពីយើងខ្ញុំទៅកាន���អ្នក និងពីអ្នកមកកាន់យើងខ្ញុំ ។ ប្រសិនបើអ្នកមានសំណួរណាមួយអំពីសារ និងគម្រោងទិន្នន័យរបស់អ្នក វាជាការប្រសើរក្នុងការទាក់ទងទៅកាន់ក្រុមហ៊ុនអ៊ីនធឺណិតឥតខ្សែរបស់អ្នក ។
មិនយល់ព្រមទទួលយកព័ត៌មាន
អ្នកអាចឈប់ជាវសេវាកម្មផ្ញើសារនេះបានគ្រប់ពេលវេលាដោយឆ្លើយតបថា STOP ( ឈប់ ) ។ តាមការស្នើសុំរបស់អ្នក នោះអ្នកនឹងលែងទទួលសារជាអក្សរណាមួយមកពី FamilySearch.org ទៀតហើយ។
ព័ត៌មានជំនួយ
សម្រាប់ព័ត៌មានបន្ថែម អ្នកគ្រាន់តែផ្ញើសារជាអក្សរថា HELP នោះអ្នកនឹងទទួលបានការឆ្លើយតបជាមួយនឹងព័ត៌មានទំនាក់ទំនងមួយ ។
ក្រុមហ៊ុនទូរសព្ទ
សារ MMS មិនអាចប្រើប្រាស់បានជាមួយគ្រប់ក្រុមហ៊ុនទូរសព្ទទាំងអស់នោះទេ។ សិទ្ធិចូលប្រើត្រូវបានបដិសេធ និងសារថាកំហុសមិនមានសេវាដំណើរការ ជារឿយៗបណ្តាលមកពីមុខងារទប់ស្កាត់សារឥតបានការដែលត្រូវបានធ្វើឲ្យសកម្មនៅលើបណ្ដាញទូរសព្ទនីមួយៗ ។ សូមទាក់ទងទៅកាន់ក្រុមហ៊ុនអ៊ីនធឺណិតឥតខ្សែរបស់អ្នកអំពីកំហុសទាំងនេះ ។ សូមចាំថា ក្រុមហ៊ុនទូរសព្ទចល័តមិនទទួលខុសត្រូវចំពោះការពន្យារពេល ឬ សារជាអក្សរទាំងឡាយណាដែលមិនត្រូវបានបញ្ចូន ឬ បញ្ជូនដោយយឺតយ៉ាវនោះទេ។ ក្រុមហ៊ុនទូរសព្ទមួយចំនួនអាចផ្ញើសារដោយប្រើប្រាស់លេខកូដខ្លីមួយ ឬ លេខទូរសព្ទពិសេសណាមួយដែលរចនាឡើងសម្រាប់ការផ្ញើសារពីរផ្លូវដែលមានអត្រាបញ្ជូនខ្ពស់ ។
ឯកជនភាព
ប្រសិនបើអ្នកមានសំណួរទាក់ទងទៅនឹងឯកជនភាព សូមចូលទៅគេហទំព័រhttps://www.familysearch.org/legal/privacy ។ ទិន្នន័យដែលទទួលបានតាមរយៈកម្មវិធីលេខកូដខ្លីនឹងមិនត្រូវបានចែកចាយជាមួយតតិយជនសម្រាប់ហេតុផលទីផ្សារ ឬ គោលបំណងណាមួយរបស់ពួកគេនោះឡើយ ។
ជំនួយ និងព័ត៌មានសម្រាប់ទំនាក់ទំនង
សម្រាប់បញ្ហានានាដែលទាក់ទងនឹង សេវាកម្មដែលបានផ្តល់ជូន សូមចូលទៅកាន់គេហទំព័រ ៖ https://www.familysearch.org/help/helpcenter/ ។