ពេលខ្លះ នៅពេលដែលអ្នកប្រើព្យាយាមមើលទំនាក់ទំនង នោះកម្មវិធីអ្នកមើលទំនាក់ទំនងបង្ហាញថា « ពុំស្គាល់ទំនាក់ទំនង » ។ ទាំងនេះជាហេតុផលមួយចំនួនដែលការណ៍នេះកើតឡើង និងរបៀបកែតម្រូវដែលអាចអនុវត្តបាន ៖
ការអនុញ្ញាតត្រូវតែបើក
នៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈការផ្ញើសារ នោះពួកគេអាចមើលទំនាក់ទំនងរបស់គ្នាទៅវិញទៅមកបាន ។ ដើម្បីអាចមើលទំនាក់ទំនងនេះ នោះអ្នកប្រើប្រាស់ទាំងពីរត្រូវបើកការមើលទំនាក់ទំនង ។ សូមចូលទៅកាន់ ការកំណត់ របស់អ្នក ហើយចុចបើកលើ បើកការមើលទំនាក់ទំនង ។ ការណ៍នេះនឹងអនុញ្ញាតឲ្យអ្នក និងអ្នកប្រើប្រាស់ផ្សេងទៀតមើលឃើញទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នក ព្រមទាំងបុព្វការីជនណាម្នាក់ដែលមានរួមគ្នាផងដែរ ។ ការអនុញ្ញាតនេះមិនប៉ះពាល់ដល់ការមើលទំនាក់ទំនងរវាងអ្នក និងបុគ្គលនៅលើមែកធាងគ្រួសាររបស់អ្នកនោះទេ ។
មែកធាងគ្រួសាររបស់អ្នកត្រូវការទិន្នន័យបន្ថែមទៀត
ប្រសិនបើអ្នកមិនទាន់បានបន្ថែមគ្រួសាររបស់អ្នកចូលទៅក្នុងមែកធាងនេះនៅឡើយទេ នោះយើងនឹងមិនអាចរកឃើញសាច់ញាតិណាម្នាក់ឡើយ ។ អ្នកត្រូវចាប់ផ្តើមមែកធាងមួយ ដើម្បីឲ្យមែកធាងគ្រួសារមានព័ត៌មានអំពីអ្នកដើម្បីស្រាវជ្រាវ ។
ប្រសិនបើអ្នកបានចាប់ផ្ដើមមែកធាងគ្រួសារមួយហើយ អ្នកប្រហែលជាគ្រាន់តែត្រូវបន្ថែមពីរបីជំនាន់ទៀតប៉ុណ្ណោះ ដើម្បីយើងអាចស្វែងរកទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃបាន ។ សូមព្យាយាមយកខ្សែស្រឡាយគ្រួសាររបស់អ្នកមួយ ( បុព្វការីជនខាងឪពុក ឬខាងម្ដាយ ) ដើម្បីត្រឡប់ទៅពីរបីជំនាន់ទៀត ។ ការណ៍នេះនឹងបើកឲ្យមានលទ្ធភាពនៃទំនាក់ទំនងគ្រួសារកាន់តែច្រើនជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ។
មែកធាងមិនគ្រប់គ្រាន់
ប្រហែលមិនទាន់មានមែកធាងគ្រួសារគ្រប់គ្រាន់ ដែលបានដាក់បញ្ជូនពីតំបន់ជាក់លាក់របស់អ្នកលើពិភពលោកនេះនៅឡើយទេ ។ ការណ៍នេះធ្វើឲ្យមែកធាងគ្រួសារពិបាកស្វែងរកទំនាក់ទំនង ។ អ្នកអាចជួយបានតាមរយៈការលើកទឹកចិត្តអ្នកដទៃទៀត ដែលមានសាវតារស្រដៀងគ្នាឲ្យវាយបញ្ចូលព័ត៌មានរបស់ពួកគេនៅក្នុងមែកធាងគ្រួសារ ខណៈដែលអ្នកបន្តធ្វើការលើមែកធាងគ្រួសាររបស់អ្នកផ្ទាល់ ។
បុព្វការីជនរួមរបស់អ្នកមិនស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលត្រូវបានគណនាទេ
កម្មវិធីអ្នកមើលទំនាក់ទំនងផ្ទៀងផ្ទាត់ទំនាក់ទំនងនៅក្នុង វិសាលភាពជាក់លាក់នៃទិន្នន័យ នៅក្នុងខ្សែស្រឡាយគ្រួសាររបស់អ្នក ។ ឧទាហរណ៍ ប្រសិនបើបុព្វការីជនរួមដែលភ្ជាប់អ្នកទៅនឹងមនុស្សម្នាក់ទៀតកើតមុន គ.ស ១៥០០ នោះទំនាក់ទំនងនឹងមិនត្រូវបានរកឃើញទេ ព្រោះវានៅខាងក្រៅវិសាលភាពនោះ ។
ប្រសិនបើអ្នកជឿថា កម្មវិធីអ្នកមើលទំនាក់ទំនងគួរតែបង្ហាញទំនាក់ទំនង ព្រោះវាស្ថិតនៅក្នុងវិសាលភាពដែលបានបញ្ជាក់ សូមទាក់ទងទៅកាន់ ជំនួយគាំទ្រកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
អត្ថបទដែលជាប់ទាក់ទង
តើខ្ញុំមើលទំនាក់ទំនងរបស់ខ្ញុំទៅនឹងបុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
ការមើលទំនាក់ទំនង ៖ តើខ្ញុំបើក ឬបិទជម្រើសក្នុងការមើលទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកប្រើប្រាស់ដទៃទៀតដោយរបៀបណា ?
តើខ្ញុំអាចមើលទំនាក់ទំនងរបស់ខ្ញុំទៅនឹងបុគ្គលម្នាក់នៅក្នុងកម្មវិធីកម្រងអនុស្សាវរីយ៍ដោយរបៀបណា ?
តើអ្នកមើលទំនាក់ទំនងនៅក្នុងមែកធាងគ្រួសារ កំណត់ថាតើខ្ញុំមានទំនាក់ទំនងដោយរបៀបណា ?