តើ​ខ្ញុំ​អាច​មើល​ទំនាក់ទំនង​របស់​ខ្ញុំ​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​កម្មវិធី​កម្រង​អនុស្សាវរីយ៍​ដោយ​របៀប​ណា ?

Share

កម្មវិធី​អ្នកមើល​ទំនាក់ទំនង ផ្ទៀងផ្ទាត់ ទំនាក់ទំនង​របស់​អ្នក​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ ហើយ​បង្ហាញ​តារាង​ដែល​បង្ហាញពី​សាច់ញាតិ​ផ្ទាល់​រវាង​អ្នក និង​បុគ្គល​នោះ ។ នៅ​ផ្នែក​ខាងលើ​នៃ​តារាង​នោះ អ្នក​អាច​មើលឃើញ​ទំនាក់ទំនង​របស់​អ្នក​ដូចជា ជីដូន​របស់​ខ្ញុំ ឬ​បងប្អូន​ជីដូនមួយ​ទីមួយ​របស់​ខ្ញុំ ។ ប្រសិនបើ​រក​មិន​ឃើញ​ទំនាក់ទំនង​ទេ មុខងារ​អ្នកមើល​បង្ហាញ « ពុំស្គាល់​ទំនាក់ទំនង » ។

ជំហាន ( គេហទំព័រ )

  1. ចូល​ទៅ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ ហើយ​ចុចលើ កម្រង​អនុស្សាវរីយ ។
  2. ចុចលើ មនុស្ស ។
  3. សូម​ស្វែងរក​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ដែល​អ្នក​ចង់​ឃើញ ។
  4. នៅ​ផ្នែក​ខាងក្រោម​នៃ​រូបភាព​តូច​សម្រាប់​បុគ្គល​នោះ សូមចុច មើល​ទំនាក់ទំនង​របស់ខ្ញុំ ។ តារាង​មួយ​លេចឡើង​ដើម្បី​បង្ហាញ​ពីរបៀប​ដែល​អ្នក​ជាប់សាច់ញាតិ​ជាមួយ​បុគ្គល​នោះ ។
  5. ដើម្បី​ពង្រីក ឬ​បង្រួម សូម​ចុចលើ​សញ្ញា +- ។
  6. ដើម្បី​បង្ហាញ​ទំព័រ​បុគ្គល​របស់​ពួកគេ​នៅក្នុង​មែកធាង​គ្រួសារ សូម​ចុចលើ X ដើម្បី​ចេញពី​កម្មវិធី​អ្នកមើល​ទំនាក់ទំនង ។
  7. សូម​ចុច​លើ ឈ្មោះ​របស់​បុគ្គល​នោះ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

កម្មវិធី​ទូរសព្ទ​មែកធាង​គ្រួសារ និង​កម្រង​អនុស្សាវរីយ​ខ្វះ​ឧបករណ៍​កម្មវិធី​អ្នកមើល​ទំនាក់ទំនង​សម្រាប់​កម្រង​អនុស្សាវរីយ៍។ សូម​ប្រើ​គេហទំព័រ​ជំនួស​វិញ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​បង្ហាញ​កម្រង​អនុស្សាវរីយ៍ ឬ​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​បុគ្គល​ម្នាក់​នោះ​ទេ ។ សូម​ប្រើ​គេហទំព័រ​ជំនួស​វិញ ។

អត្ថបទដែលជាប់ទាក់ទង

តើ​ខ្ញុំ​មើល​ទំនាក់ទំនង​របស់​ខ្ញុំ​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​អ្នកមើល​ទំនាក់ទំនង​នៅក្នុង​មែកធាង​គ្រួសារ កំណត់​ថាតើ​ខ្ញុំ​មាន​ទំនាក់ទំនង​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?