តើ​ខ្ញុំ​ដក ព័ត៌មាន​សំខាន់ ចេញ​ពី​មែកធាង​គ្រួសារ​បាន​ដោយ​របៀប​ណា ?

អ្នក​អាច​លុប​ព័ត៌មាន​សំខាន់​ចេញពី​ប្រវត្តិរូប​របស់​បុគ្គល​ម្នាក់​បាន ទោះបីជា​អ្នក​មិនមែន​ជា​អ្នករួមចំណែក​ពីដើម​មក​ក៏ដោយ ។
អ្នក​មិនអាច​លុប​ព័ត៌មាន​មួយចំនួន​ដូច​ខាងក្រោម​នេះ​បាន​ទេ ៖

  • នាម
  • ភេទ
  • ព័ត៌មាន​អំពី​មរណភាព ( លុះត្រាតែ​អ្នក​ផ្លាស់ប្តូរ​ស្ថានភាព​របស់​បុគ្គល​នោះ​ទៅជា នៅរស់ វិញ )

ជំហាន ( គេហទំព័រ )

  1. សូម​ចុះឈ្មោះ​ចូល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​កែសម្រួល​នោះ ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​ម្ដងទៀត ។
  4. សូម​ចុចលើ ផ្ទាំង ព័ត៌មាន​លម្អិត ។
  5. ក្រោម​ផ្នែក សំខាន់ សូម​ស្វែងរក​ព័ត៌មាន​ដែល​អ្នក​ចង់លុប ។
  6. សូម​ចុចលើ រូបតំណាង កែសម្រួល ។
  7. សូម​ពិនិត្យ​ឡើងវិញ​នូវ​ព័ត៌មាន​បច្ចុប្បន្ន និង​សេចក្ដី​ថ្លែង​ការណ៍​ពី​មូលហេតុ​ណាមួយ ។
  8. នៅផ្នែក​ខាងឆ្វេង​នៃ​ប្រអប់​កែសម្រួល សូមចុច លុប ។ ប្រសិនបើ​ប្រអប់​នេះ​មិនមាន​ជម្រើស លុប ទេ អ្នក​គ្រាន់តែ​អាច​កែសម្រួល​ព័ត៌មាន​នេះ​ប៉ុណ្ណោះ ។
  9. សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ ។
  10. សូម​ចុច លុប ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ សូម​រុករក​ទំព័រ​របស់​បុគ្គល​ដែល​អ្នក​ចង់​កែសម្រួល​ព័ត៌មាន​នោះ ។
  2. សូម​ចុច​លើ ផ្ទាំង​ព័ត៌មាន​លម្អិត
  3. នៅក្រោម​ផ្នែក សំខាន់ សូម​ចុច​ព័ត៌មាន​ដែលអ្នក​ចង់លុប ។
  4. សូម​ពិនិត្យ​ឡើងវិញ​នូវ​ព័ត៌មាន​បច្ចុប្បន្ន និង​សេចក្ដី​ថ្លែងការណ៍​ពី​មូលហេតុ​ណាមួយ ។
  5. សូម​ចុច លុប ។ ប្រសិនបើ​អ្នក​មិនឃើញ​ជម្រើស លុប ទេ អ្នក​គ្រាន់តែ​អាច​កែសម្រួល​ព័ត៌មាន​នេះ​តែ​ប៉ុណ្ណោះ ។
  6. សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ ។
  7. សូម​ចុច លុប ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. សូម​ចូល​ទៅកាន់​មែកធាង​គ្រួសារ​មិន​ពេញលេញ ។
  2. សូម​រុករក​ទំព័រ​បុគ្គល​របស់​បុគ្គល​ដែល​អ្នកចង់​កែសម្រួល​ព័ត៌មាន​នោះ ។
  3. នៅក្រោម ព័ត៌មាន​សំខាន់ សូម​ចុច​លើ​ព័ត៌មាន​ដែល​អ្នក​ចង់​លុប ។
  4. សូម​ពិនិត្យ​ឡើងវិញ​នូវ​ព័ត៌មាន​បច្ចុប្បន្ន និង​សេចក្ដី​ថ្លែងការណ៍​ពី​មូលហេតុ​ណាមួយ ។
  5. សូម​ចុចលើ លុប ។ ប្រសិនបើ​អ្នក​មិនឃើញ​ជម្រើស លុប ទេ អ្នក​គ្រាន់តែ​អាច​កែសម្រួល​ព័ត៌មាន​នេះ​តែ​ប៉ុណ្ណោះ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​ព័ត៌មាន​ស្ដីពី​គំនូស​ព្រាង​ជីវិត ព័ត៌មាន​សំខាន់ និង​ព័ត៌មាន​ផ្សេងៗ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ព័ត៌មាន​សំខាន់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​បញ្ជាក់​ទំនាក់ទំនង​កូន​បង្កើត កូន​ចុង កូន​សុំ និង​កូន​ចិញ្ចឹម​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​មើល​ឃើញ​អ្វី​ដែល​បាន​ផ្លាស់​ប្តូរ អំពី​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?