តើ​ខ្ញុំ​មើល​ទំនាក់ទំនង​របស់​ខ្ញុំ​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

Share
0:00 / 0:00
videoCompanion
Using the View Relationship Feature in Family Tree


nullកម្មវិធី​អ្នកមើល​ទំនាក់ទំនង ផ្ទៀងផ្ទាត់ ទំនាក់ទំនង​របស់​អ្នក​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ ហើយ​បង្ហាញ​តារាង​ដែល​បង្ហាញពី​សាច់ញាតិ​ផ្ទាល់​រវាង​អ្នក និង​បុគ្គល​នោះ ។ នៅ​ផ្នែក​ខាងលើ​នៃ​តារាង​នោះ អ្នក​អាច​មើលឃើញ​ទំនាក់ទំនង​របស់​អ្នក​ដូចជា ជីដូន​របស់​ខ្ញុំ ឬ​បងប្អូន​ជីដូនមួយ​ទីមួយ​របស់​ខ្ញុំ ។ ប្រសិនបើ​រក​មិន​ឃើញ​ទំនាក់ទំនង​ទេ មុខងារ​អ្នកមើល​បង្ហាញ « ពុំស្គាល់​ទំនាក់ទំនង » ។

ជំហាន ( គេហទំព័រ )

ទិដ្ឋភាពផ្តេក បញ្ឈរ តារាងទម្រង់ជាផ្លិត និងកូនចៅជំនាន់ក្រោយ

  1. នៅក្នុង​ម៉ឺនុយ​លើបំផុត​នៅ​ខាងស្តាំដៃ​នៃ​និមិត្តសញ្ញា​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក​ចុចលើ មែកធាង ។
  2. ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​មើល​ទំនាក់ទំនង​របស់អ្នក​ជាមួយ ។
  3. សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ ឈ្មោះ របស់​បុគ្គល​នោះ​ម្ដងទៀត ។
  4. នៅលើ​បដា​ឈ្មោះ សូម​ចុចលើ មើល​ទំនាក់ទំនង ។
  5. ដើម្បី​ពង្រីក ឬ​បង្រួម សូម​ចុចលើ​សញ្ញា +- ។
  6. ប្រសិនបើ​អ្នក​មើលឃើញ​នរណាម្នាក់​នៅក្នុង​ម៉ឺនុយ មើល​ទំនាក់ទំនង ដែល​អ្នក​ចង់​មើល​នៅក្នុង​មែកធាង​គ្រួសារ សូម​ចុចលើ​ឈ្មោះ ។
  7. ដើម្បី​មើល​គូស្វាមីភរិយា​របស់​មនុស្ស​នៅលើ​ផ្លូវ​នៃ​ទំនាក់ទំនង សូម​ចុចលើ បង្ហាញ​គូស្វាមីភរិយា ។

ទិដ្ឋភាពបុព្វការីជនទីមួយ

  1. នៅក្នុង​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក​សូម​ចុច​លើ មែកធាង ។
  2. ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​មើល​ទំនាក់ទំនង​របស់អ្នក​ជាមួយ ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ សន្លឹក​ចំហៀង​បើកឡើង ។
  4. នៅក្នុង​ប្រអប់​ឈ្មោះ សូម​ចុចលើ មើល​ទំនាក់ទំនង ។
  5. ដើម្បី​បង្ហាញ​គូស្វាមីភរិយា​របស់​បុគ្គល​ម្នាក់​នៅក្នុង​តារាង សូម​ចុចលើ បង្ហាញ​គូស្វាមីភរិយា ។ សូម​ចុចលើ​ជម្រើស​ដូចគ្នា​ម្តងទៀត​ដើម្បី​ដក​ស្វាមីភរិយា​ចេញពី​តារាង​នោះ ។
  6. ដើម្បី​បង្ហាញ​បុគ្គល​ម្នាក់​នៅលើ​តារាង​នៅក្នុង​មែកធាង​គ្រួសារ សូម​ចុចលើ​ឈ្មោះ ។ បន្ទាប់​មក​ចុចលើ បុគ្គលមែកធាង ។
  7. ដើម្បី​ពង្រីក ឬ​បង្រួម សូម​ចុចលើ​សញ្ញា +- ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. បើក​ទំព័រ​ព័ត៌មាន​លម្អិត​របស់​បុគ្គល​សម្រាប់​បុព្វការីជន ។
  2. នៅ​ជ្រុង​ខាងឆ្វេង​ផ្នែក​ខាងលើ សូម​ចុច​លើ សញ្ញា​ចុច ៣ ។
  3. ចុចលើ មើល​ទំនាក់​ទំនង​របស់​ខ្ញុំ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ​មិន​បង្ហាញ​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ទេ ។ សូម​ប្រើ​គេហទំព័រ​ជំនួស​វិញ ។

អត្ថបទដែលជាប់ទាក់ទង

តើ​ខ្ញុំ​អាច​មើល​ទំនាក់ទំនង​របស់​ខ្ញុំ​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​កម្មវិធី​កម្រង​អនុស្សាវរីយ៍​ដោយ​របៀប​ណា ?
តើ​អ្នកមើល​ទំនាក់ទំនង​នៅក្នុង​មែកធាង​គ្រួសារ កំណត់​ថាតើ​ខ្ញុំ​មាន​ទំនាក់ទំនង​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?